• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

កូវង៉ាង មានសិស្សជាង ១.៧៦០ នាក់ ចូលរៀនផ្ទាល់

04/01/2022 19:38

តាមតួលេខស្ថិតិរបស់មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តត្រាវិញ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ស្រុកកូវង៉ាងមានសាលាអនុវិទ្យាល័យ ១0 សាលា ដោយមានសិស្សថ្នាក់ទី ៩ ចំនួន ១.០៧៣ នាក់ និងសាលាវិទ្យាល័យ 0៤ សាលា ដោយ មានសិស្សថ្នាក់ទី ១២ ចំនួន ៦៩៤ នាក់ នៅបណ្តាមូលដ្ឋានអាសន្នរោគកម្រិតលេខ ១, ២ បានចូលរៀន។

អ្នកគ្រូ ថាច់ធីអៀងឡិន អនុប្រធានការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុកកូវង៉ាងបានឲ្យដឹង៖ តាមការត្រួតពិនិត្យនៅសាលាអនុវិទ្យាល័យ ១០ សាលាក្នុងស្រុក ដែលស្ថិតនៅតំបន់អាសន្នរោគកម្រិតលេខ ១ លេខ ២ អនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគដើម្បីទទួលសិស្សចូលរៀនវិញ។​ ជាពិសេស សហការស្អិតល្មួតជាមួយផ្នែកសុខាភិបាលមូលដ្ឋាន ដើម្បីធ្វើតេស្តរហ័សជូនគ្រូបង្រៀន និងសិស្សទាំងអស់ មុនពេលបង្រៀន និងរៀននៅថ្ងៃទី ២៧ ខែធ្នូ។ ថ្ងៃដំបូង មានសិស្ស ៨៥២/១.០៧៣ នាក់ នៅតំបន់អាសន្នរោគកម្រិតលេខ ១​ លេខ ២ ចូលរៀន សម្រេចអត្រា ៧៩,៤០%។ ថ្ងៃទី ២ (២៨ ខែធ្នូ) មានសិស្ស ៨២១/១.០៧៣ នាក់ចូលរៀន សម្រេចអត្រា ៧៦,៥១%។ ចំនួនសិស្សអវត្តមានគឺដោយសារអនុវត្តចត្តាឡីស័ក ពីព្រោះ សាលាខ្លះមានគ្រូ និងសិស្សវិជ្ជមានវីរុស SARS-CoV-2 ដែលបានកត់ត្រាជាបន្ទាន់នៅពេលធ្វើតេស្តរហ័សនាថ្ងៃដំបូងទៅកាន់សាលារៀន។ សិស្សមួយចំនួន​ដោយសារ​ឪពុក​ម្ដាយ​មិន​ព្រមឲ្យទៅ​រៀន។

ម៉ោងបង្រៀនសិស្សថ្ងៃទី ២ សាលាវិទ្យាល័យញីទ្រឿង។

អនុវិទ្យាល័យវិញគីម ជាតំបន់អាសន្នរោគកម្រិតលេខ ២។ ការរៀបចំទទួលសិស្សមកសាលារៀន តែងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍ ៥K ស្តីពីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ លោកង្វៀងថាញ់បិញ ចាងហ្វាងសាលាអនុវិទ្យាល័យវិញគីមមានប្រសាសន៍ថា៖ សាលាមានសិស្សថ្នាក់ទី ៩ ចំនួន ១៦៣ នាក់ ថ្ងៃទី ២៧ ខែធ្នូ នៅពេលធ្វើតេស្តរហ័ស មានសិស្សម្នាក់វិជ្ជមានវីរុស SARS-CoV-2។ ហេតុនោះ សាលា​សហការ​ជាមួយផ្នែក​សុខាភិបាល  បញ្ជូន​សិស្សនោះទៅព្យាបាល​តាមកំណត់។ ថ្ងៃទី ២៨ ខែធ្នូ សាលាវត្តមានសិស្ស ១២៦ នាក់ អវត្តមានសិស្ស ០៣ នាក់ ។ សិស្សអវត្តមានបានសុំច្បាប់ដោយហេតុគ្រួសារមានធុរៈ ចំនួនសិស្សក្រៅពីនោះ ​ដោយសារ​ឪពុកម្តាយ​ មិន​ទាន់​យល់ព្រមឲ្យទៅសាលា​រៀន​វិញ​។

វិទ្យាល័យញីទ្រឿង ជាមូលដ្ឋានកំណត់អាសន្នរោគកម្រិតលេខ ២។ សាលាចាត់តាំង​ធ្វើ​តេស្ត​រហ័សជូន​គ្រូ​ និង​សិស្ស​ទាំង​អស់​នៅ​ថ្ងៃ​ទី ​២៧ ខែ​ធ្នូ លទ្ធផល​​អវិជ្ជមាននឹងវីរុស SARS-CoV-2 ទាំងអស់គ្នា។

អ្នកគ្រូ ង្វៀងធីកឿថៀង ចាងហ្វាងរងវិទ្យាល័យញីទ្រឿងមានប្រសាសន៍ថា៖ សាលាមានសិស្សថ្នាក់ទី ១២ រួមចំនួន ២១០ នាក់ ប៉ុន្តែសិស្សថ្នាក់ទី ១២ របស់សាលានៅចំណុះ ០៤ ឃុំ ក្នុងនោះ ០៣ ឃុំ មានអាសន្នរោគកម្រិតលេខ ៣។ បច្ចុប្បន្នសាលាមានសិស្ស ៦៨ នាក់ នៅឃុំញីទ្រឿងដែលជាឃុំអាសន្នរោគកម្រិតលេខ ២ អាចទៅសាលារៀន។ រីឯសិស្សក្រៅពីនោះនៅផ្ទះរៀនអនឡៃ។ ក្នុងរយៈពេល ០២ ថ្ងៃមកសាលារៀន ​កម្មាភិបាល គ្រូបង្រៀន និង​សិស្សរបស់សាលាមានសុខភាពល្អទាំងអស់គ្នា។ ដើម្បីធានាសុវត្ថិភាពជូនគ្រូ និងសិស្សដែលមកបង្រៀន និងរៀននៅសាលានោះ សាលាបានបម្រុងម៉ាស៊ីនស្ទង់កាយឧណ្ហធាតុ និងបាញ់ថ្នាំកម្ចាត់មេរោគដោយស្វ័យប្រវត្តិ ដាក់នៅខ្លោងទ្វារសាលាសម្រាប់សិស្សម្ចាស់ការស្ទង់កាយឧណ្ហធាតុដោយខ្លួនឯង។ ទន្ទឹមនឹងនោះ សាលារៀបចំដាក់បំពង់សារធាតុកម្ចាត់មេរោគ សាប៊ូ នៅតាមបន្ទប់រៀន កន្លែងលាងដៃ និងក្រើនរំលឹកសិស្សអនុវត្តម៉ឺងម៉ាត់អនុសាសន៍ ៥k ។

សិស្សសាលាវិទ្យាល័យញីទ្រឿងស្ទង់កាយឧណ្ហធាតុ និងលាងដៃកម្ចាត់មេរោគ។

ឧបករណ៍ស្ទង់កាយតុណ្ហធាតុស្វ័យប្រវត្តិ បានធ្វើឱ្យប្អូនទ្រឿងមិញខាង (សិស្សថ្នាក់ទី ១២/១ សាលាវិទ្យាល័យញីទ្រឿង) ចាប់អារម្មណ៍បំផុតនៅពេលមកដល់ខ្លោងទ្វារសាលា។ ប្អូនទ្រឿងមិញខាងឲ្យដឹងថា៖ កាលពីមុន ប្អូនធ្លាប់ឃើញបុគ្គលិកសុខាភិបាល ឬគ្រូបង្រៀនស្ទង់កាយតុណ្ហធាតុជូនសិស្ស។ រីឯឆ្នាំសិក្សានេះ សាលាមានឧបករណ៍ស្ទង់កាយតុណ្ហធាតុ និងបាញ់សារធាតុកម្ចាត់មេរោគដោយស្វ័យប្រវត្តិចំនួន ០២ គ្រឿង ប្អូនឃើញសមស្របនឹងការបង្ការជំងឺ។ ប៉ុន្មានខែកន្លង ប្អូននៅផ្ទះរៀនអនឡៃ ក្នុងចិត្តដូចជាក្រៀមក្រោះដែរ ពេលមកសាលារៀនបានជួបគ្រូបង្រៀន មិត្តភក្តិ ប្អូនសប្បាយចិត្តណាស់ ។

ប្អូនថាច់ធីយឿងទឺយ សិស្សថ្នាក់ទី ១២/១ វិទ្យាល័យញីទ្រឿង ក៏នឹងនរចិត្តពេលមករៀនខណៈដែលបានឃើញការងារបង្ការ និងទប់ស្កាត់អាសន្នរោគនៅសាលារៀបចំបានល្អ។ ប្អូនយឿងទឺយបានឲ្យដឹង៖ “ប្អូនសប្បាយចិត្តណាស់ ពេលត្រឡប់មកសាលាបានជួបគ្រូ និងមិត្តភក្តិ។ ប្អូនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ម្ជុលទី ២ រួចហើយ ដូច្នេះប្អូនមិនបារម្ភប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត ថ្ងៃដំបូងមកសាលារៀន ប្អូនឃើញគ្រូបង្រៀនអនុវត្តល្អអនុសាសន៍ ៥K ជាពិសេសមានធ្វើតេសរហ័សជូនគ្រូបង្រៀន និងសិស្សទាំងអស់គ្នាដូច្នោះ ប្អូនត្រេកអរ និងនឹងនរចិត្តណាស់ពេលត្រឡប់មកសាលាវិញ។

តាមរបាយការណ៍របស់មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត កាលពីថ្ងៃទី ២៧ ខែធ្នូ ខេត្តត្រាវិញមានសិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ចំនួន ៤.៦៦៦/៥.៦៣៨ នាក់ នៃអនុវិទ្យាល័យ ៣៩ សាលា និងវិទ្យាល័យ មជ្ឈមណ្ឌលអប់រំជាប្រចាំ ១៣ សាលា ដែលកំណត់អាសន្នរោគកម្រិតទីលេខ ១ លេខ ២ (អាសន្នរោគកម្រិតទាប និងមធ្យម) មកសាលារៀនផ្ទាល់៕

                   អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.