• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

កំណត់ត្រានៅតាមមណ្ឌលប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យជាតិឆ្នាំ២០២២

15/07/2022 08:52

រួមជាមួយបេក្ខសិស្សទូទាំងប្រទេស ខេត្តត្រាវិញមានបេក្ខសិស្សជិត ៥.៩00 នាក់ ចូលរួមប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យជាតិឆ្នាំ ២0២២ នៅមណ្ឌលប្រឡង ៣១ មណ្ឌលក្នុងខេត្ត។

     នៅមណ្ឌលប្រឡងសាលាអនុវិទ្យាល័យមិញទ្រី ទីក្រុងត្រាវិញ មានបេក្ខសិស្ស ២៩៥ អង្គនិងរូប និមន្ត និងអញ្ជើញមកពីសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ និងសាលាវិទ្យាល័យឯកទេស ង្វៀងទៀងថាញ់ ចូលរួមប្រឡង។ បើប្រៀប​នឹងមណ្ឌល​ប្រឡង​ដទៃ មណ្ឌល​ប្រឡង​នេះ​មានបេក្ខសមណ​សិស្សច្រើនបំផុត។ កំណត់ត្រារបស់យើងខ្ញុំនៅមណ្ឌលប្រឡងនេះនៅពេលព្រឹកថ្ងៃទី ០៧ ខែកក្កដា ពេលដែលបេក្ខសមណសិស្ស និងសិស្សប្រឡងចប់វិញ្ញាសាទី ១ គឺវិញ្ញាសាអក្សរសាស្រ្ត។ ពេលនោះបេក្ខសមណសិស្ស និងសិស្សភាគច្រើន សប្បាយរីករាយនិមន្ត និងអញ្ញើញចេញពីមណ្ឌលប្រឡងដោយសារប្រឡងបានល្អ វិញ្ញាសានេះចេញត្រូវនឹងខ្លឹមសារដែលបានរៀន និងបានរំលឹកមេរៀនឡើងវិញថ្មីៗនេះដែរ។

សមណសិស្សកៀងសង្ហា រីករាយនិមន្តចេញពីមណ្ឌលប្រឡង។

     សមណសិស្ស កៀងសង្ហា សាលាមធ្យមសិក្សាបាលីខ្មែរ-ត្រាវិញ មានថេរដីកា៖ វិញ្ញាសាអក្សរសាស្រ្តប្រឡងឆ្នាំនេះ ចេញត្រូវតាមប្រព័ន្ធអប់រំចំណេះដឹងដែលត្រូវបានរៀន និងបានគ្រូបង្រៀនរំលឹកមេរៀនឡើងវិញទៀតផង។ បើតាមអាត្មា វិញ្ញាសាអក្សរសាស្ត្រ​ ចេញប្រធានបទល្មមធ្វើ មិន​ពិបាក​ពេក ក៏​មិន​ងាយ​ពេកដែរ។ ចំពោះ ខ អានយល់ និង ខ វិភាគបធានបទ អាត្មាធ្វើបានទាន់ពេលទាំងអស់ ប៉ុន្តែអាត្មាខ្លាចពាក្យពេចន៍ដែលអាត្មាសរសេរមិនសូវបានពីរោះក្បោះក្បាយ សង្ឃឹមថាទទួលបានពិន្ទុលើពីមធ្យមភាគ។

     ព្រឹកថ្ងៃទី ៨ ខែកក្កដា ពេលព្រឹកព្រលឹម បេក្ខសិស្សជិត ៥០០ នាក់ វត្តមាននៅមណ្ឌលប្រឡងនៃសាលាវិទ្យាល័យផាម​ថាយបឿង ទីក្រុងត្រាវិញ។ ថ្ងៃប្រឡងទីពីរ នៅមណ្ឌលប្រឡងនេះ អាកាសធាតុត្រជាក់ល្អ ញ៉ាំងឲ្យបេក្ខសិស្សមានអារម្មណ៍ស្រួល ដើម្បីចូលរួមប្រឡង។

     សំណេះសំណាលជាមួយបេក្ខសិស្សថាច់ ធីង៉ុកឡាង នៅមណ្ឌលប្រឡងសាលាវិទ្យាល័យផាម ថាយបឿង ពេលដែលប្រឡងបាន ០២ វិញ្ញាសារួច ង៉ុក ឡាង ជឿជាក់ក្នុងចិត្តថា៖ សំណួរវិញ្ញាសាគណិតវិទ្យាឆ្នាំនេះ មិនពិបាកពេក ក៏មិនងាយពេកដែរ។ ចំពោះប្អូន ជឿជាក់ថាឆ្លើយត្រូវ​ប្រហែល ៦០% ។

     នៅមណ្ឌលប្រឡងសាលាវិទ្យាល័យវ៉ូវឌិញឡេវ មានបេក្ខសិស្ស ៤១៧ នាក់ មកពី ០៣ សាលា គឺ៖ សាលាវិទ្យាល័យវ៉ូវឌិញឡេវ អនុវិទ្យាល័យ-វិទ្យាល័យលឿងហ្វា អា និងមជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈ‑អប់រំជាប្រចាំស្រុកចូវថាញ់។

     ជាបេក្ខសិស្សដែលចេញពីមណ្ឌលប្រឡងមុនគេបង្អស់បន្ទាប់ពីប្រឡងរួចស្រេចក្រុមវិញ្ញា ។ ប្អូនវិញធីសាង ជាសិស្សសាលាអនុវិទ្យាល័យ‑វិទ្យាល័យលឿងហ្វា អា សំណេះសំណាលថា៖ “ក្រុមវិញ្ញាមានសំណួរសមគួរ ល្មមតាមចំណេះដឹងសិស្ស។ ប្អូនជ្រើសក្រុមវិញ្ញាសាវិទ្យាសាស្ត្រសង្គម (រូបសាស្រ្ត គីមីសាស្រ្ត ជីវវិសាស្រ្ត) មានសំណួរមួយចំនួនសម្រាប់សិស្សរៀនមធ្យម និងសំណួរមួយចំនួនចុងក្រោយសម្រាប់សិស្សរៀនពូកែ។ ប្អូនសង្ឃឹមថាទទួលបានពិន្ទុលើពី​មធ្យម ពីព្រោះ​សំណួរ​សម្រាប់​សិស្ស​រៀនពូកែ​ ប្អូនមិនច្បាស់ថាឆ្លើយត្រូវបានប៉ុន្មាន ខ ឡើយ។

     ទៅកាន់មណ្ឌល​ប្រឡងនីមួយៗ​មិន​ត្រឹម​តែ​បេក្ខសិស្ស​បារម្ភ​ប៉ុណ្ណោះ​ទេ ឪពុក​ម្ដាយសិស្សក៏កាន់​តែ​បារម្ភជាងទៀត។ ព្រោះ​លទ្ធផលនៃការ​ប្រឡងលើក​នេះគឺជាលទ្ធផលឆ្ពោះទៅកាន់​ទិសដៅ​ថ្មី​ក្នុងដំណើរ​ការ​រៀន​សូត្រដើម្បីអនាគតរបស់​កូន។ បងថាច់ថា​ញ់ស្វឹង ម្តាយរបស់បេក្ខសិ​ស្សស៊ើងង៉ុកហឹង មកពីសាលាអនុវិទ្យាល័យ‑វិទ្យាល័យ លឿងហ្វា អា បានឲ្យដឹង៖  “ខ្ញុំតែងយកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនខ្ញុំជានិច្ច។ ជាពិសេសដំណាក់កាលដែលកូនខ្ញុំរៀនថ្នាក់ទី ១២។ ដល់ថ្ងៃប្រឡង មិនដឹងថាកូនខ្ញុំបារម្ភប៉ុនណាទេ ចំណែកខ្ញុំវិញមានការបារម្ភណាស់ ព្រោះនេះជាសម័យប្រឡងដ៏សំខាន់។ ខ្ញុំសង្ឃឹមថា ​កូនខ្ញុំប្រឡង​បាន​ល្អ។

     សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យជាតិ​ឆ្នាំ ​២០២២ ​ប្រព្រឹត្តឡើង​​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​គឺទី​ ០៧ - ០​៨ ខែកក្កដា ដោយមាន ០​៥ វិញ្ញាសា​ប្រឡង។ បេក្ខសិស្សត្រូវប្រឡង ០៤ វិញ្ញាសាគឺ៖ គណិតសាស្រ្ត អក្សរសាស្ត្រ ភាសាបរទេស រួចជ្រើសប្រឡងក្រុមវិញ្ញាសា ១ ក្រុម ក្នុងចំណោម ២ ក្រុមវិញ្ញាសា គឺក្រុមវិទ្យាសាស្ត្រធម្មជាតិ (គីមីសាស្រ្ត រូបសាស្រ្ត ជីវសាស្រ្ត) និងក្រុមវិញ្ញាសា វិទ្យាសាស្ត្រសង្គម (ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត ការអប់រំពលរដ្ឋ)។ វិញ្ញាសាអក្សរសាស្រ្ត ប្រឡងតាមរូបភាពវិភាគ វិញ្ញាសាក្រៅពីនោះគឺប្រឡងតាមរូបភាពធ្វើកោសល្យវិច័យ៕

អត្ថបទ‑រូបថត៖ សុជា

កងកម្លាំងយុវជនជំនួយការប្រឡងបានជំនួយការបេក្ខសិស្សនៅមណ្ឌលប្រឡង សាលាអនុវិទ្យាល័យមិញទ្រី។

កងកម្លាំងយុវជនជំនួយការប្រឡងសំណេះសំណាលជំរុញទឹកចិត្តបេក្ខសិស្សនៅមណ្ឌលប្រឡងសាលាអនុវិទ្យាល័យមិញទ្រី។

កងកម្លាំងយុវជនជំនួយការប្រឡងសំណេះសំណាលជំរុញទឹកចិត្តបេក្ខសិស្សនៅមណ្ឌលប្រឡងសាលាអនុវិទ្យាល័យថ្កូវ។

ឪពុកម្តាយបេក្ខសិស្សតែងរួមដំណើរ និងជំរុញទឹកចិត្តសិស្សដើម្បីប្រឡងបានល្អ។

ឪពុកម្តាយបេក្ខសិស្សតែងរួមដំណើរ និងជំរុញទឹកចិត្តសិស្សដើម្បីប្រឡងបានល្អ។

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.