ផ្សិតជាមុខម្ហូបសម្បូរជាតិអាហារូបត្ថម្ភត្រូវបានមនុស្សជាច្រើននិយមចូលចិត្ត ប៉ុន្តៃនៅក្នុងផ្សិតមានផ្ទុកជាតិ Kitin ច្រើន។ ជាតិនេះបង្កឧបសគ្គដល់ការជ្រាបចូល និងការរំលាយ អាហាររបស់ក្រពះ និងប្រព័ន្ធពោះវៀន។ ម៉្លោះហើយមនុស្សមួយចំនួនដែលឈឺក្រពះបាយ បុគ្គលទាំងឡាយដែលកើតបណ្តាជំងឺអំពីប្រព័ន្ធរំលាយអាហារ និងតម្រងនោមខ្សោយនោះមិនត្រូវហូបផ្សិតញឹកញាប់ឡើយ៕ យោងតាមប្រភពសុខភាព
16/11/2021 09:16
មិនត្រឹមតែមានជាតិបំប៉នល្អដល់សុខភាពមាំមួនឡើយផ្លែប័រនៅទាំងជាប្រភពវត្ថុធាតុធ្វើឱ្យស្អាតមានប្រសិទ្ធភាពទៀតផង បំផុតគឺស្បែក សក់ របស់មិត្តឡើងរលោង។
02/11/2021 14:02
តាមសារលិខិតលេខ ៤៩៨៤/UBND-KGVX ចុះថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត “ស្តីពីអនុវត្តចត្តាឡីស័កប្រមូលផ្តុំអ្នកពីក្រៅខេត្តមកខេត្តត្រាវិញ” ក្រោយពេលបញ្ចប់ការធ្វើចត្តាឡីស័កប្រមូលផ្តុំនោះ បណ្តាករណីចត្តាឡីស័កត្រូវធ្វើចត្តាឡីស័កនៅផ្ទះចំនួន ៧ ថ្ងៃទៀត។ ប្រគល់ឱ្យគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចង្អុលការអនុវត្តភ្ជាប់ស្លាក “គ្រួសារមានអ្នកកំពុងតាមដានសុខភាពនៅនឹងផ្ទះ” ទន្ទឹមនឹងនោះ ចង្អុលការអនុវត្តម៉ឹងម៉ាត់ការគ្រប់គ្រង អង្កេតមុខសញ្ញាខាងលើតាមការកំណត់។ មានការពិនិត្យរំលឹកពីបណ្តាភាពអន់ខ្សោយខ្វះចន្លោះ បើសិនមាន។ ផ្តើមពីសារលិខិតចង្អុលការនោះ ឃុំឡុងហ៊ីបតែងបំផុសចលនាបណ្តាមុខសញ្ញាអនុវត្តល្អ បង្កបានការព្រមព្រៀងខ្ពស់ក្នុងប្រជាជន។ នៅមុនពេលសម្រេចការធ្វើចត្តាឡីស័កនៅនឹងផ្ទះក្នុងរយៈពេល ៧ ថ្ងៃ តំណាងផ្នែកសុខាភិបាលមកយកសំណាកធ្វើតេស្តរហ័ស បើសិនមានលទ្ធផលអវិជ្ជមាននោះ អនុញ្ញាតឱ្យមុខសញ្ញាប្រជុំជីវភាពធម្មតា ប៉ុន្តែត្រូវធានា ៥K។
21/09/2021 13:10
តាមរបាយការណ៍របស់គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ស្រុកទីវកឹង គិតពីថ្ងៃទី ០៦-១២ កញ្ញា ឆ្នាំ ២០២១ គណៈកម្មា ធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមស្រុកបានដឹកនាំចង្អុលការបណ្តាផ្នែកមូលដ្ឋានអនុវត្តបណ្តាសកម្មភាពលេចធ្លោក្នុងកិច្ចការ បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និង សុខុមាលភាពសង្គម នៅលើភូមិសាស្ត្រស្រុក។
17/09/2021 08:44
បច្ចុប្បន្ន ជំងឺរលាកដុំពកស្បែកលើសត្វគោ ក្របីមិនទាន់មានថ្នាំព្យាបាលនៅឡើយ ម៉្លោះហើយ ការចាក់វ៉ាក់សាំងបង្ការជំងឺជាវិធានការប្រសើរបំផុត។ ដូច្នោះហើយ ក្នុងបណ្ដាថ្ងៃកន្លង ដំណាក់ចិញ្ចឹម និងបសុពេទ្យស្រុកទីវកឹងសហការជាមួយរដ្ឋអំណាចមូលដ្ឋានចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺដោយឥតគិតថ្លៃឲ្យហ្វូងគោ ក្របីលើភូមិសាស្រ្តស្រុក។
27/08/2021 07:59
មានបុគ្គលិកសុខាភិបាលជាង ១៥០ នាក់របស់ក្រុមយកសំណាកតេស្ដរហ័សចំនួន ៣៩ ក្រុមរបស់ស្រុកបានអនុវត្តយកសំណាកតេស្ដរហ័សរកជំងឺកូវីដ-១៩ ក្នុងសហគមន៍ជូនប្រជាជនជាង ៥.៤០០ រូប នៅ ៨០ ភូមិ អនុសង្កាត់របស់ឃុំ ទីប្រជុំជនទាំង ១១ ស្មើ ៥% ចំនួនប្រជាជន រួមក្នុងទូទាំងស្រុក។
24/08/2021 08:48
ក្នុងរយៈពេល ០៣ ថ្ងៃទី ២០-២៣ ខែសីហាឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញធ្វើតេស្ត PCR មានបន្ថែម ១១៥ ករណី វិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ បណ្តាករណីទាំងនេះ បានគម្លាតធ្វើចត្តាឡីស័កប្រមូលផ្តុំ ជាក់ស្តែងគឺ៖ ស្រុកកូវង៉ាង ៣៥ ករណី ស្រុកថ្កូវ ២១ ករណី ទីផ្សាររួមខេត្តយ្វៀងហាយ ០៥ ករណី ស្រុកយ្វៀងហាយ ១៦ ករណី ស្រុកចូវថាញ់ ០១ ករណី (មន្ទីរពេទ្យបណ្តោះអាសន្នលេខ ៧ មាន ០១ ករណីជាបុគ្គលិកសុខាភិបាល) ស្រុកកូវកែ ២០ ករណី និងទីក្រុងត្រាវិញ ១៦ ករណី ។
17/08/2021 07:57
កាលពីថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង ប្រធានគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តបានចុះហត្ថលេខាផ្សាយសេចក្តីសម្រេចចិត្តលេខ ១៤០/QĐ-BCĐ “ស្តីពីបំបែរមន្ទីរពហុព្យាបាលពេទ្យតំបន់ស្រុកទីវកឹងទៅជាមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៤” មានភារកិច្ចអនុវត្តទទួល សម្រាំង គម្លាត ព្យាបាល សង្គ្រោះជាបន្ទាន់បណ្តាករណីជ្រាបជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្តត្រាវិញ។
13/07/2021 09:44
កន្លងហើយថ្នាក់ដឹកនាំគណៈប្រជាចលនារណសិរ្យមាតុភូមិវៀតណាម និងបណ្តាផ្នែកអង្គការមហាជនស្រុកទីវកឹងចាត់តាំងក្រុមប្រតិភូទៅសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងប៉ុស្ដិ៍ ប្រចាំការ និងគ្រួសារ ២១ គ្រួ ដែលនៅក្នុងតំបន់ ចត្តាឡីស័កសុខាភិបាល គម្លាតសង្គម ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ នៅភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា។
13/07/2021 09:13
ដើម្បីម្ចាស់ការអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានចេញសារាចរលេខ ២៦៥៣/UBND-KGVX ចុះថ្ងៃទី ៩ កក្កដា ឆ្នាំ ២០២១ យោងតាមមូលដ្ឋាននោះ សំណូមពរកម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មក្នុងបណ្តាស្ថាប័ន អង្គភាព អាជីវកម្មនៅលើភូមិសាស្រ្តខេត្ត ទៅធ្វើ សកម្មភាពនៅទីក្រុងហូជីមិញ និងបណ្តាខេត្ត ទីក្រុងដែលមានករណីជំងឺកូវីដ-១៩ ក្នុង សហគមន៍ ខណៈវិលត្រឡប់មកខេត្ត ត្រូវអនុវត្តម៉ឹងម៉ាត់ បណ្តាវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជាក់ស្តែងដូចខាងក្រោម៖