• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

លិខិតប្រសិទ្ធពរទិវាគ្រូបង្រៀនវៀតណាម ២០ វិច្ឆិកាឆ្នាំ ២០២០ របស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ

17/11/2020 07:22

សូមផ្ញើជូនចំពោះ៖​ លោកគ្រូ អ្នកគ្រូ កម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មផ្នែកអប់រំនិងបណ្តុះបណ្តាល និង​ សិស្សានុសិស្ស និស្សិតទាំងឡាយជាទីមេត្រី‌!

         អំណរខួបអនុស្សាវរីយ៍ឆ្នាំទី ៣៨ ទិវាគ្រូបង្រៀនវៀតណាម (២០ វិច្ឆិកាឆ្នាំ ១៩៨២-២០ វិច្ឆិកាឆ្នាំ ២០២០)គណៈកម្មាធិការបក្សខេត្ត ក្រុម ប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមផ្ញើជូនចំពោះលោកគ្រូ អ្នក គ្រូ កម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មផ្នែកអប់រំនិងបណ្តុះបណ្តាល និងសិស្សានុសិស្ស និស្សិតទាំងឡាយក្នុងខេត្តនូវបិយវាចាសួរ សុខទុក្ខយ៉ាងកក់ក្តៅនិងសេចក្តីស្រឡាញ់រាប់អានដ៏ស្និទ្ធស្នាលបំផុត។
           ឆ្នាំសិក្សា ២០១៩-២០២០ ពិតជាអាសន្នរោគកូវីដ-១៩ បណ្តាលឲ្យជះឥទ្ធិពលផ្ទាល់ដល់បណ្តាសកម្មភាពរបស់ផ្នែកអប់រំ និងបណ្តុះ បណ្តាល ប៉ុន្តែលោកគ្រូអ្នកគ្រូ កម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មផ្នែកអប់រំ និងបណ្តុះបណ្តាលក្នុងខេត្តតែងជម្នះបានការលំបាក  ម្ចាស់ការប្រញាប់ផ្សព្វផ្សាយដោយព្រមៗ យ៉ាងប្តូរផ្តាច់ស្វិតស្វាញ ប្រសិទ្ធភាពបណ្តាវិធីសាស្ត្របង្ការទប់ស្កាត់អាសន្នរោគមានប្រសិទ្ធភាពផង ធានាសម្រេចល្អភារកិច្ចដែលបានប្រគល់ជូនផង អនុវត្តល្អបណ្តាកិច្ចចលនាប្រឡងប្រណាំងបង្កជាភាពវិវឌ្ឍន៍យ៉ាងសកម្មក្នុងទូទាំង ផ្នែក គុណភាពបង្រៀន និងរៀនបានលើកកម្ពស់ជាបន្ត ។ល។ រួមចំណែកលើកកម្ពស់ប្រជាបញ្ញាបណ្តុះបណ្តាលធនធានមនុស្សបំពាក់បំប៉នអ្នកប្រាជ្ញឆ្លើយតបសំណូមពរពង្រីកសេដ្ឋកិច្ច-សង្គមក្នុងខេត្ត។
គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត​ត្រាវិញសូមកត់ត្រា និងស្ងើចសរសើរនូវបណ្តាលទ្ធផលដែលលោកគ្រូ អ្នកគ្រូ កម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មផ្នែកអប់រំនិង បណ្តុះបណ្តាលក្នុងទូទាំងផ្នែកអប់រំ និងបណ្តុះបណ្តាលក្នុងខេត្តសម្រេចបានក្នុងឆ្នាំកន្លង។


លោកគ្រូ អ្នកគ្រូ កម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មផ្នែកអប់រំនិងបណ្តុះបណ្តាល និងសិស្សានុសិស្ស និស្សិតទាំងឡាយជាទីមេត្រី‌!
         ឆ្នាំសិក្សា ២០២០-២០២១ គឺជាឆ្នាំមុនដម្បូងបង្អស់ដែលយើងអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ បង្កើតស្នាដៃអំណរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។ ទន្ទឹមនឹងនោះ បន្តផ្សព្វផ្សាយផ្លាស់ប្តូរថ្មីកម្មវិធី សៀវភៅមុខវិជ្ជាសិក្សាទូទៅ។ ហេតុនោះហើយ កម្មាភិបាលគ្រប់គ្រងអប់រំ លោកគ្រូអ្នកគ្រូ​គ្រប់រូបក្នុងខេត្តគប្បីបន្តពង្រីកនូវបណ្តាលទ្ធផលដែលសម្រេចបានក្នុងរយៈកាលកន្លង​ ដើម្បី​​ ជម្នះរាល់ការលំបាក សកម្មរៀនសូត្រលត់ដំលើកកម្ពស់អត្តចរិតសីលធម៌ កម្រិតវិជ្ជាទ្រឹស្តី មុខ ជំនាញ ខិតខំសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន រួមចំណែកឲ្យបានច្រើនជាងទៀត ដើម្បីបុព្វហេតុផ្លាស់ប្តូរថ្មីគោលសំខាន់គ្រប់វិស័យអប់រំ និងបណ្តុះបណ្តាលខេត្តយើង។
           នាឱកាសនេះ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន​ខេត្ត គណៈកម្មាធិការប្រជា ជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសង្ឃឹមថាសិស្សានុសិស្ស និស្សិតទាំងឡាយក្នុងខេត្តគប្បីបន្តពង្រីកនូវប្រវេណីសង្វាតរៀនសូត្រ គោរព​លោកគ្រូ ប្រតិ បត្តិសីលធម៌ ខិតខំរៀនសូត្រ លត់ដំដើម្បីក្លាយជាកូន​ឆ្លាតសិស្សពូកែ ពលរដ្ឋល្អរួមចំណែកកសាងមាតុភូមិប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអារ្យធម៌សម្បូណ៍រុងរឿង។
           បច្ចុប្បន្ននេះ ស្ថានភាពអាសន្នរោគកូវីដ-១៩ អាចនឹងប្រែប្រួល ពិបាកនឹងស្មាន់បាន,គណៈ កម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន ខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសំណូមពរផ្នែកអប់រំនិងបណ្តុះបណ្តាល គប្បីបន្តអនុ វត្តល្អភារកិច្ចបង្ការទប់ស្កាត់រោគជំងឺមានប្រសិទ្ធភាពផង ចាត់តាំងឲ្យសិស្ស និស្សិតរៀនសូត្រ បានល្អផង។ បណ្តាថ្នាក់ បណ្តាផ្នែក បិតាមាតាសិស្សគ្រប់រូប និងទូទាំងសង្គមគប្បីបន្តសហការជិតស្និទ្ធជាមួយនឹងផ្នែកអប់រំនិងបណ្តុះបណ្តាល យកចិត្តទុកដាក់ បង្ករាល់លក្ខណៈសម្រាប់​ កូនប្អូនបានរៀនសូត្រ សប្បាយរីករាយ និងលត់ដំក្នុងបរិស្ថានអប់រំសុវត្ថិភាព តម្លាភាព ស្និទ្ធស្នាលរួមចំណែកលើកកម្ពស់គុណភាពប្រភពធនធានមនុស្សសម្រាប់ខេត្ត។
           សូមប្រសិទ្ធពរចំពោះលោកគ្រូ អ្នកគ្រូ កម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មផ្នែក អប់រំនិងបណ្តុះបណ្តាល និងសិស្សានុសិស្ស និស្សិតទាំងឡាយ រួមជាមួយនឹងគ្រួសារប្រកបដោយសុខភាពមាំមួន សុភមង្គល និងសម្រេចឆ្នើមភារកិច្ចឆ្នាំសិក្សា ២០២០-២០២១៕


គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត  គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ

 

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.