• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

សាលាអនុវិទ្យាល័យគីមស៊ើង ជាមួយបណ្ដាទម្រង់រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ

22/05/2023 15:28

     ឆ្នាំ​សិក្សា ២០២២-២០២៣ សាលាអនុវិទ្យាល័យគីមស៊ើង (ឃុំគីមស៊ើង ស្រុកថ្កូវ) មានកម្មាភិបាល គ្រូបង្រៀន និង​បុគ្គលិក​ ២៩ នាក់ និង​សិស្ស​ជាង ៤៦០ នាក់។ ក្នុង​នោះ​មានកម្មាភិបាល ​គ្រូ​បង្រៀនជនជាតិខ្មែរ ​៦៨% សិស្ស​ជនជាតិខ្មែរ​ជាង​ ៧០%។ សាលា  ចលនា និងផ្សព្វផ្សាយអនុវត្តសកម្មភាពយ៉ាងសម្បូរបែបដើម្បីអប់រំសិស្សចូលរួម ប្រឡងប្រណាំង “បង្រៀនល្អ រៀនល្អ”  “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ពិសេសគឺក្នុងខែឧសភាជាប្រវត្តិសាស្រ្តនេះ ។ យោងទៅតាមថ្នាក់រៀននីមួយៗ សាលា ចង្អុលការឲ្យគ្រូបង្រៀនមានវិធីសាស្រ្តអប់រំសិស្សតាមវ័យរបស់សិស្ស។

ប្អូនឡេមិញត្វឹងបានសម្ព័ន្ធយុវជនស្រុកថ្កូវ ជូនឈុតតុតាំងសម្រាប់អង្គុយសិក្សា។

     ចំពោះថ្នាក់ទី ៩ សាលា ចង្អុលការឲ្យគ្រូបង្រៀនផ្តុំកម្លាំងផ្សព្វផ្សាយអំពីសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ភ្ជាប់ជាមួយនឹងការបង្រៀនមុខវិជ្ជាអំពីសីលធម៌ របៀបរស់នៅសាមញ្ញ និងប្រិតសំចៃរបស់អ៊ំហូ។ ចាត់តាំងបណ្តាសកម្មភាពអប់រំក្រៅម៉ោងបង្រៀន ប្រជុំជីវភាពថ្ងៃដើមសប្តាហ៍ ដាំដើមឈើរំលឹកគុណអ៊ំបូកសរុបទម្រង់ធ្វើតាមគំរូអ៊ំ ដូចជា៖ ទម្រង់ផែនការតូច ទម្រង់ប្រិតសំចៃប្រាក់សម្រាប់ទិញតុតាំងជូនសិស្សដែលជួបការលំបាក។ល។ រាល់សកម្មភាពរបស់សាលាគឺដើម្បីគោរពរំលឹកគុណដ៏ធំធេងរបស់អ៊ំ។

     ប្អូនឡេមិញត្វឹង (ជនជាតិខ្មែរ) ថ្នាក់ទី ៧/២ សាលាអនុវិទ្យាល័យគីម​ស៊ើង ជាសិស្សម្នាក់តែងគោរពធ្វើតាមដំបូន្មានអ៊ំហូ ខិតខំរៀនសូត្របានល្អ តែងបានគ្រូបង្រៀននិងមិត្តភក្តិស្ងើចសរសើរ និងស្រឡាញ់រាប់អានជានិច្ច។ មិញត្វឹងទទួលកិត្តិនាមជាសិស្សពូកែ ៦ ឆ្នាំបន្តបន្ទាប់។ប្អូនឡេមិញត្វឹងសំណេះសំណាល៖ កាលធរមាននៅ អ៊ំហូតែងផ្តល់ឲ្យយុវជន និងកុមារនូវភាពកក់ក្តៅ ក្តីស្រលាញ់ជាទីបំផុត ។ ដូច្នេះហើយ ប្អូន​តែងប្រាកដក្នុងចិត្តថាត្រូវគោរពធ្វើតាមដំបូន្មាន ​៥ យ៉ាងដែលអ៊ំបានផ្តាំ ​។ ដំបូង ប្អូនត្រូវព្យាយាមអប់រំខ្លួនឲ្យបានល្អ យកចិត្តទុកដាក់ក្នុងការរៀនសូត្របង្កើនចំណេះដឹងដើម្បីសក្តិសមជាក្មួយឆ្លាតរបស់អ៊ំ”។   

     ក៏ដូចប្អូនគីមធ្វឹងដែរ ប្អូនគីមធីថាញ់ធ្វី សិស្សថ្នាក់ទី ៨/២ តែងគោរពធ្វើតាមដំបូន្មានអ៊ំ ខិតខំរៀនសូត្រសម្រេចកិត្តិនាម សិស្ស​ឆ្នើម ​៧ ​ឆ្នាំ​បន្តបន្ទាប់។ ឆ្នាំសិក្សា ២០២២-២០២៣ ប្អូនថាញ់ធ្វី ទទួលបានរង្វាន់លេខ ១ ក្នុងពិធីប្រឡងសរសេរទិន្នន័យធ្វើតាមដំបូន្មានអ៊ំ ថ្នាក់សាលាទៀតផង។ ក្រៅពីនោះ ថាញ់ធ្វី ក៏ជាកងកម្លាំងស្នូលនៃក្រុមសិល្បៈរបស់សាលាផងដែរ។

     ថាញ់ធ្វីសំណេះសំណាល៖ ជារៀងរាល់ឆ្នាំ គ្រូបង្រៀនតែងបំផុសចលនាដើម្បីអនុវត្តល្អតាមចលនារៀនសូត្រ និងធ្វើតាមអ៊ំ។ ក្នុងនោះមានបណ្តាសកម្មភាពអំណរទិវាខួបកំណើតរបស់អ៊ំថ្ងៃទី ១៩ ខែឧសភា សាលាតែងចាត់តាំងបណ្តាសកម្មភាពដោយមានខ្លឹមសារជាច្រើនអំពីជីវប្រវត្តិរបស់អ៊ំ ដើម្បីឲ្យប្អូនៗបង្កើនការយល់ដឹងអំពីឧបការគុណដ៏ធំធេងរបស់អ៊ំ។ ក្នុងសកម្មភាពទាំងនោះ មានកម្មវិធីសិល្បៈ ដែលបង្កលក្ខណៈឲ្យប្អូនបានច្រៀងនូវបទចម្រៀងអំពីអ៊ំដូចជា៖ គោរពតាមដំបូន្មានអ៊ំ នរណាគោរពស្រលាញ់អ៊ំហូជីមិញ ជាងយុវកុមារ។ល។ ប្អូនសប្បាយចិត្ត និងមានមោទនភាពយ៉ាងខ្លាំង ដោយបានគ្រូបង្រៀនជ្រើសប្អូនឱ្យច្រៀងបទចម្រៀងអំពីអ៊ំហូជាទីគោរពស្រឡាញ់។

ថាញ់ធ្វី (ទីពីរខាងឆ្វេង) កំពុងច្រៀងបទចម្រៀងអំពីអ៊ំនៅកម្មវិធីសិល្បៈរបស់សាលា។

     លោកគ្រូ ចូវថាញ់ហូវ ចាងហ្វាងសាលាអនុវិទ្យាល័យគីម​ស៊ើង មានប្រសាសន៍ថា៖ “ជារៀងរាល់ឆ្នាំ សាលាតែងអនុវត្តចលនា សកម្មភាពរៀនសូត្រ និងធ្វើតាមអ៊ំ តាមរយៈសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកជំនួយឲ្យគ្រូ និងសិស្សរបស់សាលាបង្កើនការយល់ដឹងអំពីសគុណដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះមាតុភូមិវៀតណាម។ ផ្តើមពីនោះ គ្រូនិងសិស្ស តែងគោរពអនុវត្តបណ្តាចលនារៀនសូត្រ និងធ្វើតាមគំរូអ៊ំ ខិតខំអនុវត្តល្អចលនាប្រឡងប្រណាំងបង្រៀនល្អ ‑ រៀនល្អ របស់សាលាជានិច្ច។

     ឆ្នាំសិក្សា ២០២២-២០២៣ សាលាអនុវិទ្យាល័យគីមស៊ើងបានចុះឈ្មោះអនុវត្ត ទម្រង់រៀនសូត្រ និងធ្វើតាមគំរូអ៊ំជាច្រើនទម្រង់។ ក្នុង​នោះ សាខាបក្សសាលា (មានបក្ខជន ២១ នាក់) ចុះឈ្មោះអនុវត្ត​ទម្រង់ឧបត្ថម្ភតុតាំងសិក្សា​ជូន​សិស្ស។ តាម​រយៈ​នោះ បណ្តាបក្ខជន​បាន​រួម​ចំណែកឧបត្ថម្ភប្រាក់ទិញតុតាំង ០២ ឈុត (តម្លៃមួយឈុត ០១ លាន​ដុង)ជូនដល់សិស្ស។ ចំពោះគ្រូបង្រៀនទាំងអស់របស់សាលា​អនុវត្តទម្រង់ប្រិតសំចៃ​ចិញ្ចឹម​ជ្រូកដីសម្រាប់​ទិញប័ណ្ណគាំពារសុខាភិបាលជូន​សិស្ស។ ក្នុងឆ្នាំសិក្សា ប្រិតសំចៃប្រាក់បានជាង ០៦ លានដុង ទិញប័ណ្ណគាំពារសុខាភិបាលជូនដល់​សិស្ស ដែលមានស្ថានភាពលំបាកចំនួន ១៣ នាក់ ៕

អត្ថបទ‑ រូបថត៖ សុជា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.