• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកាងឡុង៖ សកម្មចូលរួមបណ្តាពិធីប្រឡងច្នៃប្រតិដ្ឋបច្ចេកទេស

17/04/2023 10:16

សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកាងឡុងចាប់ផ្ដើមដំណើរការសកម្មភាពកាលពីឆ្នាំសិក្សា ២០១៦-២០១៧ ជាសាលាអន្តេវាសិក ត្រូវបានបង្កើតឡើងក្រោយគេបង្អស់ ក្នុងចំណោមសាលាអន្តេវាសិកនៅក្នុងខេត្ត។ ដោយមានការខិតខំក្នុងការបង្រៀននិងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ម៉្លោះហើយ បណ្ដាលទ្ធផលដែលសម្រេចបានក្នុងបណ្ដាឆ្នាំកន្លងសម្រេចបានខ្ពស់បង្គួរ។ ជាពិសេស សាលាជាអង្គភាពមួយក្នុង បណ្តាអង្គភាពតែងសកម្មក្នុងការជំរុញទឹកចិត្តសិស្សានុសិស្សឲ្យចូលរួមបណ្ដាពិធីប្រឡងច្នៃប្រតិដ្ឋទទួលបានរង្វាន់ជាច្រើនបញ្ជាក់ឲ្យឃើញពីគុណភាពអប់រំរបស់សាលា។

អ្នកគ្រួ ស៊ើងធីង៉ុកយ្វៀង រួមជាមួយប្អូន ស៊ើងមិញល្វឹង និងប្អូនថាច់ធីទៀងម៉ី ពិនិត្យផលិតផលត្រៀមបម្រើសកម្មភាពវប្បធម៌របស់ជនរួមជាតិខ្មែរ អាស្រ័យប្អូនទាំងពីររូបអនុវត្ត។ រូបថត៖ ង៉ុកស្វង

     ក្នុងនោះ សិស្សរបស់សាលាបានចូលរួមយ៉ាងសកម្មពិធីប្រឡងច្នៃប្រតិដ្ឋសម្រាប់យុវកុមារដែលសហព័ន្ធន៍បណ្ដាសមាគមវិទ្យាសាស្រ្តនិងបច្ចេកទេសខេត្តចាត់តាំង។ គិតតាំងពីឆ្នាំសិក្សា ២០១៨-២០១៩ មកទល់ពេលនេះ ចំនួនផលិត ផលដែលបានយកទៅចូលរួមពិធីប្រឡងរបស់សិស្សានុសិស្ស កើនទាំងចំនួននិងគុណភាព ហើយទទួលបានរង្វាន់ខ្ពស់ ក្នុងនោះទទួលបានរង្វាន់ថ្នាក់ខេត្ត៖ លេខមួយ ០១ រង្វាន់ លេខពីរ ០៣ រង្វាន់ លេខបី ០៦ រង្វាន់ និងរង្វាន់លើកទឹកចិត្ត ០៧ រង្វាន់ ព្រមទាំងរង្វាន់លើកទឹកចិត្តថ្នាក់ជាតិ ០១ រង្វាន់។ លោកគ្រូ ឡេង៉ុកណូយ ចាងហ្វាងសាលាឲ្យដឹងថា៖ ដោយកំណត់បានអំពីចំណុចសំខាន់នៃការស្រាវជ្រាវ ច្នៃប្រតិដ្ឋវិទ្យាសាស្រ្តបច្ចេកទេសចំពោះការងារសិក្សាអប់រំ បណ្តាឆ្នាំជិតៗនេះ សាលាតែងយកចិត្តទុកដាក់ណែនាំ ជំរុញទឹកចិត្តឲ្យសិស្សចូលរួមពិធីប្រឡង និងលើកទឹកចិត្តឲ្យគ្រូបង្រៀនណែនាំ បង្កើតបានជាចលនាប្រឡងប្រណាំងច្នៃប្រតិដ្ឋយ៉ាងផុលផុសនៅក្នុងសាលា។

     អ្នកគ្រូង្វៀងហ្វិញញឺ ប្រធានក្រុមនៃក្រុមសង្គមរបស់សាលាបានឲ្យដឹងថា៖ ផ្ដើមពីបណ្ដាគោលគំនិតរបស់សិស្ស  គ្រូបង្រៀនបានកំណត់ទិសដៅនិងឧបត្ថម្ភប្អូនៗឲ្យវិនិយោគការស្រាវជ្រាវបង្កើតបាន ជាបណ្ដាផលិតផលមានប្រយោជន៍ បានគ្រូបង្រៀនវាយតម្លៃខ្ពស់ និងទទួលបានរង្វាន់ក្នុងពិធីប្រឡង។ ក្នុងដំណាក់កាលណែនាំសិស្សអនុវត្តបណ្ដាបធានបទ វិធីសាស្រ្ត យើងខ្ញុំក៏បានលើកកម្ពស់លទ្ធផល និងចំណេះដឹងពីបណ្តាបធានបទ វិធីសាស្រ្តស្រាវជ្រាវរបស់សិស្ស។ ច្រើនឆ្នាំបន្តបន្ទាប់សម្រេចបានរង្វាន់ខ្ពស់ក្នុងពិធីប្រឡង បង្កបានក្តីជំនឿ ថាមពលជួយឲ្យសិស្សនិងគ្រូបង្រៀនបន្តការ ស្រាវជ្រាវ ច្នៃប្រតិដ្ឋបណ្តាគំនិតល្អៗ មានប្រយោជន៍ក្នុងការសិក្សានិងការរស់នៅ។

     ក្រៅពីពិធីប្រឡងច្នៃប្រតិដ្ឋសម្រាប់យុវកុមារ សិស្សសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកាងឡុងនៅ ទាំងសកម្មចូលរួមពិធីប្រឡងស្រាវជ្រាវ វិទ្យាសាស្រ្តបច្ចេកទេសថ្នាក់ខេត្តសម្រាប់សិស្សអនុវិទ្យាល័យដែលមន្ទីរអប់រំ និងបណ្តុះបណ្តាលចាត់តាំង។ ជាលទ្ធផល ក្នុងពិធីប្រឡងឆ្នាំសិក្សា ២០២២-២០២៣ គម្រោងការ “បំផុសក្តីស្រឡាញ់វប្បធម៌ជនជាតិតាមរយៈការច្នៃប្រតិដ្ឋបណ្តាផលិតផល បម្រើការប្រជុំជីវភាពវប្បធម៌របស់ជនជាតិខ្មែរ” របស់ប្អូន ស៊ើងមិញលឹ្វង និងថាច់ធីទៀងម៉ីទទួលបានជ័យលាភីលេខមួយនិងកំពុងបានកែសម្រួលមក ដើម្បីចូលរួមពិធីប្រឡងច្នៃប្រតិដ្ឋសម្រាប់យុវវ័យ។

     ប្អូនស៊ើងមិញល្វឹងឲ្យដឹងថា៖ ប្អូនច្រើនទៅវត្ត និងចូលរួមពិធីបុណ្យមួយចំនួនរបស់ជនរួមជាតិខ្មែរ។ ផ្ដើមពីនោះ ប្អូនចូលចិត្តបណ្តាកម្មវិធីបម្រើការប្រជុំជីវភាពរបស់ជនរួមជាតិខ្មែរនៅបណ្តាពិធីបុណ្យដូចជា៖ មកុដ ក្បាំងមុខ ភ្លេងពិណ ពាទ្យ។ល។ ម៉្លោះហើយ ប្អូននិងមិត្តទៀងម៉ី រៀបចំពេលវេលារៀនបណ្តើរធ្វើបណ្តើរនូវបណ្តាវណ្ណកម្មអស់រយៈពេលជាង ០២ ខែទើបធ្វើសម្រេច ប្អូនរីករាយណាស់ដោយបានគណៈមេប្រយោគវាយតម្លៃខ្ពស់ និងទទួលបានជ័យលាភីលេខមួយក្នុងពិធីប្រឡង។

     អ្នកគ្រូស៊ើងធីង៉ុកយ្វៀង គ្រូបង្រៀនណែនាំ រួមដំណើរជាមួយប្អូនទាំង ០២ រូប អនុវត្តផលិតផលឲ្យដឹងថា៖ អាស្រ័យជាសិស្សសាលាជនជាតិអន្តេវាសិក ម៉្លោះហើយប្អូនៗកំណត់ទិសដៅក្នុងការជ្រើសបធានបទចូលរួមប្រឡងសមស្រប ជាមួយលក្ខណៈវប្បធម៌ជនជាតិខ្មែរ។ ដោយចំណាយពេល ចំណាយកម្លាំងច្រើនបង្គួរក្នុងការអនុវត្តន៍តុបតែងផលិតផលនិងស្វែងរកឈើសម្រាប់ធ្វើភ្លេងពិណពាទ្យ ម៉្លោះហើយពេលវណ្ណកម្មសម្រេចបានជ័យលាភីលេខមួយក្នុងពិធីប្រឡង ទាំងគ្រូ និងសិស្សនរណាក៏សែនសប្បាយរីករាយ។

ប្អូនស៊ើងមិញល្វឹង និងប្អូនថាច់ធីទៀងម៉ី ពិនិត្យផលិតផលត្រៀមបម្រើសកម្មភាពវប្បធម៌របស់ជនរួមជាតិខ្មែរ។

រូបថត៖ ង៉ុកស្វង

     អ្នកគ្រូង្វៀងហ្វិញញឺឲ្យដឹងបន្ថែម៖ ដើម្បីបធានបទមានប្រសិទ្ធភាព ព្រោះអនុវត្តវណ្ណកម្មពិសេសរបស់ជនរួមជាតិ ខ្មែរ មិនចំពោះតែប្អូនស៊ើងមិញល្វឹង និងប្អូនថាច់ធីទៀងម៉ី អនុវត្តគម្រោងការដែលមិត្តរួមថ្នាក់ច្រើនរូបចូលរួមឧបត្ថម្ភ បានជួយឲ្យបណ្តាមិត្តយល់ជាងទៀតអំពីវណ្ណកម្មវប្បធម៌របស់ជនរួមជាតិខ្មែរ។ តាមការគ្រោងទុក នាឱកាសបុណ្យ ចូលឆ្នាំថ្មីឆ្នាំនេះ សាលាចាត់តាំងហ្វឹកហាត់ដល់ក្រុមសិល្បៈ សម្ដែងនូវឈុតសិល្បៈពិសេសមួយចំនួនរបស់ជនរួមជាតិ ខ្មែរ រួចយកវណ្ណកម្មរបស់ប្អូនទាំង ០២ រូបចូលរួមប្រឡងកម្មវិធីសិល្បៈ។

     គ្រូឡេង៉ុកណូយឲ្យដឹងបន្ថែម៖ គណៈចាងហ្វាងនិងកងកុមារសាលាតែងយកចិត្តទុកដាក់ដល់ការបំផុសចលនា ឧបត្ថម្ភសិស្សចូលរួមបណ្ដាពិធីប្រឡងច្នៃប្រតិដ្ឋបច្ចេកទេសថ្វីត្បិតមានសិស្សប្រមាណតែ ២៧០ រូប ប៉ុន្តែចំនួនវិធីសាស្រ្តចូលរួមប្រឡងក្នុងបណ្ដាឆ្នាំកន្លងតែងសម្រេចបានខ្ពស់។ ហើយសន្សឹមៗ ការចូលរួមពិធីប្រឡងបានក្លាយជាសកម្ម ភាពប្រចាំឆ្នាំរបស់សាលា និងគ្រូបង្រៀនគ្រប់រូប។ សិស្សឡើងផែនការ និងគោលគំនិតចូលរួមពិធីប្រឡងដោយខ្លួនឯង។ ក្នុងរយៈពេល ០៣ ឆ្នាំមកអាយនេះ ពិធីប្រឡងសម្រាប់យុវកុមារ សិស្សរបស់សាលាទទួលបានជ័យលាភីពី ០៥-០៦ រង្វាន់ក្នុងមួយឆ្នាំ។ ដោយឡែកឆ្នាំនេះ ទទួលជ័យលាភី ០៥ រង្វាន់ (ជ័យលាភីលេខ ០១ មួយរង្វាន់ លេខពីរ ០១ រង្វាន់ លេខបី ០៣ រង្វាន់ថ្នាក់ខេត្ត) និងរង្វាន់លើកទឹកចិត្ត ថ្នាក់ជាតិ ០១ រង្វាន់ព្រមទាំងទទួលបានរង្វាន់ជាច្រើនទៀតក្នុងពិធីប្រឡង បង្កបានជាថាមពលដើម្បីគ្រូបង្រៀន និងសិស្សានុសិស្សរបស់សាលាបន្តខិតខំលើកកម្ពស់គុណភាពអប់រំនិងមានគោលកំនិតច្នៃប្រតិដ្ឋច្រើនជាងទៀតចូលរួមបណ្តាពិធីប្រឡង៕                 

ង៉ុកស្វង-ថាច់ហៀង

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.