• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកាងឡុង៖ រវៀសរវៃអនុវត្តបណ្តាសកម្មភាពបង្រៀន និងរៀន

23/02/2022 10:27

សាលាសកលជនជាតិអន្តេវាសិក​ អនុវិទ្យាល័យស្រុក​កាងឡុង មានកម្មាភិបាល គ្រូបង្រៀន និង​បុគ្គលិក ២៦ នាក់ (​ជនជាតិ​ខ្មែរ ២៣%)។ ក្នុងនោះមានគ្រូបង្រៀនម្នាក់មានកម្រិតវិជ្ជាមហាបរិញ្ញា គ្រូបង្រៀន បុគ្គលិក ១៩ នាក់មានកម្រិតវិជ្ជាមហាវិទ្យាល័យ គ្រូបង្រៀន បុគ្គលិក ០២ នាក់ កម្រិតឧត្តមសិក្សា និងបុគ្គលិក ០២ នាក់ចុះកិច្ចសន្យាតាមអនុក្រឹត្យលេខ ៦៨ ។ សាលាមានសិស្សរួម ២៧៦ នាក់ ។ ក្រោយពីរៀនបន្តផ្ទាល់ និងសិស្សរបស់សាលារីករាយក្រៃលែងដោយបានមកសាលារៀនផ្ទាល់។ ដើម្បី សម្របសម្រួលដោយសុវត្ថិភាព សាលាមិនទាន់អនុញ្ញាតឲ្យសិស្សមកស្នាក់នៅអន្តេវាសិកដ្ឋាននៅឡើយ​ សាលាបានរៀបចំកាលបរិច្ឆេទឲ្យសិស្សរៀនរាល់ពេលព្រឹកក្នុងសប្តាហ៍ ដើម្បីធានាសុវត្ថិភាព និងសម្រេចតាមផែនការសិក្សាឆ្នាំ ២០២១-២០២២។ សាលាបានកសាងផែនការវគ្គសិក្សាទី ២ ជាក់ស្តែង និងពង្រីកតួនាទីម្ចាស់ការ រវៀសរវៃ របស់គ្រូបង្រៀនក្នុងការអនុវត្តន៍វិធីសាស្រ្ត និងរូបភាពបង្រៀនឱ្យបានល្អ ធានាគុណភាពក្នុងការបង្រៀននិងរៀន។

លោកគ្រូឡេង៉ុកណូយ(ឈរ) ចង្អុលការកម្មាភិបាលគ្រូបង្រៀនសាលាអនុវត្តភារកិច្ចនាវគ្គសិក្សាទី ២។

អ្នកគ្រូវិញធីទ្រុកឡិញ បង្រៀនមុខវិជ្ជាអក្សរសាស្រ្តបានឲ្យដឹងថា៖ គណៈចាងហ្វាងសាលាចង្អុលការបណ្តាគ្រូបង្រៀនគ្រប់មុខវិជ្ជា បង្កើនការណែនាំជំរុញទឹកចិត្តសិស្សឲ្យខិតខំរៀនសូត្រក្នុងពេលមកសាលារៀនផ្ទាល់ដើម្បីរំលឹកមេរៀន បង្កើនចំណេះដឹងដែលនៅខ្វះខាត។ ក្នុងថ្នាក់រៀន គ្រូបង្រៀនដាក់បញ្ហាឲ្យសិស្សឆ្លើយពីបញ្ហាងាយ ដល់បញ្ហាពិបាកដើម្បីឲ្យសិស្សចូលចិតុ្តរៀន។ ទន្ទឹមនឹងនោះ ខ្ញុំតែងសំណេះសំណាលជាមួយគ្រូអចិន្ត្រៃយ៍ ដើម្បីស្វែងយល់ចិត្តសាស្រ្តសិស្ស  និងមានវិធីសាស្ត្រដាស់តឿនសិស្សឲ្យរៀនសូត្របានល្អក្នុងថ្នាក់រៀនផង នៅនឹងផ្ទះផង។

លោកគ្រូឡេង៉ុកណូយចាងហ្វាងសាលាមានប្រសាសន៍ថា៖ សាលាមានវិធានការជាច្រើនដើម្បីបង្កើនគុណភាពបង្រៀន និងរៀន។ ដូចជាកសាងផែនការបង្រៀនតាមការណែនាំកែសម្រួល បន្សុទ្ធសម្រាំងខ្លឹមសារបង្រៀននា​ឆ្នាំសិក្សា ២០២១‑២០២២ របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។ ជាពិសេសយកចិត្តទុកដាក់ចំពោះខ្លឹមសារ ចំណេះដឹង ក្នុងការបំពាក់បំប៉នសិស្សក្នុងវគ្គសិក្សាទី ២ កម្មវិធីប្រឡងសិស្សពូកែថ្នាក់ទី ៩ ថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២១ - ២០២២។​ ក្នុងពេលសិស្សរៀនផ្ទាល់ គ្រូបង្រៀនគប្បីបង្រៀនសិស្សពីខ្លឹមសារសំខាន់ៗ ធានា រវៀសរវៃ សមស្រប និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ សាលានៅទាំងចាត់តាំងអនុវត្តបណ្តាទម្រង់ និងវិធីសាស្រ្តឲ្យសិស្សធ្វើលំហាត់ដើម្បីវាយតម្លៃគុណភាពនៃការសិក្សារបស់សិស្សជាប្រចាំតាមកាលកំណត់។

លទ្ធផលប្រឡងវគ្គសិក្សាទី១ នាឆ្នាំសិក្សា ២០២១-២០២២ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកាងឡុង មានសិស្សសម្រេចនិទ្ទេសពូកែ ៣៤ នាក់ ស្រូបយកអត្រា ១២,៣២%​ និទ្ទេសគ្រាន់បើ ១៤៩នាក់ ស្រូបយកអត្រា ៥៣,៦២% និទ្ទេសមធ្យម ៩0 នាក់ ស្រូបយកអត្រា ៣២,៦១% និងមានសិស្ស 0៣ នាក់ជាប់និទ្ទេស​ខ្សោយស្រូបយកអត្រា ១,០៩%៕        

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.