• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

សាលាវិទ្យាល័យទីវកឹង៖ ផ្តុំកម្លាំងរំលឹកមេរៀនដើម្បីប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ

11/06/2021 08:06

បច្ចុប្បន្ន សិស្សថ្នាក់ ១២ កំពុងរំលឹកមេរៀន ដើម្បីចូលរួមសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ ឆ្នាំ ២០២១ ប៉ុន្តែស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលស្មុគស្មាញញ៉ាំងឲ្យជះឥទ្ធិពលដល់សតិអារម្មណ៍របស់សិស្ស។ អាស្រ័យហេតុនោះ គ្រូបង្រៀនខិតខំរំលឹកមេរៀនផង និងផ្សព្វផ្សាយផង ដើម្បីជួយឲ្យប្អូនៗលំនឹងសតិអារម្មណ៍ ក្រេបជញ្ជក់មេរៀនបានល្អ។ នៅសាលាវិទ្យាល័យស្រុកទីវកឹង ការរំលឹកមេរៀនឡើងវិញបានគ្រូបង្រៀន និង សិស្សអនុវត្តធានាពង្រឹងល្អបណ្តាចំណេះដឹង ជួយឲ្យសម័យប្រឡងទទួលបានលទ្ធផលខ្ពស់។

        តាមអ្នកគ្រូថាយធីងឺ ចាងហ្វាងរងសាលាវិទ្យាល័យទីវកឹង ចំនួនសិស្សថ្នាក់ ១២ របស់ សាលាច្រើនបង្គួរ មានសិស្ស​ ៣៨៣ នាក់កំពុងរំលឹកមេរៀននៅ ២ កន្លែង ( វិទ្យាល័យទីវកឹង និងនៅឃុំតឹបង៉ាយ) ដោយមាន ១១ ថ្នាក់ ( ០៥ ថ្នាក់វិទ្យាសាស្ត្រសង្គមចម្រុះ ០៦ ថ្នាក់ វិទ្យាសាស្ត្រធម្មជាតិចម្រុះ)។ ក្នុងសម័យប្រឡងឆ្នាំ ២០២០ លទ្ធផលប្រឡងជាប់ ១០០% ជាកម្លាំងជំរុញសម្រាប់ឆ្នាំនេះ គណៈចាងហ្វាង គ្រូបង្រៀនរបស់សាលាខិតខំរំលឹកមេរៀនឡើងវិញឲ្យបានល្អ ដើម្បីអាចសម្រេចបានលទ្ធផលខ្ពស់បំផុត មិនត្រឹមតែបង្កើននូវស្នាដៃ ជំនួយឲ្យលទ្ធផលប្រឡងជាប់សម្រេចបានខ្ពស់ ហើយនៅទាំងបង្កលក្ខណៈជួយឲ្យសិស្សមានពិន្ទុគ្រប់តាមសម្បទាដាក់ចេញរបស់មហាវិទ្យាល័យ ឧត្តមសិក្សា។ ដំណាក់កាលចាត់តាំងរំលឹកមេរៀនតែងយកចិត្តទុកដាក់ដល់ការបត់បែងសមត្ថភាពសិស្ស ដើម្បីសិស្សទាំងឡាយបានក្រេបជញ្ជក់មេរៀនបានល្អ។

សិស្សថ្នាក់ទី ១២ រំលឹកមេរៀនត្រៀមប្រឡងយកវិញ្ញាបនបត្រ។ រូបថត៖ អាញ់ខ្វា

        សកម្មភាពរំលឹកមេរៀនឡើងវិញគឺដើម្បីធានាឲ្យសិស្សមានចំណេះដឹង សមស្របជាមួយលក្ខណៈរបស់វិញ្ញាសាប្រឡង ជួយឲ្យប្អូនៗនឹងនរចិត្តចូលរួមសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ។ ខ្លឹមសាររំលឹកមេរៀនច្បាមតាមកម្មវិធីអប់រំវិទ្យាល័យ មេរៀនសំខាន់ៗថ្នាក់ ១២ ( ពី ៨៥ - ៩០% ចំនួនចំណេះដឹង) តាមវិញ្ញាសាប្រឡងបើកចំហ គួបផ្សំ។ តាមផែនការរបស់សាលា ក្រោយពេលបញ្ចប់ឆ្នាំសិក្សា​រយៈកាលរំលឹកមេរៀឡើងវិញចំពោះ ០៩ វិញ្ញាសាប្រឡង គឺ ១០ សប្តាហ៍ មាន ២៨៥ ម៉ោងរៀន ក្នុងនោះវិញ្ញាសាគណិតវិទ្យា ៦០ ម៉ោង បណ្តាវិញ្ញាសាក្រៅពីនោះពី ៤០-៥០ ម៉ោង)។

        តាមអ្នកគ្រូ ឡេធីម៉ីឡិញ បង្រៀនវិញ្ញាសាគណិតវិទ្យា វិញ្ញាសាប្រឡងនីមួយៗ តែងមាន សំណួរជាគ្រឹះស្ថាន និងលើកកម្ពស់ ពេលរំលឹកមេរៀនយោងតាមបណ្តាវិញ្ញាសាគំរូមុន ដោយមានសំណួរវិភាគ ៣៥ សំណួរដំបូងភាគច្រើនសិស្សធ្វើមេរៀនបានល្អ គិតតាំងពីសំណួរទី ៣៥-៤០ កាន់តែលំបាកឡើង។ ក្រោយសំណួរលេខ ៤០ គឺសម្រាប់សិស្សរៀន ពូកែ សម្រេចពិន្ទុជាប់មហាវិទ្យាល័យ ក្នុងនោះមានបណ្តាសំណួរវិភាគ អនុវត្តចំណេះ ដឹងពាក់ព័ន្ធមុខជំនាញអនុវត្ត។ ក្នុងដំណាក់កាលរំលឹកមេរៀនឡើងវិញ អ្នកគ្រូបត់បែង សិស្សតាមសមត្ថភាព និងឲ្យបណ្តាក្រុមដោះស្រាយបណ្តាសំណួរសម្បទាជាមួយសមត្ថភាព ក្រោយមកបូកសរុបមកវិញ ណែនាំរួម ដើម្បីសិស្សក្នុងថ្នាក់យល់មេរៀន។​ ថ្នាក់ទី ១២ (អា) ២ អាស្រ័យអ្នកគ្រូធ្វើអចិន្រ្តៃយ៍ ប្អូនៗជាសិស្សគ្រាន់បើ​និងមានចរិយាសម្បតិ្តល្អ ខិតខំក្នុងការ រៀនសូត្រតាំងពីដើមឆ្នាំសិក្សា មានសិស្សជាច្រើនចេះស្វែងរកវិញ្ញាសាប្រឡងគំរូបន្ថែមទៀតផង។ល។

         ប្អូនង្វៀងម៉ាយភឿង សិស្សថ្នាក់ទី​ ១២(អា)១ ជាសិស្សគំរូក្នុងការសិក្សា ពេលឈានចូល រំលឹកមេរៀន ប្អូនខិតខំសម្រេចបានលទ្ធផលខ្ពស់បំផុត។​ បច្ចុប្បន្ន ប្អូនបានរំលឹកមេរៀនឡើងវិញជិតចប់កម្មវិធីថ្នាក់ ១២ ហើយនៅបណ្តាចំណេះដឹងក្នុងកម្មវិធីថ្នាក់ទី ១០ និងទី​ ១១ ម៉ាយភឿងចែករំលែកថា៖ អាស្រ័យប្អូនចុះឈ្មោះប្រឡងផ្នែកភាសាជប៉ុន ប្រឡង និទ្ទេស D១ ទើបប្អូនផ្តុំកម្លាំងរំលឹកវិញ្ញាសាគណិត អក្សរសាស្ត្រ និងភាសាអង់គ្លេស។ ក្រៅពីវិញ្ញាសាប្រឡងបានលោកគ្រូ អ្នកគ្រូរំលឹកមេរៀននៅលើថ្នាក់រៀន ប្អូននៅទាំងស្វែងរកបន្ថែមបណ្តាវិញ្ញាសាប្រឡងគំរូ និងដោះស្រាយដោយខ្លួនឯង លទ្ធផលវិញ្ញាសាអង់  គ្លេសសម្រេចបានពី ០៧-០៨ ពិន្ទុវិញ្ញាសាគណិត និងបណ្តាវិញ្ញាសាផ្សេងសម្រេចបាន ០៧ ពិន្ទុ។

           កិច្ចសហការរវាងសាលារៀន និងឪពុក ម្តាយសិស្ស ក្នុងដំណាក់កាលនេះ មានការ ចាំបាច់ ចំពោះការរំលឹកមេរៀនរបស់សិស្ស អាស្រ័យក្រៅពីរំលឹកមេរៀនឡើងវិញ សិស្សគប្បីបានយកចិត្តទុកដាក់អំពីសុខភាព សតិអារម្មណ៍ ជាពិសេសក្នុងដំណាក់កាលអាសន្ន រោគកូវីដ-១៩ ដូចពេលបច្ចុប្បន្ន។ អ្នកគ្រូ ថាយធីងឺ បានឲ្យដឹងបន្ថែម៖ ថ្វីត្បិតតែមាន ករណីមួយចំនួន សិស្សមិនទាន់បានការយកចិត្តទុកដាក់របស់គ្រួសារ មិនសូវរំលឹកប្អូនៗ ឲ្យរំលឹកមេរៀន ម៉្លោះហើយមានពេលខ្លះមិនទាន់យកចិត្តទុកដាក់ដល់ការរំលឹកមេរៀន។ ហេតុនោះគ្រូអចិន្រ្តៃយ៍​ គ្រូទទួលបន្ទុកវិញ្ញាសា និងគណៈចាងហ្វាងសាលាតែងក្រើនរំលឹក តាមដានដំណាក់កាលរំលឹកមេរៀនឡើងវិញ ដាក់សំណួរសមស្របជាមួយសមត្ថភាព​ ជំ នួយឲ្យប្អូនៗលើកកម្ពស់ចំណេះដឹងក្នុងការសិក្សា។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ថែទាំសុខភាពរបស់ប្អូនៗ និងក្រើនរំលឹកឲ្យប្អូនៗចេះការពារខ្លួនឯង ក្នុងស្ថានភាពជំងឺកំពុងរីករាលដាលយ៉ាងស្មុគស្មាញ៕

                        ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.