• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

សាលាបឋមសិក្សាលឿងហ្វា (សេ) ជាអង្គភាពឈានមុខ

20/11/2020 07:44

ឆ្នាំសិក្សា ២០១៩-២០២០ សាលាបានគណៈកម្មាធិការប្រជាជនខេត្តជូនទង់ប្រឡងប្រណាំង "អង្គភាពឈានមុខកម្រិតបឋមសិក្សា"។

គ្រូបង្រៀនសាលាបឋមសិក្សាលឿងហ្វា (សេ) កំពុងរៀបឲ្យសិស្សរៀនជាក្រុម។

         ជាច្រើនឆ្នាំកន្លង កម្មាភិបាល គ្រូបង្រៀន បុគ្គលិក សាលាបឋមសិក្សាលឿងហ្វា (សេ) តែងអនុវត្តល្អតួនាទីនិងភារកិច្ចរបស់ខ្លួនក្នុងការបង្រៀននិងរៀន រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអប់រំនៅមូលដ្ឋានដែលមានជនជាតិខ្មែរ រស់នៅជាង ៧០% ។ដើម្បីបង្កើនគុណភាពអប់រំ ជារៀងរាល់ ឆ្នាំសាលាតែងជំរុញមាំចលនា «រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ» ភ្ជាប់ជាមួយនឹងចលនា «គ្រូបង្រៀនម្នាក់ៗត្រូវមានសីលធម៌ធ្វើជាគំរូក្នុងការរៀនសូត្រ ច្នៃប្រតិដ្ឋ « ។ ជានិច្ចកាលយកចិត្តទុក ដាក់ក្នុងការផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន យកសិស្សធ្វើជាមជ្ឈមណ្ឌល អប់រំសិស្សឲ្យមាន សីលធម៌ល្អ វាយតម្លៃបុគ្គលិកលក្ខណៈសិស្ស តាមសភាពពិត។ ចាត់តាំងពិធីប្រឡងប្រណាំង ជារឿយៗ ដើម្បីបង្កលក្ខណៈឲ្យកម្មាភិបាល គ្រូបង្រៀន បុគ្គលិក  បន្តការសិក្សាស្រាវជ្រាវ កសាងបធានបទអប់រំដល់សិស្ស ។ ខ្លឹមសារនៃការប្រឡងប្រណាំងច្បាមយកបធានបទក្នុងឆ្នាំសិក្សា និងបធានបទជារៀងរាល់ខែ និង ចលនាប្រឡងប្រណាំងកសាងសាលារៀនជាទីស្និទ្ធស្នាល សិស្សសកម្មរៀនសូត្រ។ល។

        អ្នកគ្រូថៃធីហុងកឹម គ្រូបង្រៀនអចិន្រ្តៃយ៍ថ្នាក់ទី១/២ មានប្រសាសន៍ថា៖ ឃុំលឿងហ្វា(អា)ជាឃុំដែលមានជនជាតិខ្មែររស់នៅកុះ ករ។ សិស្សជនជាតិខ្មែររៀនថ្នាក់ទី ១ ភាគ ច្រើនមិនសូវចេះភាសាវៀត ម្ល៉ោះហើយពេលគ្រូពន្យល់មេរៀនជាភាសាវៀត ប្អូនៗមិនសូវយល់មេរៀនប៉ុន្មានឡើយ។ ទោះបីយ៉ាងណាក៏ដោយ ខ្ញុំតែងអស់ពីចិត្តដើម្បីប្អូនៗជាទីស្រឡាញ់ ខ្ញុំតែងខិតខំបង្រៀនប្អូនៗជនជាតិខ្មែរឲ្យចេះភាសាវៀត។ក្រៅពីនោះ ខ្ញុំនៅទាំងចំណាយពេលស្វែងយល់អំពីស្ថានភាពគ្រួសារសិស្សក្រីក្រដើម្បីរាយការណ៍ជូនគណៈចាងហ្វាងសាលាឧបត្ថម្ភទាន់ពេល ។

       ទន្ទឹមនឹងបង្កើនគុណភាពបង្រៀន សាលាតែងយកចិត្តទុកដាក់ក្នុងការឧបត្ថម្ភសិស្សក្រីក្រដើម្បីរាំងស្កាត់កុំឲ្យសិស្សក្រីក្រឈប់រៀនពាក់កណ្ដាលការ ប្អូនត្រឹងខាញ់ញ៉ឺ ជាសិស្សរៀនថ្នាក់ទី ៥/៣ សាលាបឋមសិក្សាលឿងហ្វា(សេ)ជាសិស្សក្រីក្រជម្នះការលំបាករៀនសម្រេចនិទ្ទេសគ្រាន់បើ‑ពូកែជាច្រើនឆ្នាំកន្លង។ ខាញ់ញ៉ឺបានឲ្យដឹងថា៖ ស្ថានភាពគ្រួសារប្អូនលំបាកខ្លាំងណាស់។​ឪពុកម្តាយប្អូនទៅធ្វើការស៊ីឈ្នួលឆ្ងាយ ម្ល៉ោះហើយប្អូននៅជាមួយជីដូនកាលពីតូចម្ល៉េះ​ ជារៀងរាល់ឆ្នាំសិក្សា ប្អូនតែងបានសាលាឧបត្ថម្ភប្រាក់ សិក្ខូបករណ៍សម្រាប់ប្អូនរៀនសូត្រ។ ប្អូនប្តេជ្ញាចិត្តខិតខំរៀនសូត្រឲ្យបានពូកែដើម្បីតបស្នងនូវគុណូបការៈរបស់គ្រួសារនិងលោកគ្រូ អ្នកគ្រូ។

          អ្នកគ្រូវិញធីអាញ់ ចាងហ្វាងសាលាបឋមសិក្សាលឿងហ្វា(សេ)មានប្រសាសន៍ថា៖ ដោយបានការយកចិត្តទុកដាក់ពី រដ្ឋអំណាច ការិយាល័យ‑មន្ទីរអប់រំនិងបណ្តុះបណ្តាល មូលដ្ឋានសម្ភារបានវិនិយោគកសាងយ៉ាងស្អាតស្អំរឹងមាំ និង មានឧបករណ៍សម្រាប់បង្រៀន និងរៀនគ្រប់គ្រាន់។ ចំពោះមុខជំនាញ ​សាលា តែងយកចិត្តទុកដាក់​បំពាក់បំប៉នចំណេះដឹងមុខជំនាញជូនគ្រូបង្រៀន ផ្លាស់ប្តូរវិធីសាស្រ្ត បង្រៀនដោយយកសិស្សធ្វើជាមជ្ឈមណ្ឌល យកចិត្តទុកដាក់អប់រំសិស្សឲ្យមានសីលធម៌ល្អ បង្រៀនសិស្សជនជាតិខ្មែរឲ្យចេះភាសាវៀត។ល។ សាលាបានចលនាសប្បុរសជន ឧបត្ថម្ភសិក្ខូបករណ៍ សម្លៀកបំពាក់ ទោចក្រយាន ដើម្បីបង្កលក្ខណៈឲ្យសិស្សក្រីក្ររៀនសូត្របានល្អ រួមចំណែករាំងស្កាត់បញ្ហាសិស្សឈប់រៀនពាក់កណ្តាលការព្រោះខ្វះសិក្ខូបករណ៍ ។ ផ្តើមពីនោះ ជារៀងរាល់ឆ្នាំសាលារក្សាចំនួនសិស្សតាំងពីដើមឆ្នាំសិក្សារហូត​ដល់ចុងឆ្នាំសិក្សា ហើយគុណភាពអប់រំរបស់សាលាក៏កើនឡើងជាលំដាប់៕

  ​ សាលាបឋមសិក្សា លឿងហ្វា(សេ)មានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ៤១ នាក់ ក្នុងនោះកម្មាភិបាល គ្រូបង្រៀន បុគ្គលិកជនជាតិខ្មែរ ២៨ នាក់ ។ បច្ចុប្បន្ន កម្មាភិបាល គ្រូបង្រៀន បុគ្គលិករបស់សាលាទាំងអស់សុទ្ធសឹងមានសម្បទាគ្រប់គ្រាន់ ។ ក្នុងនោះមានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ៨៥%​មានកម្រិតវិជ្ជាខ្ពស់ជាងសម្បទាកំណត់។ សាលាមានមណ្ឌលធំ ០១ កន្លែង មណ្ឌលសាខា ០៣ កន្លែង ។ ឆ្នាំសិក្សា ២០២០-២០២១ សាលាមានសិស្សរួម ៧៣៦ នាក់ក្នុងនោះសិស្សជាជនជាតិខ្មែរ ជាង ៧០% ។

         សាលាបានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរសម្រេចស្នាដៃ«សមូហភាពពលកម្មឆ្នើម « ជាច្រើនឆ្នាំបន្តបន្ទាប់​។ ជាពិសេស បច្ចុប្បន្ននេះ សាលាកំពុងបានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកចូវថាញ់ស្នើនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជូនប័ណ្ណសរសើរ ។                 

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.