• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

សាលាបឋមសិក្សាថាញ់ស៊ើងខិតខំគិតគូរដល់សិស្សក្រីក្រ

04/05/2021 08:33

សាលាបឋមសិក្សាថាញ់ស៊ើង (ស្រុកថ្កូវ) មានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ៣២ នាក់ (នារី ១៨ នាក់ ជនជាតិខ្មែរ ១៩ នាក់)។ សាខាបក្សសាលាមានបក្ខជន ២១ នាក់ តែងខិតខំអនុវត្តសម្រេចភារកិច្ចដែលប្រគល់ឲ្យ អនុវត្តល្អការងារអប់រំក្នុងតំបន់ជនរួមជាតិខ្មែរ។ ជាពិសេសអនុវត្តទម្រង់មានប្រសិទ្ធភាពជាច្រើនក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បំផុតគឺបំផុសចលនាបណ្តាប្រភពកម្លាំង រួមចំណែកគិតគូរដល់សិស្សក្រីក្ររបស់សាលា។

ថ្នាក់រៀននៅសាលាបឋមសិក្សាថាញ់ស៊ើង។ រូបថត៖ អាញ់ខ្វា

            លោកគ្រូត្រឹមស្វឹងឡេន ចាងហ្វាងសាលាបឋមសិក្សាថាញ់ស៊ើងបានឲ្យដឹង៖​ ក្នុងបណ្តាឆ្នាំកន្លងមូលដ្ឋាន សម្ភារ ឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងសាលាតែងបានយកចិត្តទុកដាក់វិនិយោគជាបន្តិចម្តងៗ តាមទិសដៅរឹងមាំ សម្រេចសម្បទា ឆ្លើយតបតម្រូវការផ្លាស់ថ្មីក្នុងវិស័យអប់រំ។ ថ្វីត្បិតដូច្នោះក្ដី អាស្រ័យដោយលក្ខណៈសេដ្ឋកិច្ច-សង្គមរបស់ឃុំនៅជួបការលំបាកច្រើន ម៉្លោះហើយការសិក្សារបស់ប្អូនៗក៏នៅជួបបញ្ហាលំបាក។ អាស្រ័យហេតុនោះ គណៈចាងហ្វាងសាលាបង្កើនការផ្សព្វផ្សាយជួយកម្មាភិបាល គ្រូបង្រៀន ឪពុកម្តាយសិស្ស លើកកម្ពស់ចំណេះដឹងអំពីការងារសង្គមូបនីយ កម្មអប់រំ ចលនារាល់កងកម្លាំងសង្គមចូលរួម ដើម្បីសិស្សជាទីស្រឡាញ់។ ផ្តើមពីនោះ មានសិស្សជាច្រើនមានស្ថានភាពលំបាកខ្លាំងបានឧបត្ថម្ភទាន់ពេលដើម្បីបន្តការសិក្សា។

          បង្រៀនច្រើនឆ្នាំនៅតំបន់ជ្រៅមានជនជាតិខ្មែររស់នៅច្រើន កម្មាភិបាល គ្រូបង្រៀនសាលា​តែងយល់ច្បាស់នូវការលំបាករបស់សិស្សម្នាក់ៗ ​ជាពិសេសគឺកូនចៅរបស់បណ្តាគ្រួសារក្រីក្រ ក្នុងនោះមានសិស្សជាច្រើនអាស្រ័យឪពុកម្តាយទៅធ្វើការនៅទីឆ្ងាយ រស់នៅជាមួយជីដូន ជីតា ញាតិសន្តាន។ ជាមួយនឹងការខ្វល់ខ្វាយនោះ សាលាបានអនុវត្តទម្រង់សង្គមូបនីយកម្មអប់រំហើយឆ្លងតាមរយៈនោះ បំផុសចលនាបណ្តាអង្គការចាត់តាំង បុគ្គលនៅក្នុងនិងក្រៅសាលាចូលរួមគបវាល់សម្ភារ និងប្រាក់មុខសម្រាប់ឧបត្ថម្ភទាន់ពេលដល់សិស្សដែលមានស្ថានភាពលំបាកបន្តការសិក្សា។ គិតតាំងពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន កម្មាភិបាល គ្រូបង្រៀនសាលា បំផុសចលនាសប្បុរសជនឧបត្ថម្ភសិស្សបាន ៣.៨៧៤ លើក នាក់ សរុបទឹកប្រាក់ជិត ៣៣០​ លានដុង ឧបត្ថម្ភអហារូបករណ៍ ១៨០​ ចំណែក ជូនទោចក្រយាន ២៧ គ្រឿង សៀវភៅសរសេរ ១៨.៨១៥ ក្បាល ប៊ិចជាង ២.០០០ ដើម អាវ ៤៣ អាវ អង្ករជិត ០២ តោន និងអំណោយ ១៧០ ចំណែក។ល។ ទន្ទឹមនឹងនោះ បំផុសចលនាប្រជាជននៅជិតសាលាបរិច្ចាគដីជាង ២.០០០ ម៉ែត្រក្រឡា ដើម្បីកសាងបន្ទប់អនាម័យ បើកទូលាយទីធ្លាលេងកម្សាន្ត​ កសាងបន្ថែមបន្ទប់រៀនថ្មីដើម្បីធានាមូលដ្ឋានសម្ភារជួយឲ្យសាលាសម្រេចសម្បទាជាតិ។

           ក្រៅពីនោះ សាលាបំផុសចលនាគ្រូបង្រៀន សិស្សបែងប្រភេទសំរាមដើម្បីលក់រាល់ខែ សំដៅបង្កប្រភពថវិកាទំនុកបម្រុងដល់សិស្សក្រីក្រ ០៦​ នាក់ រួមចំណែកការពារបរិស្ថានជ្រះស្អាតទៀតផង។ សាលាបានសហការជាមួយអង្គការសម្ព័ន្ធយុវជនឃុំបំផុសចលនាអនុវត្តទម្រង់ “​កាត់សក់ឥតគិតថ្លៃ” ជូនសិស្ស ៣១០  នាក់ដែលមានស្ថានភាពក្រលំបាក។ល។  មីងស៊ើងធីចង  មានចៅឈ្មោះគឹមថាញ់ដា  រៀនថ្នាក់ទី​ ៣ បានឲ្យដឹង៖ ឪពុកម្តាយរបស់ចៅដាទៅធ្វើការនៅទីឆ្ងាយ ប៉ុន្មានឆ្នាំមកអាយនេះ បានសាលាជូនសៀវភៅ ប៊ិច និងប្រាក់សម្រាប់ប្រើប្រាស់ក្នុងការសិក្សា មានពេល ខ្លះជូនទាំងអង្ករផង។ ទោះបីជួបការលំបាក ខ្ញុំក៏ខំគិតគូរឲ្យចៅសិក្សា អាស្រ័យបានលោកគ្រូអ្នកគ្រូជូនអំណោយ ទើបយាយចៅខ្ញុំកាត់បន្ថយបានការលំបាក ចំណែកឪពុកម្តាយចៅដា មួយខែទើបផ្ញើប្រាក់មកឲ្យម្តងហេតុនោះហើយជីវភាពតែងនៅខ្វះមុខខ្វះក្រោយ។

           លោកគ្រូត្រឹមស្វឹងឡេន ឲ្យដឹងបន្ថែមថា៖ ឆ្នាំសិក្សា ២០២០-២០២១ សាលាបឋមសិក្សាថាញ់ស៊ើងមានសិស្ស ៦១៩​ នាក់ ក្នុងនោះមានសិស្សខ្មែរ ៤៩៧​ នាក់  សិស្សក្រីក្រ ៣៩ នាក់ សិស្សជិតក្រ ១២០ នាក់។ សាខាបក្ស គណៈចាងហ្វាងសាលាបន្តបំផុសចលនាប្រភពកម្លាំងឧបត្ថម្ភដល់សិស្សក្រីក្រ ជិតក្រ។ ក្នុងនោះឆ្លៀតយកការឧបត្ថម្ភរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ដើម្បីជួយដល់សិស្សក្រីក្រ បន្តរក្សាបណ្តាទម្រង់ជាក់ស្តែង។ ជាពិសេសឧបត្ថម្ភបណ្តើរ ផ្សព្វផ្សាយបណ្តើរ សំដៅជួយសិស្ស និងឪពុកម្តាយសិស្សយល់ជ្រៅជ្រះជាងទៀតអំពីការសិក្សា បង្កជាកម្លាំងជំរុញដើម្បីប្អូនៗបន្តការសិក្សាឲ្យបានល្អ កាត់បន្ថយដល់កម្រិតទាបបំផុតស្ថានភាពសិស្សបោះបង់ការរៀនសូត្រពាក់កណ្តាលការ៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.