• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

វិស័យអប់រំ បណ្តុះបណ្តាល សុខាភិបាលតែងបានយកចិត្តទុកដាក់អនុវត្តល្អ

02/07/2024 08:00

ខេត្តត្រាវិញមានប្រវេណីវប្បធម៌សម្បូរបែបវេញត្របាញ់ចូលគ្នារវាង ជនជាតិ និងសាសនា។ អត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចតែងបានអភិរក្ស អភិវឌ្ឍ។ បណ្ដាពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិបានប្រារព្ធឡើងតាមទំនៀមទម្លាប់ ត្រូវតាមច្បាប់កំណត់ បង្កជាបរិយាកាសសប្បាយរីករាយក្នុងសហគមន៍នៃបណ្ដាជនជាតិនៅលើភូមិសាស្រ្ត។ ទន្ទឹមនឹងនោះ ក្នុងពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន តែងយកចិត្តទុកដាក់ដល់ការងារអប់រំ បណ្តុះបណ្តាល និងថែទាំសុខភាពជូនប្រជាជន ជាពិសេសប្រជាជននៅតំបន់ជ្រៅ តំបន់ជនជាតិខ្មែររស់នៅកុះករ។

សមមិត្តឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគេនបណ័្ណសរសើរដល់សមូហភាពក្នុងពិធីខួបអនុស្សាវរីយ៍ ១០ ឆ្នាំ បង្កើនសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ។ រូបថត៖ សុជា

     ខេត្តត្រាវិញមានមូលដ្ឋានអប់រំចំនួន ៤២៧ កន្លែង ក្នុងនោះមានសាលាសកលជនជាតិអន្តេវាសិក ០៨ សាលា សាលាមធ្យមសិក្សាបាលី-ខ្មែរ ០១ សាលា និងមហាវិទ្យាល័យអក្សរសាស្រ្ត-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រស្ថិតក្រោមឱវាទសាកលវិទ្យាល័យត្រាវិញ។ ការបង្រៀនអក្សរសាស្រ្តខ្មែរនៅតាមសាលាសកលតែងបានខេត្តយកចិត្តទុកដាក់ជានិច្ច។ ជា​រៀង​រាល់​ឆ្នាំ នៅតាមបណ្តាសាលាសកលតែងចាត់តាំងបង្រៀនអក្សរសាស្រ្តខ្មែរនៅនឹងសាលា។ ​ ​ឆ្នាំ ​២០២២ ​មាន ១២១ សាលាបើកបង្រៀន​អក្សរសាស្រ្តខ្មែរដោយមានសិស្ស ១.០៧៤ ​នាក់រៀន​។ ខេត្តឧបត្ថម្ភថវិកាសម្រាប់ទិញសៀវភៅ ឯកសារ ឧបករណ៍សម្រាប់បង្រៀន និងរៀនជូនគ្រូបង្រៀន និងសិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភប្រាក់ដល់គ្រូបង្រៀនតាមសេចក្តីសម្រេចចិត្តលេខ ១៣/២០២០/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ ចាត់តាំងបង្រៀនអក្សរសាស្រ្តខ្មែរដល់កម្មាភិបាល បុគ្គលិកនិយោជិតដែលធ្វើការនៅតំបន់ជនជាតិខ្មែរ បង្រៀននៅមជ្ឈមណ្ឌលអប់រំជាប្រចាំ និងមជ្ឈមណ្ឌល Vitory នៃសាកលវិទ្យាល័យត្រាវិញ។ លុះរៀនចប់ថ្នាក់ សិក្ខាកាមនឹងទទួលបានលិខិតបញ្ជាក់ថ្នាក់កម្រិតថ្នាក់ជាតិ។ បង្រៀនអក្សរខ្មែរ កម្រិតបរិញ្ញាផ្នែកគរុកោសល្យ និងមហាវិទ្យាល័យភាសាខ្មែរ - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូនៃសាកលវិទ្យាល័យត្រាវិញ។ បង្រៀនតាមកម្មវិធីអក្សរសាស្ត្រខ្មែរ និងភាសាបាលីកម្រិតមធ្យមសិក្សា នៅសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ។ បង្រៀនភាសាខ្មែរតាមប្រព័ន្ធទូរទស្សន៍ត្រាវិញ (ប្រព័ន្ធ THTV២) ។ បង្រៀនតាមកម្មវិធីអក្សរសាស្ត្រខ្មែរ ភាសាបាលី និងកម្មវិធីពុទ្ធិកមធ្យមសិក្សាបឋម និងទុតិយភូមិនៅតាមវត្តព្រះពុទ្ធសាសនាមហានិកាយខ្មែរ។ ជារៀងរាល់ឆ្នាំបើកថ្នាក់បង្រៀនបាន ១៥០ ថ្នាក់ ដោយមានសមណសិស្ស និងយុវសិស្សជាង ៣.០០០ អង្គ និងរូបរៀន។ ការបង្រៀន និងរៀនអក្សរសាស្រ្តខ្មែរតែងបានខេត្តចង្អុលការ បង្កលក្ខណៈក្នុងការបង្រៀន និងរៀនត្រូវតាមមុខសញ្ញា បំពេញតម្រូវនៃការពង្រីកសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន និងរួមចំណែកក្នុងការអភិរក្ស អភិវឌ្ឍភាសា អក្សរសាស្រ្តជាតិ។

     វិស័យអប់រំ និង បណ្តុះបណ្តាលនៅតំបន់ជនជាតិខ្មែរ តែងបានការយកចិត្តទុកដាក់ពីសំណាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។ ឆ្នាំសិក្សា ២០២៣-២០២៤ ទូទាំងខេត្តមានសិស្សជនជាតិខ្មែរ ៧៥.៤៩២/២១៣.៦៧២ នាក់ ស្មើអត្រា ៣៥,៣៣% ចំនួនសិស្សរួម។  ប្រមូលសិស្សចូលរៀនត្រូវតាមអាយុកំណត់សម្រេចតាមផែនការ កម្រិតបឋមសិក្សាសម្រេច ៩៩,៩0% កម្រិតអនុវិទ្យាល័យសម្រេច ៩៨,៦១% កម្រិតវិទ្យាល័យសម្រេច ៧៩,៨៥%។ បច្ចុប្បន្ន ចំនួនបន្ទប់​រៀនបានជួសជុល និងកសាងមាំមួនចំនួន ៦.៩៣៣/៧.៨៧៩ បន្ទប់ស្មើអត្រា ៨៧,៩៩%។ ការបង្រៀន និងរៀនអក្សរសាស្រ្តខ្មែរតែងបានអភិរក្ស និងអភិវឌ្ឍ។ ទូទាំងខេត្តមាន ១៣៤/១៤៣ វត្តចាត់តាំងបង្រៀនអក្សរសាស្រ្តខ្មែរក្នុងរដូវវិស្សមកាល ដោយមានសិស្ស ១៦.៧៣៦ នាក់រៀន។ ជា​រៀង​រាល់​ឆ្នាំ សិស្ស​ជនជាតិខ្មែរ​ឈប់​រៀនពាក់កណ្តាលការ​ថយ​ចុះ​ជា​លំដាប់។ អនុវត្តល្អ ការឧបត្ថម្ភសិស្សដែលរៀនតាមសាលា នៅបណ្តាឃុំ ភូមិលំបាកខ្លាំង តាមអនុក្រឹត្យលេខ ១១៦/២០១៦/NĐ-CP ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៦ របស់រដ្ឋាភិបាល។ គោលនយោបាយស្តីពីការវៀរលែង កាត់បន្ថយការបង់ថ្លៃសាលា ឧបត្ថម្ភប្រាក់បង់ថ្លៃសាលា ជូនអាហារូបករណ៍ ដល់សិស្សានុសិស្ស និស្សិត ជម្រើសសិស្ស និស្សិតតាមអនុក្រឹត្យលេខ ៤៩/២0១0/NĐ-CP អនុក្រឹត្យលេខ ៨៦/២0១៥/NĐ-CP របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល សរុបថវិកា ១៦២,៣៥២ ពាន់លានដុង។ តាំងពីឆ្នាំ ២០១៦ ដល់ខែឧសភា ឆ្នាំ ២០២៤ ខេត្តបានជ្រើសនិស្សិត ១១៨/១៣៩ នាក់ ទៅបណ្តុះបណ្តាលតាមរបបជម្រើស។ ឆ្លងតាមរយៈនោះ បានរួមចំណែកបង្កើនកម្រិតប្រជាបញ្ញារបស់ប្រជន បំពេញបន្ថែមកងជួរកម្មាភិបាលបុគ្គលិកនិយោជិតតំបន់ជនជាតិខ្មែរ តំបន់ដែលមានស្ថានភាពសេដ្ឋកិច្ច-សង្គមលំបាក ក្នុងខេត្ត។

     កម្មាភិបាល គ្រូបង្រៀនជនជាតិខ្មែរក្នុងវិស័យអប់រំកាន់តែបានរៀនសូត្របង្កើនចំណេះដឹងគ្រប់សម្បទា៖ ឆ្នាំ ២០២៣ កម្មាភិបាលបុគ្គលិកនិយោជិតជនជាតិខ្មែរមាន ៣.២៨៧/១៤.២៧០ នាក់ ស្មើនឹង ២៣,០៣%។ ក្នុងនោះមានកម្មាភិបាលថ្នាក់គ្រប់គ្រងការសិក្សាគ្រប់លំដាប់ថ្នាក់ ១១១ នាក់ បុគ្គលិក ២៩០ នាក់ គ្រូបង្រៀន ២.៨៧៣ នាក់ (មត្តេយ្យ ២៥/១២៩ នាក់ ពន្លកកុមារ ៦១៥/១.៩៩២ នាក់ សាលាបឋមសិក្សា ១.៣៣៤/៤.៧២០ នាក់ អនុវិទ្យាល័យ ៦០៤/៣.៣៤១ នាក់ វិទ្យាល័យ ២៦១ នាក់) មជ្ឈមណ្ឌលអប់រំជាប្រចាំ ៣៤/១៨០នាក់)។

     ការថែទាំសុខភាពនៅតំបន់ជនជាតិខ្មែរបានការយកចិត្តទុកដាក់យ៉ាង ពិសេស។ ខេត្តបានវិនិយោគ បង្កើនគុណភាពនៃកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកាជាជនជាតិខ្មែរបណ្តាមូលដ្ឋានសុខាភិបាល ដំណាក់សុខាភិបាលបណ្តាឃុំនៅតំបន់ជនជាតិខ្មែរ។ ឆ្នាំ ២០២២ តំបន់ជនជាតិខ្មែរបានកសាងដំណាក់សុខាភិបាលថ្មី ១១ កន្លែង និងជួសជុលដំណាក់សុខាភិបាល ០២ កន្លែង ដោយវិនិយោគទុន ៥១,៦ ពាន់លានដុង។ ឆ្នាំ ២០២៣ បន្តការវិនិយោគជួសជុលដំណាក់សុខាភិបាល ១៦ កន្លែង សរុបថវិកា ២៨,៨ ពាន់លានដុង ដើម្បីថែទាំសុខភាពជូនប្រជាជនឲ្យបានទាន់ពេល ។ ទូទាំងខេត្តមានមូលដ្ឋាន ពិនិត្យ ព្យាបាលជំងឺចំនួន ១២៥ កន្លែង ដោយមានវេជ្ជបណ្ឌិតជនជាតិខ្មែរ ២៧០/៧៩១ នាក់។ គ្រូពេទ្យជនជាតិខ្មែរ ១៣៦/៤២៨ នាក់ គិលានុបដ្ឋាយិកាជនជាតិខ្មែរ ៤៦/៩១៦ នាក់ ឱសថការីជនជាតិខ្មែរ ៣៩/៣៨៣ នាក់ ពេទ្យឆ្មបជនជាតិខ្មែរ ៤៧/២៣0 នាក់ ដំណាក់សុខាភិបាលថ្នាក់ឃុំសម្រេចសម្បទាជាតិ ១00% ប្រជាជនចូលរួមទិញគាំពារសុខាភិបាលសម្រេច ៩៦,២១% ។

     ខេត្តយកចិត្តទុកដាក់អនុវត្តល្អគោលនយោបាយគាំពារសុខាភិបាល។ រក្សាខ្ជាប់សកម្មភាពដំណាក់សុខាភិបាលថ្នាក់ឃុំ ១00% គ្រប់លក្ខណៈទទួលពិនិត្យ ព្យាបាលជំងឺតាមគាំពារសុខាភិបាល។ ​ ជនរួមជាតិខ្មែរប្រើប្រាស់ប័ណ្ណគាំពារសុខាភិបាលសម្រាប់ការពិនិត្យ និងព្យាបាលជំងឺកើនឡើងជាលំដាប់៖ ឆ្នាំ ២០១៨ មាន ៤៣១.៩៥០ លើកនាក់។ ឆ្នាំ ២០១៩ មាន ៤៣0.៨៦៧ លើកនាក់។ ឆ្នាំ ២០២០ មាន ៣៧៣.៤៣៨ លើកនាក់។ ឆ្នាំ ២០២១ មាន ២៣១.៧៨៩ លើកនាក់។ ឆ្នាំ ២០២២ មាន ២២៣.0២៩ លើកនាក់។ ឆ្នាំ ២០២៣ មាន ២៩0.000 លើកនាក់៕

ប្រែសម្រួល៖សុជា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.