• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 08/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

វត្តអូរក្តារសកម្មក្នុងការបង្រៀនអក្សរសាស្រ្តខ្មែរជូនសិស្សក្នុងរដូវវិស្សមកាល

15/07/2024 07:46

វត្តជយនទីរតនារាម(អូរក្តារ) ស្ថិតនៅភូមិអូរក្តារ ឃុំភឿកហាវ ស្រុកចូវថាញ់។ ចំណុះជើងវត្តមានគ្រួសារប្រជាពុទ្ធបរិស័ទខ្មែរជិត ៤០០ គ្រួសារ។ ព្រះចៅអធិការ ព្រះអាចារ្យ គណៈកម្មការវត្តអូរក្តារ តែងសកម្មក្នុងការចលនាប្រជាពុទ្ធបរិស័ទឲ្យយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលឲ្យកូនចៅទៅវត្តរៀនអក្សរសាស្រ្តខ្មែរក្នុងរដូវវិស្សមកាល ដើម្បីរួមចំណែកអភិរក្ស អភិវឌ្ឍអក្សរសាស្រ្ត និងអត្តសញ្ញាណ វប្បធម៌ជាតិ។

     អូរក្តារជាភូមិស្ថិតនៅតំបន់ឆ្ងាយរបស់ឃុំភឿកហាវ។ កាលមិនទាន់កសាងវត្ត ប្រជាពុទ្ធបរិស័ទនៅទីនេះតែងនិមន្តព្រះសង្ឃវត្តផ្នោកំបុត មកបង្រៀនអក្សរសាស្រ្តខ្មែរនៅសាលាមួយក្នុងភូមិ មានសិស្សពី ១០-១៥ នាក់មករៀនអក្សរសាស្រ្តខ្មែរនារដូវវិស្សមកាល។ តាំងពីកសាងវត្ត (ឆ្នាំ ២០១៧) រហូតមកទល់បច្ចុប្បន្ន ព្រះចៅអធិការ ព្រះអាចារ្យ គណៈកម្មការវត្តអូរក្តារ បើកថ្នាក់រៀនអក្សរសាស្រ្តខ្មែរ​ រួចទាក់ទាញសិស្សមធ្យមភាគ ១០០ នាក់ មករៀនអក្សរសាស្រ្តនៅនឹងវត្តនារដូវវិស្សមកាលជារៀងរាល់ឆ្នាំ។

ព្រះតេជគុណគាងថាយហុង ព្រះចៅអធិការវត្តអូរក្តារកំពុងបង្រៀនសិស្សនារដូវវិស្សមកាល។

     ប្អូនតូធីង៉ុកអៀង ជាសិស្ស​ម្នាក់ចូលរួមរៀនអក្សរសាស្រ្តខ្មែរនារដូវវិស្សមកាលនៅ វត្តអូរក្តារ ​បាន​ឲ្យដឹង​ថា​៖ “​ឆ្នាំ​សិក្សា​ ២០២៤-២០២៥ ប្អូន​រៀន​ថ្នាក់​ទី ៧​។​ ក្នុង​​រដូវ​វិស្សមកាលជារៀងរាល់ឆ្នាំ ប្អូនតែងព្យាយាម​ទៅ​វត្ត​រៀន​អក្សរសា​ស្រ្ត​ខ្មែរ។ អាស្រ័យប្អូន ទៅវត្តរៀនទើបប្អូនចេះអាន ចេះសរសេរអក្សរសា​ស្រ្តខ្មែរ។

     ដូចប្អូនង៉ុកអៀងដែរ ប្អូនថាច់មុនីក៏សំណេះសំណាលដោយរីករាយថា៖ រដូវវិស្សមកាលជារៀងរាល់ឆ្នាំប្អូនតែងទៅវត្តរៀនអក្សរសាស្រ្តខ្មែរ។​ទៅ​វត្ត​មិន​ត្រឹម​តែបាន រៀនអក្សរសា​ស្រ្តខ្មែរ​ប៉ុណ្ណោះ​ទេ នៅទាំង​បាន​រៀនអំ​ពី​វប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិយើងទៀតផង។ បច្ចុប្បន្ន ប្អូនចេះ​អាន ចេះសរសេរ​អក្សរសា​ស្ត្រ​ខ្មែរបានគ្រាន់បើដែរ ហើយប្អូននឹងព្យាយាមហាត់អាន ហាត់សរសេរភាសា អក្សរសាស្រ្តខ្មែរឲ្យបានល្អជាងទៀត។

     ព្រះតេជគុណ គាងមិញជីរ៍ ព្រះអាចារ្យបង្រៀនអក្សរសាស្រ្តខ្មែរនៅវត្តអូរក្តារ មានថេរដីកាថា៖ អាត្មាចូលរួមបង្រៀនអក្សរសាស្រ្តខ្មែរជារៀងរាល់រដូវវិស្សមកាលតាំង ពីបង្កើតវត្តរហូតមក។ ដោយឃើញប្រជាពុទ្ធបរិស័ទយកចិត្តទុកដាក់ឲ្យកូនចៅមកវត្តរៀន អាត្មាក៏ព្យាយាមបង្រៀនអក្សរសាស្រ្តខ្មែរដល់ក្មួយៗក្នុងមួយថ្ងៃ ០២ ពេលដើម្បីឲ្យក្មួយៗ រៀនបានល្អពីថ្នាក់ទាបដល់ថ្នាក់ខ្ពស់ ជំនួយឲ្យក្មួយៗបានយល់ ចេះអាន ចេះសរសេរពាក្យពេចន៍ខ្មែរឲ្យបានច្រើន។

ព្រះតេជគុណគាងថាយហុង កំពុងបង្រៀនសិស្សអានអក្សរសាស្រ្តខ្មែរ។

     ក្នុងនាមជាព្រះចៅអធិការវត្ត ថ្វីត្បិតតែមមាញឹកនឹងកិច្ចការព្រះពុទ្ធសាសនា ការងារវត្តអារាមច្រើនក៏ដោយ ប៉ុន្តែព្រះតេជគុណ គាងថាយហុង ព្រះចៅអធិការវត្តអូរក្តារនៅតែយកព្រះទ័យទុកដាក់ ជួយបង្រៀនអក្សរសាស្រ្តខ្មែរដល់សិស្សានុសិស្សក្នុងរដូវវិស្សមកាលជារៀងរាល់ឆ្នាំ។

      ព្រះតេជគុណ គាងថាយហុង មានថេរដីកាថា៖ ថ្នាក់រៀនអក្សរសាស្រ្តខ្មែរ រដូវវិស្សមកាល ថ្វីត្បិតរៀនត្រឹមតែជាង ២ ខែប៉ុណ្ណោះ ប៉ុន្តែព្រះអាចារ្យតែងខិតខំបង្រៀនសិស្សបានល្អ ដើម្បីឲ្យសិស្សចេះអាន ចេះសរសេរអក្សរសាស្រ្តខ្មែរបានស្ទាត់ ដោយបំណាចប្អូនៗព្យាយាមមករៀន។ ដូចដែលយើងបានយល់ស្រាប់ហើយថា ជា ច្រើនជំនាន់មកហើយវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរមិនត្រឹមតែជាបូជនីយដ្ឋានដ៏អស្ចារ្យប៉ុណ្ណោះទេ នៅទាំងជាមជ្ឈមណ្ឌលអប់រំផ្នែកអក្សរសាស្រ្ត ភាសាសាស្រ្ត និងវប្បធម៌ជាតិទៀតផង។ ម្ល៉ោះហើយ ក្នុងនាម​ជាព្រះចៅអធិការ​វត្ត អាត្មាត្រូវតែ​បន្តការអភិរក្ស អភិវឌ្ឍ​ប្រពៃណី​​ ​អត្តសញ្ញាណ​វប្បធម៌​របស់​ជនជាតិខ្មែរ​ឲ្យកាន់តែថ្កុំថ្កើង រុងរឿងជានិច្ចនិរន្តរ៍​។ ក្នុង​នោះ​មាន​ការ​បង្រៀន​ភាសាអក្សរសាស្រ្តខ្មែរក្នុងវត្តនា​រដូវ​វិស្សមកាលជាដើម។ទន្ទឹមនឹងនោះ ថ្នាក់រៀននារដូវវិស្សមកាលក្នុងវត្ត នៅទាំងបង្រៀនប្អូនៗឲ្យយល់អំពីប្រយោជន៍នៃការគោរព ធ្វើតាមមាគ៌ាព្រះពុទ្ធសាសនាបង្រៀនអំពីសីលធម៌ក្នុងការរស់នៅ ដើម្បីជំនួយប្អូនៗឲ្យបង្កើនចំណេះដឹងដ៏ល្អ ដើម្បីកសាងជីវភាពបានល្អ ជៀសវាងអំពើបាបគ្រោះសង្គម បានជាពលរដ្ឋដ៏ល្អ ចូលរួមធ្វើការងារមាន ប្រយោជន៍ជូនសង្គម៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.