• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

វត្តសត្ថារាមវ័ន(តារ៉ម)ពង្រីកតម្លៃប្រពៃណីសាមគ្គីរវាងបណ្ដាជនជាតិ

12/09/2023 09:29

វត្តសត្ថារាមវ័ន(តារ៉ម) ស្ថិតនៅភូមិតារ៉មកើត ឃុំដូងចូវ ស្រុកយ្វៀងហាយ។ គិតមកទល់ពេលនេះ វត្តឆ្លងកាត់ជំនាន់ព្រះចៅអធិការ ១២ អង្គ។ វត្តមានការរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យកំណត់ត្រាប្រវត្តិសាស្រ្តអំពីសាមគ្គីភាព ការរួមចិត្ត រួមគំនិតរបស់ប្រជាជន និងកម្មាភិបាលបដិវត្តន៍មានភាពត្រចះត្រចង់ ក្នុងការដណ្ដើមឯករាជ្យជូនមាតុប្រទេស។

      នៅក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក វត្តមិនត្រឹមតែជា​មជ្ឈមណ្ឌលប្រជុំជីវភាពសាសនា វប្បធម៌អប់រំរបស់ជនរួមជាតិខ្មែរនៅក្នុងភូមិស្រុក​ប៉ុណ្ណោះឡើយ នៅទាំងជាមូលដ្ឋានធ្វើសកម្មភាពសម្ងាត់ ជាកន្លែងចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍។ សមមិត្តជាច្រើនបានវត្ត​ចិញ្ចឹម លាក់បំពួនដូចជា៖ ឡឹមភូ អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការជនជាតិ និងតំបន់ភ្នំ  លោកគ្រូមហាសឺនថុង អតីតអនុលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ ថាច់ហែន អតីតអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ រួមជាមួយបណ្ដាសមមិត្តដែលជាថ្នាក់ដឹកនាំស្រុក ខេត្តបណ្ដាសម័យកាល។

ព្រះវិហារវត្តតារ៉ម ទីសម្ងាត់លាក់បំពួនកម្មាភិបាល។

   ក្នុងសម័យតស៊ូ នៅទីនេះផ្ដើមឡើងចលនាតស៊ូនយោបាយ និងរួមវិភាគទានទ្រព្យសម្បត្តិយ៉ាងច្រើនសម្រាប់បដិវត្តន៍។​ ព្រះសង្ឃជាច្រើនអង្គក្រោយពេលលាចាកផ្នួសចេញទៅធ្វើ បដិវត្តន៍ និងបានពលីជីវិតដោយភាពអង់អាចដូចជា៖ ថាច់កឹង ថាច់យ៉ាន ថាច់យ៉ាំង ថាច់ឃីវ ថាច់ឥន្ទ។ល។ កន្លែងដែលវត្តធ្លាប់បានចិញ្ចឹម លាក់បំពួនកម្មាភិបាលបដិវត្តន៍ មកទល់ពេលនេះនៅតែរក្សាទុកជាភ័ស្តុតាង ជាស្លាកស្នាមសម្រាប់អប់រំអំពីប្រពៃណីតស៊ូដល់បណ្ដាអ្នកទាំងឡាយណាដែលបានមកទស្សនាវត្តនេះ។ កត់សម្គាល់ពីគុណបំណាចទាំងនោះ កាលពីថ្ងៃទី១១/១២/២០០៩ គណៈកម្មាធិការប្រជាជនខេត្ត បានចេញសេចក្ដីសម្រេចលេខ ២២៥៧/QĐ-UBND ទទួលស្គាល់វត្តតារ៉មជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត។

   ដើម្បីបន្តប្រពៃណីល្អល្អះនោះ ក្រោយពេលប្រទេសជាតិបានរំដោះទាំងស្រុង ព្រះចៅអធិការគ្រប់ជំនាន់តែងចលនាកសាងវត្តអារាមក្លាយជាមជ្ឈមណ្ឌលសាមគ្គីនៃបណ្ដាជនជាតិយ៉ាងពិតប្រាកដ។ បច្ចុប្បន្ន វត្តរក្សាល្អសកម្មភាពទម្រង់ក្លឹប “អប់រំ ទាក់ទាញមុខសញ្ញានៅនឹងមូលដ្ឋានសាសនា” ផ្សព្វផ្សាយ គោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋកាន់តែស៊ីជម្រៅ ជនរួមជាតិខ្មែរនៅទៅទីនោះជ្រោងខ្ពស់ការប្រតិបត្តិច្បាប់ ចូលរួមអនុវត្តបណ្ដាចលនាបដិវត្តន៍មូលដ្ឋាន។

    ព្រះតេជគុណ ថាច់ង៉ុកម៉ិន ព្រះចៅអធិការវត្តតាមរ៉ម មានថេរដីកាឱ្យដឹងថា៖ ស្នងបន្តស្នាព្រះហស្ដ ស្នាដៃព្រះចៅអធិការ គណៈអារាមាភិបាលជំនាន់មុន វត្តតែងរក្សា និងពង្រីកបានល្អស្នាព្រះហស្ដ ស្នាដៃទាំងនោះ។ ជាក់ស្ដែង វត្តមិនត្រឹមតែចាត់តាំងបណ្ដាថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរ ពុទ្ធិកសិក្សាឱ្យព្រះសង្ឃ កូនចៅខ្មែរបានរៀនសូត្រឡើយ នៅទាំងបង្កើនការអប់រំអត្តចរិត សីលធម៌ របៀបរស់នៅល្អប្រពៃដើម្បីឱ្យអ្នកជំនាន់ក្រោយមានស្មារតីយល់ដឹង ក្នុងការរក្សា និងពង្រីកល្អបណ្ដាតម្លៃប្រពៃណី និងអត្តសញ្ញាណវប្បធម៌ជាតិ។ ចលនាពុទ្ធបរស័ទរួមកម្លាំងបរិច្ចាគដី ទ្រព្យសម្បត្តិដើម្បីកសាងជនបទថ្មី។

      លោកតឹ្រងវ៉ាំងក្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវ បានឱ្យដឹងថា៖ ក្នុងសម័យតស៊ូវត្តបានរួមវិភាគទានធ្វើសកម្មភាពបដិវត្តន៍ ក្នុងសម័យសន្តិភាពវត្តមានការរួមវិភាគទានធំធេងសម្រាប់ចលនាកសាងមាតុភូមិ ពោលគឺកសាងជនបទថ្មី។ ក្រៅពីនោះ វត្តតែងរក្សាបានល្អបណ្ដាសកម្មភាពវប្បធម៌ អប់រំ ពង្រីកល្អបណ្ដាតម្លៃដែលចាស់ទុំបានបន្សល់ទុក ធ្វើឱ្យតម្លៃប្រពៃណីសាមគ្គីរវាងបណ្ដាជនជាតិដក់ជាប់ដួងចិត្តប្រជាជនជានិច្ច៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.