• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

វត្តបន្ទាយប្រជុំពល (បន្ទាយក្រ)៖ រក្សាខ្ជាប់ការបើកសាលាបង្រៀនភាសាខ្មែររដូវវិស្សមកាល

01/06/2021 07:59

ឱ្យតែដល់រដូវវិស្សមកាល សិស្សានុសិស្សជន ជាតិខ្មែរនៅលើភូមិសាស្រ្តខេត្តតែង មកកាន់វត្ត រៀនភាសាខ្មែរ។ វត្តបន្ទាយប្រជុំពល(បន្ទាយក្រ) ឃុំហាមយ៉ាង ស្រុកថ្កូវជាវត្តមួយក្នុងបណ្តាវត្តអនុវត្តល្អកិច្ចការទទួល និងបង្រៀនសិស្សជួយឱ្យកូន ចៅជនរួមជាតិខ្មែរចេះសរសេរ ចេះអានភាសាខ្មែរកាន់តែច្រើន។

ព្រះអាចារ្យបង្រៀន សមណសិស្ស និងប្អូនសិស្សានុសិស្សថតរូបអនុស្សាវរីយ៍។

     ព្រះតេជគុណ ថាច់យិន ព្រះចៅអធិការវត្តបន្ទាយប្រជុំពល(បន្ទាយក្រ)បានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវវិស្សម កាល វត្តតែបម្រុង តុតាំង  កៅអី ដើម្បីទទួលប្អូនៗចូលរៀនភាសា ខ្មែរ។ ដោយអាស្រ័យមានការត្រៀមបម្រុងបានល្អការទទួលប្អូនៗចូលរៀន ម៉្លោះហើយឆ្នាំណាក៏មានសិស្សរាប់រយរូបចូលរៀនភាសាខ្មែរពីថ្នាក់ ទី ១ ដល់ថ្នាក់ទី ៤។ ប្រការនោះ បញ្ជាក់ឱ្យឃើញពី ការរួមចំណែក ជួយឱ្យប្អូនៗចេះអាន ចេះសរសេរភា សាខ្មែរកាន់តែច្រើន។ ទន្ទឹមនឹងនោះ អប់រំប្អូនៗ ឱ្យរស់នៅមានសីលធម៌ល្អពេលមានវ័យវឌ្ឍនាការ។ ឆ្នាំនេះ វត្តត្រៀមបម្រុងបើកពី ៣-៤ ថ្នាក់ ដោយមានសិស្សប្រមាណ ១៦០ រូបចូលរៀន។

ម៉ោងរៀនថ្នាក់ពុទ្ធិកធ្យមសិក្សារបស់សមណសិស្ស-សិស្សនៅវត្តបន្ទាយក្រ។
     ប្អូនៗចូលរៀននៅក្នុងវត្ត បានលៃលកពេលរៀន ក្នុងមួយពេល (ពី ១២០- ១៥០ នាទី)ក្នុងមួយ ថ្ងៃ។ ព្រះតេជគុណ ថាច់ឡាង ព្រះអាចារ្យបង្រៀន វត្តបន្ទាយប្រជុំពល(បន្ទាយក្រ)មានថេរដីកាឱ្យដឹងថា៖ ប្អូនៗចូលរៀនមានអាយុមិនស្មើគ្នា ម៉្លោះហើយគ្រូបង្រៀនក៏ជួបការលំបាកក្នុងការលៃលកបង្រៀនឱ្យបានសមស្របអំពីភាសាខ្មែរ។ ទោះជាដូច្នោះក៏ដោយគ្រូបង្រៀនជាច្រើននៅតែខិតខំអស់ពីសមត្ថភាពក្នុងការបង្ហាត់បង្រៀន ចំណេះដឹងជូនប្អូនៗដោយបំណងជួយឱ្យប្អូនៗ ចេះអាន ចេះសរសេរភាសាខ្មែរ។
     ទន្ទឹមនឹងការបើកសាលាបង្រៀនថ្នាក់វិជ្ជាខេមរភាសា វត្តបន្ទាយប្រជុំពល(បន្ទាយក្រ) នៅទាំងបើកបណ្តាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ដើម្បីឆ្លើយតបតម្រូវការសិក្សារបស់ព្រះសង្ឃ សិស្សា នុសិស្សខ្មែរទៀតផង។ ឆ្នាំនេះ វត្តបើកថ្នាក់ពុទ្ធិក មធ្យមសិក្សាបឋមភូមិ ២ ថ្នាក់ (ថ្នាក់ពុទ្ធិកមធ្យម សិក្សាបឋមភូមិឆ្នាំទី ១ មានសមសិស្ស- សិស្ស ៣១អង្គ- រូបនិង ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំទី ២ មានសមណសិស្ស-សិស្ស ១២ អង្គ-រូប)។

ព្រះអាចារ្យបង្រៀន ថាច់ឡាង  កំពុងណែនាំសិស្សសរសេរអក្សរខ្មែរ។
     ប្អូនសឺនធីង៉ុកយីម នៅភូមិបន្ទាយក្រ ឃុំហាម យ៉ាង ជាសិស្សទី ៩ សាលាអនុវិទ្យាល័យហាម យ៉ាងក៏បម្រុងពេលចូលរៀនក្នុងរដូវវិស្សមកាល នេះដែរ។ ឆ្នាំនេះ ប្អូនបន្តរៀនថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ ។ ប្អូនសឺនធីង៉ុកយីមបានឱ្យដឹងថា៖ បណ្ដាឆ្នាំកន្លង ឱ្យតែដល់រដូវវិស្សមកាលប្អូនតែងចុះឈ្មោះចូលរៀននៅវត្ត ព្រោះប្អូន យល់ឃើញថា រៀនសូត្រនៅក្នុងវត្តមិនត្រឹមទទួល បានការអប់រំទ្រឹស្តីព្រះពុទ្ធសាសនាហើយនៅទាំង ដឹងពីប្រពៃណីល្អល្អះរបស់ជនរួមជាតិខ្មែរដែល ចាស់បុរាណបានបន្សល់ទុកមក។
     ឆ្នាំសិក្សាកន្លង វត្តបន្ទាយប្រជុំពល(បន្ទាយ ក្រ)បានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ស្រុកជ្រើសធ្វើមណ្ឌលចាត់តាំងប្រឡងរួមបញ្ចប់ ឆ្នាំសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១។ ប្រការនេះកាន់តែជួយឱ្យព្រះចៅអធិការ គណៈអារាមាភិបាលចាត់ជាកិត្តិយសសម្រាប់វត្ត ជួយឱ្យវត្តរក្សាបានការបើកសាលានិងមានទិស ដៅខិតខំជាងទៀត ដើម្បីរួមចំណែកក្នុងបុព្វហេតុ បណ្តុះបណ្តាលធនធានមនុស្ស បញ្ញវន្តក្នុងជន រួមជាតិខ្មែរ៕ 

( ថ្ងៃទី​ ២០ ឧសភា ឆ្នាំ ២០២១)
                អត្ថបទ-រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.