• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 28/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

វត្តតាលភិរីឧត្តុង្គមានជ័យសិរីវង្សារាម(រំដួល)៖ រួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងតំបន់ជនរួមជាតិខ្មែរ

27/11/2020 09:13

សិក្សាព.ស ២៥៦៤ វត្តរំដួល ឃុំដូងស្វឹង ស្រុកយ្វៀងហាយ បើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិបាន ០៤ ថ្នាក់ពីថ្នាក់ឆ្នាំទី ១-៤​ ដោយមានសមណសិស្ស-សិស្សជាង ៧០ អង្គ-រូបចូលរៀន ជាវត្តដែលមានសមណសិស្ស-សិស្សច្រើនបំផុតនៃបណ្តាថ្នាក់ពុទ្ធិកសិក្សាប្រៀបជាមួយបណ្តាវត្តលើភូមិសាស្រ្តស្រុកយ្វៀងហាយ។

     ដោយកំណត់ឃើញការចាត់តាំងថ្នាក់បង្រៀនភាសាខ្មែរ ថ្នាក់ពុទ្ធិកសិក្សាគឺរួមចំណែកអភិរក្សតម្លៃភាសាជាតិសម្រាប់កូនចៅជនរួមជាតិខ្មែរ​ តម្រែតម្រង់បណ្តាអំពើនិងការប្រតិបត្តិផ្លូវពុទ្ធសាសនារបស់ព្រះសង្ឃ ម៉្លោះហើយ វត្តកាន់តែមានកេរ្តិ៍ឈ្មោះល្បាញល្បី ក្លាយជាកន្លែងប្រមូលផ្តុំព្រះសង្ឃទាំងក្នុងនិងក្រៅខេត្តមកស្នាក់អាស្រ័យរៀនសូត្រ។

ព្រះអាចារ្យបង្រៀន សមណសិស្ស-សិស្សថតរូបអនុស្សាវរីយ៍។

      ព្រះតេជគុណហឿរ៉ើន ព្រះចៅអធិការរងវត្តរំដួលមានថេរដីកាឱ្យដឹងថា៖ ការបើកបណ្តាថ្នាក់ពុទ្ធិកសិក្សាគឺជាការស្នងបន្តពីអ្នកជំនាន់មុន គ្រាន់តែថាបច្ចុប្បន្ន ការចាត់តាំងបើកបណ្តាថ្នាក់មានការកែប្រែ ច្នៃប្រតិដ្ឋជាង ក្នុងនោះមានការយកចិត្តទុកដាក់ដិតដល់ជាងដល់ព្រះសង្ឃដែលកំពុងស្នាក់អាស្រ័យរៀនសូត្រនៅក្នុងវត្ត។ កងជួរព្រះអាចារ្យ គ្រូអាចារ្យបង្រៀនមានលទ្ធភាព កាន់តែបានលៃលកឱ្យទទួលបង្រៀនមុខវិញ្ញាសាសមស្របជាមួយមុខជំនាញ។ សមណសិស្សមានស្មារតីសាមគ្គីក្នុងការរៀនសូត្រ ការប្រតិបត្តិធម៌អាថ៌វិន័យ មានសណ្តាប់ធ្នាប់ល្អប្រសើរជាង។ ជំនឿ «ទឹកត្រជាក់ត្រីកុំ»។ តាមការលាតត្រដាងរបស់គណៈកម្មការសិក្សាអប់រំពុទ្ធិកសិក្សាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក យោងតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន វត្តមួយចំនួនមានសមណសិស្សមិនគ្រប់សម្រាប់បើកថ្នាក់រៀនផង ហេតុនោះ ក្នុងបណ្តាឆ្នាំខាងមុខនេះ វត្តនឹងសម្រាកបើកថ្នាក់មួយចំនួន បន្ថយព្រះសង្ឃមួយចំនួនអង្គដើម្បីទុកឱ្យវត្តដទៃមានចំនួនសមណសិស្សគ្រប់សម្រាប់បើកថ្នាក់ពុទ្ធិកសិក្សា។

       រយៈពេល ៣ ឆ្នាំកន្លង សមណសិស្សយ័ញសុខុម គង់នៅវត្តកំពង់បោះត្រាថ្មី ស្រុកយ៉ុងរៀង ខេត្តគៀងយ៉ាងបាននិមន្តមកស្នាក់អាស្រ័យរៀនសូត្រនៅវត្តរំដួល មានថេរដីកាឱ្យដឹងថា៖ ដោយយល់ឃើញថាវត្តមានគ្រូបង្រៀនជាច្រើនអង្គមានចំណេះវិជ្ជា មានសមត្ថភាព ទន្ទឹមនឹងនោះមានការគ្រប់គ្រងការប្រជុំជីវកិច្ចក្នុងវត្តបានល្អ ធ្វើឲ្យអាត្មាមានចំណូលចិត្តយ៉ាងខ្លាំងពេលបានស្នាក់អាស្រ័យរៀនសូត្រនៅក្នុងវត្តនេះ។ក្នុងបណ្តារដូវវិស្សមកាលក៏ដូច្នោះដែរ វត្តតែងបើកថ្នាក់បង្រៀនភាសាខ្មែរសម្រាប់ប្អូនៗ ទាក់ទាញបានសិស្សជាច្រើនរូបចូលរៀន។ អាស្រ័យហេតុនោះ អត្រាសិស្សខ្មែរចេះសរសេរ  ចេះអានភាសាខ្មែរមានការកើនឡើងឥតឈប់ឈរ។ មានប្អូនខ្លះបញ្ចប់កម្មវិធីសិក្សាភាសាខ្មែរកម្រិតបឋមក៏នៅបន្តការសិក្សាបណ្តាថ្នាក់ពុទ្ធិកសិក្សាជាមួយសមណសិស្សដទៃទៀត។

      ប្រការគួរឱ្យយកចិត្តទុកដាក់ជាងទៀត ក្រៅពីចាត់តាំងបើកថ្នាក់រៀននៅក្នុងវត្ត ចំពោះសមណសិស្សដែលចេញទៅសិក្សានៅវត្តផ្សេង ព្រះចៅអធិការ ព្រះពហូសូត្រ គណៈអារាមាភិបាលតែងនិមន្ត-អញ្ជើញទៅសួរសុខទុក្ខ ជំរុញទឹកចិត្តឱ្យសមណសិស្សទាំងនោះមានស្មារតីរៀនសូត្រល្អ។ ហេតុនោះហើយ សមណសិស្សភាគច្រើន ក្រោយពេលបញ្ចប់ការសិក្សាបណ្តាថ្នាក់ពុទ្ធិកសិក្សាតែងវិលត្រឡប់មកជួយបម្រើកិច្ចការវត្ត ក្នុងនោះមានការបង្រៀនពុទ្ធិកសិក្សាភាសាខ្មែរដល់ព្រះសង្ឃ កូនចៅជនរួមជាតិខ្មែរ។ បច្ចុប្បន្ន វត្តរំដួលមានព្រះធម្មាចារ្យ ឧទ្ទេសាចារ្យជាង ១០ អង្គមិនត្រឹមតែទទួលបន្ទុកបង្ហាត់បង្រៀននៅក្នុងវត្តប៉ុណ្ណោះទេនៅទាំងស័្មគ្រព្រះទ័យនិមន្តទៅជួយបង្រៀននៅតាមបណ្តាវត្តដូចជា៖ ព្រៃជាប់ ជ្រៃប្រាសាទ(ស្រុកយ្វៀងហាយ)​ វត្តទ្រព្រះបាទ(ស្រុកថ្កូវ) វត្តកោះទុង(​ស្រុកកូវឡាវយុង ខេត្តសុកត្រាំង)។ល។

សមណសិស្ស-សិស្សកំពុងសិក្សា។

      ដោយអាស្រ័យទាក់ទាញបានប្អូនៗជនរួមជាតិខ្មែរជាច្រើនរូបមករៀនសូត្រក្នុងវត្ត ម៉្លោះហើយវត្តក៏បង្កើតបានក្រុមរាំ សំដៅរួមចំណែកដល់ការអភិរក្សតម្លៃវប្បធម៌ សិល្បៈជនរួមជាតិខ្មែរ ក្នុងនោះក្រុមរបាំទទួលបានការចាប់អារម្មណ៍របស់មនុស្សជាច្រើន។  ព្រះតេជគុណ ហឿរ៉ើន មានថេរដីកាឱ្យដឹងបន្ថែមទៀតថា៖ ទោះបីបង្កើតបានក្រុមរបាំនៅក្នុងវត្ត ប៉ុន្តែវត្តតែងក្រើនរំលឹកដល់ប្អូនដែលចូលរួមក្នុងក្រុមរបាំកុំទេរទៅតាមការសប្បាយច្រើនជាង ខ្លាចក្រែងសប្បាយច្រើនជាងនឹងឥទ្ធិពលដល់ការរៀនសូត្ររបស់ប្អូនៗ។ វត្តតែងក្រើនរំលឹកឱ្យប្អូនត្រៀមបម្រុងការរៀនសូត្រឱ្យបានល្អតាមគោលលំនាំ«សប្បាយដើម្បីរៀន»។

     រក្សាការចាត់តាំងថ្នាក់បង្រៀនផ្នែកពុទ្ធិកសិក្សាភាសាខ្មែរកាន់តែធ្វើឱ្យព្រះសង្ឃ កូនចៅជនរួមជាតិខ្មែរកាន់តែជួយឲ្យព្រះសង្ឃ ពុទ្ធបរិស័ទមានស្មារតីជាងក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិនិងរួមចំណែកលើកម្ពស់ស្មារតីរស់នៅល្អ ក្នុងនោះមានការប្រតិបត្តិផ្លូវសាសនាភ្ជាប់ជាមួយការអនុវត្តន៍ល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋរបស់ព្រះសង្ឃនិយយដោយឡែក​ របស់ជនរួមជាតិខ្មែរនិយាយរួម៕

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.