• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

វត្តចុងទ័ព៖ ផ្តុំកម្លាំងរំលឹកមេរៀនដល់សិស្ស ភ្ជាប់ជាមួយនឹងការត្រៀមចាត់តាំងមណ្ឌលប្រឡងរួមពុទ្ធិកមធ្យមសិក្សាបឋមភូមិថ្នាក់ស្រុក

16/01/2024 10:15

     ឆ្នាំសិក្សា ២០២៣-២០២៤ វត្ត ពោធិវង្សារាម ចុងទ័ព ឃុំលឿងហ្វា អា ស្រុក ចូវថាញ់ បើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឆ្នាំទី ១) ០១ បន្ទប់ និងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (ឆ្នាំទី ១) ០១ បន្ទប់ ដោយមានសមណសិស្ស-សិស្ស ៣៩ អង្គ និងរូប។ បច្ចុប្បន្ន វត្តកំពុងផ្តុំកម្លាំងរំលឹកមេរៀនជូនសិស្ស ភ្ជាប់ជាមួយនឹងត្រៀមចាត់តាំងមណ្ឌលប្រឡងរួមពុទ្ធិកមធ្យមសិក្សាបឋមភូមិថ្នាក់ស្រុកដើម្បីប្រគេន និងជូនលិខិតបញ្ជាក់ថ្នាក់ដល់បេក្ខសិស្សនាឆ្នាំសិក្សា ២០២៣-២០២៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៩, ២០ និង ២១ ខែមករាឆ្នាំ ​២០២៤ ។

ព្រះតេជព្រះគុណ ថាច់ហុង ត្រួតពិនិត្យការរំលឹកមេរៀនរបស់ប្អូនថាច់ធីចន្ធី (ទី ៣ រាប់ពីស្តាំទៅឆ្វេង) និងសិស្សានុសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិនាវត្តចុងទ័ព។

     ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមឆ្នាំទី១ រៀន ១៣ មុខវិជ្ជា។ បច្ចុប្បន្ន គ្រូបង្រៀន និងសមណសិស្ស-សិស្សវត្តចុងទ័ពកំពុងផ្តុំកម្លាំងរំលឹកមេរៀនសំខាន់ៗ គ្រប់មុខវិជ្ជាដែលបានរៀនកន្លងមក ដើម្បីសិស្សចូលរួមប្រឡងឲ្យបានល្អនាពេលខាងមុខ។

     លោកគ្រូស៊ើងសាវ៉េត បង្រៀនមុខវិជ្ជាប្រែវាក្យស័ព្ទវៀតណាម-ខ្មែរ វត្តចុងទ័ព មានប្រសាសន៍ថា៖ មកទល់ពេលនេះ ចំពោះមុខវិជ្ជាប្រែវាក្យស័ព្ទវៀតណាម-ខ្មែរដែលខ្ញុំទទួលបន្ទុក ខ្ញុំបានជ្រើស និងណែនាំ សិស្សរំលឹកសាឡើងវិញយ៉ាងហ្មត់ចត់ដើម្បីត្រៀមចូលរួមប្រឡងបញ្ចប់ឆ្នាំសិក្សា។ ដោយសារថ្នាក់រៀននេះ មាន​សិស្សរៀនសាលាសកល​ច្រើន ដូច្នេះ​ហើយ​ទើបវត្តបែងកាលបរិច្ឆេទរំលឹកមេរៀនដល់សិស្ស រៀង​រាល់​ថ្ងៃ​អាទិត្យ។ ហេតុនោះ ទោះបីខ្ញុំរវល់ការងារគ្រួសារក៏ដោយ ខ្ញុំនៅតែឆ្លៀតពេលមកសាលាដើម្បីរំលឹកមេរៀនប្រគេន និងជូនដល់សិស្ស។

     ដើម្បីបង្កើនចំណេះដឹងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ប្អូនថាច់ធីចន្ធី(សិស្សថ្នាក់ទី ៦ សាលា សកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកចូវថាញ់) ខិតខំរំលឹកមេរៀនបណ្តាមុខវិជ្ជាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ។

     ថាច់ធីចន្ធីបានឲ្យដឹងថា៖ ដំណាក់កាលនេះ ប្អូនខំរំលឹកមេរៀនដើម្បីប្រឡងសាលាសកលផង រំលឹកមេរៀនដើម្បីប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ផង។ ​បាន​រៀន​ថ្នាក់​ពុទ្ធិកមធ្យមសិក្សា​នៅ​ថ្ងៃ​អាទិត្យ ​ជំនួយឱ្យ​ប្អូន​រៀនពូកែមុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរនៅ​សាលាសកល។ ប្អូនខិតខំរំលឹកមេរៀនឡើងវិញ ដើម្បីចូលរួមប្រឡងចុងឆ្នាំទទួលបានលទ្ធផលល្អ គ្រប់ពិន្ទុ បានរៀនបន្តថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២។

     ទន្ទឹមនឹងការងាររំលឹកមេរៀនសម្រាប់ប្រឡង ការរៀបចំការងារគ្រប់យ៉ាងសម្រាប់ថ្ងៃប្រឡងក៏មានសារៈសំខាន់ផងដែរ ។

     លោកមា ថាច់សាំងតូ ប្រធានគណៈកម្មការវត្តពោធិវង្សារាម ចុងទ័ព មានប្រសាសន៍ថា៖ បានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ជ្រើសវត្តចាត់តាំងមណ្ឌលប្រឡងរួមដើម្បីប្រគេន និងជូនលិខិតបញ្ជាក់ថ្នាក់ពុទ្ធិកធ្យមសិក្សាបឋមភូមិថ្នាក់ស្រុក គណៈកម្មការវត្តមានកិត្តិយស និងរីករាយយ៉ាងក្រៃលែង។ ហេតុនោះ គណៈកម្មការវត្តបានសកម្មក្នុងការចលនាពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមរៀបចំកិច្ចការគ្រប់យ៉ាងតាំងពីចង្វាន់ សេនាសនៈសម្រាប់គណៈមេប្រយោគជាព្រះសង្ឃ សម្រាប់សមណសិស្ស និយុវសិស្ស ធានាប្រគេន និងជូនព្រះសង្ឃ បេក្ខសិស្សចូលរួមប្រឡងបានសុវត្ថិភាព។

លោកគ្រូ ស៊ើងសាវ៉េតកំពុងបង្រៀនព្រះសង្ឃ និងយុវសិស្សរំលឹកមេរៀនត្រៀមបម្រុងឲ្យការប្រឡង។

     មិនត្រឹមតែទទួលតួនាទីជាប្រធានគណៈកម្មការពុទ្ធិកសិក្សាស្រុក ក្នុងការដឹកនាំចាត់តាំងមណ្ឌលប្រឡងប៉ុណ្ណោះទេ ព្រះតេជព្រះគុណថាច់ហុង នៅទាំងបំពេញតួនាទីជាព្រះចៅអធិការវត្ត សហការជាមួយគណៈកម្មការវត្តដើម្បីបវារណាពុទ្ធបរិស័ទចំណុះជើងមកបំពេញការងារជាវេយ្យាវច្ចៈនៅមណ្ឌលប្រឡងឲ្យបានល្អទៀតផង។

     ព្រះតេជព្រះគុណ ថាច់ហុង ប្រធានគណៈកម្មការពុទ្ធិកសិក្សាស្រុកចូវថាញ់ ព្រះចៅអធិការវត្តពោធិវង្សារាម ចុងទ័ព មានថេរដីកាថា៖ ដើម្បីពង្រឹង បង្កើនចំណេះដឹង និងគុណភាពវិស័យអប់រំពុទ្ធិកមធ្យមសិក្សាក្នុងស្រុក សមាគមបានចង្អុលការគ្រូបង្រៀននៅតាមវត្តគប្បីផ្តុំកម្លាំងបង្រៀនមេរៀនសំខាន់ៗក្នុងកម្មវិធីសិក្សាប្រគេន និងជូនបេក្ខសិស្ស ។ ជាពិសេសថ្នាក់ពុទ្ធិមធ្យមសិក្សាបឋមភូមិត្រូវបង្កើនម៉ោងរៀនជារៀងរាល់ថ្ងៃអាទិត្យដើម្បីបង្កលក្ខណៈជូនសិស្សដែលរៀនសាលាសកលមានពេលមករំលឹកមេរៀនឡើងវិញដើម្បីចូលរួមប្រឡងឲ្យបានល្អ រួមចំណែកបង្កើនគុណភាពនៃការប្រឡងបញ្ចប់ឆ្នាំសិក្សាឲ្យបានខ្ពស់។ ទន្ទឹមនឹងនោះ ក្នុងនាម​ជា​ព្រះចៅអធិការ​វត្ត​ចុងទ័ព អាត្មា​ក៏​យកព្រះទ័យរៀបចំមណ្ឌលប្រឡង​ឲ្យបានល្អ ដើម្បីសម័យប្រឡងពុទ្ធិកមធ្យមសិក្សា​បឋម​ភូមិឆ្នាំ​សិក្សា ២០២៣-២០២៤ ប្រព្រឹត្តទៅសម្រេចជោគជ័យ ​។ ដើម្បីធានាការងារគ្រប់យ៉ាងមានសុវត្ថិភាព គុណភាព អាត្មាបានសហការជាមួយគណៈកម្មការវត្ត ដើម្បីបវារណាពុទ្ធបរិស័ទពង្រីកស្មារតីសាមគ្គីចូលរួមជ្រោមជ្រែងធ្វើការងារមុន និងក្នុងថ្ងៃប្រឡងឱ្យបានល្អ។

     ឆ្នាំសិក្សា ២០២៣-២០២៤ ស្រុក ចូវថាញ់ បើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិថ្នាក់ស្រុក (ឆ្នាំទី ១ ដល់ឆ្នាំទី ៣) បាន ២៥ បន្ទប់ ដោយមានសមណសិស្ស និងយុវសិស្ស ២៥២ អង្គ និងរូបចុះឈ្មោះប្រឡង។ ដើម្បីចាត់តាំងប្រគេន និងជូនលិខិតបញ្ជាក់ថ្នាក់ដល់សមណសិស្ស និងយុវសិស្ស បច្ចុប្បន្ន វត្តពោធិវង្សារាម ចុងទ័ព ត្រៀមជាស្រេចការងារតាំងពីបន្ទប់ប្រឡង បន្ទប់កែវិញ្ញាសាប្រឡង ដើម្បីបង្កលក្ខណៈសម្រាប់បេក្ខសិស្ស និងគណៈមេប្រយោគចូលរួមបំពេញភារកិច្ច ល្អនៅមណ្ឌលប្រឡង៕

អត្ថបទ-រូបថត៖ សុជា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.