• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

រក្សាសុខភាពក្នុងដំណាក់កាលអាកាសធាតុក្តៅខ្លាំងនិងផ្លាស់រដូវ

31/05/2024 14:17

គិតតាំងពីដើមឆ្នាំ ២០២៤ មកទល់ពេលនេះ អាស្រ័យជះឥទ្ធិពលរបស់ស្ថានភាព El Nino អាកាសធាតុក្តៅខ្លាំងអូសអន្លាយ។ បច្ចុប្បន្ននេះមានភ្លៀងប៉ុន្តែតាមការព្យាករណ៍ អាកាសធាតុក្តៅខ្លាំងអាចកើតឡើងបន្តបន្ទាប់ជាច្រើនលើកទៀត និងក្តៅខ្លាំងជាង បណ្តាឆ្នាំមុន ជះឥទ្ធិពលដល់សុខភាព ការប្រជុំជីវភាពរបស់ប្រជាជន ម្ល៉ោះហើយការរក្សាសុខភាព បង្ការជំងឺជាការចាំបាច់ក្នុងរយៈពេលអាកាសធាតុក្តៅខ្លាំង និងផ្លាស់រដូវ។

ពូលីវ៉ាំងហាយ មកកាន់មន្ទីរពេទ្យពហុព្យាបាលពិនិត្យសុខភាព។ រូបថត៖ ង៉ុកស្វង

        មកពិនិត្យជំងឺនៅមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញ ពូលីវ៉ាំងហាយ ស្នាក់នៅឃុំហ៊ឹងម៉ី ស្រុកចូវថាញ់បានឲ្យដឹង៖ ខ្ញុំអាយុ ៧៣ ឆ្នាំ មានជំងឺក្នុងខ្លួនដូចជា វិលមុខ ឈឺក្បាល និងលើសសម្ពាធឈាម។ ពេលនេះអាកាសធាតុក្តៅខ្លាំងម្ល៉ោះហើយតែងកើតជំងឺទាំងនោះ ខ្ញុំតែងតែមកមន្ទីរពេទ្យពិនិត្យជំងឺ យកថ្នាំលេបទៀងទាត់មួយសប្តាហ៍ ០២ លើក។ នៅជុំវិញផ្ទះមានដើមឈើដែរប៉ុន្តែនៅតែក្តៅយ៉ាងខ្លាំង ម្ល៉ោះហើយត្រូវតែប្រើកង្ហារ ដើម្បីកាត់បន្ថយការស្អុះស្អាប់។ ប៉ុន្មានថ្ងៃមុនមានភ្លៀងនរណាក៏ត្រេកអរ។

        មីងថាច់ធីធ្វី ស្នាក់នៅឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវ ត្រូវគ្រុន ក្តៅរងាច្រើនថ្ងៃកន្លង។ មីងមកកាន់មន្ទីរពេទ្យពិនិត្យជំងឺ ហើយបានវេជ្ជបណ្ឌិតព្យាករណ៍ជ្រាបមេរោគ ក្រើនរំលឹកឲ្យមីងយកចិត្តទុកដាក់ដល់សុខភាពរបស់ខ្លួន កុំចេញក្រៅពេលមេឃក្តៅខ្លាំងអាចបណ្តាលឲ្យកើតជំងឺក្តៅរងារ គួរពិសាទឹកឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់ឲ្យរាងកាយត្រូវបាត់ទឹកអាស្រ័យចេញញើស។

        នៅតាមសាលារៀន ការក្រើនរំលឹកឲ្យសិស្ស រក្សាសុខភាពខណៈដែលអាកាសធាតុក្តៅខ្លាំង និងពេលផ្លាស់រដូវបានគណៈចាងហ្វាងសាលា និងអង្គការចាត់តាំងសម្ព័ន្ធយុវជន កងកុមារយកចិត្តទុកដាក់ដល់សុខភាពសិស្ស។ មានសាលាជាច្រើនចលនាបន្ថែមប្រភពសង្គមូបនីយកម្មដាក់កង្ហារបន្ថែម ក្នុងបន្ទប់រៀន។

        លោកគ្រូឡឹមតារា ទទួលបន្ទុកកងកុមារសាលាអនុវិទ្យាល័យលឺវង៉ីបអាញ់បានឲ្យដឹង៖ បន្ទប់រៀននីមួយៗមានសិស្សប្រមាណ ៣៥ រូប ពេលអាកាសធាតុក្តៅខ្លាំងក៏មានជះឥទ្ធិពលដល់សុខភាពរបស់សិស្សផងដែរ យូរៗ មានសិស្សម្នាក់ពុលកម្ដៅថ្ងៃ វិលមុខ។ ក្នុងបណ្តាពេលប្រជុំជីវភាពគោរពទង់ គណៈចាងហ្វាងសាលាតែងក្រើនរំលឹកសិស្សឲ្យកាត់បន្ថយការរត់ប្រឡែងអាចបណ្តាលឲ្យចេញញើសច្រើន ងាយបាត់ទឹកក្នុងខ្លួន នាំជះឥទ្ធិពលដល់សុខភាព។

        តាមវេជ្ជបណ្ឌិត ត្រឿងវ៉ាំងយុង នាយករងមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ អាកាសធាតុក្តៅខ្លាំងអាចបណ្តាលឲ្យមានបញ្ហាមួយចំនួនដល់សុខភាពដូចជា៖ ពុលកម្ដៅថ្ងៃ ឬដាច់សរសៃឈាមខួរក្បាលអាស្រ័យអាកាសធាតុក្តៅខ្លាំង។ មូលហេតុសំខាន់គឺអាស្រ័យត្រូវប៉ះជាមួយកម្តៅព្រះអាទិត្យក្នុងរយៈពេលយូរ ឬធ្វើការងារក្នុងបរិស្ថានអាកាសធាតុក្តៅខ្លាំង ឬអាស្រ័យផ្លាស់ប្តូរអង្សាក្នុងបរិស្ថានដោយចៃដន្យ។ មុខសញ្ញាមួយចំនួនមាននិន្នាការខ្ពស់ដូចជា៖ មនុស្សចាស់ កុមារ អ្នកធ្វើការ ហ្វឹកហាត់នៅក្រៅផ្ទះក្នុងរយៈពេលយូរ បណ្តាអ្នកដែលលើសសម្ពាធឈាម ជំងឺរាំងស្ទះសួត ជំងឺហឺត ជំងឺទឹកនោមផ្អែម។ល។ គប្បី រក្សាសុខភាព ពេលអាកាសធាតុក្តៅខ្លាំង និងរយៈពេលផ្លាស់រដូវដើម្បីកាត់បន្ថយស្ថានភាពជំងឺប្រែប្រួលធ្ងន់។

        ពេលជួបបញ្ហា សុខភាពអាស្រ័យអាកាសធាតុក្តៅខ្លាំង និងពេលផ្លាស់រដូវ យោងទៅលើសុខភាពគឺរួសរាន់អនុវត្តបណ្តាវិធានការវិនិច្ឆ័យឲ្យសមស្រប។ ផ្នែកសុខាភិបាលប្រកាសព្រមានដើម្បីបង្ការជំងឺក្នុងរយៈពេលក្តៅខ្លាំង និងពេលអាកាសធាតុផ្លាស់រដូវ ប្រជាជនគប្បីកាត់បន្ថយការធ្វើដំណើរចេញក្រៅផ្ទះពេលមេឃក្តៅខ្លាំង។ ស្លៀកពាក់ខោអាវពណ៌ភ្លឺ ត្រជាក់ ជក់ញើស យកអាវភ្លៀងតាមពេលធ្វើដំណើរចេញក្រៅ ជៀសវាងកុំឲ្យប៉ះនឹងទឹកភ្លៀងដើមរដូវ។

        បរិភោគបណ្តាប្រភេទបន្លែបៃតង និងផ្លែឈើ គប្បីមានមុខសម្លប្រចាំថ្ងៃ ជាពិសេសក្នុងមួយថ្ងៃពិសាទឹកតិចបំផុតពី ១,៥-០២ លីត្រ។ ពិសាទឹកពុះទុកឲ្យត្រជាក់ដើម្បីជៀសវាងបណ្តាជំងឺផ្លូវរំលាយអាហារ។ល។ ហាត់ប្រាណដើម្បីបង្កើនកម្លាំងធន់នឹងជំងឺពេលអាកាសធាតុក្តៅខ្លាំងដូចសព្វថ្ងៃ៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.