• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 30/09/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

យកចិត្តទុកដាក់ថែទាំអ្នកធ្វើចត្តាឡីស័កនៅនឹងផ្ទះ

02/11/2021 14:02

តាមសារលិខិតលេខ ៤៩៨៤/UBND-KGVX ចុះថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត “ស្តីពីអនុវត្តចត្តាឡីស័កប្រមូលផ្តុំអ្នកពីក្រៅខេត្តមកខេត្ត​ត្រាវិញ” ក្រោយពេលបញ្ចប់ការធ្វើចត្តាឡីស័កប្រមូលផ្តុំនោះ បណ្តាករណីចត្តាឡីស័កត្រូវ​ធ្វើចត្តាឡីស័កនៅផ្ទះចំនួន ៧ ថ្ងៃទៀត។ ប្រគល់ឱ្យគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សារ​រួម​ខេត្ត ទីក្រុងចង្អុលការអនុវត្តភ្ជាប់ស្លាក “គ្រួសារមានអ្នកកំពុងតាមដានសុខភាពនៅនឹងផ្ទះ” ទន្ទឹមនឹងនោះ ចង្អុលការអនុវត្តម៉ឹងម៉ាត់ការគ្រប់គ្រង អង្កេតមុខសញ្ញាខាងលើតាមការ​កំណត់។ មានការពិនិត្យរំលឹកពីបណ្តាភាពអន់ខ្សោយខ្វះចន្លោះ បើសិនមាន។ ផ្តើមពីសារលិខិតចង្អុលការនោះ ឃុំឡុងហ៊ីបតែងបំផុសចលនាបណ្តាមុខសញ្ញាអនុវត្តល្អ បង្ក​បានការព្រមព្រៀងខ្ពស់ក្នុងប្រជាជន។ នៅមុនពេលសម្រេចការធ្វើចត្តាឡីស័កនៅនឹង​ផ្ទះក្នុងរយៈពេល ៧ ថ្ងៃ តំណាងផ្នែកសុខាភិបាលមកយកសំណាកធ្វើតេស្តរហ័ស បើសិនមានលទ្ធផលអវិជ្ជមាននោះ អនុញ្ញាតឱ្យមុខសញ្ញាប្រជុំជីវភាពធម្មតា ប៉ុន្តែត្រូវធានា ៥K។

 

តំណាងរដ្ឋអំណាចមូលដ្ឋានទៅសួរសុខទុក្ខគ្រួសារបង ថាច់បាច់ ដែលកំពុងធ្វើចត្តាឡីស័កនៅនឹងផ្ទះ។

លោកគឹមបៃឡី ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីបបានឱ្យដឹងថា៖ ចាប់ពី​ពេលខេត្តមានគោលការណ៍ទទួលប្រជាជនមកពីទីក្រុង ខេត្តនានា គិតមកដល់ថ្ងៃទី ២៦ ខែតុលា ឃុំឡុងហ៊ីបទទួលអ្នកមកមូលដ្ឋានបាន ៣៦៨ នាក់អនុវត្ត​ចត្តាឡីស័កនៅតាមសាលារៀន ៤ កន្លែង ក្នុងនោះ មានករណី F0 ចំនួន ៤ ករណី និង ​ F១ ចំនួន ២៩ ករណីបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបណ្តោះអាសន្ន នៅ ៣២ ករណីកំពុងធ្វើចត្តាឡីស័កប្រមូលផ្តុំ។ បណ្តាករណីក្រៅពីនោះបានបញ្ចប់​ពេលធ្វើចត្តា​​ឡីស័កប្រមូលផ្តុំ និងបានធ្វើចត្តាឡីស័កនៅនឹងផ្ទះ។

ជាមុខសញ្ញា F0 បានព្យាបាលជាសះស្បើយ និងបានត្រឡប់មកកំពុងធ្វើចត្តាឡីស័ក​នៅនឹងផ្ទះ បងថាច់បាច់ នៅភូមិអញ្ចាញ់(អា) តែងបានតំណាងរដ្ឋអំណាចមូលដ្ឋានមក​សួរសុខទុក្ខអំពីសុខភាព និងជំរុញទឹកចិត្តឱ្យបងខិតខំប្រតិបត្តិល្អដើម្បីសម្រេចការធ្វើចត្តា​ឡីស័កតាមការកំណត់ មិនធ្វើឱ្យឥទ្ធិពលដល់សកម្មភាពបង្ការ ទប់ស្កាត់អាសន្នរោគរបស់រដ្ឋ​អំណាចមូលដ្ឋាន។ បងថាច់បាច់ បានឱ្យដឹងថា៖ នៅតំបន់ចត្តាឡីស័កប្រមូលផ្តុំបានបណ្តា​ផ្នែកពាក់ព័ន្ធតែងយកចិត្តទុកដាក់ថែទាំ ព្យាបាលដល់ពេលមកផ្ទះ បងៗតំណាងរដ្ឋអំណាច​មូលដ្ឋានក៏លើកទឹកចិត្ត ធ្វើឱ្យខ្ញុំមានការរំភើបយ៉ាងខ្លាំង។ ខ្ញុំសូមអរគុណចំពោះទង្វើរបស់បងៗដើម្បីជួយដល់រូបខ្ញុំ ឆាប់បានត្រឡប់មកប្រ​ជុំជីវភាពធម្មតា។

ដឹងបានថា ក្រោយពេលមកធ្វើចត្តាឡីស័កនៅនឹងផ្ទះ គ្រួសារជាច្រើននៅជួបលំបាកជាបន្តទៀត ម៉្លោះហើយរដ្ឋអំណាចមូលដ្ឋានចលនា   សប្បុរសជនដើម្បីឧបត្ថម្ភបណ្តាវត្ថុចាំបាច់ឧបត្ថម្ភដល់មុខសញ្ញា មិនទុកឱ្យអ្នកធ្វើចត្តាឡីស័កមានក្តីអំពល់អំពីការ​ខ្វះខាតវត្ថុចាំបាច់។  លោកថាច់សារឿន ប្រធានគណៈកម្មការប្រជាជនភូមិអញ្ចាញ់(អា) បានឱ្យដឹងថា៖ ដោយអាស្រ័យបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចមូលដ្ឋាន មាមីង​ភូមិស្រុក និងសប្បុរសជនជួយឧបត្ថម្ភដល់បណ្តាមុខសញ្ញាអនុវត្តល្អចត្តាឡីស័កនៅនឹងផ្ទះ មិនចេញទៅក្រៅពេលដែលការយកសំណាកធ្វើតេស្តរ​ហ័សមិនទាន់បានអនុវត្ត។ បច្ចុប្បន្ន គ្រួសារប្រជាជនជាង ១០ គ្រួដែលនៅបណ្តាថ្ងៃមុននេះ​បានភ្ជាប់ស្លាកប្រកាសនោះ ពេលនេះមានគ្រួសារដល់ទៅ ៦ គ្រួ បានរុះរើប្រជាជនបានត្រឡប់មកប្រជុំជីវភាពធម្មតាវិញ។

ផ្តើមពីការធ្វើល្អការងារបំផុសចលនា ផ្សព្វផ្សាយ និងឧបត្ថម្ភដល់អ្នកធ្វើចត្តា​ឡីស័កបានទាន់ពេល ម៉្លោះហើយឃុំឡុងហ៊ីបការពារបានល្អ “តំបន់បៃតង” ទន្ទឹមនឹងនោះទប់ស្កាត់ការ​ឆ្លងរាលដាលនៃអាសន្នរោគក្នុងសហគមន៍ ជួយឱ្យប្រជាជនបានស្ងប់ចិត្តក្នុងពលកម្មផលិតក្នុងសភាពធម្មតាថ្មី៕

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.