• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

មន្ទីរពេទ្យបណ្តោះអាសន្នលេខ ៤ ព្យាបាលអ្នកជំងឺកូវីដ-១៩

17/08/2021 07:57

កាលពីថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង ប្រធានគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តបានចុះហត្ថលេខាផ្សាយសេចក្តីសម្រេចចិត្តលេខ ១៤០/QĐ-BCĐ “ស្តីពីបំបែរមន្ទីរពហុព្យាបាលពេទ្យតំបន់ស្រុកទីវកឹងទៅជាមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៤” មានភារកិច្ចអនុវត្តទទួល សម្រាំង គម្លាត ព្យាបាល សង្គ្រោះជាបន្ទាន់បណ្តាករណីជ្រាបជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្តត្រាវិញ។

លោកង្វៀងធៀងឡុក នាយកមន្ទីរពហុព្យាបាលពេទ្យតំបន់ស្រុកទីវកឹងបានឲ្យដឹង៖ មន្ទីរពេទ្យបណ្តោះអាសន្នលេខ ៤ អាស្រ័យមន្ទីរពហុព្យាបាលពេទ្យតំបន់ស្រុកទីវកឹងទទួល សកម្មភាព មន្ទីរពេទ្យបានចែកចេញជា ០៤ តំបន់៖ តំបន់ពិនិត្យជំងឺឲ្យបណ្តាអ្នកជំងឺមានប្រើប្រាស់បណ្ណគាំពារសុខាភិបាលជាមួយបណ្តាជំងឺធម្មតាមួយចំនួន និងទទួលបណ្តាករណីជំងឺស្រាលមួយចំនួនក្នុងម៉ោងធ្វើការ តំបន់រដ្ឋបាល  តំបន់ព្យាបាលអ្នកជំងឺកូវីដ-១៩(F0) ជាមួយទ្រង់ទ្រាយ ១៣០ គ្រែសម្រាប់អ្នកជំងឺ។

មន្ទីរពេទ្យបណ្តោះអាសន្នលេខ ៤​ ស្រុកទីវកឹង។ រូបថត៖ កីមង៉ឹង

ថ្វីត្បិតដូច្នោះ មន្ទីរពេទ្យទទួលតែបណ្តាករណីអ្នកជំងឺកូវីដដែលគ្មានរោគសញ្ញាឬមានរោគសញ្ញាស្រាល។ ចំពោះបណ្តាករណីធ្ងន់ មានផ្លូវដង្ហើមអន់ខ្សោយគឺមន្ទីរពេទ្យបញ្ជូនអ្នកជំងឺឡើងទៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ ១ ដើម្បីព្យាបាល។ ក្រៅពីនោះ នៅទាំងទុកមួយតំបន់ (២៥ គ្រែ) សម្រាប់ទទួលព្យាបាលបណ្តាករណី F១ ដែលមានជំងឺខឿនមិនអាចអនុវត្តជម្លៀសនៅតំបន់ជម្លៀសប្រមូលផ្តុំ និងករណីស្ត្រីមានគភ៌។

អំពីកម្លាំងធនធានមនុស្សចូលរួមព្យាបាល  F០ នៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៤ មន្ទីរពេទ្យចែកចេញជា ០៣ ក្រុមប្រចាំការ (ក្រុមនីមួយៗមានមនុស្ស ២៧ នាក់ទទួលបន្ទុកប្រចាំការក្នុងរយៈពេល ១៤ ថ្ងៃ) រួមមាន៖ វេជ្ជបណ្ឌិត ០៦ នាក់ ឧបដ្ឋាយិកា ១០ នាក់ អ្នកបច្ចេកទេស ០៥ នាក់ធ្វើកោសល្យវិច័យថត Xក្វាងនិងឆ្លុះឯកូ បុគ្គលិកបង្ការជ្រាបមេរោគ ០១ នាក់ អ្នកបើករថយន្ត ០១ នាក់ អ្នកជំនួយការ ០៣ នាក់ បុគ្គលិក ទទួលបន្ទុកខាងសំណុំលិខិតស្នាម ០១ នាក់។ ក្រោយរយៈពេលព្យាបាល ១៤ ថ្ងៃនឹងផ្លាស់ប្តូរវេនប្រចាំការ មន្ទីរពេទ្យមានលៃលកតំបន់សម្រាក (ជម្លៀស) ដោយឡែកឲ្យបណ្តាសមាជិកប្រចាំការដើម្បីឈប់សម្រាក ធានាសុខភាពក្នុងរយៈពេល ១៤ ថ្ងៃ។ បណ្តាកម្មាភិបាល វេជ្ជបណ្ឌិត គ្រូ ពេទ្យ បុគ្គលិកចូលរួមអនុវត្តភារកិច្ចតែងបានហ្វឹកហាត់វិធីសាស្រ្តព្យាបាល ថែទាំសុខភាពអ្នកជំងឺកូវីដ-១៩។

ចាប់តាំងពីពេលបានបំបែរជាមន្ទីរពេទ្យបណ្តោះអាសន្ន មន្ទីរពហុព្យាបាលពេទ្យតំបន់ស្រុកទីវកឹងបានប្រកាស ណែនាំប្រជាជនក្នុងស្រុកឲ្យទៅពិនិត្យជំងឺនៅមន្ទីរពេទ្យស្រុកកូវកែ ឬបណ្តាមន្ទីរពេទ្យជិតបំផុត។

លោកង្វៀងធៀងឡុកបានឲ្យដឹង៖ បណ្តាបន្ទប់ជំងឺនៅទីនេះបានឡើងគម្រោងប្លង់ស្រឡះស្រឡួន ចែកចេញជាច្រើនតំបន់ផ្សេងគ្នា បណ្តាឧបករណ៍គ្រប់ធានាឲ្យការងារព្យាបាល។ បច្ចុប្បន្ននេះ មន្ទីរពេទ្យបណ្តោះអាសន្នលេខ ៤ កំពុងព្យាបាលករណី F០ ចំនួន ១២៧ ករណីនិងF១ ប្រមាណ ១០ ករណី។ បណ្តាករណីជ្រាបជំងឺកូវីដ-១៩ ចូលមកទីនេះនឹងបានធ្វើតេស្ត ថែទាំ និងព្យាបាលត្រូវតាមកំណត់។ ប្រសិនបើការប្រែប្រួលរបស់ជំងឺបានល្អ មិនកើតឡើងរោគសញ្ញាធ្ងន់ និងមានលទ្ធផលធ្វើតេស្តអវិជ្ជមានរោគជំងឺ ០២ លើកបន្តបន្ទាប់ក្នុងរយៈពេល ២៤ ម៉ោង (នៅថ្ងៃទី ០៩ នឹងថ្ងៃទី ១០ របស់ដំណាក់កាលព្យាបាល) អាចចេញពីមន្ទីរពេទ្យទៅផ្ទះបាន៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.