• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ផ្នែកភាសាវប្បធម៌សិល្បៈខ្មែរណាមបូរួមចំណែកបណ្តុះបណ្តាលប្រភពធនធានគុណភាពខ្ពស់

08/01/2021 08:05

ដើម្បីឆ្លើយតបតាមតម្រូវការរបស់សង្គមអំពីប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ផ្នែកភាសា វប្បធម៌សិល្បៈខ្មែរណាមបូ នៃសាលាមហាវិទ្យាល័យត្រាវិញ តែងយកចិត្តទុកដាក់បណ្តុះបណ្តាលប្រភពធនធានមនុស្សពិសេសគឺនិស្សិតខ្មែរជូនប្រទេសជាតិនិយាយរួម ជូនខេត្តត្រាវិញនិយាយដោយឡែក។

មហាបរិញ្ញាឡឹមក្វាងវិញ (កណ្តាល) សំណេះសំណាលជាមួយនិស្សិតផ្នែកភាសាវប្បធម៌សិល្បៈខ្មែរណាមបូ។

         បច្ចុប្បន្ននេះសាលាមហាវិទ្យាល័យត្រាវិញមានផ្នែកបណ្តុះបណ្តាលមុខជំនាញ ១៣ ផ្នែក។ ឆ្នាំសិក្សា ២០២០-២០២១ សាលាមាននិស្សិតក្នុងនិងក្រៅខេត្តជាង ១៤.២៦០ នាក់ចុះឈ្មោះរៀន កំរិត៖ បន្តក្រោយមហាវិទ្យាល័យ មហាវិទ្យាល័យនិងឧត្តមសិក្សា។ ក្នុងនោះនិស្សិតក្នុងខេត្តជាង ៧.៤០០ នាក់ (និស្សិតខ្មែរជាង ១.២៨០ នាក់)។ បណ្តាផ្នែកបណ្តុះបណ្តាល ដែលទាក់ទាញនិស្សិតខ្មែររៀនច្រើនបំផុតនាបច្ចុប្បន្ន  គឺផ្នែកគ្រប់គ្រងរដ្ឋ គ្រប់គ្រងការិយាល័យ ផ្នែកវេជ្ជសាស្រ្ត‑ឱសថសាស្រ្ត   ផ្នែកភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូ។ល។

         ផ្នែកភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូគឺជាផ្នែកបណ្តុះបណ្តាលមួយក្នុងចំណោមផ្នែកបណ្តុះបណ្តាលជាច្រើនដែលទាក់ទាញនិស្សិតខ្មែររៀនច្រើនបំផុត។​ ផ្នែកបណ្តុះបណ្តាលនេះបង្កើតឡើងតាមសារលិខិតលេខ ៨៤២៥/VPCP-KGVX ចុះថ្ងៃទី ០៨ តុលាឆ្នាំ ២០១៣ របស់ខុទ្ទកាល័យរដ្ឋាភិបាលស្តីពីការវិនិយោគកសាង  ផ្នែកបណ្តុះបណ្តាលភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូនៃសាលាមហាវិទ្យាល័យត្រាវិញ។ ក្នុងដំណើរការអនុវត្តន៍ភារកិច្ចនេះ សាលាមហាវិទ្យាល័យត្រាវិញនិយាយរួម ផ្នែកភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូនិយាយដោយឡែក យកចិត្តទុកដាក់បណ្តុះបណ្តាលនិស្សិតខ្មែររៀនមុខជំនាញផ្នែក៖ ភាសាខ្មែរ គរុកោសល្យអក្សរសាស្ត្រខ្មែរណាមបូ វប្បធម៌បណ្តាជនជាតិភាគតិចនៅវៀតណាមជំនាញខាងវប្បធម៌ខ្មែរណាមបូ ផ្នែកជំនាញ​និងប្រគំឧបករណ៍តន្រ្តីប្រពៃណីខ្មែរ។ល។

        ផ្នែកភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូ​មិនត្រឹមតែទាក់ទាញនិស្សិតខ្មែរក្នុងខេត្តរៀនប៉ុណ្ណោះទេ នៅទាំងទាក់ទាញនិស្សិតខ្មែរខេត្តនានានៅតំបន់ណាមបូមករៀនផងដែរ។ ព្រះតេជគុណយ័ញហ្វាងណាង នៅខេត្តគៀងយ៉ាង ជាសមណនិស្សិតឆ្នាំចុងបញ្ចប់(ឆ្នាំទី ៤ ) ថ្នាក់វប្បធម៌បណ្តាជនជាតិវៀតណាម ជំនាញខាងវប្បធម៌ខ្មែរណាមបូមានថេរដីកាថា៖ មូលហេតុដែលអាត្មាជ្រើសរៀននៅសាលាមហាវិទ្យាល័យត្រាវិញ ដោយសារសាលានេះ មានផ្នែកបណ្តុះបណ្តាលដែលអាត្មាចូលចិត្ត។ ទន្ទឹមនឹងនោះ នៅក្បែរសាលាមហាវិទ្យាល័យត្រាវិញមានវត្តខ្មែរជាច្រើន ងាយស្រួលឲ្យអាត្មាមកសុំស្នាក់អាស្រ័យដើម្បីរៀនសូត្រមហាវិទ្យាល័យផង រៀនពុទ្ធិកសិក្សាបឋមភូមិផង។ ក្រៅពីនោះ សាលាមហាវិទ្យាល័យ ត្រាវិញនៅចាត់តាំងសកម្មភាពជាច្រើនដើម្បីណែនាំនិស្សិតឲ្យជ្រើសរបរនិងឧទ្ទេសនាមឲ្យនិស្សិតមានការងារធ្វើបន្ទាប់ពីរៀនចប់បណ្តាផ្នែក។

         លោកគ្រូគឹមច័ន្ទថន អតីតនិស្សិតផ្នែកភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូ ក្រោយពីរៀនចប់មហាវិទ្យាល័យក៏ធ្វើការនៅសាលាមហាវិទ្យាល័យត្រាវិញរហូតមក។ លោកគ្រូគឹមច័ន្ទថនមានប្រសាសន៍ថា៖ ខ្ញុំរៀនចប់ថ្នាក់កាលពីឆ្នាំ ២០១៤ រួចបានសាលាបង្កលក្ខណៈឲ្យធ្វើការនៅគណៈភេទ- ជនជាតិនៃផ្នែកភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូ។ បើតាមខ្ញុំដឹងក្នុងចំណោមមិត្តរួមថ្នាក់ ៥៤ នាក់មានមិត្តភ័ក្តិជាង ៧០% មានការងារធ្វើ នៅបណ្តាស្ថាប័នរដ្ឋ បណ្តាស្ថានីយវិទ្យុ-ទូរទស្សន៍​ក្នុងប្រទេស ធ្វើការនៅក្រុមហ៊ុនអាជីវកម្មនានានៅប្រទេសកម្ពុជាត្រូវតាមមុខជំនាញ។ មិត្តភ័ក្តិជិត ៣០% ដោយសារមិនចូលចិត្តទៅធ្វើការឆ្ងាយ ម្ល៉ោះហើយពួកគេបានធ្វើការនៅក្រុមហ៊ុននានាក្នុងខេត្តដែលមិនត្រូវនឹងជំនាញ ។

      អំពីទិសដៅអភិវឌ្ឍន៍ផ្នែកភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូ មហាបរិញ្ញា​ឡឹមក្វាងវិញ អនុប្រធានផ្នែកភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូ នៃសាលាមហាវិទ្យាល័យត្រាវិញបានឲ្យដឹង៖ ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ស្ថិរភាព ផ្នែកភាសា‑វប្បធម៌‑សិល្បៈខ្មែរណាមបូបានបន្តការបង្កើនគុណភាពបណ្តុះបណ្តាលភ្ជាប់ជាមួយនឹងការជ្រើសនិស្សិតឲ្យធ្វើការក្រោយពេលរៀនចប់ថ្នាក់។ ទន្ទឹមនឹងនោះ ផ្នែកមានទិសដៅឆ្ពោះទៅកាន់ភាពជោគជ័យនៃការកសាងផ្នែកឲ្យក្លាយជាមជ្ឈមណ្ឌលដំកល់ឯកសារដើម្បីអភិរក្សនិងអភិវឌ្ឍតម្លៃវប្បធម៌សិល្បៈដ៏វិសេសវិសាលរបស់ជនជាតិខ្មែរ សម្រាប់សកម្មភាពស្រាវជ្រាវ ស្វែងយល់ និងបង្ហាត់បង្រៀនដល់យុវវ័យគ្រប់ជំនាន់។ ព្រមទាំងបើកទូលាយការសម្តែងផ្តោះប្តូរសិល្បៈក្នុងពិធីបុណ្យជាតិក្នុងតំបន់ក្នុងទូទាំងប្រទេសនិងអន្តរជាតិ។

    លោកគ្រូឡឹមក្វាងវិញបានឲ្យដឹងបន្ថែម៖ អស់រយៈកាល ០៨ ឆ្នាំផ្សព្វផ្សាយបណ្តុះបណ្តាល ផ្នែកភាសា- វប្បធម៌-សិល្បៈខ្មែរណាមបូ បានបណ្តុះបណ្តាលនិស្សិតខ្មែរជិត ១.០០០ នាក់។ ក្នុងនោះ មាននិស្សិតជាង ៩៥% មានការងារធ្វើស្ថិ​រភាពបន្ទាប់ពីបញ្ចប់ការសិក្សា៕       

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.