• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

បេក្ខសិស្សជាង ៩.៧០០ នាក់ចូលរួមប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យជាតិឆ្នាំ ២០២៤

02/07/2024 08:05

     នៅរសៀលថ្ងៃទី ២៦ ខែមិថុនា មណ្ឌលប្រឡងវិទ្យាល័យក្នុងខេត្តចំនួន ២៩ មណ្ឌលបានបើកសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យជាតិឆ្នាំ ២០២៤ ដោយមាន  បេក្ខសិស្ស ៩.៦៧៩/៩.៧០៦ នាក់ (ស្មើ ៩៩,៧២% នៃចំនួនបេក្ខសិស្សដែលបានចុះឈ្មោះប្រឡង) ។ នៅវេលាម៉ោង ០២ រសៀល បេក្ខសិស្សទៅកាន់មណ្ឌលប្រឡងនីមួយៗ ដើម្បី បំពេញបែបបទលិខិតប្រឡង ស្តាប់អនុរក្សផ្សព្វផ្សាយអំពីលក្ខន្តិកៈប្រឡង កាលបរិច្ឆេទ ប្រឡង និងកែតម្រូវនាម-គោត្ត  (ប្រសិនបើមានខុស) ក្នុងលិខិតចូលរួមប្រឡង។

នៅ​រសៀល​ថ្ងៃ​ទី​ ២៦ មិថុនា បេក្ខសិស្ស​នៅ​មណ្ឌល​ប្រឡង​សាលាវិទ្យាល័យហ៊ីវទឺ​មក​កាន់មណ្ឌលប្រឡងពិនិត្យតារាងរាយនាម និង​បំពេញ​បែបបទ​ប្រឡង ។

     * នៅស្រុកទីវកឹង មានមណ្ឌលប្រឡង ០៣ មណ្ឌលរួមមាន៖ សាលាវិទ្យាល័យទីវកឹង វិទ្យាល័យកូវក្វាង និងវិទ្យាល័យហ៊ីវទឺ ដោយមានបេក្ខសិស្ស ៩៩៨ នាក់ចូលរួមប្រឡង។ បេក្ខសិស្ស​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ស្រុកអនុវត្ត​ម៉ឺងម៉ាត់ និង​គោរព​តាមលក្ខន្តិកៈ នៅមណ្ឌល​ប្រឡង​។

     នៅសាលា​វិទ្យាល័យ​ហ៊ីវទឺ មាន​បេក្ខសិស្ស​ ១៧៩ ​នាក់ចូលរួមប្រឡង។ បន្ទាប់ពីប្រឡងចប់វិញ្ញាសាទី ១ (អក្សរសាស្ត្រ) ដោយកំណត់ពេល ១២០ នាទីបេក្ខសិស្ស ថាច់ធីស្វឹងម៉ាយ រីករាយឲ្យដឹងថា៖ វិញ្ញាសាអក្សរសាស្រ្តឆ្នាំនេះសុទ្ធសឹងតែចេញក្នុងប្រព័ន្ធមេរៀនដែលគ្រូបង្រៀនបានបំពាក់បំប៉ន។ បើតាមប្អូនយល់ឃើញ ថាវិញ្ញាសាអក្សរសាស្រ្តមិនពិបាកពេក ល្មមសមគួរតាមសមត្ថភាពប្អូន ម្ល៉ោះហើយ ប្អូនធ្វើបានល្អគួរសម ។ ខ អាន-យល់ និង វគ្គតែងសេចក្តីប្អូនធ្វើបានទាំងអស់។

បេក្ខសិស្សមណ្ឌល​ប្រឡងសាលា​វិទ្យាល័យហ៊ីវទឺ ស្តាប់​អ្នកគ្រូអនុរក្សប្រកាសលក្ខន្តិកៈ​ប្រឡង។

     រីឯ​បេក្ខសិស្ស ថាច់សុធី ក៏ដូច្នោះ​ដែរ។ ប្អូនមាន​ទំនុក​ចិត្តចំពោះខ្លួនឯងនៅ​ពេល​ប្រឡងចប់វិញ្ញាសា​ទី ១។ សុធីសំណេះសំណាល៖ “វិញ្ញាសាដំបូងប្អូនធ្វើបានល្អ ។ ផ្តើមពីនោះ ញ៉ាំងឲ្យប្អូន​មាន​អារម្មណ៍​រីក​រាយ មានថាមពលដើម្បី​បន្ត​ការ​ប្រឡងវិញ្ញាសា បន្តទៀត។

     *នៅទីក្រុងត្រាវិញ មានមណ្ឌលប្រឡងចំនួន ០៣ មណ្ឌល៖ សាលា វិទ្យាល័យទីក្រុងត្រាវិញ វិទ្យាល័យង្វៀងធៀងថាញ់ សាលាអនុវត្តគរុកោសល្យ ដោយមានបេក្ខសិស្ស ១.៨៣១ នាក់ចូលរួមប្រឡង។

បេក្ខសិស្សថាច់ធីស្វឹងម៉ាយ (ទី ២ រាប់ពីឆ្វេងទៅស្តាំ) និងមិត្តភក្តិ ពិនិត្យសំណួរប្រឡងឡើងវិញ ។

បេក្ខសិស្សហ្វិញធីថាញ់ម៉ី (ទី ២ រាប់ពីស្តាំទៅឆ្វេង) និងមិត្តភក្តិពិនិត្យសំណួរប្រឡងឡើងវិញ។

     នៅ​រសៀល​ថ្ងៃ​ទី ២៧ ខែ​មិថុនា បេក្ខសិស្ស​ប្រឡងវិញ្ញាសាគណិត​សាស្រ្តតាមរូបភាពពហុជ្រើសរើស ​ដោយកំណត់ពេល ៩០ នាទី ។ មណ្ឌល​ប្រឡងនៅ សាលាវិទ្យាល័យទី​ក្រុង​ត្រាវិញ មាន​បេក្ខសិស្ស​ ៥៩៨ ​នាក់ចូលរួមប្រឡង​។ ពេល​ប្រឡង​វិញ្ញាសាគណិតសាស្រ្តរួច បេក្ខសិស្ស​ខ្លះ​មានទឹកមុខរីករាយ បេក្ខសិស្សខ្លះ​មាន​ទឹកស្រពោន។

      បេក្ខសិស្ស ស៊ើងបេតី មណ្ឌលប្រឡងសាលាវិទ្យាល័យទីក្រុងត្រាវិញ សំណេះ សំណាល៖ វិញ្ញាសាគណិតសាស្រ្តច្បាមតាមកម្មវិធីសិក្សាកម្រិតវិទ្យាល័យ ជាពិសេស ថ្នាក់ទី ១២។ ក្នុងនោះ អត្រាសំណួរយោងតាមការយល់ដឹងខ្ពស់ មានច្រើនសំណួរ ។ ប្អូនឆ្លើយសំណួរមធ្យមៗបានគ្រាន់បើ។ ចំពោះសំណួរដែលពិបាកប្អូនមិនសូវមាន​ទំនុក​ចិត្តប៉ុន្មានឡើយ។

បេក្ខសិស្សស៊ើងបេតី (ខាងស្តាំ) និងថាច់ថាប្រឡងសម្រេច ២ វិញ្ញាសានៅថ្ងៃដំបូង។

     ចំពោះប្អូនថាច់ថា មណ្ឌលប្រឡងសាលាវិទ្យាល័យ​ទីក្រុងត្រាវិញសំណេះ សំណាល៖ ចំពោះប្អូន វិញ្ញាសាគណិតសាស្រ្តឆ្នាំនេះពិបាក​បន្តិច រួមមាន ៥0 ខ ។ ក្នុងនោះ សំណួរងាយៗ ប្រមាណ ៥0% ។ សំណួរមធ្យម ២0% សំណួរពិបាកបន្តិច ៣0% ។ ចំពោះប្អូនៗមាន​ទំនុក​ចិត្តចំពោះចម្លើយរបស់ប្អូនដែលជ្រើសត្រូវ​ប្រហែល ៦០%។

     សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យជាតិឆ្នាំ ​២០២៤ ​ នៅរក្សាបែបបទ ដូចសម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យជាតិ​ឆ្នាំ ​២០២៣ ។ បេក្ខសិស្សចូលរួមប្រឡង ០៤ វិញ្ញាសារួមមាន៖ គណិតសាស្រ្ត អក្សរសាស្ត្រ ភាសាបរទេស និងជ្រើសប្រឡង ១ ក្រុមវិញ្ញាសា ក្នុងចំណោម ០២  ក្រុមវិញ្ញាសា គឺក្រុមវិញ្ញាសាវិទ្យាសាស្ត្រធម្មជាតិ (គីមីសាស្រ្ត រូបសាស្រ្ត ជីវសាស្រ្ត) និងក្រុមវិញ្ញាសា វិទ្យាសាស្ត្រសង្គម (ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត អប់រំពលរដ្ឋ)។ វិញ្ញាសាអក្សរសាស្រ្តប្រឡង តាមរូបភាពសរសេរជាអត្ថបទ វិញ្ញាសាក្រៅពីនោះប្រឡងតាមរូបភាពពហុជ្រើសរើស៕

អត្ថបទ - រូបថត៖ សុជា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.