• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

បរិយាកាសបណ្ដាថ្ងៃដំបូងនៃឆ្នាំសិក្សាពុទ្ធិកសិក្សា

16/05/2023 09:02

     ថ្ងៃ ១ រោចខែជេស្ឋ ពោលគឺក្រោយថ្ងៃបុណ្យវិសាខបូជា បណ្ដាវត្តលើភូមិសាស្រ្តខេត្តត្រា​វិញចាត់តាំងពិធីបវេនកាល ថ្នាក់ពុទ្ធិកសិក្សា ឆ្នាំសិក្សា ព.ស. ២៥៦៧។ ដោយឡែកតែឆ្នាំសិក្សា ព.ស. ២៥៦៧ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង មានវត្តចំនួន ១៦ គ្រប់លក្ខណៈចាត់តាំងថ្នាក់រៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ដល់ទី ៣។ មានវត្តចំនួន ៣ ទៀត បានសមាគមព្រះសង្ឃសាមគ្គីខេត្តអនុញ្ញតឱ្យបើក ថ្នាក់ពុទ្ធិក​មធ្យម​​​សិក្សាបឋមភូមិឆ្នាំទី ៤ និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ១ និងទី ២។ គិតមកទល់​ពេលនេះបណ្ដាវត្តបានទទួលសមណសិស្ស-សិស្សចូលរៀនត្រូវតាមពេលវេលាបានកំណត់។ ក្នុងបណ្ដាថ្ងៃដើមឆ្នាំសិក្សាថ្មី ការសិក្សា​របស់សមណសិស្ស-សិស្ស មានសភាពអ៊ូអរ​ជាង​បណ្ដា​ថ្ងៃធម្មតា។

ម៉ោងសិក្សារបស់សមណសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ២ វត្តចុងមីសថ្មី។

   កត់សម្គាល់នៅវត្តបទុមឈូកស (ចុងមីសថ្មី) ឃុំញីទ្រឿង ស្រុកកូវង៉ាងជាវត្តដែលមានកិត្តិ​យសបានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ស្រុក អនុញ្ញាតឱ្យបើកថ្នាក់ ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ មួយបន្ទប់ និងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ២ មួយបន្ទប់។ ក្រៅពីនោះ វត្តនៅទាំងចាត់តាំងបើកថ្នាក់វិជ្ជាខេមរភាសាមួយបន្ទប់ទៀតជាថ្នាក់ថ្នាលសម្រាប់សាមណេរដែលទើបបួសថ្មី និងកុមារ ជាការបំពាក់ចំណេះដឹងមុនពេលឈានចូលសិក្សាផ្នែកពុទ្ធិកសិក្សា។ សមណសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិភាគច្រើនសុទ្ធតែបានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបញ្ជូនមកពីបណ្ដាវត្តដើម្បីស្នាក់អាស្រ័យរៀនសូត្រ និងសមណសិស្សមួយចំនួនអង្គនិមន្តមកពីបណ្ដាខេត្ត អាងយ៉ាង វិញឡុង។ ទោះបីការរៀន និងការស្នាក់អាស្រ័យកន្លែងថ្មី​ ការក្រេបយកចំណេះដឹងក៏ថ្មីបង្គួរ ប៉ុន្តែ គ្រូ និងសិស្សរបស់បន្ទប់​រៀនអង្គណាក៏សម្ដែងពីបន្ទុកខុសៗគ្នា បង្កឱ្យថា្នក់រៀនមានរបៀបរៀបរយ។

  សំណេះសំណាលជាមួយសមណសិស្ស មួយចំនួនមានថេរដីកាឱ្យដឹងថា៖ អនុវត្តតាមការបញ្ជូនរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ម៉្លោះហើយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ បើទុកជាជួបការលំបាកយ៉ាងណាក៏ដោយក៏ខិតខំ​លុះត្រាតែបញ្ចប់ឆ្នាំសិក្សា។ ខិតខំរៀនសូត្រ បំពេញចំណេះដឹងសម្រាប់ខ្លួនផង បង្កជាកេរ្តិ៍ឈ្មោះសាយរន្ទឺឱ្យវត្តដែលខ្លួនស្នាក់នៅ​សិក្សាផង។

   លោកថាច់សឿន ប្រធានគណៈអារាមាភិបាលវត្ត​ ចុងមីសថ្មី មានប្រសាសន៍ឱ្យដឹងថា៖ តាំងពីយូរយារណាស់មកហើយ គណៈអារាមាភិបាល តែងយកចិត្តទុកដាក់ដល់ការ រៀនសូត្ររបស់សមណសិស្សដែលនិមន្តមកសិក្សា។ ក្នុងនោះមានការផ្សព្វផ្សាយដល់ពុទ្ធបរិស័ទឱ្យបម្រុងចង្ហាន់ដាក់បាត្រព្រះសង្ឃពេលដែលព្រះ​សង្ឃនិមន្តទៅបិណ្ឌបាត ។ ចំពោះរៀងរាល់ថ្ងៃសីល មានការចាត់ពុទ្ធបរិស័ទ​ជាក្រុមប្ដូរវេនគ្នាចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីឱ្យសមណសិស្ស ស្ងប់​ចិត្តក្នុងការសិក្សារៀនសូត្រ។ ចំពោះបណ្ដាកន្លែងនៅឆ្ងាយព្រះសង្ឃនិមន្តទៅបិណ្ឌបាតមិនដល់ ក្នុងរយៈពេលប្រមាណ ១០ ថ្ងៃ ពុទ្ធបរិស័ទនៅទីនោះនិមន្តព្រះសង្ឃទៅឆាន់ រួចប្រគេនប្រាក់កាសបរិក្ខារផ្សេងៗ​ដើម្បីឱ្យសមណសិស្សមានវត្ថុប្រើប្រាស់បានគ្រប់សព្វក្នុងដំណាក់កាលរៀនសូត្រ។

    ព្រះតេជគុណថាច់កាលី ព្រះចៅអធិការរងវត្តចុងមីសថ្មី​ មានថេរដីកាឱ្យដឹងថា៖ ការបើកថ្នាក់បង្រៀនសមណសិស្សជាកិច្ចការម្យ៉ាងក្នុងបណ្ដាកិច្ចការសំខាន់របស់វត្ត។ ដូច្នោះវត្តកាន់តែមានកេរ្តិ៍ឈ្មោះ ក្លាយជាមណ្ឌលទាក់ទាញសមណសិស្ស-សិស្ស​នៅគ្រប់ទីកន្លែង។ ផ្ដើមពីនោះ ជារៀនរាល់ឆ្នាំវត្តតែងទទួលព្រះសង្ឃរាប់សិបអង្គមកស្នាក់​អាស្រ័យរៀនសូត្រ។ ឆ្នាំសិក្សា ព.ស. ២៥៦៧ វត្តមានសមណសិស្សជាង ៤០ អង្គស្នាក់អាស្រ័យរៀនសូត្របណ្ដាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទុតិយភូមិ។ ដោយអាស្រ័យមានការត្រៀមបម្រុងបានហ្មត់ចត់ពីគ្រូបង្រៀនបម្រើឱ្យការបង្ហាត់បង្រៀនក៏ដូចជាមូលដ្ឋានសម្ភារ កន្លែងគង់នៅបានគ្រប់គ្រាន់សម្រាប់សមណសិស្ស ម៉្លោះហើយការចាត់​តាំងថ្នាក់រៀនក្នុងបណ្ដាថ្ងៃដំបូងក៏មានភាពងាយស្រួល។

    លោកអាចារ្យ ថាច់ស្វាង អ្នកផ្សារភ្ជាប់ជាមួយការបង្ហាត់បង្រៀនសមណសិស្សនៅក្នុងវត្ត​ចុងមីសថ្មីជាង ២០ ឆ្នាំមានប្រសាសន៍ឱ្យដឹងថា៖ ឃើញបានពីការយកព្រះទ័យទុកដាក់​របស់ព្រះចៅអធិការ គណៈអារាមាភិបាលក្នុងការចាត់តាំងបន្ទប់រៀន គិតគូរដល់សមណសិស្សដែលនិមន្តពីនានាវត្តមកសិក្សា រូបខ្ញុំក៏ ខិតខំក្នុងការបង្ហាត់បង្រៀន ដើម្បីជួយបន្ទប់រៀនសម្រេចបាន​លទ្ធផលល្អរហូតដល់ទៅចុងឆ្នាំសិក្សា៕

 អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.