• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

បណ្ដាវត្តខ្មែរក្នុងស្រុកកូវង៉ាងចាប់ផ្ដើមទទួលប្អូនៗចូលរៀនអក្សរសាស្រ្តខ្មែរ រដូវវិស្សមកាល

11/06/2024 13:34

ឱ្យតែដល់រដូវវិស្សមកាល វត្តខ្មែរទាំង ២៣ វត្តលើភូមិសាស្រ្តស្រុកកូវង៉ាង តែងបើកសាលា ទទួលប្អូនៗចូលរៀនភាសាខ្មែរ។ នេះគឺជាឱកាសសម្រាប់ប្អូនៗពង្រឹង បំពេញបន្ថែមចំណេះដឹងភាសាខ្មែរ ឲ្យកាន់តែល្អប្រសើរជាងទៀត។

        រដូវវិស្សមកាលឆ្នាំនេះ វត្តត្រពាំងវែង ឃុំញីទ្រឿង ទទួលសិស្សជាង ២០០ រូបចូលរៀនអក្សរខ្មែរពីថ្នាក់ទី ១ ដល់ទី ៤។ ក្រៅពីនោះ វត្តនៅទាំងបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិបានមួយថ្នាក់ ដោយមានសមណសិស្សជិត ១០ អង្គនិមន្តពីវត្តនានាមកសំណាក់សិក្សា។ អាស្រ័យហេតុនោះ បរិយាកាសរដូវវិស្សមកាលឆ្នាំនេះនៅក្នុងវត្តមានភាពអ៊ូអរជាង។

ព្រះតេជព្រះគុណ ថាច់ភិរម្យ ក្នុងម៉ោងបង្រៀនអក្សរសាស្រ្តខ្មែរដល់ប្អូនៗ។

        ព្រះតេជគុណ ថាច់ភិរម្យ ព្រះចៅអធិការវត្តត្រពាំងវែងមានថេរដីកាថា៖ ក្នុងរដូវវិស្សមកាលឆ្នាំនេះ​ ចំនួនប្អូនៗចុះឈ្មោះចូលរៀនច្រើនជាងរដូវវិស្សមកាលឆ្នាំ ២០២៣។ ប្រការនោះជាការបញ្ជាក់ឱ្យឃើញថា ការសិក្សាអក្សរសាស្រ្តខ្មែររបស់ប្អូនៗតែង​បានឪពុកម្ដាយយកចិត្តទុក​ដាក់។ វត្តតែងខិតខំអស់ពីសមត្ថភាពដើម្បីបម្រើការបានល្អជាងពីតម្រូវការរៀនសូត្រអក្សរសាស្រ្តខ្មែររបស់ប្អូនៗ រួមចំណែកលើកកម្ពស់ចំណេះដឹងភាសាខ្មែរសម្រាប់ប្អូនៗ។

        ប្អូនថាច់ធីធីតា សិស្សថ្នាក់ទី ៦ សាលាអនុវិទ្យាល័យញីទ្រឿងសំណេះសំណាល៖ ប្អូនចូលរៀននៅក្នុងវត្តនេះជាច្រើនឆ្នាំមកហើយ ឆ្នាំនេះប្អូនចុះឈ្មោះរៀនថ្នាក់ទី ៣ អក្សរសាស្រ្តខ្មែរនៅក្នុងវត្ត។ រៀនអក្សរសាស្រ្តខ្មែរនៅក្នុងវត្តមិនចាប់បង្ខំឱ្យរៀនសូត្រច្រើនវិញ្ញាសាឡើយ ផ្ដុំឱ្យការរៀនច្រើនបំផុត​តែអំពីអក្សរសាស្រ្តខ្មែរ ម៉្លោះហើយប្អូនទទួលបានការចេះចាំឆាប់រហ័សជាង។ រៀនសូត្រនៅក្នុងវត្ត ប្អូននៅទាំងបានលោកគ្រូៗណែនាំពីចំណេះដឹងមួយចំនួនទាក់ទងដល់​ប្រពៃណីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរធ្វើឱ្យ ប្អូនក៏ដូចជាមិត្តភក្ដិដទៃទៀតមានការជក់ចិត្តក្នុងការរៀនសូត្រនិងជួយឱ្យប្អូនសម្រេចបានលទ្ធផលល្អជាង ចំណេះដឹងភាសាខ្មែររបស់ប្អូនកាន់តែបានលើកកម្ពស់ជាង។

        មានឆ្នាំខ្លះ ជាមួយចំនួនសមណសិស្សមិនគ្រប់សម្រាប់បើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទុតិយភូមិនោះ វត្តទាំងនោះមិនបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាឡើយ។ ប៉ុន្តែចំពោះថ្នាក់វិជ្ជាខេមរភាសា​ វត្តណាក៏ដោយតែងឆ្លៀតបើកបានទៀងទាត់ ពីព្រោះនេះជាបណ្ដាថ្នាក់ថ្នាលចំណេះដឹង ជួយឱ្យប្អូនៗអាចអានភាសាខ្មែរបានច្បាស់លាស់ និយាយភាសាខ្មែរបានត្រឹមត្រូវ។

ប្អូនៗចូលរួមរៀនអក្សរសាស្រ្តខ្មែរនៅវត្តត្រពាំងវែង។

        បច្ចុប្បន្ន សិស្សានុសិស្សជនជាតិខ្មែរមួយចំនួន ច្រើនតែអានឃ្លាតចាកភាពដើមចំពោះពាក្យមួយចំនួនដែលមានព្យញ្ជនៈ “ល” នៅខាងចុង ទៅជាពាក្យមានព្យញ្ជនៈ “យ” នៅខាងក្រោយទៅវិញ ឧទាហរណ៍ដូចជា៖ ពាក្យ “ផល” ទៅជា “ផយ” ពាក្យ “ចូល” ទៅជា “ចូយ” ពាក្យ “ដល់”​ ទៅជា “ដយ”។ល។ ពេលបានចូលរៀនក្នុងវត្ត ពាក្យទាំងនោះ តែងបានគ្រូបង្រៀនណែនាំអានឱ្យបានច្បាស់ ត្រឹមត្រូវតាមសូរស័ព្ទ ពេលប្រស្រ័យជាមួយមនុស្សគ្រប់រូបមានភាពងាយស្រួលជាង។

        ប្អូនៗរៀនសូត្រនៅក្នុងវត្តគឺបង្កបរិយាកាសសប្បាយដើម្បីរៀនសូត្រតាមរបៀបបញ្ជ្រាបជាបណ្ដើរ។ ពីព្រោះភាសាអក្សរសាស្រ្តខ្មែរស្ថិតក្នុងក្រុមភាសាពិបាក ប្រសិនបើចាប់បង្ខំឱ្យប្អូនរៀនសូត្រតឹងតែងពេក ងាយធ្វើឱ្យប្អូនៗមានការធុញទ្រាន់ក្នុងការរៀនសូត្រ។ ម៉ោងរៀនពេលណាក៏បានឆ្លាស់ជាមួយនិទានរឿង ជាក់ស្ដែងគឺរឿងនិទានណាដែលមានខ្លឹមសារទាក់ទងដល់ការអប់រំពីបុគ្គលិកលក្ខណៈយ៉ាងជ្រាលជ្រៅ ដើម្បីប្អូនៗក្ដាប់ រួចអនុវត្តទៅក្នុងជីវភាពជាក់ស្ដែង។

        ព្រះតេជព្រះគុណ ថាច់ភិរម្យ មានថេរដីកាឱ្យដឹងបន្ថែមទៀតថា ប្អូនៗពេលធំឡើងច្រើនតែប្រសព្វជាមួយសង្គម មិត្តភក្ដិដែលមានអាយុដំណាលគ្នា មិនសូវទទួលបានការអប់រំពីសីលធម៌តាមទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។ អាស្រ័យហេតុនោះ ពេលប្អូនជួបចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ ឬអ្នកណាមួយដែលគួរជម្រាបសួរ លើកដៃសំពះ។ល។ជួនកាលប្អូនៗអនុវត្តមិនទាន់បានសមស្រប នៅមានការឆ្គាំឆ្គង។ ពេលមករៀននៅក្នុងវត្ត ក្រៅពីការអប់រំភាសាអក្សរសាស្រ្ត អាចារ្យបង្រៀននៅទាំងអប់រំពីកាយវិការមួយចំនួនដូចជាសំពះ ជម្រាបសួរជាដើម ដើម្បីធ្វើឱ្យការជម្រាបសួរសមស្របជាមួយទំនៀមរបស់ជនរួមជាតិខ្មែរ។

        បណ្ដាវត្តលើភូមិសាស្រ្តស្រុកកូវង៉ាង ចាត់តាំងថ្នាក់បង្រៀនភាសាខ្មែរក្នុងរដូវវិស្សមកាលចាប់ពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២៩២៤ តាមការគ្រោងទុក នឹងបញ្ចប់កម្មវិធីបង្រៀននៅចុងខែសីហាឆ្នាំ ២០២៤ ដើម្បីប្អូនៗត្រៀមបម្រុងស្មារតីបន្តការសិក្សាកម្មវិធីសកលនៅតាមបណ្ដាសាលា។ បញ្ចប់រដូវសិក្សា បណ្ដាវត្តក៏ចាត់តាំងប្រឡងវាយតម្លៃលទ្ធផល ជូនលិខិតបញ្ជាក់ដើម្បីឆ្នាំក្រោយប្អូនៗបានរៀនថ្នាក់ខ្ពស់ជាង៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.