• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

បង្កើនបណ្តាវិធានការបង្ការ ទប់ស្កាត់ជំងឺខាន់ស្លាក់

16/10/2020 20:04

ជំងឺខាន់ស្លាក់ជាជំងឺជ្រាបមេរោគ-ជ្រាបពុលឆ្លងតាមផ្លូវដកដង្ហើម និងអាចបង្កជាអាសន្នជំងឺ។ ជំងឺអាស្រ័យមេរោគផ្ទាល់ Corynebacterium diptheriae (ឬនៅហៅបានថាមេរោគផ្ទាល់ Klebs-Leoller)បង្កឡើង។ ជំងឺខាន់ស្លាក់អាចបង្ការ ទប់ស្កាត់ដោយការចាក់វ៉ាក់ស៊ីន។

គ្រូពេទ្យពិនិត្យសុខភាពឲ្យកុមារ។ រូបថត​៖ ង៉ុកស្វង

              នៅខែកក្កដាឆ្នាំ ២០២០ បណ្ដាខេត្ត តំបន់ខ្ពង់រាបរួមមាន៖ ដាក់ឡាក់ ដាក់ណុង យ៉ាឡាយ និងកុងទុមកើតមានអាសន្នជំងឺខាន់ស្លាក់និងមានករណីមួយចំនួនបាត់បង់ជីវិត។ នៅចំពោះមុខស្ថានភាពនោះ កាលពីថ្ងៃ ទី ២០ ខែកក្កដា​ឆ្នាំ ២០២០ មន្ទីរសុខាភិបាលខេត្តត្រាវិញបានចេញផ្សាយសារលិខិតលេខ ១៨៦៧/SYT-NVY ផ្ញើដល់បណ្តាអង្គភាពស្ថិតក្រោមឱវាទបណ្តាមន្ទីរពេទ្យ បន្ទប់ពិនិត្យជំងឺក្នុងខេត្តស្តីពីអនុវត្តការណែនាំព្យាបាលជំងឺខាន់ស្លាក់។ ក្នុងនោះ សំណូមពរឲ្យបណ្តាអង្គភាពចាត់តាំងការត្រួតពិនិត្យហ្មត់ចត់ស្ថានភាពអាសន្នជំងឺ រកឃើញវិនិច្ឆ័យឱ្យដាច់ស្រឡះ ព្យាបាលទាន់ពេលខណៈដែលកើតមានអ្នកជំងឺ។ សហការផ្សព្វផ្សាយបណ្តាសកម្ម ភាពអនាម័យបង្ការជំងឺ បង្កើនការងារឃោសនាអំពីអាសន្នជំងឺខាន់ស្លាក់ដើម្បីប្រជាជនបានយល់ និងសកម្មម្ចាស់ការបង្ការ ទប់ស្កាត់។ ទន្ទឹមនឹងនោះបណ្តាមូលដ្ឋានពិនិត្យព្យាបាលជំងឺប្រញាប់ហ្វឹកហាត់ណែនាំដល់ទូទាំងកម្មាភិបាលសុខាភិបាលចូលរួមការងារពិនិត្យព្យាបាលជំងឺខាន់ស្លាក់តាមសេចក្តីសម្រេចចិត្តលេខ២៩៥៧/QĐ-BYT​ ចុះថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០របស់ក្រសួងសុខាភិបាលស្តីពីការណែនាំធ្វើរោគព្យាករណ៍ ព្យាបាលជំងឺខាន់ស្លាក់។ ដំណើរការពិនិត្យឡើងវិញ ត្រៀមបម្រុងអំពីធនធានមនុស្ស ឧបករណ៍សម្ភារ​ អនុវត្តរោគព្យាករណ៍ឱ្យបានឆាប់ ជ្រើសសម្រាំង ប្រមូលព្យាបាលឱ្យបានទាន់ពេល ពេលរកឃើញជំងឺត្រូវតាមការឡើងបញ្ជីព្យាបាលជំងឺខាន់ស្លាក់របស់ក្រសួងសុខាភិបាល។

               លោកវេជ្ជបណ្ឌិតង្វៀងវ៉ាំងលើ នាយកមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ខេត្តត្រាវិញបានឱ្យដឹង៖ ជំងឺខាន់ស្លាក់បានកំណត់ជាជំងឺគ្រោះថ្នាក់ ងាយឆ្លង ម្ល៉ោះហើយបានក្រសួងសុខាភិបាលដាក់ចូលទៅក្នុងការចាក់វ៉ាក់ស៊ីន៥ក្នុង១នៃកម្មវិធីចាក់ថ្នាំបើកទូលាយជាតិ។ ដូច្នេះ ជំងឺខាន់ស្លាក់អាចបង្ការដោយរបៀបចាក់វ៉ាក់ស៊ីន។ ជាក់ស្តែងក្នុងបណ្តាឆ្នាំមកអាយនេះនៅខេត្តត្រាវិញ អត្រាកុមារបានគ្រួសារនាំយកទៅចាក់ថ្នាំសម្រេចជាង ៩៥% និង រយៈពេលជាច្រើនឆ្នាំ ជំងឺខាន់ស្លាក់មិនកើតមាននៅក្នុងខេត្ត។

                កាលពីថ្ងៃទី ២១ ខែកញ្ញា ក្រសួងសុខាភិបាលបានចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់លើបណ្តាញ«បង្កើនការងារបង្ការ ទប់ស្កាត់អាសន្នជំងឺ ការងារចាក់ថ្នាំនិងសុវត្ថិភាពចាក់ ថ្នាំឆ្នាំ២០២០»ជាមួយមណ្ឌលបន្តផ្ទាល់ជាង ៧០០ កន្លែងក្នុងទូទាំងប្រទេស។ អនុរដ្ឋ មន្ត្រីក្រសួងសុខាភិបាលដូស្វ៊ឹងតៀងសង្កត់ធ្ងន់ថា៖ ជាមួយអាសន្នជំងឺដែលមានវ៉ាក់ស៊ីនរួចហើយ ការងារចាក់ថ្នាំជាប្រការយ៉ាងសំ ខាន់។ ការដែលអាសន្នជំងឺកើតមានឡើងនៅតាមបណ្តាខេត្តខ្ពង់រាបនារយៈពេលកន្លង ពេលចូលត្រួតពិនិត្យទើបឃើញថាករណីអ្នកជំងឺភាគច្រើនកើតមាននៅ«តំបន់លយ»ចាក់ថ្នាំ។ អាស្រ័យហេតុនោះ ត្រូវដោះស្រាយស្ថាន ភាពនេះក្នុងការចាក់ថ្នាំបើកទូលាយ ទន្ទឹមនឹងនោះត្រូវធានាសុវត្ថិភាពក្នុងការចាក់ថ្នាំ។ ជាពិសេស​ នៅចំពោះមុខស្ថានភាពអាសន្នជំងឺកូវីដ-១៩នៅតែរីករាលដាលស្មុគស្មាញនៅលើពិភពលោក ផ្នែកសុខាភិបាលវៀតណាមសហការស្អិតល្មួតជាមួយបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ និងប្រជាជនអនុវត្តម៉ឹងម៉ាត់បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នជំងឺ រក្សានិងបង្កើនអត្រាចាក់ថ្នាំបើកទូលាយដើម្បីធានាសុវត្ថិភាពក្នុងការចាក់ថ្នាំបង្ការអាសន្នជំងឺ។ ជំរុញមាំការងារផ្សព្វផ្សាយទៅដល់តំបន់ជ្រៅ តំបន់ឆ្ងាយ «តំបន់លយ» ចាក់ថ្នាំចំពោះ បណ្តាជំងឺដែលមានវ៉ាក់ស៊ីន​ មិនទុកឱ្យជំងឺខាន់ស្លាក់ និងបណ្តាជំងឺមានវ៉ាក់ស៊ីនបង្ការមានឱកាសរីករាលដាលឡើយ។

           ជំងឺខាន់ស្លាក់ច្រើនជួបប្រទះចំពោះកុមារមានអាយុក្រោមពី១៥ឆ្នាំ និងនៅមុខសញ្ញាមិនទាន់លើកលែងចាក់ជំងឺខាន់ស្លាក់អាស្រ័យមិនទាន់បានចាក់វ៉ាក់ស៊ីនគ្រប់គ្រាន់។ មេរោគច្រើនធ្វើឱ្យមានរបួសផ្លូវដកដង្ហើម លើ«ច្រមុះ បំពង់ក ទងដង្ហើម)បង្កជាស្រទាប់ក្លែងក្លាយជាប់ស្វិត ពិបាកបំបែក និងកើតមានកត្តាពុលបង្កឱ្យជ្រាបពុលទូទាំងរាងកាយ(បេះដូង ទាច សរសៃ វិញ្ញាណ) បាតុភាពបាត់បង់ជីវិតខ្ពស់អាស្រ័យស្ទះផ្លូវដកដង្ហើមនិងរលាកទងបេះដូង។ ជំងឺមានថ្នាំព្យាបាលយ៉ាងមានប្រសិទ្ធភាពដោយថ្នាំអង់ទីប៊ីយូទិចនិងជម្នះបានកត្តាពុលខាន់ស្លាក់(SAD)អាចបង្ការជំងឺខាន់ស្លាក់ដោយវ៉ាក់ស៊ីន។

             បង្ការជំងឺដោយវ៉ាក់ស៊ីនខាន់ស្លាក់៖ ក្នុងកម្មវិធីចាក់ថ្នាំបើកទូលាយជាតិមានការចាក់វ៉ាកស៊ីនខាន់ស្លាក់-ក្អកមាន់-កញ្រ្ជឹលសម្រាប់កុមារ។ ចាប់ផ្តើមចាក់ថ្នាំពេលកុមារមានអាយុពី ២-៣ខែ ចាក់២លើក ក្នុងមួយលើកៗចំនួន១មិល្លីលីត្រគម្លាតពីលើកចាក់ម្តងៗចំនួន១ខែ។ មួយឆ្នាំក្រោយមក រលឹកឡើងវិញក្នុងមួយឆ្នាំៗចាក់មួយលើករហូតដល់កុមារមានអាយុ៥ឆ្នាំ៕

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.