• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 30/09/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ទីវកឹងអនុវត្តសម្រេចការធ្វើតេស្ដរហ័សរកជំងឺកូវីដ- ១៩ ក្នុងសហគមន៍

27/08/2021 07:59

មានបុគ្គលិកសុខាភិបាលជាង ១៥០ នាក់របស់ក្រុមយកសំណាកតេស្ដរហ័សចំនួន ៣៩ ក្រុមរបស់ស្រុកបានអនុវត្តយកសំណាកតេស្ដរហ័សរកជំងឺកូវីដ-១៩ ក្នុងសហគមន៍ជូនប្រជាជនជាង ៥.៤០០ រូប នៅ ៨០ ភូមិ អនុសង្កាត់របស់ឃុំ ទីប្រជុំជនទាំង ១១ ស្មើ ៥% ចំនួនប្រជាជន រួមក្នុងទូទាំងស្រុក។

ក្នុងរយៈពេលអនុវត្ត ០២ ថ្ងៃយកសំណាកតេស្ដរហ័ស ក្រុមបានយកសំណាកសម្រេច ១០០%។ ច្រើនបំផុតនៅឃុំង៉ាយហ៊ុងជិត ៨០០ នាក់​បន្ទាប់ពីនោះគឺឃុំតឹងហ្វា តឹបង៉ាយ ហ៊ីវទឺ ហ៊ីវទ្រុង ភូកឹង ហ៊ុងហ្វា ឡុងថើយ ឃុំនីមួយៗមានមនុស្សជាង ៥០០ នាក់បានយកគំរូ។

គួរចំណាប់អារម្មណ៍ លទ្ធផលតេស្ដរហ័សក្នុងសហគមន៍នៅតាមភូមិ អនុសង្កាត់ទាំង ៨០ របស់ឃុំ ទីប្រជុំជនទាំង ១១ លើភូមិសាស្រ្តស្រុកទីវកឹងលើកនេះ គ្មានរកឃើញករណីណាដែលជ្រាបវីរុស SART CoV-២ ឡើយ៕                                 

គ្រូពេទ្យធ្វើតេស្តរហ័សជូនប្រជាជន។ រូបថត៖ ហ៊ឺវហ្វេ

  *ទីក្រុងត្រាវិញចាត់តាំងយកសំណាកតេស្តរហ័សវីរុសកូវីដ-១៩ ដល់ មុខសញ្ញាជាង ៣០.៦០០ នាក់ដើម្បីបែងប្រភេទ F០ ចេញពីសហគមន៍

តាមផែនការរបស់មជ្ឈមណ្ឌលសុខាភិបាលទីក្រុងត្រាវិញ ចាប់ពីថ្ងៃទី ២២ សីហារហូតដល់ថ្ងៃទី ៣១ សីហាឆ្នាំ ២០២១ មជ្ឈមណ្ឌលសុខាភិបាលទីក្រុងត្រាវិញបង្កើត ០៦ ក្រុមគ្រូពេទ្យចាត់តាំងយកសំណាកធ្វើតេស្តរហ័សកូវីដ-១៩ (លើកទី ១) ឱ្យគ្រួសារប្រជាជនជាង ៣៣.៨៨០ គ្រួ ជាមួយនឹងចំនួនមនុស្សរាយជាង ៣០.៦០០ នាក់របស់ ០៩ សង្កាត់ និងឃុំឡុងឌឹកដើម្បីបែងប្រភេទ F០ ចេញផុតពីសហគមន៍។ ក្នុងនោះមានភូមិវិញអៀង ឃុំឡុងឌឹកគឺជាក្រុមគ្រោះអាសន្នខ្ពស់បំផុតដោយមានមុខសញ្ញា ១.២៤០ នាក់ ភូមិក្រៅពីនោះគឺជាក្រុមគ្រោះអាសន្នខ្ពស់មានមុខសញ្ញាជាង ១៣.០០០ នាក់ បណ្តាក្រុមមានគ្រោះអាសន្នគឺសង្កាត់ទី ១ ដោយមានមុខសញ្ញាជាង ៣០.៦០០ នាក់ សង្កាត់ទី ៥ ដោយមានមុខសញ្ញាជាង ២.៦០០ នាក់ សង្កាត់ទី ៧ ដោយមានមុខសញ្ញាជាង ៣.០០០ នាក់ បណ្តាសង្កាត់ក្រៅពីនោះស្ថិតក្នុងភាពធម្មតាថ្មី៕

*សម្ព័ន្ធពលករខេត្តជូនអំណោយ ២១៣ ចំណែកដល់ពលករធ្វើការនៅមូលដ្ឋានកាត់ដេរស្រុកទីវកឹង

កាលពីថ្ងៃទី ២០ ​សីហា លោកស្រីឡេធីគីមជី អនុប្រធានសម្ព័ន្ធពលករខេត្តចាត់តាំងជូនអង្ករ  ២.១៣០ គីឡូក្រាម និងគ្រឿងឧបភោគដល់ពលករមានស្ថានភាពលំបាក បាត់អាជីព អាស្រ័យដោយជំងឺកូវីដ-១៩ ចំនួន ២១៣ នាក់កំពុងធើ្វការនៅមូលដ្ឋានកាត់ដេរស៊ីឈ្នួល ១៦  កន្លែងក្នុងស្រុក។ អំណោយមួយចំណែកៗតម្លៃជិត ២៧០.០០០​ ដុង សរុបតម្លៃនៃអំណោយទាំងអស់ជិត ៥៦,៥ លានដុង។ ​នេះជាលើកទី ០២ ក្នុងខែសីហាដែលសម្ព័ន្ធពលករខេត្តជូនអំណោយដល់ពលករ អ្នកធ្វើចត្តាឡីស័កលើភូមិសាស្រ្ដស្រុក ៕                  

តូវៀង- ថាច់ហៀង-ថាញ់ក្វាង-លឺវវូ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.