• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន

17/01/2025 08:50

ដំណាក់សុខាភិបាលកងទ័ព-ប្រជាជន(មានទីតាំងនៅភូមិ កំបាំងបាត់ ឃុំ តាមង៉ាយ) បន្តការពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋានក្នុងការពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនប្រជាជន ដើម្បីរួមចំណែកបង្កើនគុណភាពជីវភាពប្រជាជន។

     វេជ្ជបណ្ឌិត ថាច់ធីសូដា ប្រធានដំណាក់សុខាភិបាល​កងទ័ព-ប្រជាជន មានប្រសាសន៍ថា៖ទន្ទឹមនឹងអនុវត្តល្អផែនការពិនិត្យសុខភាពជូនប្រជាជន ដំណាក់នៅទាំងសកម្មក្នុងការផ្សព្វផ្សាយដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគ ចាត់តាំងចាក់វ៉ាក់សាំងការពារជំងឺជាច្រើនប្រភេទ អនុវត្តកម្មវិធីចំនួនប្រជាជន-ផែនការគ្រួសារ អនាម័យបរិស្ថាន និងកម្មវិធីសុខាភិបាលសាលារៀន។ សហការជាមួយអង្គការមហាជន ផ្សព្វផ្សាយ អប់រំប្រជាជនបង្កើនការយល់ដឹង ទទួលខុសត្រូវក្នុងការបង្ការជំងឺ ធានាអនាម័យ និងសុវត្ថិភាពគ្រឿងបរិភោគ។ ទន្ទឹមនឹងនោះ ការគ្រប់គ្រង ថែទាំអ្នកមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺសរសៃឈាមបេះដូង សម្ពាធឈាម និងការថែទាំសុខភាពអ្នកមានវ័យចាស់តែងបានដំណាក់អនុវត្តមានប្រសិទ្ធភាព ។

បងគឹមធីថា ​យក​កូន​ទៅពិនិត្យសុខភាពនៅដំណាក់សុខាភិបាល​កងទ័ព-ប្រជាជន។

     លោកយាយស៊ើងធីបុប្ផា អាយុ ៧៥ ​ឆ្នាំ ​នៅ​ភូមិកំបាំងបាត់ ឃុំ​តាមង៉ាយ ឈឺរលាក​សន្លាក់​ដៃជើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ​លោកយាយ បានឲ្យដឹង​ថា៖ ខ្ញុំ​បាន​វេជ្ជបណ្ឌិត ក្រុម​គ្រូពេទ្យដំណាក់​ថែទាំសុខភាពអស់​ពី​ចិត្ត បច្ចុប្បន្ន សុខភាពខ្ញុំបានធូរស្រាលគ្រាន់បើ​ហើយ។ ដំណាក់សុខាភិបាលកសាងបានសមរម្យ  ឧបករណ៍សម្រាប់ពិនិត្យ ព្យាបាលជំងឺមានគ្រប់គ្រាន់ កម្មាភិបាល បុគ្គលិកនៅទីនេះមានគុណធម៌ល្អ ដូច្នោះហើយទើបខ្ញុំជឿជាក់ និងទុកចិត្តមកពិនិត្យព្យាបាលជំងឺនៅទីនេះ។

     ដោយបានក្រុមគ្រូពេទ្យដំណាក់ពិគ្រោះ ណែនាំឲ្យមកពិនិត្យសុខភាពជាប្រចាំ ទើបក្រោយពីសម្រាលកូនបានជិត ០៧ ខែសុខភាពបងគឹមធីថា (នៅភូមិសំណឹងធំ) និងកូនរបស់គាត់ល្អជានិច្ច។

     បងគឹមធីថា សំណេះសំណាល៖ ដំណាក់កាលមានគភ៌ ខ្ញុំទៅពិនិត្យសុខភាពជាប្រចាំ។ ក្រៅពីបានណែនាំពីវិធីសាស្រ្តថែទាំគភ៌ ខ្ញុំនៅទាំងបានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅទីនេះណែនាំអំពីរបៀបថែទាំទារក ថែទាំសុខភាពក្រោយពីសម្រាលទៀតផង។ ធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតដំណាក់ ខ្ញុំក៏ជូនកូនខ្ញុំមកដំណាក់ពិនិត្យសុខភាព និងចាក់វ៉ាក់សាំងតាមកាលកំណត់ ។ តាំងពីសម្រាលមកទល់ពេលនេះ ​ខ្ញុំ ​និង​កូនខ្ញុំមានសុខភាពល្អជានិច្ច។

     ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាល​កងទ័ព-ប្រជាជន នៅទាំងអនុវត្តល្អការងារផ្សេព្វផ្សាយ ផ្តល់ព័ត៌មាន តាមរយៈបដាសញ្ញាពេចន៍ណែនាំអំពីវិធីសាស្រ្តការពារជំងឺតាមរដូវកាល អាហារូបត្ថម្ភ អនាម័យបរិស្ថាន ដើម្បីប្រជាជនបង្កើនការយល់ដឹង ។ តាមរយៈនោះ មិនត្រឹមតែជំនួយឲ្យប្រជាជនម្ចាស់ការក្នុងការថែរក្សាសុខភាពប៉ុណ្ណោះទេ នៅទាំងរួមចំណែកកាត់បន្ថយចំនួនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យថ្នាក់លើច្រើនហួសកម្រិតទៀតផង ។

     វេជ្ជបណ្ឌិតថាច់ធីសូដា បានឲ្យដឹងបន្ថែម៖ ដើម្បីបន្តពង្រីកតួនាទីរបស់ដំណាក់សុខាភិបាលមូលដ្ឋាន ដំណាក់បន្តការយកចិត្តទុកបំពាក់បំប៉នចំណេះដឹងវិជ្ជាជីវៈជូនបុគ្គលិករបស់អង្គភាព ទន្ទឹមនឹងអនុវត្តល្អកិច្ចសហការយ៉ាងជិតដិតជាមួយអង្គការមហាជនឃុំ សហការីសុខាភិបាលនៅភូមិ ០៧/០៧ ភូមិ។ល។

     ដំណាក់សុខាភិបាល​កងទ័ព-ប្រជាជនមានកម្មាភិបាល ​បុគ្គលិក ០៦​នាក់ ក្នុង​នោះ​ ​វេជ្ជបណ្ឌិតម្នាក់ គ្រូពេទ្យពហុព្យាបាល ០៣ នាក់ ពេទ្យឆ្មបម្នាក់ និង​ឱសថការីម្នាក់។ ក្នុងឆ្នាំ ២០២៤ ដំណាក់បានពិនិត្យសុខភាព ជូនថ្នាំដល់អ្នកជំងឺជាង ៣.៧០០ លើកនាក់ ក្នុងនោះកុមារស្ថិតក្នុងអំឡុងអាយុក្រោម ៦ ឆ្នាំជិត ៧00 នាក់ ។ ពិនិត្យសុខភាពស្រ្តីមានគភ៌តាមកាលកំណត់ចំនួន ៥0៥ នាក់ ព្យាបាលជំងឺជូនស្រ្តីមានគភ៌ ១៨២ ករណី។ល។ ដោយបានអនុវត្តល្អការងារថែទាំសុខភាព ការងារផ្សព្វផ្សាយអំពីបង្ការ ទប់ស្កាត់អាសន្នរោគ ម្ល៉ោះហើយក្នុងឆ្នាំ ២០២៤ ក្នុងឃុំ គ្មានជំងឺរាលដាលផ្សេងៗដូចជាជំងឺអាត់ដៃ ជើង និងមាត់ ជំងឺគ្រុនឈាម ឬជំងឺធ្ងន់អាចគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន ជាដើមនោះគឺគ្មានឡើយ៕

អត្ថបទ-រូបថត៖ សុជា

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • វត្តអូរក្តារសកម្មក្នុងការបង្រៀនអក្សរសាស្រ្តខ្មែរជូនសិស្សក្នុងរដូវវិស្សមកាល
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.