• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ឆ្នាំសិក្សា ២០២១-២០២២៖ កម្រិតសិក្សាគ្រប់ថ្នាក់បានបើកបវេសនកាលចាប់តាំងពីថ្ងៃទី ១៥-១៧ ខែកញ្ញា

03/09/2021 08:19

មន្ទីរអប់រំ-បណ្តុះបណ្តាលធ្វើជាអធិបតី សហការជាមួយបណ្តាមន្ទីរ ផ្នែក ពាក់ព័ន្ធ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងផ្សព្វផ្សាយ អនុវត្តសេចក្តីសម្រេចចិត្តនេះ។ ករណីពិសេសសំណើស្នើគណៈកម្មាធិការប្រជាជនខេត្តសម្រេច។

ឈានដល់ថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២​។ រូបថត៖ ថាញ់ក្វាង

     កាលនៅថ្ងៃទី ៣១ សីហា លោកឡេថាញ់បិញ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ ១៧៩៤/QĐ-UBND ផ្សព្វផ្សាយផែនការកំណត់រយៈពេលឆ្នាំសិក្សាថ្មី ២០២១ -២០២២ ចំពោះអប់រំកុមារពន្លក អប់រំសកល និងអប់រំជាប្រចាំលើភូមិសាស្រ្តខេត្ត។ តាមផេនការ (ការផ្សព្វផ្សាយបានភ្ជាប់តាមសេចក្តីសម្រេចចិត្តលេខ ១៧៩៤) ទិវាបើកបវេសនកាលរបស់កម្រិតសិក្សាគ្រប់ថ្នាក់ចាប់តាំងពីថ្ងៃទី ១៥-១៧ ខែកញ្ញា ឆ្នាំ ២០២១។
     ចាប់ផ្តើមសិក្សាត្រីមាសទី ០១ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ថ្ងៃបញ្ចប់សិក្សាត្រីមាសទី ០១ ចំពោះអប់រំកុមារពន្លក និងបឋមសិក្សាគឺថ្ងៃទី ២១ មករា ឆ្នាំ ២០២២ អប់រំអនុវិទ្យាល័យ និងវិទ្យាល័យនៅថ្ងៃទី ២២ មករា ឆ្នាំ ២០២២ អប់រំជាប្រចាំនៅថ្ងៃទី ១៥ មករា ឆ្នាំ ២០២២។
     ចាប់ផ្តើមត្រីមាសទី ០២ ចំពោះអប់រំកុមារពន្លក អប់រំបឋមសិក្សា អប់រំអនុវិទ្យាល័យ និង វិទ្យាល័យគឺថ្ងៃទី ២៤ មករា ឆ្នាំ ២០២២ អប់រំជាប្រចាំនៅថ្ងៃទី ១៧ មករា ឆ្នាំ ២០២២។ ថ្ងៃ បញ្ចប់ត្រីមាសសិក្សាទី ០២ ចំពោះអប់រំកុមារពន្លក និងបឋមសិក្សា គឺថ្ងៃទី ០៣ មិថុនា ឆ្នាំ ២០២២ អប់រំអនុវិទ្យាល័យ និងវិទ្យាល័យនៅថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០២២ អប់រំជាប្រចាំនៅ ថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២២។
     បណ្តាកម្រិតសិក្សាបញ្ចប់ឆ្នាំសិក្សាមុនថ្ងៃទី ១១ មិថុនា ឆ្នាំ ២០២២
     ក្រៅពីនោះ សេចក្តីសម្រេចចិត្តលេខ ១៧៩៤ នៅទាំងបានកំណត់ថា៖ ថ្ងៃប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ ប្រឡងសិស្សពូកែថ្នាក់ជាតិ  ប្រឡងវិទ្យាសាស្រ្តបច្ចេកវិទ្យាថ្នាក់ជាតិអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ-បណ្តុះបណ្តាល។ ថ្ងៃប្រឡងសិស្សពូកែថ្នាក់ខេត្ត ប្រឡងវិទ្យាសាស្រ្តបច្ចេកវិទ្យាថ្នាក់ខេត្ត អនុវត្តតាមសារលិខិតណែនាំរបស់មន្ទីរអប់រំ-បណ្តុះបណ្តាល។  ពិនិត្យទទួលស្គាល់សម្រេចជាសារវន្តកម្មវិធីបឋមសិក្សា និងពិនិត្យទទួលស្គាល់សម្រេចកម្រិត អនុវិទ្យាល័យមុនថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២២។ សម្រេចជាសារវន្តប្រឡងជ្រើសសិស្សចូល រៀនថ្នាក់ទី ១០ វិទ្យាល័យ ឆ្នាំសិក្សា ២០២២-២០២៣ មុនថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២២៕           ប្រែសម្រួល៖  តឹងង៉ុក

 

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.