• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ឃុំថាញ់ហ្វាស៊ើង៖ អនុវត្តល្អអនុសាសន៍ ៥K ក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩

02/07/2021 10:37

ដើម្បីរឹតបន្តឹងការអនុវត្តន៍បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ក្នុងនោះ មានការអនុវត្តន៍អនុសាសន៍ ៥K របស់ក្រសួងសុខាភិបាល កិច្ចចង្អុលការរបស់​គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំថាញ់ហ្វាស៊ើងស្រុកកូវង៉ាង កងកម្លាំងនគរបាលឃុំ សហការជាមួយកងកម្លាំងយោធាមូលដ្ឋាន ចាត់តាំងការយាមល្បាតម៉ោងកំពូលក្នុងថ្ងៃដូចជា៖ ម៉ោងចូលរួមលក់ដូរនៅទីផ្សារ មកធ្វើបណ្តាសំណុំបែបបទរដ្ឋបាលនៅគណៈកម្មាធិការប្រជាជនឃុំ មកពិនិត្យព្យាបាលជំងឺនៅដំណាក់សុខាភិបាល។ល។

 

វាស់កម្តៅខ្លួនជូនប្រជាជនចូលរួមលក់ដូរនិងទិញរបស់របរ។

      វរសេនីយ៍ត្រី ថាច់ថាញ់ហាយ ប្រធាននគរបាលឃុំថាញ់ហ្វាស៊ើងបានឱ្យដឹងថា៖ គិតតាំងពីដើមខែមិថុនារហូតមកទល់ពេលនេះ អនុវត្តកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្ស  គណៈកម្មាធិការប្រជាជនឃុំ កងកម្លាំងនគរបាលមូលដ្ឋានតែងធ្វើការល្បាតតាមដានយ៉ាងដិតដល់រាល់សកម្មភាពរបស់​ប្រជាជន ក្នុងនោះមានសកម្មភាពលក់ដូររបស់ប្រជាជននៅរៀងរាល់ពេលព្រឹក។ ក្នុងការល្បាតតាមដាន មានករណីត្រូវពិន័យជាង ១០ ករណី មានករណីត្រូវរំលឹកដោយពាក់របាំងមុខមិនត្រូវរបៀបជិត ២០ ករណី។ល។ ការដើរល្បាតរបស់កងកម្លាំងនគរបាលឃុំ សហការជាមួយយោធាមូលដ្ឋាន គឺក្នុងគោលបំណងរំលឹកប្រជាជនអនុវត្តតាមអនុសាសន៍ ៥K របស់ក្រសួងសុខាភិបាលជាការសំខាន់បំផុត។ បណ្តាករណីត្រូវពិន័យ​ គឺអាស្រ័យបំពានច្រើនលើករហូតដល់ថ្នាក់ត្រូវធ្វើឱ្យខ្លាំងបន្តិច។ ក្រៅពីនោះឃុំថាញ់ហ្វាស៊ើងបានលៃលកកងកម្លាំងសុខាភិបាលប្រចាំការនៅតំបន់ទីផ្សារដើម្បីវាស់កម្តៅខ្លួនជូនប្រជាជនចូលរួមលក់ដូរ ទិញរបស់របរ និងអនុវត្តបណ្តាវិធានការទប់ស្កាត់ មិនឱ្យអាសន្នរោគជ្រាបចូលមកភូមិសាស្រ្ត។

លោកដឿងក្វាងថឹប លេខាគណៈកម្មាធិការបក្សឃុំថាញ់ហ្វាស៊ើងបានឱ្យដឹងថា៖ អនុវត្តសារាចរលេខ ០៤/CT-UBND ចុះថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពី “អនុវត្តបន្ទាន់បណ្តាវិធានការចាំបាច់បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ លើភូមិសាស្រ្តខេត្ត” រួមជាមួយការអនុវត្តន៍ការព្រមានរបស់​ស្ថាប័នសុខាភិបាល ឃុំចង្អុលការដល់បណ្តាផ្នែកពាក់ព័ន្ធបង្កើនការងារគ្រប់គ្រងភូមិសាស្រ្ត រឹតបន្តឹងការអនុវត្តន៍អនុសាសន៍ ៥K បើសិនរកឃើញករណីបំពាននោះនឹងធ្វើការពិន័យ​ ដើម្បីប្រជាជនមានការភ្ញាក់រលឹក  ក្នុងការប្រតិបត្តិតាមបណ្តាវិធានការសុវត្ថិភាព។ បច្ចុប្បន្ន តាមការកត់សម្គាល់របស់យើងខ្ញុំ  ប្រជាជនមានស្មារតីយល់ដឹង​ អនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគបានល្អប្រសើរជាង។ គិតដោយឡែកតែក្នុងតំបន់ទីផ្សារ ប្រជាជននរណាក៏ពាក់របាំងមុខពេលចូលរួមលក់ដូរ ទិញរបស់របរ។

        តាមអនុក្រឹត្យលេខ ១១៧/២០២០/NĐ-CP ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ របស់រដ្ឋាភិបាល “កំណត់ការពិន័យរដ្ឋបាលក្នុងវិស័យសុខាភិបាល” មានសុពលភាពចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០។​ ជាក់ស្តែងគឺនៅត្រង់ចំណុច a ខ្ទង់ទី ១ មាត្រាទី ១២ នៃអនុក្រឹត្យនេះ កំណត់ពិន័យជាទឹកប្រាក់ពី ១ លានដល់ ៣ លានដុងចំពោះអំពើមិនអនុវត្តវិធានការការពារឯកជនចំពោះអ្នកចូលរួមទប់ស្កាត់អាសន្នរោគ និងអ្នកមានបាតុភាពកើតជំងឺតាមការណែនាំរបស់ស្ថាប័នសុខាភិបាល។ ដូច្នេះ មិនរង់ចាំដល់ការរំលឹកឬក៏ត្រូវពិន័យ ផ្ទុយមកវិញ នោះគឺជាបន្ទុករបស់ប្រជាជនគ្រប់រូបដើម្បីធានាសុវត្ថិភាពសម្រាប់ខ្លួន គ្រួសារ និងសហគមន៍៕   ​​​

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.