• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 09/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត៖ យកចិត្តទុកដាក់ជានិច្ចដល់សម័យប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ

27/01/2023 08:42

   សម័យប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ជាព្រឹត្តិការណ៍ដែលសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តចាត់តាំងឡើង ទាក់ទាញបេក្ខសិស្សរាប់រយអង្គ-រូបចូលរួមប្រឡង។   ព្រះតេជគុណគឹមម័ន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង លេខាសមាជិកអចិន្ត្រៃយ៍ និងជាលេខាគណៈកម្មាធិការអប់រំពុទ្ធិកសិក្សានៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ជាអង្គដែលធ្លាប់និមន្តចូលរួមបំពេញបណ្ដាកិច្ចការប្រឡង មានថេរដីកាឱ្យដឹងថា៖ ការចាត់តាំងបណ្ដាថ្នាក់រៀននៅតាមបណ្ដា ស្រុក ទីក្រុង ក៏ដូចជាការចាត់តាំងសម័យប្រឡងយកសញ្ញាបត្របណ្ដាពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ក្រៅពីការយកព្រះទ័យទុកដាក់របស់ព្រះចៅអធិការ គ្រួបង្រៀន ពុទ្ធបរិស័ទ នៅទាំងមានការយកចិត្តទុកដាក់បង្កលក្ខណៈរបស់បក្ស និងរដ្ឋដើម្បីឱ្យសម័យប្រឡងយកសញ្ញាបត្របានចាត់តាំងប្រកបដោយសុវត្ថិភាព និងមានរបៀបរៀបរយល្អ។ ទោះជាការប្រឡងថ្នាក់ស្រុក ឬក៏សម័យប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទុតិយភូមិក៏ដោយតំណាងស្ថាប័នបក្ស រដ្ឋតែងបម្រុងថវិកាដើម្បីចូលរួមឧបត្ថម្ភ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស រដ្ឋអំណាចនៅទាំងចាត់ឱ្យតំណាងចូលរួមក្នុងពិធីប្រកាសលទ្ធផលនៅ​ក្នុងសម័យប្រឡង។ អំពីសន្តិសុខសណ្ដាប់ធ្នាប់ ក៏មានកម្លាំងតម្រួតចរាចរណ៍មកជួយរៀបចំ ដើម្បីធានាសណ្ដាប់ធ្នាប់ពេលប្រជាជនចូលរួមចរាចរណ៍។ ប្រការនោះគឺសឱ្យឃើញពីការយកចិត្តទុកដាក់របស់បណ្ដាផ្នែក ដើម្បីឱ្យការចាត់តាំងបានល្អប្រសើរជាង។

បណ្ដាអង្គជាគណៈមេប្រយោគត្រៀមចូលបំពេញកិច្ចការនៅមណ្ឌលប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាមួយ។

   ព្រះតេជគុណ គឹមម័ន មានថេរដីកាឱ្យដឹងបន្ថែមទៀតថា៖ ឆ្នាំនេះសម័យប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិដាក់មណ្ឌលប្រឡងនៅវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង) ឃុំហ៊ីវទឺ ស្រុកទីវកឹង ក្នុងពេលដែលវត្តត្រៀមបម្រុងឱ្យសម័យប្រឡងតែងទទួលបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចមូលដ្ឋានចូលជ្រោមជ្រែងក្នុងកិច្ចការត្រៀមបម្រុងឱ្យបានហ្មត់ចត់ ។ ទន្ទឹមនឹងនោះ អាត្មាក៏ស្នើដល់រដ្ឋអំណាចមូលដ្ឋាន សូមចូលរួមជាមួយវត្តខាងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ផង។

   អំពីថវិកាឧបត្ថម្ភសម័យប្រឡង ជារៀងរាល់ឆ្នាំ តែងបានគណៈកម្មាធិការប្រជាជនខេត្ត ឧបត្ថម្ភតាមចំនួនគណៈមេប្រយោគ បណ្ដាបេក្ខសិស្សដែលចូលរួមសម័យប្រឡង។ លោកថាច់មុនី អនុប្រធានគណៈជនជាតិខេត្តត្រាវិញមានប្រសាសន៍ឱ្យដឹងថា៖ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តតែងយកចិត្តទុកដាក់ដល់ការចាត់តាំងសម័យប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ។ ជាក់ស្ដែងគឺ គណៈកម្មាធិការបក្ស​ខេត្ត គណៈកម្មាធិការប្រជាជនខេត្តឧបត្ថម្ភប្រាក់ប្រមាណ ២១០ លានដុង សម្រាប់គណៈមេប្រយោគ និងបេក្ខសិស្ស ៧៥០ អង្គ-រូបក្នុងសម័យប្រឡង។    

   សម័យប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិប្រព្រឹត្តឡើងនៅក្នុងខែមាឃជារៀងរាល់ឆ្នាំ។ សម័យប្រឡងឆ្នាំនេះ នឹងចាត់តាំងឡើងនៅថ្ងៃ ៧-៨ កើតខែមាឃ(ថ្ងៃសៅរ៍ និងអាទិត្យ) ត្រូវនឹងថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ ២០២៣។ ដោយមានបេក្ខសិស្សប្រមាណ ៥១៦ អង្គ-រូបនៃ ២០ បន្ទប់បណ្ដាវត្តលើភូមិសាស្រ្តខេត្ត។ ក្នុងនោះ ប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិចំនួន ៣៥២ អង្គ-រូបនៃ ១៦ បន្ទប់។ បេក្ខសិស្សប្រឡងយកសញ្ញាបត្រថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិមានចំនួន ១៦៤​ អង្គ-រូប នៃ ៤ បន្ទប់បណ្ដាវត្ត៕

 ​​​អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.