• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សុខភាព - អប់រំ

ការរៀនសូត្រផ្នែកពុទ្ធិកសិក្សានៅវត្តអង្គររាជបូរី(អង្គ)

27/10/2020 20:06

ដោយមានព្រមព្រៀងរបស់គណៈអប់រំពុទ្ធិកសិក្សានៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ឆ្នាំនេះវត្តអង្គបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ១ បានមួយថ្នាក់ ដោយមានសមណសិស្ស-សិស្សជាង ២០ អង្គ-រូបមកពីបណ្តាខេត្ត៖ សុកត្រាំង កៀងយ៉ាង វិញឡុង។

                 ជាច្រើនឆ្នាំមកហើយ វត្តអង្គររាជបូរី (អង្គ) នៅសង្កាត់ទី ៨ ទីក្រុងត្រាវិញមិនត្រឹមតែល្បីល្បាញជាវត្តដែលមានអាយុកាលយូរអង្វែង ជាកេរដំណែលវប្បធម៌ថ្នាក់ជាតិប៉ុណ្ណោះទេ ហើយនៅទាំងជាវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរមួយល្បីល្បាញអំពីការចាត់តាំងថ្នាក់បង្រៀន-រៀនបណ្តាថ្នាក់ពុទ្ធិកសិក្សាដើម្បីរួមចំណែកដល់ការបណ្តុះបណ្តាលធនធានព្រះសង្ឃ កូនចៅជនរួមជាតិខ្មែរទៀតផង។

គណៈមេប្រយោគពិនិត្យផ្តល់ពិន្ទុដល់សមណសិស្ស សិស្សប្រឡងឆមាស។

              សមណសិស្សមកសិក្សានៅក្នុងវត្ត មិនត្រឹមតែផ្តុំឱ្យការសិក្សាផ្នែកពុទ្ធិកសិក្សាប៉ុណ្ណោះទេមានអង្គខ្លះនៅទាំងឆ្លៀតរៀនបណ្តាថ្នាក់បំពេញវិជ្ជាមហាវិទ្យាល័យទៀតផង។

             ប្អូនស្រី សឺនធីស្វ៊ឹង​ នៅភូមិព្រះស្រែ ឃុំលឿងហ្វា ស្រុកចូវថាញ់ ជានិស្សិតឆ្នាំទី ២ ផ្នែកអក្សរសាស្រ្តខ្មែរសាលាមហាវិទ្យាល័យត្រាវិញបានឱ្យដឹង៖ ជាច្រើនឆ្នាំមកហើយក្រៅពីរៀននៅសាលាសកល ប្អូនតែងផ្សារភ្ជាប់ការរៀនសូត្រខាងពុទ្ធិកសិក្សានៅវត្តអង្គ។ ក្នុងចំណោមចំណេះដឹងនោះ ដោយឡែកអំពីភាសាខ្មែរដែលមានការលាយឡំដោយភាសាសំស្រ្កឹត បាលីនោះបានជួយឱ្យប្អូនមិនបង្អង់លើកកម្ពស់ចំណេះដឹង។ ពេលបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ប្អូនបន្តជ្រើសរើសផ្នែកភាសាខ្មែរនៅសាលាមហាវិទ្យាល័យត្រាវិញដើម្បីឱ្យសមស្របជាមួយចំណេះដែលខ្លួនសន្សំបាន។

                រយៈពេលជាច្រើនឆ្នាំរក្សាខ្ជាប់ការបើកសាលាពុទ្ធិកសិក្សា មានអង្គខ្លះក្រោយពេលបញ្ចប់ការសិក្សាបណ្តាថ្នាក់ពុទ្ធិកសិក្សាក៏ស្ម័គ្រចិត្តសុំបន្តស្នាក់នៅក្នុងវត្តដើម្បីជួយបង្ហាត់បង្រៀនស្នងបន្តឱ្យអ្នកជំនាន់មុន។ ព្រះតេជគុណ ថាច់បូរ៉ា ព្រះអចិន្តេយ្យាចារ្យថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី១វត្តអង្គររាជបូរី(អង្គ)មានថេរដីកាឱ្យដឹង៖​ បច្ចុប្បន្ន នៅក្នុងវត្តមានព្រះឧទ្ទេសាចារ្យជាង ២០ អង្គជួយបង្ហាត់បង្រៀន។ អាស្រ័យហេតុនោះ វត្តតែងត្រៀមបម្រុង បើសិនបានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តយល់ព្រមឱ្យបើកបណ្តាថ្នាក់ ​ និងបញ្ជូនសមណសិស្សមកសិក្សានៅក្នុងវត្តនោះ វត្តអាចឆ្លើយតបបានគ្រប់គ្រាន់ពីធនធានគ្រូបង្រៀនទទួលបន្ទុក រួចអាចបើកថ្នាក់ពុទ្ធិកសិក្សាខ្ពស់ជាង។

                ការរៀនសូត្របណ្តាថ្នាក់ពុទ្ធិកសិក្សារបស់សមណសិស្សបានរក្សា ប្រការមួយក្នុងបណ្តាប្រការសំខាន់បង្គួរនោះគឺដោយសារសទ្ធា ការឧបត្ថម្ភចង្ហាន់បិណ្ឌបាតដល់ព្រះសង្ឃរបស់ពុទ្ធបរិស័ទនៅចំណុះវត្ត។ ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ព្រះចៅអធិការវត្តអង្គររាជបូរី(អង្គ)មានថេរដីកាឱ្យដឹង៖ ពុទ្ធបរិស័ទខ្មែរចំណុះវត្តមានសទ្ធាក្នុងការឧបត្ថម្ភព្រះសង្ឃសិក្សារៀនសូត្រណាស់។​ កន្លែងស្នាក់អាស្រ័យវត្តគិតគូរចំណែកចង្ហាន់អាហារភោជនតែងបានពុទ្ធបរិស័ទបម្រុងគ្រប់សព្វរាល់ពេលព្រះសង្ឃនិមន្តទៅបិណ្ឌបាត។ រួមជាមួយនោះគឺការលៃលកធនធានអ្នកមានលទ្ធភាព មានចំណេះវិជ្ជាទទួលបន្ទុកឱ្យការបង្ហាត់បង្រៀន ម៉្លេះទើបជាច្រើនឆ្នាំកន្លង ជិតដល់ពេលបវេសនកាលឆ្នាំសិក្សាថ្មី ក្រៅពីចំនួនសមណសិស្សដែលគណៈសិក្សាអប់រំពុទ្ធិកសិក្សានៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តប្រគល់ឱ្យ នៅទាំងមានសមណសិស្សនៅតាមបណ្តាខេត្តក្រៅមកសុំស្នាក់អាស្រ័យរៀនសូត្រទៀតផង។ នោះគឺជាមោទនភាពរបស់វត្តពេលបានរួមចំណែកដល់ការបណ្តុះបណ្តាលព្រះសង្ឃ កូនចៅជនរួមជាតិខ្មែរស្នងបន្តទៅជំនាន់ក្រោយទៀត៕       

                 អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ពង្រីកប្រសិទ្ធភាពដំណាក់សុខាភិបាល កងទ័ពប្រជាជននៅព្រំដែនសមុទ្រ

អានិសង្សបាយបាត្រ

  • អនុស្សាវរីយ៍សម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋម - ទុតិយភូមិនៅ វត្តពោធិសាលរាជ (កំពង់)
  • អត់ហូបបាយនិងសាច់អាចបង្ការបានជំងឺមហារីកឬទេ?
  • ថែទាំសុខភាពជូនជនរួមជាតិខ្មែរ
  • ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនពង្រីកតួនាទីសុខាភិបាលនៅមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.