11/06/2022 17:00
តាមប្រសាសន៍របស់បណ្ឌិតចូវធីហ្វាងហ្វា អនុប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ-ជំរុញ វិនិយោគគម្រោងការរបស់សាលាមហាវិទ្យាល័យត្រាវិញ៖ ចាប់តាំងពីនេះរហូតដល់ចុងឆ្នាំ ២០២២ គម្រោងការនឹងផ្សព្វផ្សាយធ្វើសកម្មភាពនៅនឹងមូលដ្ឋាន ០៣ លើកគឺ៖ ខែមិថុនា ខែកញ្ញា និងខែធ្នូ។ ចំពោះ ០២ លើកក្នុងខែកញ្ញា និងខែធ្នូ ឆ្នាំ ២០២២ គម្រោងការដំណើការណែនាំការថែទាំមាត់ធ្មេញជូនប្អូនៗសិស្សានុសិស្សដោយផ្អែកទៅលើកំណត់អាយុ រួមជាមួយនឹងបណ្តាសកម្មភាពដូចជា៖ ណែនាំការដុសធ្មេញត្រឹមត្រូវតាមរបៀបដុសធ្មេញត្រឹមត្រូវតាមបទចម្រៀង និទានរឿង ឬធ្វើបាឋកថាបណ្តាបញ្ហាអំពីជំងឺដង្កូវស៊ីធ្មេញ ការជះឥទ្ធិពលដល់ធ្មេញ៕
ហុងញុង-រតនា
គ្រូពេទ្យកំពុងពិនិត្យមាត់ ធ្មេញជូនសិស្ស។ រូបថត៖ ហុងញុង