• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម សិល្បៈ

សាលាមហាវិទ្យាល័យត្រាវិញ៖ត្រៀមចូលរួមពិធីប្រឡងសម្ដែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរឆ្នាំ ២០២០

27/10/2020 20:14

ពិធីប្រឡងសម្ដែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរខេត្តត្រាវិញលើកទី ២ ឆ្នាំ ២០២០ ចាប់ផ្តើមនៅវេលាម៉ោង ១៩ ថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២០ នៅវេទិការមណីគូស្រះស្រី។ ជាអង្គភាពមួយក្នុងចំណោម ១០ អង្គភាព ដោយមានបេក្ខជន ២២ នាក់ចូលរួមប្រឡង សាលាមហាវិទ្យាល័យត្រាវិញបាននិងកំពុងហ្វឹកហាត់យ៉ាងសកម្ម។

            ទោះបីរវល់នឹងការសិក្សាពេញមួយថ្ងៃក៏ដោយ ប៉ុន្តែពេលយប់ប្អូនៗនិស្សិតឆ្លៀតពេលទៅហាត់នៅឯសាលាយ៉ាងសកម្ម។ ប្អូនថាច់ច័ន្ទសង្ហា (នៅស្រុកកូវង៉ាង) ជានិស្សិតឆ្នាំទី ២ ផ្នែកភាសាវប្បធម៌ សិល្បៈខ្មែរណាមបូ បានអង្គភាពជ្រើសចូលរួមសម្ដែងបង្ហាញសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណរបស់ជនជាតិខ្មែរ។ សង្ហាបានឲ្យដឹងថា៖ ខ្ញុំត្រេកអរនិងមានមោទនភាពណាស់ដោយបានសាលាជ្រើសចូលរួមសម្ដែងបង្ហាញសម្លៀកបំពាក់អាពាហ៍ពិពាហ៍តាមបែបបុរាណដែលបុព្វបុរសយើងបន្សល់ទុកមក។  ទោះបីពេលថ្ងៃខ្ញុំរវល់ទៅរៀនក៏ដោយ ពេលយប់ខ្ញុំឆ្លៀតពេលទៅហ្វឹកហាត់ដែរ។ ពីព្រោះបានចូលរួមហាត់ ខ្ញុំបានស្វែងយល់អំពីទំនៀមទម្លាប់អាពាហ៍ពិពាហ៍បុរាណរបស់ជាតិខ្លួនផង ជួយខ្ញុំមានអារម្មណ៍ធូរស្បើយពីការនឿយហត់ក្នុងការរៀនសូត្រផង។ ខ្ញុំនឹងខិតខំហាត់ឱ្យបានល្អដើម្បីប្រឡងឲ្យបានល្អក្នុងពេលខាងមុខនេះ។

លោកគ្រូច័ន្ទថន (កាន់សៀវភៅ) ថតរូបជាមួយក្រុមហ្វឹកហាត់។

                 មិនខុសពីប្អូនសង្ហាដែរ ប្អូនឡឹមយ៉េមហ្វិន (នៅខេត្តសុកត្រាំង) ជានិស្សិតឆ្នាំទី ១ ផ្នែកភាសា វប្បធម៌​ សិល្បៈខ្មែរណាមបូរីករាយនិងសកម្មក្នុងការហាត់សំដែងដែរ។ យ៉េមហ្វិន បានឲ្យដឹងថា៖ ពេលដែលអង្គភាពជ្រើសឲ្យប្អូនចូលរួមប្រឡង និងទទួលតួនាទីសម្ដែងបង្ហាញសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបសម័យ ខ្ញុំបារម្ភណាស់ ពីព្រោះគ្មានទំនុកចិត្តលើខ្លួនឯងប៉ុន្មាន។ ដោយសារខ្ញុំមិនទាន់ដែលចូលរួមប្រឡងទ្រង់ទ្រាយធំបែបនេះ។ ឥឡូវនេះខ្ញុំដឹងច្បាស់ហើយថា​ទន្ទឹមនឹងពាក់សម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបសម័យដ៏ល្អប្រណីតនោះ ខ្ញុំត្រូវមានវិធីសាស្រ្តសម្ដែងឲ្យបានល្អទៀត។  ខ្ញុំត្រូវមានទឹកមុខញញឹមស្រស់បស់ ដំណើរទន់ភ្លន់ សុភាពរាបសាទើបសមជាកូនក្រមុំខ្មែរក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។ កត្តាសំខាន់ៗនិងវិធីសាស្រ្តសម្ដែងទាំងនោះ លោកគ្រូច័ន្ទថនហាត់ឲ្យខ្ញុំនិងមិត្តសម្ដែងជាមួយខ្ញុំបានយ៉ាងច្បាស់លាស់រួចហើយមកដល់ពេលនេះខ្ញុំមិនបារម្ភទៀតឡើយ។ បច្ចុប្បន្ននេះខ្ញុំរីករាយក្នុងការហ្វឹកហាត់ដើម្បីចូលរួមសម្ដែងឲ្យបានល្អដើម្បីទទួលបានលទ្ធផលខ្ពស់ជូនអង្គភាព ។

                លោកគឹមច័ន្ទថន មានភារកិច្ចស្រាវជ្រាវរៀបរៀងបណ្តាឈុតសម្ដែងនិងហ្វឹកហាត់​និស្សិតរបស់សាលាដែលចូលរួមប្រឡង។លោកគ្រូគឹមច័ន្ទថនមានប្រសាសន៍ថា៖​ ខ្ញុំបារម្ភណាស់ដែរ ពេលគណៈចាងហ្វាងមហាវិទ្យាល័យចាត់ឲ្យទទួលបន្ទុកក្នុង​ការរៀបរៀងនិងហ្វឹកហាត់និស្សិតចូលរួមប្រឡង។ ពីព្រោះខ្លឹមសារនៃកម្មវិធីត្រូវសម្ដែងសម្លៀកបំពាក់ ០៣ ប្រភេទនោះ ត្រូវសម្ដែងតាមបែបបុរាណផង សម័យផង​។ ជាពិសេសខ្លឹមសារនៃការសម្ដែងបង្ហាញ ត្រូវផ្សំផ្គុំឲ្យព្រមគ្នាទាំងឧបករណ៍បង្កាន់ដៃក្នុងពេលរាំ ក្បាច់រាំ បទភ្លេង និងអត្ថបទ ឧភ័យភាសារៀបរាប់ពីខ្លឹមសារនៃការសម្ដែងសម្លៀកបំពាក់។ ទន្ទឹមនឹងនោះ នៅទាំងបញ្ចាំងវីឌីអូ និងរូបភាពក្នុងពេលសម្ដែងទៀតផង។ ផែនការកម្មវិធីរៀបរៀងត្រូវតាមបែបបទដូចសព្វថ្ងៃ ក្រៅពីការស្រាវជ្រាវ នឹងបានការជួយគាំទ្រណែនាំរបស់អ្នកគ្រូ ថាច់ធីអ៊ុក ឡិន​អនុប្រធានគណៈភេទនិងជនជាតិនៃមហាវិទ្យាល័យត្រាវិញនិងអ្នកគ្រូ ថាច់ធីចន្ធា អតីតសិល្បការិនីនៃក្រុមរស្មីប្រទីបខេត្តត្រាវិញ។ បច្ចុប្បន្នបណ្តាខ្លឹមសារនៃកម្មវិធីបានហ្វឹកហាត់ឲ្យបេក្ខជន បេក្ខនារីរបស់អង្គភាពបានរួចរាល់ហើយដើម្បីត្រៀមខ្លួនចូលរួមប្រឡង៕

                   អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

កម្មវិធីប្រឡងសម្រស់នារីខ្មែរលើកទី ២៖ បេក្ខនារីគឹមធីរីដាទទួលជ័យលាភីលេខ ១

វប្បធម៌គឺជាមូលដ្ឋានគ្រឹះធារស្មារតីរបស់សង្គម

វប្បធម៌គឺជាបណ្តាតម្លៃរបស់ជីវភាព អាស្រ័យដោយបានច្នៃប្រតិដ្ឋពី មនុស្សលោក ហើយបានបណ្តុំ ប្រមូលផ្តុំ រីករាលដាលទៅក្នុងជីវភាព សង្គម គឺជាភាពវិវឌ្ឈន៍របស់ប្រទេសជាតិ របស់ជនជាតិ និងមនុស្សលោក។

  • បងថាច់ហ្វារួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ
  • អភិរក្ស និងអភិវឌ្ឍសិល្បៈរបាំខ្មែរ
  • របាំអប្សរា
  • វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ៖ បណ្តាក្បាច់របាំរាំប្រពៃណី
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.