• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

សាខាបក្សភូមិអុងសៃ៖ សមាគមនិស្សិតមានការងារធ្វើឧបត្ថម្ភសិស្សក្រលំបាក

19/03/2021 09:02

ក្នុងបណ្តាឆ្នាំកន្លង យោងលើរបៀបផ្សព្វផ្សាយទទួលបានលទ្ធផលនោះ ទម្រង់“សមាគមនិស្សិតមានការងារធ្វើ ឧបត្ថម្ភសិស្សក្រលំបាក” របស់សាខាបក្សភូមិអុងសៃ ឃុំតឹបង៉ាយ ស្រុកទីវកឹង បានឧបត្ថម្ភទាន់ពេលដល់បណ្តាសិស្សដែលមានស្ថានភាពក្រលំបាកបានបន្តការសិក្សា។ នេះជាទម្រង់មួយក្នុងចំណោមទម្រង់រៀនសូត្រ និងធ្វើតាមសតិ អារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” កំពុងបានពង្រីកទូលាយនៅមូលដ្ឋាន។

លេខាសាខាបក្សភូមិ(ខាងស្តាំ)សំណេះសំណាលជាមួយលោកដងហ៊ុងខូយ។

       បច្ចុប្បន្នភូមិអុងសៃមានគ្រួសារប្រជាជន ៣៥៨ គ្រួ (ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៥០%) មានបក្ខជន ៤០ នាក់ គ្រួសាក្រីក្រ ០៤ គ្រួ ភូមិសម្រេចសម្បទាឧត្តានកម្មមធ្យមសិក្សា​ អត្រាសិស្សទៅរៀនសម្រេច ១០០%។ លោកដាំងវ៉ាំងយ៉ែ លេខាសាខាបក្សភូមិអុងសៃបានឲ្យដឹង៖ ពេលរំលឹកដល់ទម្រង់ “សមាគមនិស្សិតមានការងារធ្វើឧបត្ថម្ភសិស្សក្រលំបាក” ជាបឋមត្រូវរំលឹកដល់លោកមាដងហ៊ុងខូយ ជាប្រធានសាខាសមាគមអតីតយុទ្ធជនភូមិអុងសៃ និងជាអតីតលេខាសាខាបក្សភូមិរយៈកាលជាង ១០ ឆ្នាំ។​ ហេតុនោះលោកមាបានក្តាប់ច្បាស់ស្ថានភាពរបស់គ្រួសារនីមួយៗ ជាពិសេសគឺគ្រួសារក្រីក្រ គ្រួសារមានស្ថានភាពក្រលំបាក ប៉ុន្តែមានកូនចៅសង្វាតរៀនសូត្រ ដើម្បីលោកមារកវិធីឧបត្ថម្ភទាន់ពេល។

        កាលពីឆ្នាំ​ ២០០០-២០០៥ ជីវភាពរបស់បណ្តាគ្រួសារនៅភូមិអុងសៃនៅជួបការលំបាកពេក ប្រជាជនត្រូវពឹងផ្អែកលើការផលិតកសិកម្ម ប្រកបមុខរបរស៊ីឈ្នួលនៅទីឆ្ងាយដើម្បីជីវភាព អត្រាគ្រួសារក្រីក្រនៅខ្ពស់។ ហេតុនោះ ជះឥទ្ធិពលដល់ការសិក្សារបស់សិស្ស មានសិស្សមួយចំនួនត្រូវឈប់រៀនពាក់កណ្តាលការដើម្បីទៅរកទទួលទានជាមួយគ្រួសារនៅទីឆ្ងាយ មានសិស្សខ្លះអាស្រ័យស្ថានភាពលំបាករស់នៅជាមួយលោកយាយលោកតាហេតុនោះហើយការសិក្សាក៏មិនសូវបានចាប់អារម្មណ៍ផងដែរ។ល។

        លោកមាដងហ៊ុងខូយ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិអុងសៃបានឲ្យដឹង៖ ដូចជាបណ្តាមូលដ្ឋានដទៃនៅក្នុងខេត្តដែរ ជារៀងរាល់ឆ្នាំពេលឈានចូលរដូវបវេសនកាលឆ្នាំសិក្សាថ្មីថ្មី មានបណ្តាសប្បុរសជនជាច្រើនមកកាន់សាលារៀនឧបត្ថម្ភសៀវភៅពុម្ព សំពៀត សម្លៀកបំពាក់ដល់សិស្សក្រីក្រ។ ខ្ញុំគិតថា គេបំផុសចលនាបានដើម្បីឧបត្ថម្ភឲ្យប្រជាជនយើង ហេតុម្តេចភូមិយើងមិនបំផុសចលនាដូចគេបានធ្វើ? ផ្តើមពីនោះ ខ្ញុំបានបំផុសចលនាចូលរួមគបវាល់ក្នុងមូលនិធិជំរុញការសិក្សារបស់ភូមិ។ ខ្ញុំគិតឃើញដល់បណ្តាកុលបុត្ររបស់មាតុភូមិអុងសៃដែលបានសិក្សានិងទទួលជោគជ័យក្នុងការងារធ្វើ ហើយមានបំណងចលនាពួកគេចូលរួមវិភាគទានដើម្បីឧបត្ថម្ភដល់សិស្សក្រីក្រ។

         ឆ្នាំ​ ២០១៣ ជាឆ្នាំដំបូងអនុវត្តទម្រង់នេះ សាខាបក្សភូមិអុងសៃបំផុសចលនាបាន ១៥ នាក់គបវាល់ទឹកប្រាក់ ១,៥ លានដុង។ ឆ្នាំដំបូងអនុវត្តអាស្រ័យមិនកំណត់ចំនួនប្រាក់គបវាល់ ហេតុនេះសប្បុរសជនម្នាក់ៗគបវាល់តាមលក្ខណៈរបស់ខ្លួន។  ប្រាក់ដែលទទួលបាន សាខាបក្សភូមិប្រគល់ឲ្យសាលាបឋមសិក្សាតឹបង៉ាយ(អា)​ ដើម្បីឧបត្ថម្ភដល់សិស្សក្រីក្រ។ ចាប់តាំងពីពេលនោះ ​ទម្រង់បានរក្សាមកដល់បច្ចុប្បន្ន។ ដល់ឆ្នាំ​ ២០១៥​នាឱកាសពិធីជួបជុំអតីតនិស្សិតរបស់ភូមិអំណរបុណ្យតេត បណ្តាសមាជិករបស់ទម្រង់បានឯកភាពកម្រិតគបវាល់ក្នុងមួយឆ្នាំសមាជិកម្នាក់ៗគបវាល់ ២០០.០០០ ដុង ហើយពេលនោះ សមាជិកកើនឡើងបាន ២៥ នាក់។

         ទម្រង់បានរក្សាមកដល់ពេលនេះមានរយៈកាលជាង ៨ ឆ្នាំ​ បច្ចុប្បន្នមានសមាជិក ៣២ នាក់គបវាល់ប្រាក់បាន ៦,៤ លានដុង។ តាមការគ្រោងទុក ដល់ឆ្នាំសិក្សា ២០២១-២០២២ សាខាបក្សភូមិនឹងជូនអាហារូបករណ៍ដល់សិស្សបឋមសិក្សា និងបើកទូលាយដល់ថ្នាក់អនុវិទ្យាល័យ។ សិស្សម្នាក់ៗបានឧបត្ថម្ភប្រាក់ សៀវភៅ សម្លៀកបំពាក់ ស្មើនឹងប្រាក់ ៤០០.០០០ ដុង។

         លោកត្រឹងតុងស្វឹងញ៉ា អនុលេខាប្រចាំការគណៈកម្មាធិការបក្សឃុំតឹបង៉ាយបានឲ្យដឹង៖​ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍  សីលធម៌ ឥរិយាបថហូជីមិញ បក្ខភាគឃុំបានបំផុសចលនាដល់បក្ខជន និងបណ្តាសាខាបក្សធ្វើលិខិតសន្យារៀនសូត្រ និងធ្វើតាមអ៊ំហូ។ សាខាបក្សនីមួយៗចុះឈ្មោះអនុវត្តទម្រង់មួយជាក់ស្តែង ឆ្លងតាមការត្រួតពិនិត្យ វាយតម្លៃ បក្ខភាគឃុំឯកភាពទម្រង់ “សមាគមនិស្សិតមានការងារធ្វើឧបត្ថម្ភសិស្សក្រលំបាក” របស់សាខាបក្សភូមិអុងសៃកំពុងពង្រីកប្រសិទ្ធភាព ម៉្លោះហើយជំរុញទឹកចិត្តពង្រីកទម្រង់នេះនៅបណ្តាសាខាបក្សភូមិដទៃនៅលើភូមិសាស្រ្ដឃុំ៕        

អត្ថបទ-រូបថត៖ សុខា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.