• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

សាខាបក្សភូមិកោះទន្លាប់ ឃុំតឹងហ៊ីប៖ អនុវត្តទម្រង់ជាច្រើនអំពីការរៀនសូត្រ និងធ្វើតាមអ៊ំហូ

06/07/2021 10:56

សាខាបក្សភូមិកោះទន្លាប់ ឃុំតឹងហ៊ីប ស្រុកថ្កូវ មានបក្ខជន ២១ នាក់(បក្ខជនជាជនជាតិ ខ្មែរ ១៤​ នាក់)។ អនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយ “ស្តីពីជំរុញមាំ ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” រយៈពេល ៥ ឆ្នាំ កន្លង សាខាបក្សបំផុសចលនាបក្ខជនចូល​រួមជាមួយទម្រង់ នាំមកប្រសិទ្ធភាពជាក់ស្តែង ជាច្រើនជួយដល់គ្រួសារក្រីក្រនៅក្នុងភូមិ។

ទម្រង់ “ចិញ្ចឹមជ្រូកដី” បានបង្កើតឡើងនៅឆ្នាំ ២០១៨ មានបក្ខជន ១៥ នាក់ចូលរួម ជារៀងរាល់ខែ បក្ខជនម្នាក់ៗរួមគបវាល់ប្រាក់ ១០.០០០ ដុង បង្កប្រភពមូលនិធិទៅសួរសុខទុក្ខបក្ខជនក្នុងភូមិពេលឈឺថ្កាត់។ រយៈពេល ៣ ឆ្នាំកន្លង បណ្តាសមាជិករួមបំពេញបានទឹកប្រាក់ ៥,៤ លានដុង ទៅសួរសុខទុក្ខបក្ខជនឈឺថ្កាត់ ២១​ នាក់។ ទម្រង់ “ដងផ្លូវអំពូលភ្លើង” សាខាបក្សផ្សព្វផ្សាយដល់បក្ខជន និងប្រជាជនក្នុងភូមិរួមបំពេញជាទឹកប្រាក់បាន ៣៥ លានដុង ធ្វើបង្គោលទង់ ៤០ ដើមភ្ជាប់ដោយអំពូលភ្លើងលើផ្លូវទ្រូងក្នុងភូមិ។ ទម្រង់ “ហ៊ុនទុនឲ្យខ្ចីបង្វិលជុំ” របស់សមាជិកសាខាសមាគមអតីតយុទ្ធជនភូមិ ១៤ នាក់ ម្នាក់ៗក្នុងមួយខែៗគបប្រាក់ ២០០.០០០ ដុង សរុបទឹកប្រាក់គបបានរាល់ខែ ២,៨ លានដុង ឱ្យសមាជិកខ្ចីបង្វិលជុំសម្រាប់ពង្រីកសេដ្ឋកិច្ច ប្រកបការងារលក់ដូរ។

ទន្ទឹមនឹងនោះ សាខាបក្សបំផុសចលនាបក្ខជន និងប្រជជនសកម្មអនុវត្តសារាចរលេខ ១៥-CT/TU ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត “ស្តីពីបង្កើនការងារគ្រប់គ្រងសណ្តាប់ធ្នាប់សាងសង់ និងអនាម័យបរិស្ថាននៅតាមបណ្តាទីផ្សារ តំបន់អាសយជន ក្នុងសកម្មភាពផលិត ធ្វើអាជីវកម្ម សេវាកម្មលើភូមិសាស្រ្តខេត្តត្រាវិញ” បានចំនួន ៦០ លើក មានគ្រួសារ ៣៦​ គ្រួនៅសងខាងផ្លូវចូលទៅក្នុងភូមិចុះឈ្មោះកសាងរបង មានគ្រួសារ ២១២/២៣៣ គ្រួចុះឈ្មោះកសាងគ្រួសារវប្បធម៌ ជន បទថ្មី។ មានគ្រួសារ ២៣៣ គ្រួចូលរួមអនុវត្តចលនាកសិករល្អ ៣ យ៉ាង។ សមាជិកសាខាសមាគមជំរុញការសិក្សាភូមិកសាង​ទម្រង់សហគមន៍រៀនសូត្រ។ គិតមកទល់ពេលនេះ​ ទូទាំង ភូមិមានវង្សត្រកូលរៀនសូត្រ ៣ ត្រកូល គ្រួសារ ១៤៦ គ្រួបានទទួលស្គាល់គ្រួសាររៀនសូត្រឆ្នើមរយៈពេល ៥ ឆ្នាំបន្តបន្ទាប់។

ក្រៅពីនោះ រយៈពេល ៥ ឆ្នាំកន្លង សាខាបក្ស គណៈកម្មការប្រជាជនភូមិបំផុសច​លនា សប្បុរសជនឧបត្ថម្ភកសាងស្ពានជនបទបានចំនួន ៣ ខ្នង សរុបតម្លៃ ៦២០ លានដុង ក្នុង នោះប្រជាជនរួមវិភាគទាន ២៥ លានដុង។ បំផុសចលនាបានអំណោយ ៦៥៤ ចំណែក សៀវភៅ ៧.០០០ ក្បាល ជូនដល់សិស្ស គ្រួសារក្រីក្រ ជិតក្រក្នុងភូមិ៕

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.