• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ស្រុកថ្កូវ៖ អនុវត្តល្អការងារពិនិត្យ ព្យាបាលជំងឺក្នុងតំបន់ជនរួមជាតិខ្មែរ

06/10/2020 08:53

ក្នុងបណ្តាឆ្នាំកន្លង គោលនយោបាយអាទិភាពឧបត្ថម្ភគាំពារសុខាភិបាល បានផ្សព្វផ្សាយអនុវត្តដល់ជនរួមជាតិខ្មែរ មានលក្ខណៈបានប្រសព្វជាមួយការពិនិត្យ ព្យាបាលជំងឺកាន់តែល្អប្រសើរជាង។ ដំណាក់សុខាភិបាលឃុំឡុងហ៊ីប ស្រុកថ្កូវជា ដំណាក់សុខាភិបាលមួយអនុវត្តល្អការងារនេះ។

បងស្រីចូវធីហាមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំឡុងហ៊ីប។

            បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំឡុងហ៊ីបមានកម្មាភិបាល បុគ្គលិក​​ ០៧ រូបរួមមាន៖ វេជ្ជបណ្ឌិត ០១ រូប គ្រូពេទ្យ ០៣ រូប ឱសថការី ០២ រូប និងអ្នកថែបំប៉ន ០១ រូប (ក្នុងនោះមានជនរួមជាតិខ្មែរចំនួន ០៤ រូប)។ តាមកម្រិតផែនការពិនិត្យ ព្យាបាលជំងឺជូនអ្នកជំងឺ ឆ្នាំ ២០២០ ប្រមាណ ៦.០០០ នាក់។ គិតមកទល់ត្រីមាសទី ៣ ឆ្នាំ ២០២០ ដំណាក់ពិនិត្យ ព្យាបាលជូនអ្នកជំងឺបានចំនួន ៥.៥២៧ នាក់ (សម្រេចអត្រា ៩២% នៃកម្រិតផែនការ) ក្នុងនោះ ពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាលចំនួន ២.៥៨៦ នាក់ ពិនិត្យព្យាបាលវេជ្ជសាស្រ្តបុរាណចំនួន ១.៦៥៥ នាក់។

      ទន្ទឹមជាមួយការពិនិត្យព្យាបាលជំងឺជូនប្រជាជន កងជួរវេជ្ជបណ្ឌិត គ្រូពេទ្យរបស់ដំណាក់សុខាភិបាល ឃុំឡុងហ៊ីបនៅទាំងអនុវត្តល្អការងារផ្សព្វផ្សាយទៀតផង។ ជាក់ស្តែងគឺផ្សព្វផ្សាយអនុវត្តផែនការ «ខែសកម្មភាពសុវត្ថិភាពគ្រឿងបរិភោគ» ចាត់តាំងឃោសនាជ្រោមជ្រែង «ខែកំពូលយុទ្ធនាការបង្ការការ ឆ្លងជំងឺ​HIVពីម្តាយទៅកូន» ពិគ្រោះយោបល់ពិនិត្យ HIV ជូនបងប្អូននារីមានផ្ទៃពោះលើភូមិសាស្រ្ត បំផុសចលនាគួបផ្សំសេវាថែទាំសុខភាពបង្កើតកូន ផែនការគ្រួសារដល់បណ្តាគ្រួសារប្រជាជន បន្ថយអត្រាកើតកូនលើកទី ៣ ។ល។ លទ្ធផលគិតតាំងពីដើមឆ្នាំ២០២០មកទល់ពេលនេះដំណាក់ចាត់តាំងផ្សព្វផ្សាយបានចំនួន ៦៥ ពេលដោយមានមនុស្ស ៣.២៦៨ នាក់ចូលរួម។

      លោកវេជ្ជបណ្ឌិតង្វៀងជីកុង ប្រធានដំណាក់សុខាភិបាលឃុំឡុងហ៊ីបបានឱ្យដឹង៖ ជាភូមិសាស្រ្តដែលមានជនរួមជាតិខ្មែររស់នៅច្រើន រួមជាមួយការលៃលកឱ្យមានកងកម្លាំងធ្វើការងារសុខាភិបាលជាជនជាតិខ្មែរ​ ផ្តើមពីនោះកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជនមកពិនិត្យព្យាបាលជំងឺ។ បណ្តាប្រការចាំបាច់ត្រូវណែនាំ ឬក៏បណ្តារោគសញ្ញាចាំបាច់ត្រូវពិគ្រោះយោបល់នោះ គ្រូពេទ្យរបស់ដំណាក់ប្រឹក្សាយោបល់ណែនាំដោយភាសាខ្មែរ ជួយឱ្យការធ្វើព្យាករណ៍រោគ ពិនិត្យបានជាក់ច្បាស់ មានប្រសិទ្ធភាពជាង។

           កំពុងពិនិត្យ ព្យាបាលជំងឺនៅដំណាក់សុខាភិបាលឃុំឡុងហ៊ីប បងស្រីចូវធីហា (អាយុ ៦៥ ឆ្នាំ)​ នៅភូមិផ្សារ ឃុំឡុងហ៊ីបបានឱ្យដឹង៖ ខ្ញុំកើតជំងឺបេះដូង ក្រួសក្នុងទាច កម្រិតស្ករក្នុងឈាមខ្ពស់ ច្រើនមកពិនិត្យព្យាបាលគាំ ពារសុខាភិបាល។ ក្រៅពីទទួលបានការឧបត្ថម្ភថ្នាំ លោកវេជ្ជបណ្ឌិតនៅទាំងផ្តែផ្តាំយ៉ាងហ្មត់ចត់ក្នុងការតមបណ្តាប្រភេទម្ហូបក្នុងពេលដែលខ្លួនកំពុងកើតមានជំងឺ។ អនុវត្តតាមពាក្យផ្តែផ្តាំរបស់លោកវេជ្ជបណ្ឌិតលេបថ្នាំបានទៀងទាត់ ម៉្លោះហើយជំងឺរបស់ខ្ញុំបានធូរស្រាលយ៉ាងច្រើន។

      កំពុងមកព្យាបាលជំងឺនៅដំណាក់សុខាភិបាលឃុំឡុងហ៊ីបដែរ លោកតាថាច់តឺ (អាយុ ៨២ ឆ្នាំ) នៅភូមិតាសឹក(អា)បានឱ្យដឹង៖ នៅវ័យកាន់តែចាស់ កម្លាំងកាន់តែខ្សោយ ក្នុងខ្លួនច្រើនកើតមានជំងឺតម្កាត់ធ្ងន់ធ្ងរបំផុតគឺឈឺសន្លាក់ឆ្អឹង។ អាស្រ័យហេតុនោះ ក្នុងរយៈ ពេលមួយសប្តាហ៍ ខ្ញុំមកកាន់ដំណាក់សុខាភិបាលពិនិត្យ ទទួលថ្នាំទៅផ្ទះលេប។​ បានរដ្ឋឧបត្ថម្ភគាំពារសុខាភិបាលឃើញថាជាការពិសេសណាស់ទៅហើយ។ នោះជាលក្ខណៈញុាំងឱ្យខ្ញុំមានអារម្មណ៍រីករាយនៅពេលស្ថិតក្នុងវ័យចំណាស់ទទួលបានការថែទាំសុខភាព ព្យាបាលជំងឺដោយមិនបាច់ចំណាយប្រាក់។

      អ្នកបំប៉នត្រឿងធីបែហុង(ជនជាតិខ្មែរ)​ នៅដំណាក់សុខាភិបាលឃុំឡុងហ៊ីបចែករំលែក៖ បានបំពេញការងារនៅតំបន់ជនរួមជាតិបានថែទាំសុខភាពប្រជាជនជាមោទនភាពសម្រាប់រូបខ្ញុំ។ ក្តីប្រាថ្នាបានថែទាំសុខភាពជូនជនរួមជាតិ អ្នកមានស្ថានភាពលំបាករបស់ខ្ញុំបានក្លាយជាការពិត។ នោះក៏អាស្រ័យដោយមានបណ្តាគោលនយោបាយអាទិភាពរបស់បក្ស និងរដ្ឋចំពោះជនរួមជាតិខ្មែរ។

          មិនត្រឹមតែនៅដំណាក់សុខាភិបាលប៉ុណ្ណោះទេ ទាំងនៅបណ្តាមូលដ្ឋានដទៃៗទៀតលើភូមិសាស្រ្តស្រុកថ្កូវ ជាមួយប្រព័ន្ធសុខាភិបាលបានពង្រឹង សម្ភារសុខាភិបាលកាន់តែបានវិនិ យោគ ប្រភពធនធានមនុស្សក្នុងវិស័យសុខាភិបាលបានបង្កើន។ ផ្តើមពីនោះ គុណភាពពិនិត្យ ព្យាបាលជំងឺជូនប្រជាជននិយាយរួម ក្នុងតំបន់ជនរួមជាតិខ្មែរនិយាយដោយឡែកកាន់តែបានលើកកម្ពស់។ តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតហ្វិញហ្វាងតឹម នាយកមជ្ឈមណ្ឌលសុខាភិបាលស្រុកថ្កូវ៖ ការប្តេជ្ញាលើកកម្ពស់មុខជំនាញ វិជ្ជាជីវៈរបស់កម្មាភិបាល វេជ្ជបណ្ឌិតថ្នាក់ស្រុក និងបណ្តាដំណាក់សុខាភិបាលឆ្លើយតបបានតម្រូវការពិនិត្យព្យាបាលជំងឺកាន់តែខ្ពស់ជូនប្រជា ជន ជាពិសេសគឺការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩។ ជាមួយការមិនបង្អង់លើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺ​​​ មជ្ឈមណ្ឌលសុខាភិបាលស្រុកក៏ដូចជាដំណាក់សុខា ភិបាលនៃបណ្តាឃុំ ទីប្រជុំជនស័ក្តិសមជាកន្លែងថែទាំសុខភាពជាទីទំនុកចិត្តសម្រាប់ប្រជា ជនលើភូមិសាស្រ្តស្រុក៕                             

              អត្ថបទ -​ រូបថត៖ សម្បត្តិ

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.