• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ស្រុកថ្កូវយកចិត្តទុកដាក់ថែទាំកុមារក្នុងរដូវវិស្សមកាល

29/06/2021 09:43

បច្ចុប្បន្ន ស្រុកថ្កូវមានកុមារអាយុពី ០-១៦ ឆ្នាំចំនួន ៣៧.៦០៣ នាក់ (កុមារា ១៩.១៥៣ នាក់ កុមារី ១៨.៤៥០ នាក់) និងកុមារមានស្ថានភាពលំបាកខ្លាំងកំពុងទទួលផលពីរបបឧបភោគសោធនជាប្រចាំខែចំនួន ២១០ នាក់ ក្នុងនោះ កុមារកំព្រាទាំងឪពុកទាំងម្តាយ ២៣ នាក់ ស្រូបយកអត្រា ០,១៣%។

ដើម្បីបង្កើនការងារថែទាំ  និងអប់រំកុមារ ស្រុកថ្កូវបានផ្សព្វផ្សាយអនុវត្តល្អសារាចរលេខ ២០-CT/TW ចុះថ្ងៃទី ០៥ វិចិ្ឆកាឆ្នាំ ២០១២  របស់ការិយាល័យនយោបាយ នីតិកាលទី ១១ ស្តីពី “បង្កើនការដឹកនាំរបស់បក្សចំ​ពោះការងារថែទាំ អប់រំ និងការពារកុមារក្នុងស្ថានភាពថ្មី”។ ក្នុងនោះអនុវត្តល្អភារកិច្ចសំខាន់​ ៦ យ៉ាង៖ ធ្វើសេនាធិការ ចង្អុលការពិនិត្យវាយតម្លៃការអនុវត្តន៍សិទ្ធិកុមារ ការងារថែទាំកុមារ ការងារអប់រំកុមារ ការងារវប្បធម៌ ព័ត៌មាន កីឡា ទេសចរណ៍សម្រាប់​កុមារ និងអនុវត្តសិទ្ធិចូលរួមរបស់កុមារ។ ក្នុងការអនុវត្តន៍ការងារការពារកុមារនៅកម្រិតលេខ ៣ ក្នុងបណ្តាខែដើមឆ្នាំ ២០២១ ការិយាល័យពល កម្ម-យុទ្ធជនពិការ និងសង្គមកិច្ចស្រុក បានពិនិត្យឡើងវិញចំនួនកុមារដែលមានស្ថានភាពលំបាកខ្លាំង និងកុមារមានបាតុភាពធ្លាក់ទៅក្នុងស្ថាន​ភាពខ្លាំង។ ផ្តើមពីនោះ ធ្វើសេនាធិការទាន់ពេលជូនដល់ថ្នាក់ដឹកនាំស្រុកចង្អុលការ រួចដាក់ចេញបណ្តាវិធីសាស្រ្តទប់ស្កាត់ ឧបត្ថម្ភមានប្រសិទ្ធភាព។

អនុវត្តការងារថែទាំកុមារ ការិយាល័យពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចស្រុកថ្កូវបានចំ​ណាយប្រាក់ឧបត្ថម្ភប្រចាំខែដល់កុមារពិការចំនួន ២១០ នាក់ ចំ​នួន ១៣៩ លានដុង បង្កើនការងារថែទាំកុមារកង្វះអាហារូបត្ថម្ភដែលមានអាយុក្រោមពី ៥ ឆ្នាំ(សម្រេចអត្រា ៥ %) អត្រាកុមារមានអាយុពី ៦-៣៦ ខែលេបវីតាមីន (អា) និងកុមារបានផ្តល់បណ្ណគាំ​ពារសម្រេច ១០០%។ ទន្ទឹមនឹងនោះ ការិយាល័យតែងសហការជាមួយបណ្តាផ្នែកពាក់​ព័ន្ធអនុវត្តល្អការងារអប់រំដល់កុមារ។ ជាក់ស្តែងគឺបំផុសចលនាឪពុកម្តាយសិស្សឲ្យជូនកុ​មារដែលមានអាយុពី ៣-៤ ឆ្នាំចំនួន ២.៧២២/៤.៨៩៤ នាក់ឱ្យទៅអាគារកុមារ សម្រេច​ ៥៥,៦% និងកុមារមានអាយុ ៥ ឆ្នាំចំនួន ២.៦៧៦/២.៧០០​ នាក់ទៅអាគារកុមារ សម្រេចអត្រា ៩៩,១១%។ ចំនួនសិស្សអនុវិទ្យាល័យក្នុងអំឡុងអាយុបានទៅរៀន ៨.២៤២/៨.៦៣១ នាក់​ ស្រូបយកអត្រា ៩៥,៥% ចំនួនកូនចៅជនរួមជាតិខ្មែរក្នុងអំឡុងអាយុបាន ទៅរៀន ៦.៥១៦/៦.៥១៦ នាក់ សម្រេច ១០០​% កុមារពិការក្នុងអំឡុងអាយុបានទៅរៀនបឋមសិក្សា ២៩ នាក់ កុមារជនជាតិខ្មែរអំឡុងអាយុរៀនអនុវិទ្យាល័យបានទៅរៀនចំនួន ៥.៧៥៩ នាក់។ ស្រុកបាន​ផ្សព្វផ្សាយអនុវត្តបណ្តាទម្រង់ “អាគារសុវត្ថិភាពបង្ការ បញ្ចៀសគ្រោះថ្នាក់របួសដល់កុមារ” នៅបណ្តាឃុំ៖ តឹងស៊ើង ថាញ់ស៊ើង ឡុងហ៊ីប និងហាមតឹង។

លោកស្រីង្វៀងធីថាញ់ទ្វី អនុប្រធានការិយាល័យពលកម្ម-យុទ្ធជនពិការ និងសង្គម​កិច្ចស្រុកថ្កូវ បានឱ្យដឹងថា៖ បណ្តាឆ្នាំមុនៗគ្មានរងឥទ្ធិពលនៃអាសន្នរោគកូវីដ-១៩ ឱ្យតែដល់រដូវវិស្សមកាល និងខែសកម្មភាពដើម្បីកុមារ ការិយាល័យពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចតែងសហការជាមួយបណ្តាផ្នែកពាក់ព័ន្ធបង្កបរិយាកាសសប្បាយរីករាយសម្រាប់កុមារដូចជា៖ ពិធីប្រឡង “ផ្កាក្ងោកក្រហម” ប្រឡង “និទានរឿងសៀវភៅ” “កុមារមាំមួន កុមារឆ្លាត” នាំប្អូនៗចូលរួមសប្បាយនៅតំបន់ប្រមូលផ្តុំ។ល។ ដើម្បីប្អូនៗយល់​បានពីបរិយាកាសនៅវិស្សមកាល។ ឆ្នាំនេះ ផ្សព្វផ្សាយខែដើម្បីកុមារ រាល់កិច្ចការត្រៀម បម្រុងជាស្រេចក៏ស្រាប់តែការិយាល័យទទួលបានសារលិខិតជាច្រើនពីថ្នាក់លើឱ្យផ្អាកបណ្តាសកម្មភាពសម្រាប់កុមារ ដើម្បីធានាដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ ពីព្រោះតែការ​ឥទ្ធិពលដូចពោលខាងលើ រាល់សកម្មភាពកម្សាន្តសប្បាយនៅតាមបណ្តាកន្លែងកម្សាន្ត​សប្បាយសាធារណៈក៏ត្រូវផ្អាកដែរ។ ការិយាល័យសហការជាមួយបណ្តាផ្នែកពាក់ព័ន្ធ ផ្សព្វផ្សាយដល់ឪពុកម្តាយរបស់ប្អូនៗឱ្យយកចិត្តទុកដាក់ថែទាំប្អូននៅនឹងគ្រួសារ  បង្កឱ្យប្អូនៗកម្សាន្តសប្បាយនៅនឹងគ្រួសារដូចជា៖ មើលកម្មវិធីកុមារ ច្រៀងជាមួយបណ្តា​មិត្តលើទូរទស្សន៍ដោយពេលវេលាសមស្រប ជៀសវាងការឥទ្ធិពលដល់ភ្នែកទាំងគូរបស់ប្អូនៗ លេងល្បែងនៅនឹងគ្រួសារ។ល។  ទន្ទឹមនឹងនោះ ព្រមានដល់បណ្តាឪពុកម្តាយឲ្យយកចិត្តទុកដាក់បំប៉នអាហារូបត្ថម្ភឱ្យបាន​គ្រប់គ្រាន់ដើម្បីកាត់បន្ថយការស្រុតស្រកសរីរាងកាយរបស់ប្អូនៗ។

ដើម្បីអនុវត្តល្អជាងទៀតការងារថែទាំកុមារ ការិយាល័យពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចស្រុកថ្កូវ ក៏បានដាក់ចេញគោលដៅ៖ កសាងបរិស្ថានរស់នៅសុវត្ថិភាព ស្និទ្ធស្នាល និងគត់មត់ដើម្បិអនុវត្តល្អជាងទៀតសិទ្ធិកុមារ។ ម្ចាស់ការបង្ការ កាត់បន្ថយ បំបាត់ចោលបណ្តាបាតុភាពបង្កឲ្យប៉ះពាល់ និងជួយឧបត្ថម្ភ ស្តារឡើងវិញកុមារដែលមាន​ស្ថានភាពលំបាកខ្លាំង ដើម្បីប្អូនៗបានរួមរស់ជាមួយសហគមន៍។​ សកម្មបង្ការ បញ្ចៀសស្លាក​ស្នាម ការរំលោភ ប្រើអំពើហិង្សាទៅលើកុមារ៕                                                  

ថាច់សម្បត្តិ

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.