• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

សម្ព័ន្ធយុវជនឃុំហាមយ៉ាង៖ ឈានមុខ ស្ម័គ្រចិត្តដើម្បីជីវភាពសហគមន៍

06/11/2020 08:22

ដើម្បីពង្រីកស្មារតីឈានមុខរបស់យុវជននៅ លើភូមិសាស្រ្តឃុំ តាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ សម្ព័ន្ធយុវជនឃុំហាមយ៉ាង ស្រុកថ្កូវ ចលនាសមាជិកសម័្ពន្ធយុវជន បណ្តាអង្គការ ចាត់តាំង សប្បុរសជនអនុវត្តបណ្តាសំណង់ ជាច្រើនដូចជា៖ កសាងផ្ទះមេត្តាធម៌ ០១ ខ្នង ផ្ទះមនុស្សធម៌ ០១ ខ្នង ស្ពានបេតុង ០១ ជូន អំណោយជាង ០៣ ពាន់ចំណែកដល់បណ្តា គ្រួសារក្រីក្រ ។ល។ សរុបទឹកប្រាក់ជាង ៣០០ លានដុង។

សមាជិកសម្ព័ន្ធយុវជនឃុំហាមយ៉ាងចូលរួមដាំផ្កា ។

             សម្ព័ន្ធយុវជនឃុំហាមយ៉ាង មានសមាជិក ៨៧ នាក់ ក្នុងនោះសមាជិកខ្មែរ ៨៥%។សាខាសម្ព័ន្ធយុវជនមួយកន្លែងដែលមានសមាជិកខ្មែរ ច្រើនបំផុតគឺសាខាសម្ព័ន្ធយុវជនភូមិបន្ទាយក្រ (បេ) មានសមាជិក ១២ នាក់ ។ ជាអង្គភាព អនុវត្តល្អចលនាយុវជនស្ម័គ្រចិត្តដើម្បីជីវភាពសហ គមន៍ ។ តាំងពីដើមឆ្នាំ ២០២០ មកទល់ពេល នេះ សាខាសម្ព័ន្ធយុវជនភូមិបន្ទាយក្រ (បេ) បាន ចលនាសប្បុរសជនក្នុងនិងក្រៅឃុំ កសាងផ្ទះ មនុស្សធម៌ ០១ ខ្នង សរុបទឹកប្រាក់ជាង ៧០ លានដុង ឧបត្ថម្ភដល់ប្អូនថាច់ថែ ជាសិស្សថ្នាក់ ទី ៥ សាលាបឋមសិក្សាហាមយ៉ាង (បេ) ឃុំ ហាមយ៉ាង ។ ប្អូនថែ ជាសិស្សក្រីក្រ ជម្នះការ លំបាករៀនពូកែ ០៤ ឆ្នាំបន្តបន្ទាប់។ ឆ្នាំសិក្សា ២០១៩ - ២០២០  ប្អូនថែ មិនទាន់បានប្រឡងបញ្ចប់វគ្គសិក្សាទី ២ ផងក៏ត្រូវគ្រោះថ្នាក់ចរា ចរណ៍ រង់របួសយ៉ាងធ្ងន់ ទៅដេកព្យាបាលនៅមន្ទីរ ពេទ្យចើរ៉ៃ ទីក្រុងហូជីមិញ។ បច្ចុប្បន្ន សុខភាពប្អូនថែមិនទាន់បានស្រួលនៅឡើយ ទើបប្អូន មិនទាន់ទៅរៀនជាបន្តទៀត។ ដើម្បីជំរុញទឹក ចិត្តប្អូនថែ សាខាសម័្ពន្ធយុវជន ភូមិបន្ទាយក្រ (បេ) សហការជាមួយសម័្ពន្ធយុវជនឃុំហាម ចលនាសប្បុរសជនក្នុងនិងក្រៅឃុំ ឧបត្ថម្ភប្រាក់ កសាងផ្ទះជូនប្អូន ០១ ខ្នង សង្ឃឹមថាប្អូននឹងឆាប់បានជាសះស្បើយ ទៅបន្តការរៀនសូត្រ ទៀត។
                  ទន្ទឹមនឹងនោះ តាំងពីដើមឆ្នាំមកទល់ពេល នេះ សាខាសម័ន្ធយុវជនភូមិបន្ទាយក្រ (បេ) ចលនាសមាជិកជិត ១០០ លើកនាក់ចូលរួមបោសសម្អាតអនាម័យបរិស្ថានបាន ៤៨ លើក និងដាំផ្កាជិត ២០០ ដើម ។ចាត់តាំងសកម្មភាព "ពេលបាយផ្តល់ភាពកក់ក្តៅ " ជូនអ្នកមានវ័យ ចាស់ ៣០ នាក់ និង ជូនអំណោយ ០៩ ចំណែក តម្លៃ ០៣ លានដុង ដល់អ្នកមានវ័យចាស់មានស្ថានភាពលំបាកខ្លាំងទៀតផង។
               បងថាច់ថាញ់ សមាជិកសម្ព័ន្ធយុវជនភូមិ បន្ទាយក្រ (បេ) បានឲ្យដឹងថា៖ ខ្ញុំចូលរួមសកម្ម ភាពសាខាសម្ព័ន្ធយុវជនភូមិកាលពីឆ្នាំ ២០១៧។ ការងារសំខាន់របស់ខ្ញុំគឺធ្វើជាងកំបោរ។ ជីវភាព ក៏លំនឹងដែរ ម្ល៉ោះហើយខ្ញុំឆ្លៀតពេលថ្ងៃសៅរ៍ អាទិត្យចូលរួមអនាម័យបរិស្ថាន ដាំផ្កាជាដើម។ ប្រសិនបើសម្ព័ន្ធយុវជនថ្នាក់លើចលនាសប្បុរស​ជនឧបត្ថម្ភផ្ទះដល់គ្រួសារក្រីក្រ ខ្ញុំក៏ចូលរួមជួយ សាងសង់ផ្ទះជូនគ្រួសារក្រីក្រដែរ។ ជាមួយនឹងតួនាទីជាសមាជិកសម័្ពន្ធយុវជនភូមិ ខ្ញុំស្ម័គ្រចិត្តចូលរួមបណ្តាសកម្មភាពដើម្បីជីវភាពសង្គម។
បងគឹមសុភាព លេខាសម័្ពន្ធយុវជនឃុំហាម យ៉ាង បាន ឲ្យដឹង៖ " សម័្ពន្ធយុវជនឃុំហាមយ៉ាង ខិតខំពង្រីកយ៉ាងមានប្រសិទ្ធភាពបណ្តាចលនា ដើម្បីជំរុញស្មារតីយុវជនឲ្យស្ម័គ្រចិត្តចូលរួម បណ្តាសកម្មភាព ដើម្បីជីវភាពសហគមន៍និងសុខុមាលភាពសង្គម ។ ដើម្បីពង្រីកលទ្ធផល ដែលសម្រេចបាន ក្នុងពេលខាងមុខនេះ សម្ព័ន្ធ យុជនឃុំហាមយ៉ាងនឹងបន្តការចលនាសមាជិក យុវជនចូលរួមបណ្តាសកម្មភាព ឆ្ពោះទៅកាន់ សហគមន៍។ ត្រៀមស្មារតីជាស្រេចដើម្បីទទួល និង អនុវត្តសម្រេចភារកិច្ចគ្រប់យ៉ាងដែលថ្នាក់លើប្រគល់ជូន ដើម្បីរួមចំណែកបញ្ជាក់ពីតួនាទី ក៏ដូចជាកម្លាំងយុវវ័យក្នុងដំណាក់កាលថ្មីនេះ "។
              រួមជាមួយបណ្តាសកម្មភាព សុខុមាលភាពសង្គម សម្ព័ន្ធយុវជនឃុំហាមយ៉ាងនៅទាំងសកម្ម ចលនាសមាជិក ចូលរួមបណ្តាចលនា៖  " ថ្ងៃ សៅរ៍ស្ម័គ្រចិត្ត "  " ថ្ងៃអាទិត្យពណ៌បៃតង " ដាំ ផ្កា កាប់ឆ្ការ ព្រៃឈើស៊ុមទ្រុម អនាម័យបរិស្ថាន សរុបប្រវែងជាង ១៣ ពាន់ម៉ែត្រ មានសមាជិក ជិត ៤០០ នាក់ ចូលរួម ដាំផ្កាជាច្រើនប្រភេទជាង ៣.០០០ ដើម រួមមាន៖ ផ្កាក្រដាស ផ្កាក្ងោក និងផ្កាកណ្ដឹងពណ៌លឿង ។ល។ តាមដងផ្លូវ បណ្តាភូមិលើភូមិសាស្រ្តឃុំ រួមចំណែកញុាំង បរិស្ថាននៅជនបទ ស្រស់ ជ្រះ ស្អាត ជានិច្ច៕ ​​​​         
  ​​​​​​​​អត្ថបទ- រូបថត៖ សុជា
TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.