• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

សម្ព័ន្ធយុវជនខេត្ត៖ សមូហភាព និងបុគ្គល ៤៨ កន្លែង និងរូបបានស្ងើចសរសើរក្នុងការអនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយ

02/07/2021 10:27

កាលពីថ្ងៃទី ២៩ មិថុនា សម្ព័ន្ធយុវជនខេត្តចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ជាមួយបណ្តា សម្ព័ន្ធយុវជនស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងសម្ព័ន្ធយុវជនស្ថិតក្រោមឱវាទ ដើម្បីបូកសរុប លទ្ធផលរយៈកាល ០៥ ឆ្នាំអនុវត្តសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ។

        ការផ្សព្វផ្សាយអនុវត្តសារាចរលេខ ០៥ របស់សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក្នុងរយៈកាល ៥ ឆ្នាំកន្លង បង្កបានលទ្ធផលសំខាន់ៗជាច្រើន។  សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អនុវត្តការច្នៃប្រតិដ្ឋ ធ្វើជាក់ស្តែង ការកសាងបទដ្ឋានតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សមស្របជាមួយលក្ខណៈរបស់មូលដ្ឋាន អង្គភាព ជាមួយយុវជនយុវកុមារគ្រប់ជាន់ស្រទាប់ បញ្ចូលបណ្តាខ្លឹមសាររៀនសូត្រ និងធ្វើតាមអ៊ំហូទៅក្នុងបណ្តាកម្មវិធី ចលនារបស់សម្ព័ន្ធយុវជន  សមាគម ក្រុម ដោយបណ្ដារូបភាព និងរបៀប ធ្វើយ៉ាងសមស្រប។ល។

សម្ព័ន្ធយុវជនខេត្តជូនលិខិតសរសើរដល់សមាជិកសម្ព័ន្ធយុវជនឆ្នើម។ រូបថត៖ បាធី

          ក្នុងរយៈកាល ៥ ឆ្នាំកន្លង សម្ព័ន្ធយុវជនខេត្ត សហការជាមួយសមាគមសហព័ន្ធយុវជន និងសមាគមកងកុមារឈានមុខខេត្តចុះឈ្មោះអនុវត្តបាន ១៦ ទម្រង់រៀនសូត្រ និងធ្វើតាម សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ ថ្នាក់ស្រុកអនុវត្តផ្សព្វផ្សាយបាន ៤៨ ទម្រង់ឆ្នើមក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ទន្ទឹមនឹងនោះចាត់តាំងស្ងើចសរសើរគំរូយុវជនឆ្នើមបាន ២៤៩​ នាក់ដែលធ្វើតាមដំបូន្មានរបស់អ៊ំ។

        ដើម្បីពង្រើកបណ្តាលទ្ធផលដែលសម្រេចបានក្នុងសន្និបាត បណ្តាតំណាងបានបំពេញយោបល់ដកចេញមេរៀនបទពិសោធន៍ ទន្ទឹមនឹងនោះ លើកឡើងបណ្តាបញ្ហាលំបាក ដើម្បីមានគោលដៅអនុវត្តល្អសារាចរលេខ ០៥ ក្នុងពេលខាងមុខនេះ។ គួរកត់សម្គាល់គឺអចិន្ត្រៃយ៍ នៃសម្ព័ន្ធយុវជនខេត្តបានដាក់ចេញភារកិច្ច វិធីសាស្រ្តសំខាន់ៗច្រើន ក្នុងនោះមានការជំរុញមាំការផ្សព្វផ្សាយពង្រីកបណ្តារបៀបធ្វើល្អៗ រួច​ស្ងើចសរសើរទាន់ពេល “គំរូល្អ ការ ងារល្អ” នាំយកការរៀនសូត្រ និងធ្វើតាម ជាការងារប្រចាំក្នុងទូទាំងកម្មាភិបាល សមាជិក យុវជន។ ជំរុញមាំការបំផុសចលនា “កសាងតម្លៃគំរូយុវជនត្រាវិញក្នុងសម័យថ្មី”។ ក្នុងនោះ  ប្រមូលផ្ដុំបណ្តាតម្លៃសំខាន់ៗ “ចិត្តបរិសុទ្ធ”  “បញ្ញាភ្លឺស្វាង” “បំណងប្រាថ្នាធំ” ក្លាយជាបណ្តា លក្ខឋានយុវជន សមស្របជាមួយល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្ខណៈរបស់មូលដ្ឋាន អង្គភាព។

        ក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជនខេត្តបានស្ងើចសរសើរ និងជូនបណ្ណសរសើរដល់សមូ ហភាព ៥ កន្លែង បុគ្គលឆ្នើម ២៩​ រូប និងទម្រង់ពូកែ ១៤ ទម្រង់ក្នុងការរៀនសូត្រ និង ធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ក្នុងរយៈពេល ០៥ ឆ្នាំ (២០១៦-២០២១)៕           

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.