• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

សន្និបាតឯកទេសបទអំពី “វិស័យពុទ្ធិកសិក្សាខេត្តត្រាវិញ៖ បច្ចុប្បន្នភាពនិងវិធីសាស្រ្ដ”

20/11/2020 07:39

ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាលពុទ្ធសាសនាវៀតណាមមជ្ឈិម ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត​​ ព្រះឧបជ្ឈាយ៍ថាច់អង ព្រះមេគណខេត្ត ប្រធានគណៈកម្មាធិការពុទ្ធិកសិក្សាខេត្តនិមន្តចូលរួមធ្វើជាអធិបតីអង្គសន្និបាត។

      សន្និបាតបាន​ចាត់តាំង​អាស្រ័យគណៈកម្មាធិការពុទ្ធិកសិក្សា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត កាលពីថ្ងៃទី ១២​ វិច្ឆិកា នៅសាលប្រជុំនៃសមាគមព្រះសង្ឃសាមគ្គី​ស្នេហាជាតិខេត្តស្ដីពី  “វិស័យពុទ្ធិកសិក្សាខេត្តត្រាវិញ៖ បច្ចុប្បន្នភាពនិងវិធីសាស្រ្ដ”។

តំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាស្រុកចូលរួមសន្និបាត។

       រយៈកាលពេញមួយថ្ងៃធ្វើការ​តំណាងជិត ៥០ អង្គនិងរូបដែលជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ គណៈកម្មាធិការពុទ្ធិកសិក្សាបណ្តាស្រុក ទីក្រុង អាចារ្យបង្រៀន មានយោបល់ជាច្រើនពិគ្រោះអំពីបញ្ហាពុទ្ធិកសិក្សា(ប្រព័ន្ធពុទ្ធសាសនាគណៈមហានិកាយខែ្មរ)​ ខេត្តត្រាវិញក្នុងពេលបច្ចុប្បន្ននិងវិធីសាស្រ្ដសម្រាប់ពេលអនាគត។ យោបល់ភាគច្រើនពិភាក្សាផ្តោតទៅលើចំណុចអន់ខ្សោយមួយចំនួនដូចជា៖ កម្មវិធីពុទ្ធិកមធ្យមសិក្សាបឋមភូមិ‑ទុតិយភូមិមិនទាន់បានឯកភាព ប្រព័ន្ធគ្រប់គ្រងពុទ្ធិកសិក្សាមិនទាន់បានតឹងរឹង សៀវភៅពុម្ពសម្រាប់សិក្សា និងឯកសារសម្រាប់បង្រៀនមិនទាន់ឆ្លើយតបតាមតម្រូវការស្រាវជ្រាវរៀនសូត្ររបស់គ្រូនិងសិស្ស មិនទាន់ផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន​វិញ្ញាសាមួយចំនួនមិនទាន់បានជឿនលឿន សមស្របនឹងសភាពការណ៍ជាក់ស្តែងក្នុងបច្ចប្បន្ន ។ល។ អំពីវិធីសាស្រ្ដ បណ្តាតំណាងមានយោបល់ជាច្រើនជុំវិញបញ្ហា៖ គប្បីបង្កើតគណៈកម្មាធិការអធិការកិច្ចពុទ្ធិកសិក្សាបឋមភូមិ‑ទុតិយភូមិ បន្តការផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន ត្រូវវិនិច្ឆ័យម៉ឹងម៉ាត់ចំពោះគ្រូបង្រៀននិងសិស្ស អង្គនិងរូបណាដែលបំពានច្បាប់សាលានិងច្បាប់វត្ត។ល។ 

ព្រះឧបជ្ឈាយ៍ថាច់សុខសាន្តមានព្រះថេរដីកាក្នុងអង្គសន្និបាត។

       បញ្ចប់អង្គសិន្និបាត ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត និងព្រះឧបជ្ឈាយ៍ ថាច់អង​បានកំណត់ត្រាយោបល់របស់តំណាងគ្រប់អង្គនិងរូបបានគបវាល់យ៉ាងសមស្របនិងមានប្រយោជន៍ជាក់ស្តែងចំពោះពុទ្ធិកសិក្សារបស់ខេត្តក្នុងពេលបច្ចុប្បន្ន។  ឆ្លងតាមរយៈនោះ គណៈកម្មាធិការពុទ្ធិកសិក្សាខេត្ត នឹងបន្តការកសាងប្រព័ន្ធពុទ្ធិកសិក្សាក្នុងខេត្តឲ្យបានសមស្របជាងទៀត។ ព្រះឧបជ្ឈាយ៍បានបញ្ជាក់ថា៖ វិស័យពុទ្ធិកសិក្សានិយាយរួម ពុទ្ធិកសិក្សារបស់ខេត្តនិយាយដោយឡែក មានទិសដៅអប់រំលក្ខណៈសម្បត្តិរបស់ព្រះសង្ឃឲ្យបានថ្លៃថ្នូរ អប់រំពុទ្ធបរិស័ទប្រកបដោយសុចរិតធម៌ក្នុងសម័យសមាហរណកម្ម។ ដូច្នេះក្នុងការផ្លាស់ប្តូរវិធីសាស្ត្របង្រៀនក៏ដូចជា ផ្លាស់ប្តូរវិញ្ញាសាថ្មីសម្រាប់ពុទ្ធិកសិក្សាគប្បីស្វែងយល់ឲ្យបានច្បាស់លាស់។ បណ្តាវិញ្ញាសាយកមកបង្រៀននិងរៀនក្នុងពុទ្ធិកសិក្សាត្រូវធានាឲ្យបានជឿនលឿនទាន់សម័យផង ត្រូវធានាការអប់រំប្រកបដោយសច្ចធម៌តាមប្រពៃណីពុទ្ធសាសនាផង ដើម្បីជំនួយឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទរៀនសូត្របានល្អតាមមាគ៌ាពុទ្ធសាសនានិងចំណេះដឹងផ្សេងៗក្នុងបច្ចុប្បន្ន៕

ដំណឹង‑រូបថត៖ សុជា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.