• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

សកម្មភាពជាក់ស្តែងចូលរួមជ្រោមជ្រែងខែយុវជនឆ្នាំ ២០២១

19/03/2021 09:06

ខែយុវជនឆ្នាំ ២០២១ មានប្រធានបទ “ មោទនភាពប្រពៃណីសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ” គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកកូវង៉ាងបានចង្អុលការដល់សម្ព័ន្ធយុវជនបណ្តាឃុំ ទីប្រជុំជន យុវជនស្ថិតក្រោមឱវាទ ផ្តុំកម្លាំងកសាងសំណង់ និងធ្វើការងារមានប្រយោជន៍ជាក់ស្តែងជូនសហគមន៍និងសង្គម។ ក្នុងរយៈកាល ០២ សប្តាហ៍ចាត់តាំងសកម្មភាព ទាក់ទាញសមាជិកសម្ព័ន្ធយុវជនប្រមាណ ៦០០ នាក់ចូលរួមកសាងផ្ទះមនុស្សធម៌ ០១ ខ្នង តម្លៃ ៥៥ លានដុង។ កសាងសំណង់ “ បំភ្លឺដងផ្លូវ “ ០១ សំណង់ ជាមួយថវិកា ៣០ លានដុង។ល។ សរុបថវិកាកសាងសំណង់និងធ្វើកិច្ចការទាំងអស់ជិត ១០០ លានដុង។

ពិធីដំណើរការកសាងផ្ទះមនុស្សធម៌ជូនប្អូនសម័យ។

        សំណង់មានប្រយោជន៍ជាក់ស្តែងក្នុង ០២ សប្តាហ៍នោះ គឺសាងសង់ផ្ទះមនុស្សធម៌ជូនប្អូនថាច់ធីសម័យ ជាសិស្សថ្នាក់ទី ៥/២ សាលាបឋមសិក្សាថាញ់ហ្វាស៊ើង(បេ) ជាគ្រួសារក្រីក្រស្ថិតក្នុងក្របខណ្ឌគាំពារសង្គមរបស់ឃុំ ថាញ់ហ្វាស៊ើងអស់តម្លៃ ៥៥ លានដុង។ ក្នុងនោះសម្ព័ន្ធយុវជនស្រុកចលនាសមាគមសប្បុរសធម៌កាហ្វេស៊ូយហ្មើ ខេត្តវិញឡុងឧបត្ថម្ភ ៣៥ លានដុង គណៈកម្មាធិការប្រជាជនស្រុកចំណាយពីមូលនិធិដើម្បីអ្នកក្រីក្រស្រុកឧបត្ថម្ភ ១០ លានដុង គណៈកម្មាធិការប្រជាជនឃុំថាញ់ហ្វាស៊ើងឧបត្ថម្ភ ១០ លានដុង។  ដោយមានកងកម្លាំងសមាជិកសម្ព័ន្ធយុវជនស្រុក ជិត ៧០ លើកនាក់ចូលរួម ក្នុងនោះ មានសមាជិកសម្ព័ន្ធយុវជនភូមិមេរងថ្មី ៥០ លើក នាក់ចូលរួមរុះរើផ្ទះចាស់ និងសង់ផ្ទះថ្មីជូនប្អូនសម័យ។

        បងថាច់សមិទ្ធ លេខាសាខាសម្ព័ន្ធយុវជនភូមិមេរងថ្មី ឃុំថាញ់ហ្វាស៊ើង ជាសម្ព័ន្ធយុវជនម្នាក់សកម្មចូលរួមបណ្តាចលនាខែយុវជនជារៀងរាល់ឆ្នាំ។ សមិទ្ធបានចូលរួមនិងចលនាសមាជិកសម្ព័ន្ធយុវជនឲ្យចូលរួមរុះរើផ្ទះចាស់ សង់ផ្ទះថ្មីជូនប្អូនសម័យ។ ទន្ទឹមនឹងនោះ គាត់នៅទាំងចលនាមាមីងក្នុងភូមិ ជូនកាហ្វេ ០៤ កញ្ចប់ ស្ករស ២៤ គីឡូក្រាម សរុបតម្លៃជាង ៦០០ ពាន់ដុង ជូនដល់គ្រួសារប្អូនសម័យសម្រាប់ធ្វើភេសជ្ជៈជូនជាងសង់ផ្ទះ។

        បងថាច់សមិទ្ធបានឲ្យដឹង៖ ទោះបីខ្ញុំរវល់នឹងការងារធ្វើស្រែ និងធ្វើសេវាកម្មរោងការក៏ដោយ ខ្ញុំក៏ឆ្លៀតពេលមកជួយយួរកំបោរឲ្យជាងសង់ផ្ទះជូនគ្រួសារប្អូនសម័យដែរ។ ខ្ញុំមានមោទនភាពចំពោះសមាជិកសម្ព័ន្ធយុវជនគ្រប់ជំនាន់ដែលផ្សារភ្ជាប់ជាមួយបក្សនិងប្រជាជនចូលរួមកសាង និងការពារមាតុភូមិ។ ក្នុងនាមជាលេខាសាខាសម្ព័ន្ធយុវជនភូមិខ្ញុំនឹងស្នងបន្តនូវប្រវេណីដ៏ត្រចះត្រចង់របស់សមាជិកសម្ព័ន្ធយុវជនគ្រប់ជំនាន់ខិតខំធ្វើការងារមានប្រយោជន៍ដើម្បីរួមចំណែកជាមួយសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់អនុវត្តល្អភារកិច្ចដែលបានប្រគល់ឲ្យ ជាពិសេសអនុវត្តល្អតាមបធានបទ “ មោទនភាពប្រពៃណីសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ “ ក្នុងខែយុវជនឆ្នាំ ២០២១ នេះឯង។

        ត្រេកអរចំពោះការឧបត្ថម្ភគាំទ្ររបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនសមាជិកសម្ព័ន្ធយុវជនមូលដ្ឋាននិយាយរួម លេខាសាខាសម្ព័ន្ធយុវជនភូមិមេរងថ្មីនិយាយដោយឡែក បងថាច់ឃ្លេ ឪពុករបស់ប្អូនសម័យបានឲ្យដឹង៖ គ្រួសារខ្ញុំនៅជួបការលំបាកច្រើន បើគ្មានរដ្ឋអំណាចមូលដ្ឋានក៏ដូចជាសមាជិកសម្ព័ន្ធយុវជនឧបត្ថម្ភប្រាក់ ថ្ងៃពលកម្ម គ្រួសារខ្ញុំមិនអាចសាងសង់បានផ្ទះរឹងមាំដូចសព្វថ្ងៃនេះទេ។ បងប្អូនសមាជិក សម្ព័ន្ធយុវជន ក្នុងនោះមានបងថាច់សមិទ្ធតែងយកចិត្តទុកដាក់គិតគូរដល់គ្រួសារខ្ញុំ គាត់បានស្នើសម្ព័ន្ធយុវជនឃុំ ស្រុក ឧបត្ថម្ភផ្ទះ០១ខ្នងដល់គ្រួសារខ្ញុំ។ ទន្ទឹមនឹងនោះ បងសមិទ្ធនៅទាំងចលនាសប្បុរសជនជូនទេយ្យវត្ថុដល់គ្រួសារខ្ញុំជារឿយៗ។ ឆ្នាំនេះគ្រួសារខ្ញុំទទួលឆ្នាំថ្មីក្នុងផ្ទះថ្មី គ្រួសារខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ បងប្អូន សមាជិកសម្ព័ន្ធយុវជនបានឧបត្ថម្ភគ្រួសារខ្ញុំ។

       ទន្ទឹមនឹងកិច្ចការដូចពោលមកខាងលើ ក្នុង ០២ សប្តាហ៍ធ្វើសកម្មភាពខែយុវជនឆ្នាំ ២០២១ សម្ព័ន្ធយុវជនស្រុកកូវង៉ាងនៅទាំងសកម្មផ្សព្វផ្សាយ ឃោសនាពីប្រពៃណីសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ ផ្សព្វផ្សាយបណ្តាលក្ខឋានកសាងជនបទថ្មី ទីក្រុងអារ្យធម៌។ ផ្សព្វផ្សាយពីបង្ការ ជម្នះអំពើហឹង្សាក្នុងសាលារៀនជូនសិស្ស។ល។ ជាលទ្ធផល បានចាត់តាំងផ្សព្វផ្សាយ ៤៦ លើក មានសមាជិកសម្ព័ន្ធយុវជន សិស្សជិត ០៤ ពាន់នាក់ចូលរួម។ ចាត់តាំងបើកថ្នាក់ចំណូលចិត្ត សម្ព័ន្ធយុវជនបាន ០៥ ថ្នាក់ជូនសមាជិកក្រុម កុមារឈានមុខឆ្នើម ៦៥ នាក់ដើម្បីជាប្រភពពង្រីកជាសមាជិកសម្ព័ន្ធយុវជននាអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មីនាឆ្នាំ ១៩៣១-២៦ មីនាឆ្នាំ ២០២១) ។

         ដើម្បីអនុវត្តសម្រេចជោគជ័យខែយុវជនឆ្នាំ ២០២១ តាមស្មារតីចង្អុលការរបស់សម្ព័ន្ធយុវជនខេត្ត បងស្រីផាមធីតូញ៉ឺ អនុលេខាសម្ព័ន្ធយុវជន ស្រុកកូវង៉ាងមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍ខែយុវជនជារៀងរាល់ឆ្នាំគឺជាព្រឹត្តិការណ៍នយោបាយដ៏ធំមួយនៅក្នុងប្រទេស។ អនុវត្តតាមប្រធានបទ “ មោទនភាពប្រពៃណីសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ “ ខែយុវជនឆ្នាំ ២០២១ ស្រុកកូវង៉ាងបានផ្តុំកម្លាំងអនុវត្តការងារសំខាន់ៗដូចជា៖ ជំរុញមាំការងារអប់រំសតិអារម្មណ៍ សីលធម៌ ប្រវេណីបដិវត្តន៍ដ៏ត្រចះត្រចង់របស់បក្ស សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ បត់បែននិងច្នៃប្រតិដ្ឋជ្រើសការងារធ្វើឲ្យសមស្រប ជាមួយនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។ ក្នុងនោះផ្តុំកម្លាំងផ្សព្វផ្សាយ សេចក្តីសម្រេចចិត្តមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សនិងសេចក្តីសម្រេចរបស់បក្សគ្រប់ជាន់ថ្នាក់ ដើម្បីបញ្ជូនខ្លឹមសារនៃមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ទៅក្នុងជីវភាពក៏ដូចជាក្នុងចលនាសកម្មភាពរបស់យុវជន។ ច្បាមយកទិសដៅ ផែនការដែលគណៈអចិន្ត្រៃយ៍សម្ព័​ន្ធយុវជនខេត្តចង្អុលការពីខែយុវជនភ្ជាប់ជាមួយអនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩៕            

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.