• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

យកចិត្តទុកដាក់គិតគូរពីស្ថានភាពរបស់សមាជិកសមាគមអ្នកមានវ័យចាស់

13/07/2021 08:01

បច្ចុប្បន្ន សមាគមអ្នកមានវ័យចាស់សង្កាត់ទី ៩ ទីក្រុងត្រាវិញពង្រីកសមាជិក​បានជាង ៨០០​​ នាក់ ក្នុងនោះសមាជិកជាជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៧០%។ ដើម្បីទាក់ទាញអ្នកមានវ័យចាស់ចូលរួមជាមួយការងារក្នុងអង្គការចាត់តាំងសមាគមអ្នកមានវ័យចាស់សង្កាត់ទី ៩ តែងផ្លាស់ប្តូរវិធីសាស្រ្តធ្វើសកម្មភាព​ ជាក់ស្តែងគឺ​បង្កើនការចលនាបណ្តាសប្បុរសជនអញ្ជើញទៅសួរសុខទុក្ខជូនអំណោយដល់លោក យាយលោកតាពេលឈឺថ្កាត់ លោកយាយលោកតាអនាថា។ល។

ពង្រីកតួនាទីអ្នកមានវ័យចាស់ក្នុងការអនុវត្តន៍ចលនាប្រឡងប្រណាំងស្នេហាជាតិ “វ័យចាស់គំរូភ្លឺស្វាង” សមាគមបំផុសចលនាបណ្តាសមាជិកអនុវត្តបណ្តាគោលដៅ ភារកិច្ចនយោបាយរបស់មូលដ្ឋាន អនុវត្តល្អបណ្តាភារកិច្ចសំខាន់ៗរបស់សមាគម គិតគូរជីវភាព សម្ភារស្មាតីជូនដល់អ្នកមានវ័យចាស់ ពង្រីកបញ្ញា បទ ពិសោធន៍របស់អ្នក​មាន​​វ័យ​ចាស់ ដើម្បីកសាងអង្គការចាត់តាំងសមាគមភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីក​ចម្រើន។

លោកព្រឹទ្ធាចារ្យ ថាច់សាង(ឆ្វេង) ជូនអំណោយដល់លោកតាដែលមានស្ថានភាពលំបាក។

លោក​ ថាច់សាង ប្រធានសមាគមអ្នកមានវ័យចាស់សង្កាត់ទី ៩ បានឱ្យដឹងថា៖ សមាគមអ្នកមានវ័យចាស់សង្កាត់លេខ ៩ តែងប្រតិបត្តិតាមបណ្តាការកំណត់របស់ថ្នាក់លើ និងបណ្តាការកំណត់ដែលទាក់ទងដល់អ្នកមានវ័យចាស់។ ទន្ទឹមនឹងនោះ មានការលៃច្នៃក្នុងការចាត់តាំងអនុវត្តបណ្តាសកម្ម​ភាពដើម្បីបង្កបានភាពព្រមព្រៀងខ្ពស់ក្នុងបណ្តាសមាជិក។  បណ្តាលោកយាយលោកតាបានឈានចូលដល់អាយុអំណរជន្មាយុនោះ សមាគមចាត់តាំងពិធីអំណរជន្មាយុជូនលោក​យាយលោកតា រួចអនុវត្តរបបទទួលបានអំណោយតាមសេចក្តីសម្រេចចិត្តលេខ ៨៨/២០១៩/NQ-HĐND ចុះថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ របស់ក្រុមប្រឹក្សាប្រជាជន​ខេត្ត ក្នុងនោះមានកំណត់ច្បាស់លាស់កម្រិតអំណោយចម្រើនជន្មាយុ អំណរជន្មាយុសម្រាប់លោកយាយលោកតាដែលមានអាយុតាំងពី ៧០​ ដល់ ១០០ ឆ្នាំ។ ក្រៅពីនោះ សមាគមនៅទាំងបំផុសចលនាបណ្តាសប្បុរសជនគិតគូរពីសម្ភារ ស្មារតីជូនលោក​យាយលោកតាដើម្បីសម្តែងពីការយកចិត្តទុកដាក់របស់សមាគម និងការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានចំពោះអ្នកមានវ័យចាស់​។ល។ ឆ្លងតាមរយៈទង្វើទាំងនោះ កាន់តែជួយឲ្យលោកយាយ  លោកតាមានចិត្ត​សាស្រ្តសុខស្រួល ពង្រីកលទ្ធភាពរបស់ខ្លួន សម្តែងពីវ័យចាស់គំរូភ្លឺស្វាងក្នុងសហ​គមន៍។

ក្នុងបណ្តាខែដើមឆ្នាំ ២០២១ សមាគមសហការជាមួយបណ្តាគណៈ ផ្នែកសង្កាត់ ចលនា​បណ្តាសប្បុរសជននៅក្នុង និងក្រៅសង្កាត់កសាង “ផ្ទះមេត្តាធម៌” បាន ០២ ខ្នងជូន​ដល់លោកយាយលោកតាដែលមានស្ថានភាពលំបាក។ ក្នុងឱកាសទិវាប្រពៃណីអ្នកមាន​វ័យចាស់​វៀតណាម(៦/៦/១៩៤១-៦/៦/២០២១) សមាគមបានជូនអំណោយ ១២០ ចំណែកដល់លោកយាយលោកតា សរុបតម្លៃជាង ៣០ លានដុង ក្នុងនោះមានលោកយាយអាយុ ១០១ ឆ្នាំម្នាក់ លោកយាយលោកតាអាយុ ៩០ ឆ្នាំ ​០៥ នាក់។ល។ ជាមួយសកម្មភាពជាក់ស្តែងបានរួមចំណែកធ្វើឱ្យជីវភាពរបស់​អ្នកមានវ័យចាស់លើភូមិសាស្រ្តមានអត្ថន័យជាង លោកយាយ  លោកតាជ្រោងខ្ពស់ជាង​លក្ខណៈធ្វើជាគំរូដើម្បីកូនចៅជំនាន់ក្រោយត្រាប់តាម។

ក្នុងចំនួនសមាជិករួមរបស់សមាគមអ្នកមានវ័យចាស់សង្កាត់ទី ៩ មានលោកតា ០៣ រូប​បានទទួលស្គាល់ជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ(លោកតា គឹមសឿន នៅអនុសង្កាត់លេខ ១ លោកតា ថាច់ហ៊ុម នៅអនុសង្កាត់លេខ ២ និងលោកតា ថាច់ឡេ នៅអនុសង្កាត់លេខ ១០)។  លោកតាទាំងនោះ កំពុងរួមជាមួយរដ្ឋអំណាចមូលដ្ឋាន​ធ្វើល្អការងារផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ  រួមចំណែកពង្រឹងទំនុកចិត្តចំពោះ​ការដឹកនាំរបស់បក្សក្នុងជនរួមជាតិខ្មែរ។ ក្នុងលើកកើតមានអាសន្នរោគកូវីដ-១៩ លោកតាទាំងនោះ តែងបំផុសចលនាកូនចៅ អ្នកភូមិផងរបងជាមួយឱ្យប្រតិបត្តិល្អអនុសាសន៍ ៥K របស់ក្រសួងសុខាភិបាល និងបណ្តាវិធានការសុវត្ថិ ភាពបង្ការ ទប់ស្កាត់អាសន្ន​រោគ នាំមកភាព ក្សេមក្សាន្ត​ជូនដល់មហាជន៕       ​​​​​

អត្ថបទ-­រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.