• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ប្រសិទ្ធភាពពីគម្រោងការ “ត្រួតពិនិត្យចំនួនប្រជាជន តំបន់កោះសមុទ្រ និងតំបន់ឆ្នេរសមុទ្រ”

01/01/2021 08:26

អនុវត្តគម្រោងការ “ត្រួតពិនិត្យចំនួនប្រជាជនតំបន់កោះសមុទ្រនិងតំបន់ឆ្នេរសមុទ្រ” (ហៅកាត់ថាគម្រោងការលេខ ៥២) បានរួមចំណែកជំនួយឲ្យប្រជាជនបង្កើនការយល់ដឹងពីរបៀបថែទាំសុខភាពសម្រាលកូននិងផែនការគ្រួសារ។អាស្រ័យហេតុនោះ អត្រាកុមារកើតមកនិងកង្វះអាហារូបត្ថម្ភនៅតំបន់កោះសមុទ្រនិងតំបន់ឆ្នេរសមុទ្រ នៅស្រុកថ្កូវបានថយចុះគួរឱ្យកត់សំគាល់។

កម្មាភិបាលដំណាក់សុខាភិបាលឃុំអាក្វាងហ៊ឺវផ្សព្វផ្សាយផែនការថែទាំសុខភាពប្រជាជន។

គម្រោងការលេខ ៥២ ដំណាក់កាលទី ២ (២០១៦-២០២០) ស្រុកថ្កូវមានឃុំ ទីប្រជុំជនចំនួន ០៧ បានទទួលផលប្រយោជន៍៖ ឃុំអាងក្វាងហ៊ឺវ ​លឺវង៉ីបអាញ់ គីមស៊ើង ហាមតឹង ដាយអាង ឌិញអាង និងទីប្រជុំជនឌិញអាង ដោយមានប្រជាជនរួម ៦៣.៥២០ នាក់ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រា ៤៥%។ ដើម្បីផ្សព្វផ្សាយអនុវត្តល្អគម្រោងការ​លេខ ៥២ មជ្ឈមណ្ឌលសុខាភិបាលស្រុកថ្កូវបានបង្កើនកិច្ចចង្អុលការដល់បណ្តាដំណាក់សុខាភិបាលឲ្យសកម្មផ្សព្វផ្សាយ ចលនាប្រជាជនតំបន់កោះសមុទ្រនិងតំបន់ឆ្នេរសមុទ្របង្កើនការយល់ដឹងពីរបៀបថែទាំសុខភាពសម្រាលកូន និងផែនការគ្រួសារ។ ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលនៅទាំងបង្កើតក្រុមសុខាភិបាលចល័ត‑ផែនការគ្រួសារស្រុកចំនួន ០១ ក្រុម ដោយមានសមាជិក ០៥ នាក់ចូលរួម។ សមាជិកទាំង នោះរួមមាន៖ កម្មាភិបាលសុខាភិបាល វេជ្ជបណ្ឌិតផ្នែកថែទាំសុខភាពសម្រាលកូន និងកម្មាភិបាលចំនួនប្រជាជននិងផែនការគ្រួសារ។ ក្រុមមានតួនាទីទៅកាន់ដំណាក់សុខាភិបាលឃុំ និងទីប្រជុំជនដែលបានទទួលផលប្រយោជន៍ដើម្បីធ្វើសកម្មភាពថែទាំសុខភាពសម្រាលកូនដូចជា៖ ពិនិត្យជំងឺស្ត្រីភេទ យកគំរូធ្វើតេស្តមហារីកស្បូន។ល។

ឃុំអាងក្វាងហ៊ឺវជាឃុំមួយក្នុងចំណោម ០៧ ឃុំ ទីប្រជុំជន ដែលអនុវត្តល្អគម្រោងការលេខ ៥២ ជារៀងរាល់ឆ្នាំ។ ឆ្នាំ ២០២០ ទោះបីស្ថានភាពអាសន្នរោគកូវីដ‑១៩ មានការជះឥទ្ធិពលយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្ដែកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៃដំណាក់សុខាភិបាលឃុំ នៅតែសកម្មក្នុងការកសាងផែនការពិនិត្យសុខភាពស្រ្តីមានគភ៌ ៣០៣ នាក់ជូនស្រោមអនាម័យដល់គូប្តីប្រពន្ធស្ថិតក្នុងអំឡុងអាយុបង្កើតកូន ១០០ ស្រោម។ ដាក់កងពន្យាកំណើតជូនបងប្អូននារី ១០៥ នាក់ ជូនថ្នាំពន្យាកំណើត ៤១៦ នាក់។ ពិគ្រោះរបៀបថែទាំសុខភាពពេលមានគភ៌និងយក ៣៨ គំរូដើម្បីធ្វើតេស្តបង្ការចម្លងមេរោគ HIV ពីម្តាយមកកូន។ ធ្វើតេស្តជំងឺមហារីកស្បូន ១០ នាក់ ។ល។ ឆ្លងតាមរយៈសកម្មភាពជាក់ស្តែងនាឆ្នាំ ២០២០ អត្រាកុមារកើតមកនិងកង្វះអាហារូបត្ថម្ភនៅលើភូមិសាស្រ្តស្រុកថយចុះគួឲ្យកត់សំគាល់៖ ក្នុងឆ្នាំចំនួន កុមារកើតបាន ៩៨ នាក់ ថយចុះ ០៦ នាក់បើប្រៀបនឹងដំណាក់កាលជាមួយគ្នានៃឆ្នាំកន្លង។ កុមារស្ថិតក្នុងអំឡុងអាយុក្រោមពី ០៥ ឆ្នាំ ៨,៥% ខ្វះអាហារូបត្ថម្ភ ថយចុះ ៥,៦% បើប្រៀបនឹងដំណាក់ជាមួយគ្នានៃឆ្នាំកន្លង។

បងគីមធីថាញ់ អាយុ ៤២ ឆ្នាំនៅភូមិក្រកណ្តាល ឃុំអាងក្វាងហ៊ឺវបានឲ្យដឹង៖ “ប្តីប្រពន្ធខ្ញុំមានកូនពីរនាក់។ តាំងពីរៀបការ(ឆ្នាំ ២០១០) មកទល់ពេលនេះ ប្តីប្រពន្ធខ្ញុំតែងបានសហការីចំនួនប្រជាជនភូមិ ណែនាំអំពីរបៀបពន្យាកំណើតសុវត្ថិភាព ផ្សព្វផ្សាយពីគោលនយោបាយចំនួនប្រជាជន ទើបប្តីប្រពន្ធខ្ញុំបង្កើនការយល់ដឹងនិងកើតកូនត្រូវតាមផែនការ។ជាពិសេសខ្ញុំនៅទាំងបានពិនិត្យនិងពិគ្រោះពីរបៀបថែទាំសុខភាព បង្ការជំងឺស្រ្តីភេទ បានធ្វើតេស្តជំងឺមហារីកស្បូន។ល។ បច្ចុប្បន្ន សុខភាពខ្ញុំល្អធម្មតា ជីវភាពគ្រួសារមានសុភមង្គលដោយកូនទាំង ០២ នាក់កំពុងមានវ័យវឌ្ឍនា។

វេជ្ជបណ្ឌិតង្វៀងង៉ុកតាយ ប្រធានដំណាក់សុខាភិបាលឃុំអាងក្វាងហ៊ឺវអះអាងថា៖ ឆ្នាំ ២០២០ ឃុំអាងក្វាងហ៊ឺវអនុវត្តល្អការងារថែទាំសុខភាពសម្រាលកូននិងផែនការគ្រួសារនិងគម្រោងការលេខ ៥២ ។ សម្រេចបានលទ្ធផលនោះគឺមានការរួមចំណែកយ៉ាងសកម្មរបស់សហការីចំនួនប្រជាជននៅលើភូមិសាស្រ្តឃុំ។ពួកគាត់បានទៅរាល់ផ្ទះដើម្បីផ្សព្វផ្សាយ ចលនាគូប្តីប្រពន្ធ ស្ថិតក្នុងអំឡុងអាយុបង្កើតកូនអនុវត្តបណ្តាវិធានការពន្យាកំណើត ថែទាំសុខភាពសម្រាលកូន។ល។ ដើម្បីប្រជាជនថែរក្សាសុខភាពសម្រាលកូន និងផែនការគ្រួសារ បង្កើនគុណភាពចំនួនប្រជាជន។

ទន្ទឹមនឹងសម្រេចបានលទ្ធផលនោះ ក្នុងដំណើរការផ្សព្វផ្សាយគម្រោងការលេខ ៥២ ក៏នៅជួបប្រទះបញ្ហាលំបាកមួយចំនួនដែរ។ បងង៉ូធីក្វាន់កេវ បុគ្គលិកចំនួនប្រជាជន‑មជ្ឈមណ្ឌលសុខាភិបាលស្រុកថ្កូវមានប្រសាសន៍ថា៖ ឆ្លងតាមរយៈការផ្សព្វផ្សាយ អនុវត្តគម្រោងការលេខ ៥២ គុណភាពចំនួនប្រជាជនកើនឡើងគួរឲ្យកត់សំគាល់។ ថ្វីត្បិតដូច្នោះក្តី   ក្នុងដំណើរការអនុវត្តន៍គម្រោងការក៏ជួបបញ្ហាលំបាកណាស់ដែរ។ ជាក់ស្តែងដូចជាឆ្នាំ ២០២០ ដោយសារការរាតត្បាតរបស់អាសន្នរោគកូវីដ-១៩ បណ្តាលឲ្យជះឥទ្ធិពលដល់ការពិនិត្យជំងឺស្ត្រីភេទសម្រេចបានត្រឹម ៧១,៨% នៃផែនការ(សម្រេច ២០១/២៨០ ករណី)។ មួយផ្នែកក៏អាស្រ័យបងប្អូននារីមួយចំនួនបង្កើនការយល់ដឹងពីការថែទាំសុខភាពសម្រាលកូនហើយក៏ចំណាយប្រាក់ខ្លួនឯងដើម្បីទៅពិនិត្យសុខភាព មិនរង់ចាំពិនិត្យសុខភាពតាមគម្រោងការនេះឡើយ។ ម៉្យាងវិញទៀត អាស្រ័យដោយគម្រោងការនេះគ្មានថ្នាំព្យាបាលជំងឺស្ត្រីភេទ ម្ល៉ោះហើយមិនឆ្លើយតបតាមតម្រូវថែទាំសុខភាពសម្រាលកូនជូនបងប្អូននារី។ បញ្ហាលំបាកជាងទៀតគឺពិនិត្យសុខភាពមុនពេលរៀបការ អាស្រ័យពិបាកជួបជាមួយមុខសញ្ញាទាំងនេះ។ ពីព្រោះមុខសញ្ញាទាំងនេះច្រើនខ្មាស់អៀន ក្នុងពេលពិនិត្យជំងឺស្ត្រីភេទ យកគំរូដើម្បីធ្វើតេស្តមុនពេលរៀបការ។ ដូច្នោះហើយ ប្រសិនបើគម្រោងការលេខ ៥២ នៅតែបន្តការផ្សព្វផ្សាយ គប្បីចោលចំណុចពិនិត្យសុខភាពមុនរៀបការ។ ផ្ទុយពីនោះគប្បីបំពេញបន្ថែមចំណុចចំនួនថ្នាំក្នុងគាំពារសុខាភិបាលសម្រាប់ព្យាបាលជំងឺស្ត្រីភេទ។ បំពេញបន្ថែមថវិកាឧបត្ថម្ភសហការីចំនួនប្រជាជននិងកម្មាភិបាលនៅមូលដ្ឋានដែលទទួលបន្ទុកជំនាញផ្នែកចំនួនប្រជាជន។ល។

គម្រោងការលេខ ៥២ គឺជាគម្រោងការមួយក្នុងចំណោមគម្រោងការជាច្រើនដែលជំនួយឲ្យតំបន់កោះសមុទ្រ និងតំបន់ឆ្នេរសមុទ្រមានឱកាសបានថែទាំសុខភាពទទួល ផលប្រយោជន៍ពីបណ្តាគោលនយោបាយថែទាំសុខភាពសម្រាលកូន និង ផែនការគ្រួសារ​ រួមចំណែកក្នុងការកែលម្អជីវភាពសម្ភារនិងស្មារតីជូនប្រជាជននៅតំបន់កោះសមុទ្រនិងតំបន់ឆ្នេរសមុទ្រ។ ឆ្លងតាមរយៈការអនុវត្តន៍គម្រោងការលេខ ៥២ ឆ្នាំ ២០២០ នៅលើភូមិសាស្រ្ត ០៧ ឃុំ ទីប្រជុំជន៖ មានគូប្តីប្រពន្ធ ៧.៤៩៩ គូ អនុវត្តបណ្តាវិធានការពន្យាកំណើតទំនើប។ ពិនិត្យជំងឺស្រ្តីភេទជូនបងប្អូននារី ២០១ នាក់ ធ្វើតេស្តជំងឺមហារីកស្បូនជូនបងប្អូននារី ៧០ នាក់។ ក្នុង ១១ ខែដើមឆ្នាំ ២០២០ ចំនួនកុមារកើតបាន ១.៧៣២ នាក់ ថយចុះ ២១ នាក់បើប្រៀបនឹងដំណាក់កាលជាមួយគ្នានៃឆ្នាំកន្លង។ កុមារ ១.៧៣២ នាក់កង្វះអាហារូបត្ថម្ភ ថយចុះ ៧៤ នាក់បើប្រៀបនឹងដំណាក់កាលជាមួយគ្នានៃឆ្នាំកន្លង៕           

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.