• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ប្រិតសំចៃអគ្គិសនីដើម្បីផលប្រយោជន៍ សហគមន៍ គ្រួសារ និងឯកជន

16/07/2021 08:18

ការប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រិតសំចៃ និង​មានប្រសិទ្ធភាពកំពុងបានបណ្ដាផ្នែកផ្សព្វផ្សាយទូលំទូលាយ ធ្វើឲ្យផ្លាស់ប្ដូរគំនិត្យ និងទង្វើរបស់ទូទាំងប្រជាជន ជាពិសេសនៅក្នុងតំបន់ជនរួមជាតិខ្មែរ លើភូមិសាស្រ្តខេត្តត្រាវិញ ។

ផ្សព្វផ្សាយអំពីរបៀបប្រើសេវាអគ្គិសនីដល់ព្រះសង្ឃ។
     យើងខ្ញុំមានឱកាសបានរួមដំណើរជាមួយក្រុមប្រតិភូ កម្មាភិបាលក្រុមហ៊ុនអគ្គិសនីត្រាវិញ ទៅពិនិត្យស្ថានភាពប្រិតសំចៃអគ្គិសនីនៅជនបទតំបន់ជនរួមជាតិខ្មែរ ឃើញមានការផ្លាស់ប្ដូរយ៉ាងច្រើន។ តាមផ្លូវកៅស៊ូចូលកាន់ មជ្ឈមណ្ឌលស្រុកថ្កូវឃើញមានបង្គោលអគ្គិសនីជាច្រើនបន្ទំ ដោយប្រព័ន្ធអំពូលភ្លើងប្រើបន្ទះអគ្គិសនីថាមពល ពន្លឺព្រះ អាទិត្យ ភ្លឺចិញ្ចាចចិញ្ចែងនៅពេលយប់។ ការសម្រេចចិត្តផ្លាស់ថ្មី អំពីការប្រើអគ្គិសនីប្រិតសំចៃប្រភពអគ្គិសនី ថាមពលខ្ពស់របស់រដ្ឋអំណាច មូលដ្ឋាន និងប្រជាជននៅទីនេះឃើញគួរគោរព។
     វត្តវិភាគរាជដួងកែវ (ផ្នោរដូង) ឃុំដាយអាងជាវត្តមួយក្នុងចំណោមវត្តដ៏ល្បីឈ្មោះនៅស្រុកថ្កូវ បានឈានមុខ ក្នុងចលនាប្រិតសំចៃអគ្គិសនី។ ពុទ្ធបរិស័ទនៅបណ្ដាភូមិជុំវិញវត្តតែងអញ្ជើញមកកាន់វត្តនៅបណ្ដាថ្ងៃឧបោសថសីល ។ ពុទ្ធបរិស័ទ អញ្ជើញមកទីនេះ ក្រៅពីបានព្រះចៅអធិការទេសនា ពន្យល់អំពីធម៌អាថ៍ វិន័យ មាមីង យាយតា នៅទាំងបានស្ដាប់ផ្សព្វផ្សាយអំពីវិស័យផ្សេងក្នុងជីវភាព ក្នុងនោះ មានការប្រើអគ្គីសនីប្រិតសំចៃសុវត្ថិភាពជាដើម។ វត្តទើបផ្ដុំដាក់ប្រព័ន្ធបន្ទះអគ្គិសនីថាមពលពន្លឺព្រះអាទិត្យបាន ០៦ ប្រព័ន្ធសម្រាប់បំភ្លឺទីធ្លាវត្ត ប្រព័ន្ធនីមួយៗតម្លៃជិត ០២ លានដុង។ ដោយមានប្រព័ន្ធទាំងនេះ បានដោះស្រាយការប្រិតសំចៃអគ្គិសនីឲ្យវត្ត ពីព្រោះមុននេះ វត្តចំណាយប្រាក់សម្រាប់តែអគ្គិសនីក្នុងមួយខែប្រមាណ ០៣ លានដុង បច្ចុប្បន្នថយចុះនៅតែប្រមាណ ០២ លានដុងប៉ុណ្ណោះ។ ព្រះឧបជ្ឈាយ៍ត្រឿងវុាំង​បៀង ព្រះចៅអធិការវត្តវិភាគរាជដួងកែវ (ផ្នោរ​ដូង) មានថេរដីកា៖ “អាត្មា តែងក្រើនរំលឹកដល់ព្រះសង្ឃក្នុងវត្តថា គប្បីប្រើអគ្គិសនីប្រិតសំចៃពេល ណាប្រើគឺប្រើ ពេលណាឈប់ប្រើគឺបិទឧបករណ៍ អគ្គិសនីទាំងអស់ ដូចជា៖ កង្ហា អំពូលភ្លើង។ល។”
     ប្រជាជននៅជនបទបច្ចុប្បន្ននេះ មានស្មារតីខ្ពស់ក្នុងការប្រិតសំចៃអគ្គិសនី ដោយហានចំណាយប្រាក់វិនិយោគផ្គុំ ដាក់ប្រព័ន្ធបន្ទះអគ្គិសនីថាមពល ពន្លឺព្រះអាទិត្យនៅលើដំបូលផ្ទះ សំដៅប្រិតសំចៃ អគ្គិសនីឲ្យគ្រួសារផង ហើយលក់អគ្គិសនីឲ្យក្រុមហ៊ុនអគ្គិសនីផង។
     បងហាលិញយ៉ាង នៅភូមិតារ៉ម (បេ) ឃុំដូវចូវ ស្រុកយ្វៀងហាយឲ្យដឹងថា៖ ប្រព័ន្ធបន្ទះអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យផ្គត់ផ្គង់អគ្គិសនីលំនឹង ក្នុងមួយថ្ងៃប្រមាណ ១៣ គីឡូវ៉ាត។ ខ្ញុំមានគោល គំនិតផ្គុំដាក់តាំងពីយូរម៉្លេះ ព្រោះ ក្នុងគ្រួសារមាន ឧបករណ៍អគ្គិសនីច្រើនពេក ដូចជា៖ ម៉ាស៊ីនត្រ ជាក់ម៉ាស៊ីនគក់បោក កង្ហា ឆ្នាំងបាយ។ល។ ប្រាក់សម្រាប់វាល់ឲ្យអគ្គិសនីក្នុងមួយខែប្រមាណ ១,៩ លានដុង។ ចាប់តាំងពីពេលបានផ្គុំដាក់ប្រព័ន្ធនេះ មកពេលថ្ងៃប្រើអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ពេលយប់ប្រើបណ្ដាញអគ្គិសនីជាតិ។ល។”
     ដោយមានគោលបំណងអនុវត្តការប្រិតសំចៃ ក្នុងសមាជិកា សមាគមសហព័ន្ធនារីស្រុកថ្កូវចល នាបង្កើតក្រុមនារី ប្រិតសំចៃអគ្គិសនី ទឹក ហ្គាស បាន ២៧ ក្រុមដោយមានសមាជិកា ៣៨៤ រូប ចូលរួមនៅតាមឃុំ ទីប្រជុំជនទាំង ១៧ ក្នុងស្រុក។   តឹបស៊ើងជាឃុំដំដូងបង្អស់បានបង្កើតក្រុមប្រិតសំចៃអគ្គិសនី ទឹក ហ្គាស នៅឆ្នាំ ២០១៥។ ក្រុមទាំងនេះ បានកសាងបែបបទសម្រាប់ធ្វើសកម្មភាព ក្នុងនោះមានលក្ខឋានស្ដីពីប្រិតសំចៃអគ្គិសនី។ នៅបណ្ដាថ្ងៃប្រជុំជីវភាពក្រុម ប្រធានក្រុម ឧទ្ទេសនាមដល់បណ្ដាសមាជិកាអំពីបណ្ដាវិធាន ការប្រិតសំចៃអគ្គិសនីមានប្រសិទ្ធភាព ប្រើអគ្គិសនីសុវត្ថិភាពភ្ជាប់ជាមួយបណ្ដាខ្លឹមសារផ្សេងរបស់សមាគម ឆ្លងតាមរយៈនោះ បានបង្កើនការយល់ដឹង អំពីរបៀបប្រិតសំចៃអគ្គិសនីដល់បងប្អូននារី ដល់គ្រួសារ។
     លោកស្រីត្រឹមញឺធ្វី អនុប្រធានសមាគមសហព័ន្ធនារីស្រុកថ្កូវបានឲ្យដឹងថា សមាគមតែងសហការជាមួយអគ្គិសនី ថ្កូវចាត់តាំងបណ្ដាសកម្មភាពផ្សព្វផ្សាយ ដល់បងប្អូននារីអំពីរបៀបប្រើអគ្គិសនី សុវត្ថិភាព ប្រិតសំចៃ និងមានប្រសិទ្ធភាព។ ទន្ទឹម នឹងនោះ គណៈអចិន្ត្រៃយ៍សមាគមចង្អុលការមូលដ្ឋានសមាគមបង្កើតបណ្ដាក្រុមនារីប្រិតសំចៃអគ្គិសនី ទឹក ហ្គាស។ ឆ្លងតាមរយៈសកម្មភាពរបស់ បណ្ដាក្រុម បងប្អូននារីផ្សព្វផ្សាយជាមួយគ្នា ដើម្បីអនុវត្តប្រិតសំចៃ អគ្គិសនី ប្រើអគ្គិសនីត្រូវពេល វេលា ត្រូវទីកន្លែង និងត្រូវរបៀបដើម្បីសុវត្ថិភាព និងមានប្រសិទ្ធភាព៕        អត្ថបទ-រូបថត៖ ថាច់ហ្វាង

 

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.