• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

បណ្ដាមូលដ្ឋានចាត់តាំងពិធីសមោសរគ្រួសារវប្បធម៌ឆ្នើមឆ្នាំ ២០២០

04/12/2020 08:14

ទីវកឹង៖ មានគ្រួសារ ៣៣ គ្រួចូលរួមប្រឡង ០៣ វគ្គ។ ស្រុកថ្កូវ៖ បាន ១៦ គ្រួតំណាងឲ្យគ្រួសារវប្បធម៌ចំនួន ៣៨.០០០ គ្រួក្នុងទូទាំងស្រុក។ ទីផ្សាររួមខេត្តយ្វៀងហាយ៖ មានការចូលរួមរបស់គ្រួសារវប្បធម៌ឆ្នើមចំនួន ១៦ គ្រួសារ​។

  *ទីវកឹង៖ ស្ថិតនៅក្នុងកម្មវិធីសមោសរមានគ្រួសារ ៣៣ គ្រួចូលរួមប្រឡង ០៣ វគ្គ៖ ឧទ្ទេសនាមអំពីគ្រួសារដោយខ្លួនឯងអំពីចំណេះដឹងនិងផ្ដោះប្ដូរជាមួយគណៈមេប្រយោគ ខ្លឹមសារចំណេះដឹងជុំវិញបណ្ដាសារលិខិត របស់បក្ស រដ្ឋស្ដីពីការកសាងគ្រួសារវប្បធម៌-ជនបទថ្មី ភូមិ អនុសង្កាត់វប្បធម៌ ជីវភាពថ្មីនៅតំបន់អាសយជនអារ្យធម៌ទីក្រុង ការងារ សមភាពភេទ បង្ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ អនុវត្តកិច្ចសន្យា បែបបទប្រជាធិបតេយ្យនៅមូលដ្ឋានភ្ជាប់ជាមួយនឹងការកសាងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំ តួនាទីរបស់បុគ្គល គ្រួសារ សង្គមក្នុងការអនុវត្តន៍ របៀបរស់នៅអារ្យធម៌ក្នុងការរៀបអាពាហ៍ពិពាហ៍ បុណ្យសព ពិធីបុណ្យផ្សេងនិងបំបាត់អបាយមុខសង្គម។ល។ ដោយឡែកចំណែកផ្ដោះប្ដូរជាមួយគណៈមេប្រយោគ បណ្ដាគ្រួសារចែករំលែកបណ្ដាបទពិសោធន៍ ចំណេះដឹងសង្គមក្នុងការកសាងគ្រួសារសុខដុម សមភាព សុភមង្គល ជឿនលឿន ចិញ្ចឹមកូនមាំ មួន បង្រៀនកូនឆ្លាតដោយបណ្ដាតម្លៃសីលធម៌ វប្បធម៌គ្រួសារវៀតណាម។

បណ្តាគ្រួសារចូលរួមសមោសរ។ រូបថត៖ តូវៀង

   បញ្ចប់សមោសរគ្រួសារវប្បធម៌ឆ្នាំ​២០២០ គណៈចាត់តាំងស្ងើចសរសើរដល់គ្រួសារ ០៨​ គ្រួដែលមានស្នាដៃឆ្នើមក្នុងវគ្គប្រឡងទាំង ០៣ វគ្គ៖ ( រង្វាន់លេខមួយ ០១ រង្វាន់ លេខពីរ ០២ រង្វាន់ លេខបី ០២ រង្វាន់និងរង្វាន់លើកទឹកចិត្ត ០៣ រង្វាន់)។ ក្នុងនោះ គ្រួសារបងត្រឹងហ្វាងវូ​ មកពីអង្គភាពឃុំតឹងហ៊ុងទទួលបានរង្វាន់លេខ ១។ ឆ្លងតាមលទ្ធផលខាងលើ គណៈចាត់តាំងនឹងជ្រើស ០៣ គ្រួសារមានស្នាដៃឆ្នើមទៅចូលរួមសមោសរគ្រួសារវប្បធម៌ឆ្នើមថ្នាក់ខេត្ត ៕

   *ស្រុកថ្កូវ៖ ចូលរួមវិធីសមោសរមានគ្រួសារវប្បធម៌ឆ្នើម ១៦ គ្រួតំណាងឲ្យគ្រួសារវប្បធម៌ចំនួន ៣៨.០០០ គ្រួក្នុងទូទាំងស្រុក។ បណ្ដាគ្រួសារត្រូវឆ្លងកាត់វគ្គប្រឡង ០៣ វគ្គ៖ ឧទ្ទេសនាមអំពីគ្រួសារនិងមូលដ្ឋាន ប្រឡងផ្ដោះប្ដូរជាមួយគណៈមេប្រយោគនិងប្រឡងចំណេះដឹង។ ខ្លឹមសារប្រឡងគឺស្វែងយល់អំពីបណ្ដាសារលិខិតរបស់បក្ស រដ្ឋស្ដីពីការកសាងគ្រួសារវប្បធម៌ ភូមិ អនុសង្កាត់វប្បធម៌ បង្ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ សមភាពភេទ និងបណ្ដាចំណេះដឹងផ្សេងៗអំពីសង្គម។ ពិសេសគឺចលនាកសាងឃុំជនបទថ្មី។ ឆ្លងតាមរយៈសមោសរសំដៅជួយឲ្យបណ្ដាគ្រួសារមានឱកាសជួបជុំ ផ្ដោះប្ដូរបទពិសោធន៍ក្នុងការកសាងគ្រួសារវប្បធម៌សុខដុមរមនា សមភាព ជឿនលឿននិងសុភមង្គល។

ពិធីជូនលិខិតសរសើរដល់បណ្តាគ្រួសារឆ្នើម។ រូបថត៖ តឹងតាយ

   លទ្ធផល​ គណៈចាត់តាំងបានជូន ១៥ រង្វាន់ដល់បណ្ដាអង្គភាព បុគ្គល ចូលរួមផ្ដោះប្ដូរគ្រួសារឆ្នើមស្រុកថ្កូវឆ្នាំ​ ២០២០ ក្នុងនោះ មានរង្វាន់សមូហភាព ០៤ រង្វាន់និងរង្វាន់ឯកជន ១១ រង្វាន់។ រង្វាន់លេខ ០១ សម្រាប់សមូហភាព បានទៅលើអង្គភាពឃុំអាងហ្វាងហ៊ឺវរង្វាន់លេខ ២ បានទៅលើឃុំថាញ់ស៊ើង រង្វាន់លេខ ៣ បានទៅលើឃុំតឹងស៊ើងនិងរង្វាន់ លើកទឹកចិត្ដបានទៅលើអង្គភាពឃុំគឹមស៊ើង។ ចំពោះរង្វាន់លេខ ១ សម្រាប់ឯកជនបានទៅលើគ្រួសារលោកត្រឹងកែវ នៅឃុំដាយអាង រង្វាន់លេខពីរ ២ រង្វាន់បានទៅលើគ្រួសារលោក ថាច់សូតា នៅឃុំភឿកហ៊ឹងនិងគ្រួសារលោកហ្វិញវូផុង នៅឃុំឡុងហ៊ីប រង្វាន់លេខបី ៣ រង្វាន់បានទៅលើគ្រួសារមីងកូតៀងហ៊ឹង នៅទីប្រជុំជនឌិញអាង ង្វៀងវៀកហ៊ុងនិងទ្រឿង មិញខ្វា នៅឃុំអាងហ្វាងហ៊ឺវ ៕

   *ទីផ្សាររួមខេត្តយ្វៀងហាយ៖ នៅក្នុងពិធីសមោសរលើកនេះបានចាត់តាំងជាច្រើនខ្លឹមសារពិសេសដោយមានការចូលរួមរបស់គ្រួសារវប្បធម៌ឆ្នើមចំនួន ១៦ គ្រួសារមកពី ០៧ ឃុំ សង្កាត់លើភូមិសាស្រ្ដ។ គ្រួសារនីមួយៗ ឧទ្ទេសនាមអំពីគ្រួសារ ប្រឡងអំពីចំណេះដឹងនិងផ្ដោះប្ដូរជាមួយគណៈមេប្រយោគ។

គ្រួសារកំពុងឆ្លើយសំណួរប្រឡង។ រូបថត៖ មិញទ្រី

   ខ្លឹមសារសមោសរ ជុំវិញបណ្ដាប្រធានបទ ដូចជា៖ ស្ងើចសរសើរស្រុកកំណើតប្រទេសជាតិ បណ្ដាខ្លឹមសារស្ដីពីការកសាងគ្រួសារ វប្បធម៌ ភូមិ អនុសង្កត់វប្បធម៌ ការកសាងជន បទថ្មី ការងារទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងបណ្ដាចំណេះដឹងអំពីសង្គម។

   បញ្ចប់កម្មវិធីសមោសរ គ្រួសារបងស្រី ឡេធីយ៉ើនៅអនុសង្កាត់លេខ ៣ សង្កាត់ទី ១ ទទួលរង្វាន់លេខ ០១ ក្នុងពិធីប្រឡង ក្រៅពីនោះគណៈចាត់តាំងក៏បានប្រគល់ជូនរង្វាន់លេខពីរ ០១ រង្វាន់ លេខបី ០២ រង្វាន់និងរង្វាន់លើកទឹកចិត្ដ ០៣ រង្វាន់ ដល់បណ្ដាគ្រួសារមានស្នាដៃខ្ពស់ ទន្ទឹមនឹងនោះ គណៈមេប្រយោគជ្រើស ០៤ គ្រួសារឆ្នើមចូលរួមសមោសរគ្រួសារវប្បធម៌ថ្នាក់ខេត្ត៕

តូវៀង-តឹងតាយ-មិញទ្រី-លឺវវូ

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.