• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

នារីកូវកែ៖ សកម្មចលនាប្រជាជនចូលរួមគាំពារសង្គមស្ម័គ្រចិត្ត

06/07/2021 09:26

ដើម្បីបង្កើនការងារចលនាប្រជាជនចូលរួមគាំពារសង្គមស្ម័គ្រចិត្ត ឆ្ពោះដល់ទិសដៅគាំពារសង្គម គាំពារសុខាភិបាល ទូទាំងប្រជាជន គាំពារសង្គមខេត្តបានសហការជាមួយសមាគមសហព័ន្ធនារីខេត្តជំរុញមាំបណ្តាសកម្មភាពផ្សព្វផ្សាយ ជំ រុញទឹកចិត្ត ចលនាសមាជិកា ប្រជាជនចូលរួមគាំពារសង្គមស្ម័គ្រចិត្ត។ ក្នុងនោះសមាគមសហព័ន្ធនារីស្រុកកូវកែបានសកម្ម ផ្សព្វផ្សាយ និងនាំមកប្រសិទ្ធភាពជាក់ស្តែង បង្កភាពវិវឌ្ឍន៍យ៉ាងច្បាស់ក្នុងការលើកកម្ពស់ចំណេះដឹងរបស់សមាជិកានារី អំពីផលប្រយោជន៍របស់គោលនយោបាយគាំពារសង្គម។

សមាជិកានារីភូមិខ្លាលិច ឃុំផុងភូបំបែកជ្រូកដីវាល់ប្រាក់គាំពារសង្គមស្ម័គ្រចិត្ត ។  រូ​បថត៖ ង៉ុកស្វង

     ចាប់ផ្ដើមផ្សព្វផ្សាយនិងអនុវត្តកាលពីដើមឆ្នាំ ២០១៩ ទម្រង់ចលនាសមាជិកានារី និងប្រជាជនចូលរួមគាំពារសង្គមស្ម័គ្រចិត្តរបស់សមាគមសហព័ន្ធនារីស្រុកកូវកែ សម្រេចបានប្រសិទ្ធ ភាពជាក់ស្តែង។ ក្នុងនោះ សាខាសមាគមនារីភូមិដុងខ្វែង ឃុំផុងភូសកម្មផ្សព្វផ្សាយ និងអនុវត្តដោយមានការច្នៃប្រតិដ្ឋក្នុងការចលនាប្រជាជន ចូលរួមគាំពារសង្គមស្ម័គ្រចិត្ត។
     បងស្រីហ្វិញធីឡេ ប្រធានសាខាសមាគមភូមិដុងខ្វែង ជាគំរូមួយក្នុងការផ្សព្វផ្សាយគោលនយោបាយគាំពារសង្គមស្ម័គ្រចិត្ត និងគាំពារសុខាភិបាល តាមគ្រួសារដល់គ្រួសារប្រជាជនលើភូមិសាស្រ្ត ជួយឲ្យប្រជាជនយល់ច្បាស់ យល់ត្រឹមត្រូវអំពីផលប្រយោជន៍ជាក់ស្តែងរបស់គោលនយោបាយ គាំពារសង្គមស្ម័គ្រចិត្ត។ នៅខែឧសភា ឆ្នាំ ២០២០ បងស្រីហ្វិញធីឡេ បានស្នើបង្កើតក្លឹបនារីចិញ្ចឹម ជ្រូកដីប្រិតសំចៃទិញគាំពារសង្គមស្ម័គ្រចិត្ត មានសមាជិកសាខាសមាគម ២៥ រូបចូលរួម។ កាលទើបបង្កើតនៅខែដំបូង មានសមាជិកាតែ ០៨ រូប ចុះឈ្មោះចូលរួមគាំពារសង្គមស្ម័គ្រចិត្ត បណ្តាសមាជិកក្នុងក្លឹបជំរុញមាំចលនា គិតមកទល់ពេល នេះមានសមាជិកាជិត ៧០ រូបចូលរួម។ ក្នុងមួយខែសមាជិកាម្នាក់ៗវាល់ប្រាក់ ១៥០.០០០ ដុង ក្នុងនោះ គប់វាល់ឲ្យគាំពារសង្គមស្រុកកូវកែ ១៣៨.០០០ ដុង ចំណែកនៅសល់បង្កមូលនិធិចាត់តាំងសកម្មភាពក្នុងក្លឹប។ បងស្រីហ្វិញធីឡេ ចែករំលែកឲ្យដឹងថា៖ ពេលផ្សព្វផ្សាយម្តងៗ បានបងប្អូននារីស្ម័គ្រចិត្តជ្រោមជ្រែងចូលរួមបណ្តាសកម្មភាពរបស់សមាគម ខ្ញុំរីករាយណាស់។ ចំពោះការងារចូលរួមគាំពារសង្គមស្ម័គ្រចិត្តខ្ញុំក៏ដូច ជាបងប្អូននារីដទៃទៀតសម្គាល់ឃើញថាខ្លួននៅមានសុខភាព ពលកម្មមានប្រភពចំណូលប្រចាំថ្ងៃ អាស្រ័យហេតុនោះ ក្នុងមួយខែៗប្រិតសំចៃបានប្រាក់មួយចំណែកសម្រាប់ចូលរួមគាំពារសង្គម ស្ម័គ្រចិត្ត ដើម្បីដល់ពេលចាស់ជរាមានបៀវត្សចូលនិវត្តន៍សម្រាប់ថែទាំជីវភាព។   ក្រៅពីសមា ជិកា ៧០ រូបអាស្រ័យសាខាសមាគមចលនា ប្រធានគណៈកម្មការប្រជាជនភូមិដុងខ្វែងក៏សកម្ម ចូលរួមចលនា ផ្សព្វផ្សាយផងដែរ។ គិតមកទល់ពេលនេះ ទូទាំងភូមិមានមនុស្ស ១២៥ នាក់ចូល រួមគាំពារសង្គមស្ម័គ្រចិត្ត។
     ដើម្បីជួយឲ្យសមាជិកាយល់ច្បាស់ជាងទៀត អំពីគោលនយោបាយគាំពារសង្គមស្ម័គ្រចិត្ត ក្នុងបណ្តាពិធីប្រជុំជីវភាពប្រចាំខែរបស់សាខាសមាគមនារីភូមិ អ្នកជំនាញការខាងគាំពារសង្គមស្រុក កូវកែមកចូលរួមផ្សព្វផ្សាយដល់សមាជិកានារី រួមជាមួយប្រជាជនយល់អំពីអត្ថន័យនៃការចូល រួមគាំពារសង្គមស្ម័គ្រចិត្តដូចជា៖ ប្រសិនបើគ្រប់ ២០ ឆ្នាំឡើងទៅ នឹងបានទទួលបៀវត្សចូលនិវត្តន៍ ដូចជាកម្មាភិបាល បុគ្គលិក និយោជិត មានគាំពារ សុខាភិបាល និងបានថែទាំសុខភាពដំបូង ។ល។
    បងស្រីផាមធីអៀងពឿង សមាជិកាសមាគម នារីភូមិដុងខ្វែងបានឲ្យដឹង៖ រៀងរាល់ខែខ្ញុំវាល់ ប្រាក់គាំពារសង្គមស្ម័គ្រចិត្តមិនដល់ ១៥០.០០០ ដុងផង។ ក្នុងមួយថ្ងៃប្រិតសំចៃតែ ៥.០០០ ដុង ប៉ុន្តែនៅពេលអនាគតនឹងបានទទួលបៀវត្សចូល និវត្តន៍ដូចអ្នកធ្វើការនៅបណ្តាស្ថាប័ន អាជីវកម្មដែរ។ ខ្ទង់ប្រិតសំចៃនោះ ដល់ពេលចាស់ជរាអាច មានប្រាក់ថែទាំជីវភាព នោះជាគោលបំណងរបស់មនុស្សជាច្រើននាក់។ ខ្ញុំនឹងខិតខំរក្សាគបវាល់ប្រាក់គាំពារសង្គមរៀងរាល់ខែដើម្បីគបវាល់ឲ្យគ្រប់ចំនួនឆ្នាំហើយបានទទួលបៀវត្សចូលនិវត្តន៍ តាមសេចក្តីកំណត់។
     ដោយឃើញប្រសិទ្ធភាពពីគោលនយោបាយ សមាគមសហព័ន្ធនារី ស្រុកកូវកែបានជំរុញមាំការងារផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹងរបស់ ពលករប្រជាជនមុខសញ្ញាទទួលផលអំពីបណ្តា គោលនយោបាយ ផលប្រយោជន៍នៃការចូលរួមគាំពារសង្គមស្ម័គ្រចិត្ត។ កម្មាភិបាលសមាគមមូលដ្ឋានសហការជាមួយបណ្តាឌីប៉ូប្រមូលប្រាក់ ចុះទៅដល់ផ្ទះប្រជាជនដើម្បីចលនាបញ្ចុះបញ្ចូល ជួយឲ្យប្រជាជនយល់ពីគោលនយោបាយប្រកប លក្ខណៈវប្បធម៌នៃមនុស្សរបស់បក្សនិងរដ្ឋ ឃើញនូវផលប្រយោជន៍ពិតប្រាកដពេលចូលរួមគាំពារសង្គមស្ម័គ្រចិត្ត។
     លោកស្រីទ្រិញធីភឿង ប្រធានសមាគមសហព័ន្ធនារីស្រុកកូវកែ បានឲ្យដឹង៖ គិតតាំងពីឆ្នាំ ២០១៩ មកទល់ពេលនេះ សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបានផ្សព្វផ្សាយ ចលនាហើយមានមនុស្សជាង ៤០០ នាក់ចូលរួមគាំពារសង្គម ស្ម័គ្រចិត្ត។ យោងតាមលក្ខណៈរបស់មនុស្សម្នាក់ៗ របៀបវាល់ កម្រិតវាល់បានអនុវត្តសម្បូរបែបដូចជា៖ វាល់ប្រចាំខែ វាល់តាមកាលកំណត់ ០៣ ខែ ០៦ ខែ ១២ ខែម្តង ឬវាល់ម្តងច្រើនឆ្នាំ ទៅមុខ ប៉ុន្តែមិនលើសពី ០៥ ឆ្នាំវាល់ម្តង។ល។ ពង្រីកលទ្ធផលដែលសម្រេចបានរបស់សាខាសមាគមនារីភូមិដុងខ្វែង សមាគមនិងបើកទូលាយ ទម្រង់ប្រិតសំចៃទិញគាំពារសង្គមស្ម័គ្រចិត្តដល់ បណ្តាសាខាសមាគមក្នុងស្រុក ក្នុងនោះផ្តុំផ្សព្វផ្សាយទម្រង់នៅឃុំមួយចំនួនដែលធ្វើបានល្អប៉ុន្តែ មិនទាន់បង្កើតបានទម្រង់ដូចជាឃុំចូវដៀង ថាញ់ ភូ តឹងហ្វា។ល។
     តាមលោកស្រីង្វៀងធីឡេ នាយិកាគាំពារសង្គម ស្រុកកូវកែ រយៈពេលកន្លង គាំពារសង្គមបានសហការស្អិតល្មួតជាមួយបណ្តាស្ថាប័ន គណៈ ផ្នែកស្រុក ជាពិសេសគឺសមាគមសហព័ន្ធនារី ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយគាំពារសង្គម គាំពារសុខាភិបាល និងសម្រេចបានលទ្ធផលគួរឲ្យកត់សំគាល់។ ដោយមានរូបភាពចលនាផ្សព្វផ្សាយសម្បូរបែប គិតមកទល់ពេលនេះ ចំនួនមនុស្សចូលរួមគាំពារសង្គមស្ម័គ្រចិត្តនៅលើ ភូមិសាស្រ្តស្រុកកូវកែសម្រេចបាន ១.៧៩៣ នាក់។ ក្នុងនោះ ទម្រង់ប្រិតសំចៃ ហ៊ុនទុនរបស់សមាគមសហព័ន្ធនារីសម្រេចប្រសិទ្ធភាពជាក់ស្តែង ផ្តើមពីនោះ រួមចំណែកជាមួយផ្នែកគាំពារសង្គម ផ្លាស់ប្តូរការយល់ដឹងរបស់ប្រជាជន ក្នុងការអនុ វត្តប្រិតសំចៃដើម្បីទិញគាំពារសង្គមស្ម័គ្រចិត្ត ឆ្ពោះទៅកាន់ទិសដៅចូលរួមគាំពារសង្គម គាំ ពារសុខាភិបាលទូទាំងប្រជាជន ដើម្បីសុខុមាល ភាពសង្គមស្ថិរភាព៕ 
  

    ប្រែសម្រួល៖ តឹងង៉ុក

 

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.