• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ទីវកឹងអនុវត្តការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩

09/07/2021 08:27

ក្នុងបណ្ដាថ្ងៃកន្លង ស្ថានភាពជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ចិត្តសាស្រ្តរបស់ប្រជាជននៅលើភូមិសាស្រ្តស្រុក បំផុតនៅខណៈដែលរកឃើញករណីម្នាក់ឈ្មោះ “T.T.M.L” មានបញ្ជីគ្រួសារនៅភូមិថខឿង ឃុំបិញភូ ស្រុកហ្គកុងតី ខេត្តទៀងយ៉ាង ធ្លាប់ប្រកបរបរលក់ដូរនៅផ្សារដើមទងបិញដៀង ខ័ណ្ឌទី ៨ ទីក្រុងហូជីមិញ មកស្នាក់នៅភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា ស្រុកទីវកឹង មានលទ្ធផលវិជ្ជមានមេរោគ SARS-CoV-2។

បន្ទាប់ពីបានទទួលរបាយការណ៍សុខាភិបាល រួចធ្វើកោសល្យវិច័យរហ័សករណី (T.T.M.L) ពីទីក្រុងហូជីមិញមកដល់ឃុំហ៊ុងហ្វាមានសញ្ញាជ្រាបមេរោគ SARS-CoV-2 មជ្ឈមណ្ឌលសុខាភិបាលស្រុកបានរបាយការណ៍ជូនគណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ស្រុកជាបន្ទាន់រួចបញ្ជូនមុខសញ្ញានោះទៅកាន់មណ្ឌលជម្លៀសប្រមូលផ្ដុំរបស់ស្រុកនៅវេលាម៉ោង ០៩ និង ៣០ នាទីថ្ងៃទី ២៨ មិថុនាឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ សហការជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្តដើម្បីធ្វើកោសល្យវិច័យតាមនីតិវិធី RT-PCR ។ ជាលទ្ធផល បងស្រី “T.T.M.L” វិជ្ជមានជាមួយនឹងមេរោគ SARS- CoV-2 ហើយបានក្រសួងសុខាភិបាលប្រកាសជាអ្នក​ជំងឺមានលេខកូដ ១៦០៦១។ បន្ទាប់ពីនោះ បងស្រី “T.T.M.L” បានបញ្ជូនទៅកាន់មណ្ឌលជម្លៀសប្រមូល​ផ្ដុំរបស់​ស្រុករួចបញ្ជូនទៅកាន់មន្ទីរពេទ្យបណ្ដោះអាសន្នលេខ ១ ខេត្តដើម្បីបន្តជម្លៀសនិងព្យាបាល។

យោងលើមូលដ្ឋាននោះ គណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ស្រុកចង្អុលការឲ្យផ្នែកមានសមត្ថកិច្ច និងបណ្ដាឃុំ ទីប្រជុំជនប្រញាប់អនុវត្តបណ្ដាវិធានការជាក់ស្ដែង គឺស៊ើបអង្កេត ប្រមាញ់រកករណី F១, F២ ដែលទាក់ទងដល់ករណីនេះ រួចបញ្ជូនករណី F១​ ទៅកាន់មណ្ឌលជម្លៀសប្រមូលផ្ដុំ ហើយចេញសេចក្ដីប្រកាសឲ្យបណ្ដាឃុំ ទីប្រជុំជន ដឹងបណ្ដាករណី F២ ដើម្បីសំណូមពរឲ្យអនុ វត្តការជម្លៀសនៅកន្លែងស្នាក់នៅ។ ដំណើរការបាញ់ជាតិគីមីរម្ងាប់មេរោគនៅផ្ទះរបស់ករណី F១, F២ ស្នាក់នៅ ស៊ើបអង្កេតបំពេញបន្ថែមដើម្បីតាមដាន F២, F៣។ ក្នុងខណៈនេះដែរ គណៈកម្មាធិការប្រជាជនស្រុកមានសេចក្ដីជម្រាបផ្ញើដល់មន្ទីរសុខាភិបាលជម្រាបគណៈកម្មាធិការប្រជាជនខេត្តផ្សាយសេចក្ដីសម្រេចចិត្តលេខ ៨១/QĐ-BCĐ ចុះថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២១ ស្ដីពីការបង្កើតមណ្ឌលហ៊ុំព័ទ្ធជម្លៀសសុខាភិបាលនៅភូមិហ្វាថាញ់ ឃុំហ៊ុងហ្វាដើម្បីទប់ស្កាត់កុំឲ្យជំងឺរាលដាល។ មណ្ឌលហ៊ុំព័ទ្ធជម្លៀសសុខាភិបាលមានប្រវែង ៩០០ ម៉ែត្រ ក្នុងនោះ មាន ២១ គ្រួសារ ដោយមានចំនួនមនុស្សរាយ ៦៤ នាក់។ ទីតាំងហ៊ុំព័ទ្ធជម្លៀស ខាងកើតភ្ជាប់ជាមួយព្រែកហ្វាទ្រិញ ខាងលិចភ្ជាប់ជាមួយប្រឡាយណុងត្រឿង ខាងត្បូងភ្ជាប់ជាមួយប្រឡាយចមដូវ ខាងជើងភ្ជាប់ជាមួយប្រឡាយវាលស្រែហ្វាថាញ់។ រយៈពេលបង្កើតមណ្ឌលហ៊ុំព័ទ្ធជម្លៀសសុខាភិបាល គម្លាតសង្គមនៅភូមិហ្វាថាញ់ ឃុំហ៊ុងហ្វាចាប់ពីម៉ោង ២០ ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២១ រហូតដល់ពេលមានសេចក្ដីប្រកាសថ្មី។ ដល់ថ្ងៃទី ០១ កក្កដា ឆ្នាំ ២០២១ ស្រុកទីវកឹងប្រមាញ់រកឃើញ F១ ៤០ ករណី និង F២ ២៤៩ ករណី។ បច្ចុប្បន្ននេះ បណ្ដាករណី F១ ទាក់ទងដល់អ្នកជំងឺលេខ ១៦០៦១ ឈ្មោះ “T.T.M.L” កំពុងបានជម្លៀសនៅមណ្ឌលជម្លៀសប្រមូលផ្ដុំរបស់ស្រុក ដើម្បីបន្តតាមដាន។ ដោយឡែកបណ្ដាករណី F២ កំពុងបានជម្លៀសនៅនឹងគ្រួសារ។

បន្ទាប់ពីនោះទៀត គណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ស្រុកទីវកឹងបាន និងកំពុងបន្តកិច្ចចង្អុលការឲ្យបណ្ដាកងកម្លាំង សមត្ថកិច្ចសហការជាមួយផ្នែកសុខាភិបាល ក្រុមជំងឺកូវីដសហគមន៍ប្រញាប់ប្រមាញ់រកបណ្ដាករណី F១, F២ ដែលនៅសេសសល់ដើម្បីមានវិធីសាស្រ្តបង្ការទប់ស្កាត់ជំងឺកុំឲ្យរីករាលដាលក្នុងសង្គម។ ទន្ទឹមនឹងនោះ សំណូមពរឲ្យបណ្ដាផ្នែក មូលដ្ឋានបន្តជ្រួតជ្រាប និងអនុវត្តម៉ឹងម៉ាត់សារាចរលេខ ០៤/CT-UBND ចុះថ្ងៃទី ៣១ មិថុនា ឆ្នាំ ២០២១ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្ដីពីការអនុវត្តបណ្ដាវិធានការចាំបាច់បង្ការទប់ស្កាត់ជំងឺកូវីដ-១៩។

អាស្រ័យហេតុនោះ ប្រជាជនគប្បីមានស្មារតីរឹងប៉ឹង ស្ងប់ចិត្តពលកម្មផលិត ជឿជាក់ទៅលើបណ្ដាវិធីសាស្រ្តបង្ការ ទប់ស្កាត់ជំងឺរបស់ផ្នែកសមត្ថកិច្ច និងការងារព្យាបាលរបស់ផ្នែកសុខាភិបាល។ ថ្វីត្បិតដូច្នោះក្ដី ដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺសម្រេចបានលទ្ធផលល្អនោះ ប្រជាជនគ្រប់រូបគប្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការបង្ការ ទប់ស្កាត់ជំងឺ និងអនុវត្តល្អអនុសាសន៍ ៥K របស់ក្រសួងសុខាភិបាល។ មិនគប្បីប្រមូលផ្ដុំគ្នា និងត្រូវរបាយការណ៍សុខាភិបាលដើម្បីបានប្រកាសព្រមាននិន្នាការឆ្លងជំងឺកូវីដ-១៩។ ពេលមានសញ្ញាគ្រុនក្ដៅ ក្អក ពិបាកដកដង្ហើម ចូរជូនដំណឹងភ្លាមដល់មូលដ្ឋានសុខាភិបាលនៅមូលដ្ឋានជិតបំផុតដើម្បីបានពិគ្រោះ ឧបត្ថម្ភ ណែនាំទៅពិនិត្យព្យាបាលជំងឺធានាសុវត្ថិភាព។ ជាពិសេស ម្ចាស់ការសហការល្អជាមួយរដ្ឋអំណាចមូលដ្ឋាន និងកងកម្លាំងសុខាភិបាល ផ្ដល់ព័ត៌មាន របាយការណ៍សុខាភិបាលគ្រប់គ្រាន់ ស្មោះត្រង់ដើម្បីពង្រឹងក្ដីជំនឿរួមគ្នាឆ្លងផុតមហាសន្នរោគកូវីដ-១៩ ក្នុងពេលដ៏ឆាប់បំផុត៕

តូវៀង-ថាច់ហ្វាង

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.