• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ទីវកឹងអំណរជ័យជម្នះរង្វាន់ទូក-ងនិងបណ្ដាសកម្មភាពអំណរបុណ្យអកអំបុកឆ្នាំ ២០២០

13/11/2020 07:58

កាលពីសប្ដាហ៍កន្លង គណៈចាត់តាំងបណ្ដាសកម្មភាពពិធីបុណ្យស្រុកទីវកឹងសហការជាមួយគណៈអារាមាភិបាលវត្តព្រែកទុង ឃុំតឹងហ៊ុង ស្រុកទីវកឹងចាត់តាំងពិធីអំណរជ័យជម្នះ ជូនរង្វាន់បណ្ដាកីឡាកររបស់ស្រុកចូលរួមប្រណាំងទូក​-ងនិងបណ្ដាសកម្មភាពអំណរបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២០។

ជូនបាច់ផ្កាដល់បណ្តាកីឡករ។ រូបថត៖ ថាញ់ក្វាង

ដើម្បីជ្រោមជ្រែងសប្ដាហ៍វប្បធម៌ ទេសចរណ៍ សមោសរអាហារណាមបូលើកទី ២ ភ្ជាប់ជាមួយបុណ្យអកអំបុក ខេត្តត្រាវិញឆ្នាំ ២០២០ អង្គភាពស្រុកទីវកឹងបានសកម្មត្រៀមបម្រុង និងម្ចាស់ការចូលរួមកន្សោមព្រឹត្តិការណ៍ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ៣១ តុលាឆ្នាំ ២០២០ ដោយមានសកម្មភាពជាក់ស្ដែងជាច្រើន ដូចជា៖ រង្វាន់បាល់ទះ បាល់ទាត់សម្រាប់ជនជាតិខ្មែរ សមោសរសិល្បមហាជនខ្មែរ ពិធីប្រឡងសម្ដែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ។ ជាពិសេសការចូលរួមរាយតាំងពិព័រណ៍ផលិតផល ទស្សនីយវត្ថុរួមជាមួយបណ្ដាសកម្មភាពអំពីពិធីថ្វាយព្រះខែ ដង្ហែប្រទីប លយ ប្រទីបអំណរបុណ្យអកអំបុកនៅមណ្ឌលវប្បធម៌រមណីយដ្ឋានគូស្រះស្រី។

អាស្រ័យការយកចិត្តទុកដាក់ដឹកនាំចង្អុលការរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុក ការឧបត្ថម្ភទាន់ពេលរបស់គណៈចាត់តាំងបណ្ដាសកម្មភាពពិធីបុណ្យ ការជំរុញទឹកចិត្តរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក និងស្មារតីជក់ចិត្តក្នុងការហ្វឹកហាត់ប្រណាំងប្រជែងអស់ពីកម្លាំងកាយរបស់កីឡាករ អ្នកសំដែង បានរួមចំណែកទទួលបានស្នាដៃឆ្នើមសម្រាប់ស្រុកទីវកឹងគឺទទួលបានរង្វាន់លេខមួយ ០៣ រង្វាន់ លេខពីរ ០១ រង្វាន់ លេខបី ០២​ រង្វាន់និង រង្វាន់លើកទឹកចិត្ត ០៣​ រង្វាន់ពីបណ្ដាសកម្មភាពនៅពិធីបុណ្យអកអំបុកឆ្នាំ ២០២០។ ក្នុងនោះទទួលបានរង្វាន់លេខមួយ លេខពីរប្រណាំងទូក-ង ចម្ងាយផ្លូវ ៦០០ ម៉ែត្រសម្រាប់បុរស រង្វាន់លេខបី ០១ រង្វាន់ប្រណាំងចម្ងាយផ្លូវ ៧០០ ម៉ែត្រសម្រាប់បុរសនារីចម្រុះ រង្វាន់លើកទឹកចិត្ត ០១ រង្វាន់ប្រណាំងចម្ងាយផ្លូវ ៨០០ ម៉ែត្រសម្រាប់បុរស។ រង្វាន់លេខមួយ ០៣ រង្វាន់អំពីកីឡាបាល់ទាត់ ដង្ហែលយប្រទីប និងសម្ដែងបង្ហាញសម្លៀកបំពាក់ប្រពៃណីជនជាតិខ្មែរ រង្វាន់លេខបី ០១ រង្វាន់អំពីតាំងល្វែងពិព័រណ៍ផលិតផល រង្វាន់លើកទឹកចិត្ត ២១ រង្វាន់អំពីសមោសរសិល្បមហាជនខ្មែរនិងបាល់ទះព្រមទាំងរង្វាន់បង្កើតកម្មវិធីល្អបំផុតរបស់ពិធីប្រឡងសម្ដែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ។

បណ្តាកីឡាករចូលរួមអំណរជ័យជម្នះរង្វាន់ទូក-ង។ រូបថត៖ ថាញ់ក្វាង

ជាមួយបណ្ដាលទ្ធផលសម្រេចបាន ស្រុកទីវកឹងបានចាត់តាំងពិធីអំណរជ័យជម្នះ និងស្ងើចសរសើរជូនរង្វាន់ដល់សមូហភាព បុគ្គល កីឡាករទូក -ងរបស់ស្រុក សរុបទឹកប្រាក់ជាង ៦០ លានដុង៕

ថាញ់ក្វាង-ថាច់ហ្វាង

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.