• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

ដោះស្រាយការងារធ្វើ និងកាត់បន្ថយភាពក្រីក្រចីរភាព៖ ពេលដែលនារីធ្វើម្ចាស់ប្រាក់ទុន

29/12/2020 10:14

កន្លងហើយ គណៈកម្មាធិការប្រជាជនខេត្ត និងគណៈចាត់ចែងគម្រោងការសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួលតំបន់វាលទំនាបទន្លេគឺវឡុង នៅខេត្តត្រាវិញ (គម្រោងការ AMD ត្រាវិញ) ចាត់តាំងសន្និបាតបូកសរុបលទ្ធផល។ អស់រយៈកាលជាង ០៦ ឆ្នាំអនុវត្តគម្រោងការ AMD ត្រាវិញមកដល់បច្ចុប្បន្ននេះជីវភាពសម្ភារ ស្មារតី គ្រួសារក្រីក្រ គ្រួសារជិតក្រ និងគ្រួសារនារីធ្វើជាម្ចាស់គ្រួសារដែលបានទទួលផលពីគម្រោងការ មានការវិវឌ្ឍន៍យ៉ាងសកម្ម។ លទ្ធផលនោះបានចាត់ទុកជាដងថ្លឹងស្ទូចសក្តានុភាព រចនាសម្ព័ន្ធក្នុងវិធានការកាត់បន្ថយភាពក្រីក្រចីរភាពនៅមូលដ្ឋាន។ ជាពិសេសគម្រោងការ AMD ត្រាវិញបានរួមដំណើរជាមួយសមាគមសហព័ន្ធនារីខេត្តឆ្លងតាមមូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍។

          លោកស្រីវ៉ធីធូហឿង នាយិកាមូលនិធិ ឧបត្ថម្ភនារីអភិវឌ្ឍន៍ខេត្តត្រាវិញបានឲ្យដឹង៖ មូលនិធិបានបង្កើតតាមសេចក្តីសម្រេចចិត្តលេខ​ ១៥៥១/QĐ-UBND ចុះថ្ងៃទី​ ២៤ កញ្ញា ឆ្នាំ ២០១៤  របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ដើម្បីអនុវត្តបណ្តាសកម្មភាពឧបត្ថម្ភនារីក្រីក្រ បង្កការងារធ្វើ និងបង្កើនប្រភពចំណូលឆ្លងតាមបណ្តាសកម្មភាពទទួលបណ្តាប្រភពទុនគួបផ្សំជាមួយឧបត្ថម្ភបច្ចេកទេស និងចងសម្ព័ន្ធទីផ្សារកែលម្អជីវភាព ពង្រីកសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រចីរភាព។ មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍ ធ្វើសកម្មភាពដើម្បីការអភិវឌ្ឍន៍របស់នារី មិនមែនដើម្បីចំណេញ យោងតាមលក្ខការណ៍ គិតគូរអំពីថវិកាដោយ ខ្លួនឯង។

កសិករប្រមូលផលស្រូវ។ រូបថត៖ រតនា

        ក្នុងរយៈកាល ០៦ ឆ្នាំកន្លង មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍បានក្លាយជាដងថ្លឹងជួយឲ្យនារីធ្វើសកម្មភាព ជឿនលឿន លើគ្រប់វិស័យ។ ក្នុងនោះ ក្រុមមុខសញ្ញាគោលដៅរបស់មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍ជាគ្រួសារក្រីក្រ និងជិតក្រ​មានប្រភពចំណូលទាប និងបណ្តាគ្រួសារដែលមានលក្ខណៈពង្រីកសេដ្ឋកិច្ច បណ្តាគ្រួសារបានចូលរួមក្នុងដំណាក់កាលអនុវត្តសកម្មភាពរបស់គម្រោងការ៖ ពង្រីកកន្សោមតម្លៃ ឧបត្ថម្ភទម្រង់មុខរបររកស៊ីសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល បណ្តាក្រុមសហការ បណ្ដាក្រុមសហគមន៍មានគោលដៅតែមួយ មានតម្រូវការបុលទុនសម្រាប់ពង្រីកការផលិតសេដ្ឋកិច្ច។

ក្នុងរយៈកាលជាង ០៦ ឆ្នាំធ្វើសកម្មភាព សរុបថវិការបស់មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍ មកដល់បច្ចុប្បន្នសម្រេច ៨១,៥២១ ពាន់លានដុង។​ ក្នុងនោះប្រាក់ទុនបុលពីក្រសួងហិរញ្ញវត្ថុ ៣៣,២២៤ ពាន់លានដុង ទុនធនាគារគោលនយោបាយសង្គមប្រគល់ឲ្យ ២២,៨៥៣ ពាន់លានដុង ទុនប្រិតសំចៃដោយបង្ខំ ១៧,៧០៥ ពាន់លានដុង ទុនលក្ខន្តិកៈ ៣,៧៣៤ ពាន់លានដុង បណ្តាទុនយកពីប្រាក់ចំណេញរៀងរាល់ឆ្នាំ ៤,១០៤ ពាន់លានដុង។ មកដល់បច្ចុប្បន្នមូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍បង្កើតបាន ២.០៥៣ ក្រុម​ដោយមានសមាជិកា ១៦.២៦៦ នាក់ ចូលរួមនៅ ៧០ ឃុំ ទីប្រជុំជន សង្កាត់របស់ ៧ ស្រុក ជំនួយឲ្យសមាជិកា ៣៩.៣៩២ លើកនាក់បុលមធ្យម ៨,៨ លានដុងក្នុងមនុស្សម្នាក់ ក្នុងនោះបណ្តាប្រភពទុនបុលប្រើប្រាស់ក្នុងកសិកម្មស្រូបយកអត្រា ៥៩,៤% និងបង្កបណ្តាចំនួនប្រាក់ដែលបុលសម្រាប់សកម្មភាពក្រៅកសិកម្ម ៤០,៦%។ អត្រាប្រមូលដើមទុននិងប្រាក់ចំណេញជារៀងរាល់ឆ្នាំសម្រេច ៩៩,៥%។

         អាចនិយាយថា គុណភាព​សេវារបស់មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍នាំមកផលប្រយោជន៍និងលទ្ធផលយ៉ាងច្រើន រូបភាពឲ្យបុលតាមរយៈ ក្រុមទទួលធានាសំណុំបែបបទបុលទុនសាមញ្ញ ងាយស្រួល​ និងដោះស្រាយរហ័ស។ ក្រៅពីនោះ មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍ នៅទាំងគួបផ្សំជាមួយបណ្តាសកម្មភាពរបស់សមាគមក៏ ដូចជាបណ្តាសកម្មភាពសង្គម​ចូលក្នុងខ្លឹមសារប្ជុំជីវភាពក្រុម សំដៅបង្កើនចំណេះដឹង និងលទ្ធភាពជូនបងប្អូននារី។

        លោកស្រីវ៉ធីធូហឿងបានឲ្យដឹងបន្ថែម៖ នារីទទួលបានមូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ធម្មតា និងស្និទ្ធស្នាល មានបងប្អូននារីក្រីក្រជាច្រើនបានបុលទុនរបស់មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍សម្រាប់ផលិត និងធ្វើអាជីវកម្មទទួលបានលទ្ធផល បង្កើនប្រភពចំណូល​និងគុណភាពជីវភាព។ ឆ្លងតាមសកម្មភាព មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍​ មានសមាជិកាជាង ៦០០ នាក់បានរួចផុតពីភាពក្រីក្រ។ ចាត់តាំងហ្វឹកហាត់បណ្តុះបណ្តាលបាន ១៨០ ថ្នាក់ជូនដល់បណ្តាសមាជិកាដែលបានបុលទុន អំពីបែបបទធ្វើសកម្មភាពរបស់មូលនិធិ វិធីសាស្រ្តគ្រប់គ្រងក្រុម បណ្តាចំណេះដឹងអំពីការផលិត ធ្វើអាជីវកម្ម ប្រើប្រាស់ប្រាក់ទុនមានលទ្ធផល។ល។ ផ្តើមពីនោះជំនួយឲ្យនារីអះអាងបាននូវជំហរក្នុងគ្រួសារនិងសង្គម។

         មូលនិធិមិនត្រឹមតែឧបត្ថម្ភគ្រួសារក្រីក្រ នៅទាំងបន្តឧបត្ថម្ភបណ្តាសមាជិកាដែលបានរួចផុតពីភាពក្រីក្រឲ្យមានប្រភពចំណូលខ្ពស់ជាងទៀត អាស្រ័យដោយបណ្ដាសកម្មភាពធ្វើអាជីវកម្មតូច ដើម្បីវិនិយោគផលិត ធ្វើអាជីវកម្មបង្កើនប្រភពចំណូលជូនគ្រួសារ រួមចំណែកកសាងជនបទថ្មី កសាងជីវភាពជឿនលឿនអារ្យធម៌។ ការទទួលបានជោគជ័យរបស់មូលនិធិបានឈានមុខក្នុងកិច្ចសហការក្នុងការដោះស្រាយបណ្តាបញ្ហាសេដ្ឋកិច្ច ទន្ទឹមនឹងនោះបណ្តាបញ្ហាសង្គមចំពោះនារីក្រីក្រ​ជិតក្រ នារីមានប្រភពចំណូលទាបមិនលំនឹង។

        “លំនឹង ជំនាញ​និងអភិវឌ្ឍន៍” ជាលក្ខឋាន ៣​ យ៉ាង កំណត់ទិសដៅជួយឲ្យមូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍ត្រាវិញ​ ធ្វើសកម្មភាព ខិតខំដល់ឆ្នាំ ២០២២ នឹងក្លាយជាអង្គការចាត់តាំងហិរញ្ញវត្ថុមានទ្រង់ទ្រាយធំ ឈានដល់ការកសាងបណ្តារូបភាពឧបត្ថម្ភសម្បូរបែប ដើម្បីបង្កការងារធ្វើ បង្កើនប្រភពចំណូល និងពង្រីកសេដ្ឋកិច្ចស្ថិរភាពជូននារី ជាពិសេសគឺនារីក្រីក្រ នារីមានប្រភពចំណូលទាប រួមចំណែកអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ និងដោះស្រាយការងារធ្វើរបស់ខេត្ត ដើម្បីភាពជឿនលឿន​ និង​ការអភិវឌ្ឍន៍របស់នារី៕                    

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.