12/01/2021 08:43
ដោយអាស្រ័យមានតំបន់ដីជាច្រើនសមស្របសម្រាប់ពង្រីកពូជឈើដំណាំដែលមានតម្លៃសេដ្ឋកិច្ច ម៉្លោះហើយឃុំង៉ូវឡាក ស្រុកយ្វៀងហាយចាត់ទុកវិស័យកសិកម្មជាកម្លាំងព្រៀបមួយសម្រាប់ការពង្រីកសេដ្ឋកិច្ច ជាពិសេសគឺនៅរដូវដំណាំបម្រើឱ្យទីផ្សារបុណ្យតេតតែងនាំមកប្រាក់ចំណូលលំនឹងជូនដល់បណ្តាគ្រួសារប្រជាជន។
ត្រៀមបម្រុងដំណាំសម្រាប់បម្រើទីផ្សារបុណ្យតេតឆ្នាំ ២០២១ បច្ចុប្បន្ន ប្រជាជនបណ្តាភូមិ៖ ពលអាស្រ័យ សំពោងស័កធំ ខ្នាច់ទទឹង គងមានបុណ្យ ផ្នោរម្ទេសចុះពូជដំណាំគ្រប់ប្រភេទបានជិត ៦០០ ហិកតា តាមការប៉ាន់ស្មាន ចាប់ពីពេលនេះដល់ចុងខែមាឃនឹងមានផ្ទៃដីជាច្រើនទៀតបានបន្តចុះពូជ។ ក្នុងបណ្តាប្រ ភេទដំណាំដើមឆ្នាំ ២០២១ នោះ សណ្តែកដីស្រូបយកផ្ទៃដីជិត ៣៥០ ហិកតា ប្រមូលផ្តុំច្រើនបំផុតនៅភូមិខ្នាច់ទទឹង និងផ្នោរម្ទេស។ ទន្ទឹមនឹងនោះ បណ្តាប្រភេទដំណាំរយៈពេលខ្លីដូចជា៖ ស្ពៃគ្រប់ប្រភេទ ត្រសក់ ម្រះ។ល។ បានមាមីងចុះពូជជាមួយគោលដៅបម្រើទីផ្សារតេត។
បងស្រីគាងភិរម្យ អ្នកជំនាញដាំដំណាំរយៈពេលជាច្រើនឆ្នាំនៅភូមិផ្នោរម្ទេសបានឱ្យដឹងថា៖ ប្រភេទដំណាំបានគ្រួសារដាំសម្រាប់លក់ក្នុងឱកាសបុណ្យតេតគឺម្រះ។ តាមការនិយមរបស់មនុស្សមួយចំនួន ប្រភេទផលបន្លែនេះច្រើនបានជ្រើសសម្រាប់ធ្វើជាគ្រឿងបរិភោគក្នុងបណ្តាពិធីជប់លៀងក្នុងឱកាសបុណ្យទាន ក៏ដូច្នោះដែរ គេត្រូវការច្រើន លក់ក៏បានតម្លៃខ្ពស់។ អាស្រ័យហេតុនោះ ផ្ទៃដីជិត ៣ កុងរបស់គ្រួសារ ខ្ញុំតែងបម្រុងផលិតស្រូវតែមួយរដូវ រង់ចាំដល់អំឡុងពេលប្រហែលខែមិគសិរចាប់ផ្តើមដាំម្រះ។ ទោះបីផលដំណាំនេះមានរយៈពេលខ្លីបង្គួរ ប៉ុន្តែសំណាងល្អក្នុងផ្ទៃដីមួយ ១.០០០ ម៉ែត្រក្រឡាក៏អាចរកបានប្រាក់ចំណូលពី ១៥-១៦ លានដុង។ អាស្រ័យការបង្វែររចនាសម្ព័ន្ធផលិត ម៉្លោះហើយប្រាក់ចំណូលនៅលើផ្ទៃដីរបស់គ្រួសារខ្ញុំក៏តែងបានលើកកម្ពស់។
ទម្រង់បង្វែរផ្ទៃដីផលិតស្រូវអន់ប្រសិទ្ធភាពមកដាំដំណាំរបស់កសិករឃុំង៉ូវឡាក។
ក្នុងឆ្នាំ ២០២០ ឃុំបំផុសចលនាបង្វែរផ្ទៃដីផលិតស្រូវអន់ប្រសិទ្ធភាពចំនួន១៦,៩ហិកតាមកដាំបណ្តាប្រភេទដំណាំប្តូរវេនគ្នា បង្កើនចំនួនគិតមកទល់ពេលនេះ កសិករក្នុងឃុំបង្វែរផ្ទៃដីបានចំនួន ៣០១,៦ ហិកតា។ រដូវដំណាំឆ្នាំ ២០២០ ឃុំបំផុសចលនាប្រជាកសិករចុះពូជបានចំនួន ១.៩៤០,៤ ហិកតា ប្រមូលផលបាន ២.៥៥០ តោន សម្រេច ១១៤,៨% ប្រៀបជាមួយសេចក្តីសម្រេចចិត្ត។
លោកង្វៀងវ៉ាំងទ្រឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ូវឡាកបានឱ្យដឹងថា៖ ដើម្បីសមស្របអំពីការពង្រីកបណ្តាប្រភេទដំណាំនៅមូលដ្ឋាន ក្នុងឆ្នាំ ២០២០ ឃុំបំផុសចលនាបង្កើនសហករណ៍បាន ២ កន្លែងដោយមានសមាជិក ៧១ រូប ជាមួយទុនលក្ខន្តិកៈចំនួន ២៤០ លានដុងសម្រេច ២០០% ប្រៀបជាមួយសេចក្តីសម្រេចចិត្ត បង្កើនចំនួនគិតមកទល់ពេលនេះ ទូទាំងឃុំមានសហករណ៍ ៥ កន្លែង ដោយមានសមាជិកចំនួន ២៥៤ រូប ជាមួយទុនលក្ខន្តិកៈចំនួន ២,៥ ពាន់លានដុង។ ក្នុងនោះមានសហករណ៍កសិកម្មចំនួន ០៤ កន្លែង(នៅតាមបណ្តាភូមិពលអាស្រ័យ ខ្នាច់ទទឹង គងមានបុណ្យ ផ្នោរម្ទេស) និងសហករណ៍បច្ចេកវិទ្យាមេគង្គ ១ កន្លែង (នៅភូមិមាត់ខ្វែង)។ ទន្ទឹមនឹងនោះ ចលនាបង្កើតបានក្រុមសហការផលិតចំនួន ២៩ ក្រុម ដោយមានសមាជិក ៤៧៣ រូប ក្នុងនោះមាន ១៦ ក្រុមធ្វើសកម្មភាពក្នុងវិស័យដាំដុះ។
បងស្រីថាច់ធីសាវី សមាជិកាសហករណ៍កសិកម្មតឹងថាញ់ (ភូមិគងមានបុណ្យ)ចែករំលែក៖ ក្រៅពីធានាផ្គត់ផ្គង់បណ្តាប្រភេទពូជមានគុណភាពជូនសមាជិកសហករណ៍តឹងថាញ់នៅទាំងចងសម្ព័ន្ធជាមួយបណ្តាកន្លែងដើមប្រភពដទៃទៀតសំដៅដោះស្រាយល្អផលិតផលច្រកចេញជាមួយតម្លៃលំនឹងជាង។ ទោះជាដូច្នោះក៏ដោយ អាស្រ័យកត្តាបរានុម័ត រយៈពេលកន្លង សមាជិកសហករណ៍មួយចំនួនក៏ជួបប្រទះការលំបាកអំពីតម្លៃ។ បណ្តាសមាជិកសហករណ៍កំពុងស្នើថ្នាក់ដឹកនាំសហករណ៍ឲ្យរិះរកដំណោះស្រាយបញ្ចៀសការលំបាក ក្នុងនោះមានការប្រមូលផ្តុំផលិតបណ្តាប្រភេទដំណាំទៅតាមតំបន់នីមួយៗដើម្បីធានាអំពីបរិមាណដឹកជញ្ជូនទៅកន្លែងលក់ដូរនៅទីផ្សារធំៗ។ មានតែប្រការនេះទេទើបបន្ថយបានកម្លាំងគាបពេលមុខទំនិញកាន់តែមានការប្រជែងខ្ពស់។ ឆ្នាំ ២០២០ ដោយអាស្រ័យបានការចងសម្ព័ន្ធស្អិតល្មួតជាមួយបណ្តាអង្គភាពដើមប្រភព បណ្តាសមាជិកយើងខ្ញុំរក្សាផ្ទៃដីដាំម្ទេសដៃនាងបានជាង ១៨ ហិកតា ដល់ពេលប្រមូលផលលក់បានតម្លៃជាង ៦០.០០០ ដុងក្នុងមួយគីឡូក្រាម ក្រោយមកថយចុះជាលំដាប់រហូតដល់តម្លៃនៅជាង ៣០.០០០ ដុង ក្នុងមួយគីឡូក្រាម ប្រាក់កម្រៃរបស់សមាជិកម្នាក់ៗទទួលបានពី ៩០-១០០ លានដុងក្នុង មួយហិកតា ក្រោយពេលទូទាត់រាល់ការចំណាយ សមាជិកម្នាក់ៗនៅមានចំណេញពី ៦០-៧០ លានដុង ។ ជាមួយប្រាក់កម្រៃដូចពោលខាងលើធានាឲ្យបណ្តាសមាជិកសហករណ៍ផ្សារភ្ជាប់ជាមួយសហករណ៍ និងរក្សាបានផ្ទៃដីដាំម្ទេស។
ផ្តើមពីការបង្វែររចនាសម្ព័ន្ធផលិតសមស្រប ម៉្លោះហើយក្នុងបណ្តាឆ្នាំកន្លង ឃុំង៉ូវឡាកក៏បំផុសចលនាបណ្តាគ្រួសារប្រជាជនលើភូមិសាស្រ្តអនុវត្តសម្រេចកម្រិតផែនការសំខាន់ៗជាច្រើន ក្នុងនោះមានកម្រិតផែនការស្តីពីបន្ថយភាពក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ។ ពិសេសឃុំសម្រេចបាន ១៩/១៩ លក្ខឋានឃុំជនបទថ្មីតាមការគ្រោងទុកនឹងទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីក្នុងត្រៃមាសទី ១ ឆ្នាំ ២០២១៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។