• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម សង្គម

គ្រូបង្រៀនជនជាតិខ្មែរជិត ៧០ នាក់ចូលរួមវគ្គហ្វឹកហាត់កម្មវិធីបង្រៀនវិញ្ញាសាភាសាខ្មែរ

13/11/2020 08:04

កាលពីថ្ងៃទី ០៩  វិច្ឆិកា នៅការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកចូវថាញ់ មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តបានចាត់តាំងបើកវគ្គហ្វឹកហាត់កម្មវិធីបង្រៀនវិញ្ញាសាភាសាខ្មែរជូនគ្រូបង្រៀនជិត ៧០ នាក់កំពុងបង្រៀនវិញ្ញាសាភាសាខ្មែរតាមសាលាសកលលើភូមិសាស្រ្តស្រុកថ្កូវ និងស្រុកចូវថាញ់ ។

គ្រូបង្រៀនភាសាខ្មែរចូលរួមថ្នាក់ហ្វឹកហាត់។

វគ្គហ្វឹកហាត់នេះប្រព្រឹត្តឡើងក្នុងរយៈកាល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ០៩​ ដល់ថ្ងៃទី ១១ វិច្ឆិកា។ តាមរយៈនោះ លោកគ្រូថាច់ដើយ ឯកទេសមន្ទីរអប់រំនិងបណ្តុះបណ្តាល ប្រធានក្រុមវិញ្ញាសាភាសាខ្មែរថ្នាក់ខេត្តបានផ្សព្វផ្សាយកម្មវិធីអប់រំសកលចំពោះវិញ្ញាសាភាសាខ្មែរតាមអនុក្រឹត្យលេខ ៣៤/២០២០/TT-BGDĐT របស់ក្រសួងអប់រំនិងបណ្តុះបណ្តាលស្តីពីផ្សព្វផ្សាយកម្មវិធីអប់រំសកលចំពោះវិញ្ញាសា ភាសាបាណា ចាម អេដេ ជើរ៉ៃ ភាសាខ្មែរ ម៉ុង ម៉ណុង ថៃ។ យោងតាមអនុក្រឹត្យលេខ ៣៤/២០២០/TT-BGDĐT កម្មវិធីវិញ្ញាសាភាសាខ្មែរដែលបង្រៀននៅតាមសាលាអប់រំសកលមាន ២ កម្រិតគឺ កម្រិត A និងកម្រិត B ។ កម្រិត A រួមមាន ០២ កម្រិត៖ កម្រិត A១ សម្រាប់បង្រៀនថ្នាក់បឋម (បង្រៀន ០៥ ឆ្នាំ) ក្នុងមួយសប្តាហ៍ បង្រៀន ០២ ម៉ោង ក្នុងមួយឆ្នាំសិក្សាបង្រៀន ៧០ ម៉ោង ។ កម្រិត A២ សម្រាប់បង្រៀននៅថ្នាក់អនុវិទ្យាល័យ (បង្រៀន ០៤ ឆ្នាំ)ក្នុងមួយសប្តាហ៍បង្រៀន ០៣ ម៉ោង ក្នុងមួយឆ្នាំសិក្សាបង្រៀន ១០៥ ម៉ោង ។ កម្រិត B មាន ០១ កម្រិតសម្រាប់បង្រៀនថ្នាក់វិទ្យាល័យ (បង្រៀន ០៣ ឆ្នាំ) មួយសប្តាហ៍បង្រៀន ០៣ ម៉ោង​ មួយឆ្នាំសិក្សាបង្រៀន ១០៥ ម៉ោង។ អនុក្រឹត្យលេខ ៣៤/២០២០/TT-BGDĐT មានសុពលភាពពីថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ ២០២០ ជំនួសឲ្យអនុក្រឹត្យលេខ ២៤/ ២០១៤/TT-BGDĐT ចុះថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១៤ របស់ក្រសួងអប់រំនិងបណ្តុះបណ្តាលស្តីពីផ្សព្វផ្សាយកម្មវិធីភាសាខ្មែរនៅថ្នាក់បឋមសិក្សានិងអនុវិទ្យាល័យ។

វគ្គហ្វឹកហាត់នេះបានជំនួយឲ្យគ្រូបង្រៀនភាសាខ្មែរស្វែងយល់អំពីបណ្តាខ្លឹមសារសំខាន់ៗក្នុងកម្មវិធីបង្រៀនភាសាខ្មែរដូចជា៖ លក្ខណៈពិសេសរបស់វិញ្ញាសា វិធីសាស្រ្តអប់រំ ទិសដៅនៃកម្មវិធីបង្រៀន។ល។ បានដឹងថានេះគឺជាវគ្គហ្វឹកហាត់ដំបូងបង្អស់ស្ដីពីផ្សព្វផ្សាយកម្មវិធីអប់រំសកលចំពោះវិញ្ញាសាភាសាខ្មែរតាមអនុក្រឹត្យលេខ ៣៤/២០២០/TT-BGDĐT។​ តាមផែនការមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តនឹងចាត់តាំងវគ្គហ្វឹកហាត់នេះនៅបណ្តាការិយាល័យអប់រំនិងបណ្តុះបណ្តាលក្នុងខេត្តក្នុងពេលខាងមុខនេះ៕

ដំណឹង‑រូបថត៖ សុជា

TIN CÙNG MỤC

សមាគមនារីឃុំភឿងថាញ់ឧបត្ថម្ភសមាជិកាស្ថិតក្នុងស្ថានភាពលំបាក

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសកម្ម ភាពជាក់ស្ដែងជាច្រើនក្នុងខែកម្មករ

ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។

  • ត្រីមាសទី ១ ឆ្នាំ ២០២២ ទូទាំងខេត្តប្រិត សំចៃអគ្គិសនីបាន ៦,៥២៩ លានគីឡូវ៉ាត
  • វត្តវាលលាក់អនុវត្តល្អការងារប្រិតសំចៃអគ្គិសនី
  • សម្ព័ន្ធយុវជនស្រុកចូវថាញ់៖ កសាងសំណង់ និងការងារធ្វើជាក់ស្តែងជាច្រើនដើម្បីប្រយោជន៍សហគមន៍
  • កូវង៉ាង៖ ប្រាក់ចំណូលរបស់សហករណ៍នីមួយៗសម្រេច មធ្យម ៥០៧,៧០៩ លានដុង
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.